ការតែងលម្អដើមនេវរបស់បងប្អូនជនជាតិ ករ៍ យ៉ាងផ្ចិតផ្ចង់ត្រូវបានលើកកម្ពស់ដល់កម្រិតសិល្បៈ

សិល្បៈតែងលម្អដើម នេវ របស់បងប្អូនជនជាតិ ករ៍

បងប្អូនជនជាតិភាគតិចនីមួយៗ នៅខេត្ត ក្វាងង៉ាយ សុទ្ធតែមានរបៀបតែងលម្អដើមនេវរៀងៗ ខ្លួន។ ក្នុងនោះ សិល្បៈតែងលម្អដើមនេវរបស់សហគមន៍ជនជាតិ ករ៍ (មានឈ្មោះហៅផ្សេងទៀតថា ក) នៅស្រុក ត្រាបុង (ខេត្ត ក្វាងង៉ាយ) មានលក្ខណៈវិសេសវិសាលដាច់ដោយឡែក ទើបបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។