ជំរុញកិច្ចសហប្រតិបត្តិការ បង្ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនៅតំបន់ព្រំដែន វៀតណាម - កម្ពុជា

ជំរុញកិច្ចសហប្រតិបត្តិការ បង្ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនៅតំបន់ព្រំដែន វៀតណាម - កម្ពុជា

យោងតាមខ្លឹមសារដែលបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ក្នុងឆ្នាំ ២០១៨ ក្នុងគោលបំណងជំរុញចំណងសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អប្រសើរក្នុងកិច្ចការបង្ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ធានាសន្តិសុខនិងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនរវាងខេត្ត តីនិញ និងខេត្តជាប់ព្រំដែនទាំង ៣ នៃព្រះរាជាណាចក្រកម្ពុជា គឺ ស្វាយរៀង ត្បូងឃ្មុំ និង ព្រៃវែង គ្រប់ភាគីទាំងអស់បានឯកភាពនឹងអនុវត្តន៍ដោយព្រមៗគ្នានូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការទាំងឡាយរវាងភាគីទាំងអស់ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មគ្រប់ប្រភេទ។

លោកវរសេនីយ៍ឯក ង្វៀនទ្រីភឿង ស្នងការនគរបាលខេត្ត តីនិញ អញ្ជើញផ្លែងសុន្ទរកថាក្នុងពិធីចុះហត្ថលេខា។ រូបថត៖ ថាញ់តឹន-ទីភ្នាក់ងារព័ត៌មានវៀតណាម
លោកវរសេនីយ៍ឯក ង្វៀនទ្រីភឿង  ស្នងការនគរបាលខេត្ត តីនិញ អញ្ជើញផ្លែងសុន្ទរកថាក្នុងពិធីចុះហត្ថលេខា។ រូបថត៖ ថាញ់តឹន-ទីភ្នាក់ងារព័ត៌មានវៀតណាម

នោះគឺ គ្រប់ភាគីទាំងអស់បន្តពង្រឹងសកម្មភាពសហប្រតិបត្តិការ ផ្លាស់ប្តូរព័ត៌មានស្តីពីស្ថានភាពឧក្រិដ្ឋកម្ម ក៏ដូចជាបណ្តាសកម្មភាពសហប្រតិបត្តិការរវាងកងកម្លាំងត្រួតពិនិត្យនៅតំបន់ព្រំដែន។

កងកម្លាំងសមត្ថកិច្ចទាំងអស់បន្តថែរក្សាទំនាក់ទំនងសាមគ្គី មិត្តភាពស្អិតល្មួតរវាងអាជ្ញាធរ ក៏ដូចជា កងកម្លាំងនគរបាល វៀតណាម និង កម្ពុជា បង្កលក្ខណៈងាយស្រួលអោយប្រជាជនដែលរស់នៅតំបន់ព្រំដែនអាចធ្វើដំណើរឆ្លងដែនទៅវិញទៅមកពិនិត្យព្យាបាលជំងឺ ទេសចរនិងលក់ដូរធ្វើពាណិជ្ជកម្មក្នុងក្របខ័ណ្ឌច្បាប់នៃប្រទេសទាំងពីរ ឯកភាពគ្នាក្នុងការចង្អុលបង្ហាញនិងណែនាំអោយកងកម្លាំងនគរបាលស្រុក ឃុំ ដែលជាប់ព្រំដែនជាមួយគ្នាបន្តការថែរក្សាកិច្ចប្រជុំការងារជាទៀងទាត់តាមកាលកំណត់ សន្យាក្នុងការលើកកម្ពស់បន្ថែមទៀតនូវគុណភាពនិងប្រសិទ្ធភាពនៃសកម្មភាព ផ្លាស់ប្តូរព័ត៌មានទាន់ពេលវេលា ធ្វើបច្ចុប្បន្នភាពនូវស្ថានការណ៍រវាងកងកម្លាំងនីមួយៗ។

ភ្រាប់ភាគីទាំងអស់ក៏បានសន្យានឹងសហការជាមួយស្ថាប័នដែលមានសមត្ថកិច្ចទាំងឡាយដើម្បីជំរុញខ្លាំងក្លាការឃោសនា ណែនាំ អប់រំប្រជាពលរដ្ឋក្នុងខេត្តរបស់ខ្លួនអោយគោរពច្បាប់និងទំនៀមទម្លាប់ប្រពៃណីនៃប្រទេសរៀងៗខ្លួន សហាករគ្នាក្នុងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ បង្កលក្ខណៈងាយស្រួលសម្រាប់ជំរុញពន្លឿនការងារកំណត់ខណ្ឌសីមានិងបោះបង្គោលព្រំដែនត្រឹមត្រូវតាមផែនទីបង្ហាញផ្លូវដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាព សហការជាមួយគ្នាដោះស្រាយដោយឆាប់រហ័សលើបញ្ហាទាំងឡាយដែលកើតមានឡើងខណៈពេលបង្ការ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ល។

គ្រប់ភាគីទាំងអស់ក៏បានបញ្ជូនគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ច អបអរសាទរទិវាបុណ្យរបស់ប្រទេសទាំងពីរទៅវិញទៅមក ដើម្បីរឹតបន្តឹងទំនាក់ទំនងសាមគ្គីមិត្តភាពនិងកិច្ចសហប្រតិបត្តិការអោយបានស្អិតល្មួតរវាងកងកម្លាំងនគរបាល វៀតណាម និងប៉ូលីស កម្ពុជា អោយកាន់តែរឹងមាំយូរអង្វែងថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ។

ទិដ្ឋភាពពិធីចុះហត្ថលេខានៃកិច្ចសហការ។ រូបថត៖ ថាញ់តឹន-ទីភ្នាក់ងារព័ត៌មានវៀតណាម
ទិដ្ឋភាពពិធីចុះហត្ថលេខានៃកិច្ចសហការ។ រូបថត៖ ថាញ់តឹន-ទីភ្នាក់ងារព័ត៌មានវៀតណាម

ក្នុងរយៈពេលកន្លងមក កងកម្លាំងនគរបាលខេត្ត តីនិញ (វៀតណាម)​ និងកងកម្លាំងប៉ូលីសនៅខេត្តជាប់ព្រំដែនទាំង ៣ នៃព្រះរាជាណាចក្រកម្ពុជាគឺ ស្វាយរៀង ត្បូងឃ្មុំ និង ព្រៃវែង បានខិតខំប្រឹងប្រែងយ៉ាងច្រើន ក្នុងការថែរក្សាយ៉ាងខ្ជាប់ខ្ជួននូវកិច្ចប្រជុំការងារជាទៀងទាត់តាមកាលកំណត់ ផ្លាស់ប្តូរព័ត៌មានទាន់ពេលវេលា ពិភាក្សាអំពីវិធានការសកម្មភាពជាក់ស្តែងក្នុងការងារបង្ការនិងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនៅតាមខ្សែព្រំដែន។ ជាក់ស្តែងគឺគ្រប់ភាគីទាំងអស់បានសហការស៊ើបអង្កេតបទល្មើសចំនួន ១១ ករណី ចាប់ខ្លួនមុខសញ្ញាល្មើសច្បាប់ចំនួន ៤ នាក់ រឹបអូសគ្រឿងញៀនគ្រប់ប្រភេទចំនួន ១៦ គីឡូក្រាម។ល៕

ផាមថាញ់តឹន
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍

គំរូចិញ្ចឹមត្រីទឹកត្រជាក់នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់នៅឃុំ ថឹនសា (ខេត្ត ថៃង្វៀន)។

មិនទុកឲ្យយឺតយ៉ាវពេលអនុវត្តកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ

អំឡុងពេលរៀបចំដំណើរការអនុវត្តគម្រោងនានាស្ថិតក្នុងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំនៅខេត្ត ថៃង្វៀន ប្រាកដជាបានជួបប្រទះការលំបាកលំបិននិងបញ្ហាកកស្ទះជាច្រើន។

អ្នកគ្រូ និងសិស្សសាលាចំណេះទូទៅអន្តេវាសិកជនជាតិមធ្យមសិក្សាទុតិយភូមិ ត្វៀនក្វាង

អ្នកគ្រូ និងសិស្សសាលាចំណេះទូទៅអន្តេវាសិកជនជាតិមធ្យមសិក្សាទុតិយភូមិ ត្វៀនក្វាង

អ្នកគ្រូ និងសិស្សសាលាចំណេះទូទៅអន្តេវាសិកជនជាតិមធ្យមសិក្សាទុតិយភូមិ ត្វៀនក្វាង (ខេត្ត ត្វៀនក្វាង) ត្រេកអរក្នុងថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦។

លុងគូ ឈោងឈានឡើងនៅតំបន់ចុងប៉ូចភាគខាងជើងនៃមាតុភូមិ

លុងគូ ឈោងឈានឡើងនៅតំបន់ចុងប៉ូចភាគខាងជើងនៃមាតុភូមិ

ចំកណ្តាលខ្ពង់រាបថ្ម ដុងវ៉ាន់ កន្លែងទង់ជាតិពណ៌ក្រហមផ្កាយលឿងបក់រវិច នៅលើកំពូលបង្គោលដងទង់ លុងគូ លេចឡើងដ៏មហាសាលផង ដ៏ពិសិដ្ឋផង។ ដែនដីនេះមិនត្រឹមតែជាចំណុចចុងប៉ូចភាគខាងជើងនៃមាតុភូមិប៉ុននោះទេ ថែមទាំងជានិម្មិតរូបនៃឆន្ទៈដ៏មុតមាំ បំណងប្រាថ្នាដ៏ក្លៀវក្លាក្នុងការឈោងឈានឡើងរបស់បងប្អូនបណ្តាជនជាតិទៀតផង។

កេរដំណែលជាតិពិសេសប្រាសាទ ពោណាហ្ការ៍ (សង្កាត់ បាក់ញ៉ាត្រាង) គោលដៅទេសចរណ៍ដ៏ទាក់ទាញភ្ញៀវទេសចរនៅខេត្ត ខាញ់ហ្វា។ រូបថត៖ ង្វៀនថាញ់ - ទីភ្នាក់ងារព័ត៌មានវៀតណាម

នៅពេលដែលបេតិកភណ្ឌ ចាម បោះជំហានឆ្ពោះទៅរកការក្លាយជា "ពាណិជ្ជសញ្ញាទេសចរណ៍"

យោងតាមមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត ខាញ់ហ្វា ប្រព័ន្ធបេតិកភណ្ឌវប្បធម៌ ជាពិសេសគឺប្រាង្គ ប្រាសាទ ចាម មិនត្រឹមតែជាមោទកភាពរបស់បងប្អូនជនជាតិ ចាម និងប្រជាជនប៉ុននោះទេ ថែមទាំងជាទ្រព្យសម្បត្តិវប្បធម៌ជាតិទៀតផង។ល។

ការរកស៊ីចិញ្ចឹមជីវិតដោយទូកកញ្ជើ - លក្ខណៈវប្បធម៌ដ៏សាមញ្ញរបស់ប្រជាជននៅតំបន់សមុទ្រ

ការរកស៊ីចិញ្ចឹមជីវិតដោយទូកកញ្ជើ - លក្ខណៈវប្បធម៌ដ៏សាមញ្ញរបស់ប្រជាជននៅតំបន់សមុទ្រ

តាំងពីប៉ុន្មានជំនាន់មកហើយ របរនេសាទជលផលដោយទូកកញ្ជើបានក្លាយជាប្រភព ចំណូលដ៏ចម្បងរបស់ក្រុមគ្រួសារជាច្រើននៅតាមឆ្នេរសមុទ្រនៅក្នុងសង្កាត់ ទៀនថាញ់ ខេត្ត ឡឹមដុង៕

មានក្រុមគ្រួសារជាច្រើននៅឃុំព្រំដែន អៀណាន ខេត្ត យ៉ាឡាយ បានរួចផុតពីភាពក្រីក្រអាស្រ័យ​ដោយ​គោលនយោបាយឧបត្ថម្ភដំណាំស្វាយចន្ទី ដាំឆ្លាស់ជាមួយនឹងដំណាំរយៈពេលខ្លីលើផ្ទៃដីចោលទំនេរ។

បើកផ្លូវប្រកបការងាររកស៊ីចិញ្ចឹមជីវិតខ្នាតតូចបានប្តូរមុខមាត់ថ្មីនៅតំបន់ព្រំដែនខេត្ត យ៉ាឡាយ

ក្នុងបណ្តាឃុំព្រំដែននៃខេត្ត យ៉ាឡាយ កម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រ ប្រកបដោយស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅតំបន់ជនជាតិភាគតិចកំពុងនាំមកនូវការប្រែប្រួលយ៉ាងច្បាស់ក្រឡែត។

ការដាំប្លុងខ្ទឹមលើដីអន្លង់នាំមកនូវប្រាក់ចំណូលខ្ពស់

ការដាំប្លុងខ្ទឹមលើដីអន្លង់នាំមកនូវប្រាក់ចំណូលខ្ពស់

ធ្លាប់បានចាត់ទុកថាជាស្មៅព្រៅដុះឯងនៅលើវាលស្រែនៃខេត្ត កាម៉ៅ ប៉ុន្តែបច្ចុប្បន្ននេះ ដើមប្លុងខ្ទឹម (ឬហៅថាដើមប្លុង) ត្រូវបានដាំថែទាំ ហើយកសាងពាណិជ្ជសញ្ញាផលិតផល OCOP នាំមកនូវប្រាក់ចំណូលខ្ពស់ជូនកសិករ។

បច្ចុប្បន្នមានសិស្សសាលាជនជាតិ ជឹត ចំនួន ១៩ នាក់កំពុងសិក្សារៀនសូត្រនៅសាលាបឋមសិក្សា ហឿងលៀន (ខេត្ត ហាទិញ)។ រូបថត៖ ហ៊ឺវក្វៀត - ទីភ្នាក់ងារព័ត៌មាន វៀតណាម

ទ្រជំហានកូនសិស្សជនជាតិ ជឹក នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ

នៅខាងក្រោមជើងភ្នំ យ៉ាំងម៉ាន ភូមិ រ៉ាវត្រែ (ឃុំ ភុកត្រាច់) ជាកន្លែងរស់នៅរបស់បងប្អូនជនជាតិ ជឹត ជាង ១៥០ នាក់ ដែលជាសហគមន៍ជនជាតិមួយក្នុងចំណោមសហគមន៍ជនជាតិដែលមានចំនួនមនុស្សដ៏តិចតួចនៅក្នុងខេត្ត ហាទិញ។ ពីរបៀបរស់នៅដ៏ព្រៃព្រឹទ្ធ ផ្តាច់ពីគេ បងប្អូនជនជាតិត្រូវបានកងកម្លាំងការពារព្រំដែននិងមូលដ្ឋានចលនាឱ្យតាំងទីលំនៅខ្ជាប់ខ្ជួន លំនឹងជីវភាពរស់នៅ។ ផ្តើមពីនោះ ដំណើរនៃការនាំយកតួអក្សរមកកាន់កុមារជនជាតិ ជឹត ក៏ចាប់ផ្តើម ត្រូវបានសរសេរឡើងដោយសេចក្តីព្យាយាមរបស់លោកគ្រូ អ្នកគ្រូ ការស្រាក់ដៃគ្នារបស់កងទ័ពការពារព្រំដែននិងការឧបត្ថម្ភរបស់អ្នកមានទឹកចិត្តសប្បុរសជាច្រើន។

លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ និងនាយករដ្ឋមន្ត្រី កម្ពុជា ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីសម្ពោធគូច្រកទ្វារព្រំដែនអន្តរជាតិ តឹនណាម - ម៉ឺនជ័យ។ រូបថត៖ យឿងយ៉ាង - ទីភ្នាក់ងារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ និងលោកនាយករដ្ឋមន្ត្រី កម្ពុជា អញ្ជើញចូលរួមសម្ពោធគូច្រកទ្វារព្រំដែនអន្តរជាតិ តឹនណាម - ម៉ឺនជ័យ

នៅព្រឹកថ្ងៃទី ៨ ខែ ធ្នូ លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ ជាមួយនឹងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពរួមពិធីសម្ពោធគូច្រកទ្វារព្រំដែនអន្តរជាតិ តឹនណាម (ខេត្ត តីនិញ) - ម៉ឺនជ័យ (ខេត្ត ព្រៃវែង កម្ពុជា)៕

ភូមិ​សិតស្ពាន់ ​ដាយបៃ​ រក្សា​បាន​នូវ​ភ្លើង​នៃ​មុខរបរ​ដូនតា

ភូមិ​សិតស្ពាន់ ​ដាយបៃ​ រក្សា​បាន​នូវ​ភ្លើង​នៃ​មុខរបរ​ដូនតា

ដោយល្បីឈ្មោះមុខរបរដំដែក សិតស្ពាន់​ប្រពៃណី ឆ្លងកាត់​ភាពមិនទៀងទាត់​ជាច្រើនលើក​ច្រើនសារ ដៃ​ទាំងគូដ៏ប៉ិនប្រសប់​និង​ភាពច្នៃប្រឌិត​របស់​សិប្បករ​នៅ​ភូមិ ​ដាយបៃ ឃុំ​យ៉ាប៊ិញ ខេត្ត​ បាក់និញ នៅតែ​បន្ត​រក្សាភ្លើងជា​រៀងរាល់ថ្ងៃ រួមចំណែក​ក្នុង​ការ​បង្កើត​រូបរាង​ថ្មី​សម្រាប់​ភូមិ​របរ។

អ្នកគ្រូ និងកូនសិស្សសាលាចំណេះទូទៅអន្តេវាសិកជនជាតិមធ្យមសិក្សាទុតិយភូមិ ត្វៀនក្វាង (ខេត្ត ត្វៀនក្វាង) សោមនស្សរីករាយក្នុងថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦។

គោលនយោបាយទម្លុះទម្លាយ​បង្កើតកម្លាំងសម្ទុះសម្រាប់អប់រំ​​តំបន់ភ្នំ

សេចក្តីសម្រេចលេខ 71-NQ/TW របស់ការិយាល័យនយោបាយស្តីពីភាពទម្លុះទម្លាយក្នុងការអភិវឌ្ឍអប់រំនិងបណ្តុះបណ្តាលត្រូវបានចាត់ទុកថាជាការរុញបំប៉ះខ្លាំងក្លា បើកចេញយុគសម័យថ្មីសម្រាប់អប់រំតំបន់ភ្នំ - ទីកន្លែងតាំងពីមុនមកនៅចាញ់ប្រៀបគេជាច្រើនអំពីលក្ខខណ្ឌសិក្សារៀនសូត្រ មូលដ្ឋានសម្ភារៈ និងកងជួរ។

ក្រសួងនគរបាលសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត ដាក់ឡាក់ ប្រារព្ធពិធីបើកការដ្ឋានសាងសង់ផ្ទះលំនៅចំនួន ១៦ ខ្នងជូនក្រុមគ្រួសារប្រជាជនទាំងឡាយនៅក្នុងឃុំ ស៊ន់ឡាញ់ នៅថ្ងៃទី ២៦ ខែ វិច្ឆិកា។ រូបថត៖ តឿងគ្វឹន - ទីភ្នាក់ងារព័ត៌មានវៀតណាម

ការសាងសង់ ជួសជុលផ្ទះលំនៅដ៏មហាលឿនឲ្យប្រជាជនដែលរងការខូចខាតអន្តរាយដោយភ្លៀងទឹកជំនន់

នៅរសៀលថ្ងៃទី ១ ខែ ធ្នូ នៅឃុំ ទុយអានបាក់ គណៈកម្មាធិការប្រជាជនខេត្ត ដាក់ឡាក់ បានប្រារព្ធពិធីបើកការដ្ឋានសាងសង់ "យុទ្ធនាការ ក្វាងទ្រុង" សាងសង់ ជួសជុលផ្ទះយ៉ាងមហាលឿនឲ្យប្រជាជនដែលរងការខូចខាតអន្តរាយដោយព្យុះលេខ ១៣ និងកាលភ្លៀងទឹកជំនន់ប្រវត្តិសាស្ត្រទើបបង្កឡើងកន្លងទៅថ្មីៗ នេះនៅលើភូមិសាស្ត្រ។

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមពិធីសម្ពោធឧទ្យានមិត្តភាព ឡាវ-វៀតណាម នៅរដ្ឋធានី វៀងចន្ទ

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមពិធីសម្ពោធឧទ្យានមិត្តភាព ឡាវ-វៀតណាម នៅរដ្ឋធានី វៀងចន្ទ

យោងតាមបេសកជនពិសេសរបស់ទីភ្នាក់ងារព័ត៌មានវៀតណាម ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ ចូលរួមពិធីអបអរសាទរខួបលើកទី ៥០ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ និងជាសហប្រធាននៃកិច្ចប្រជុំថ្នាក់កំពូលរវាងបក្សកុម្មុយនិស្ត វៀតណាម និងបក្សបដិវត្តន៍ប្រជាជន ឡាវ នៅរសៀលថ្ងៃទី ២ ខែធ្នូ លោកអគ្គលេខាបក្ស តូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមក្នុងពិធីសម្ពោធឧទ្យានមិត្តភាព​ ឡាវ-វៀតណាម នៅរដ្ឋធានី វៀងចន្ទ។

ឆ្លៀតពេលទំនេរ លោក ថាច់ប៊ិញ ស្វែងយល់និងអានព័ត៌មានតាមសៀវភៅ និងកាសែត។

ស្ពានមេត្រីភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងអភិរក្សវប្បធម៌ ខ្មែរ

អស់រយៈពេលជាង ១០ ឆ្នាំមកហើយ លោក ថាច់ប៊ិញ អាយុ ៦៣ ឆ្នាំ ជាជនជាតិ ខ្មែរ - អ្នកមានប្រជាប្រិយគំរូនៅឃុំ ញ៉ាប៊ិច ខេត្ត ដុងណាយ ត្រូវបានប្រជាជនស្គាល់ដោយសារស្មារតីក្លៀវក្លា លះបង់អស់ពីកម្លាំងកាយ​កម្លាំងចិត្តក្នុងការងារ និងតែងតែជាគំរូក្នុងសហគមន៍។

ដំណើរនាំយកកសិផលឈានចូលទៅកាន់លំហឌីជីថល

ដំណើរនាំយកកសិផលឈានចូលទៅកាន់លំហឌីជីថល

ថ្ងៃមួយនៃចុងខែ វិច្ឆិកា នៅមណ្ឌលឃុំ វិញទុយ ខេត្ត ទ្វៀនក្វាង ក៏មមាញឹកជាងធម្មតា។ ផ្លែក្រូចពណ៌លឿង កែវទឹកឃ្មុំថ្លាឆ្វង់ ផលិតផល OCOP ទាំងឡាយ (កម្មវិធីឃុំមួយផលិតផលមួយ) ត្រូវបានដាក់តាំងបង្ហាញយ៉ាង​ប្រណីត។ មនុស្សម្នាសម្រុកមកកាន់ពិព័រណ៍ឌីជីថលលើកដំបូងរបស់ឃុំ កន្លែងមើលទៅហាក់ដូចជាមិនចាំបាច់​ចំពោះតំបន់ជនបទមួយ ស្រាប់តែក្លាយជាជិតដិតគួរឱ្យភ្ញាក់ផ្អើល៖ ស្កេនលេខកូដ QR ទិញទំនិញ ទូទាត់មិន​បាច់ប្រើប្រាក់សុទ្ធ មើលការផ្សាយផ្ទាល់លក់ផលិតផលនៅកន្លែងតាំងពិព័រណ៍តែម្តង។

អ្នកគ្រូ ស៊ុង ធីសៃ ក្នុងមួយពេលបង្ហាត់បង្រៀនអក្សរឲ្យប្អូនៗ សិស្សថ្នាក់ទី ១ ត្រៀមឈានចូលឆ្នាំ​សិក្សាថ្មី។

អុជបំភ្លឺក្តីសុបិនទៅសាលារៀនរបស់កុមារតំបន់ភ្នំ

អ្នកគ្រូ ស៊ុង ធីសៃ (កើតឆ្នាំ ១៩៩៤ ជាជនជាតិ ម៉ុង) បានជម្នះរាល់ការលំបាកលំបិនពាំនាំភាពសប្បាយរីករាយ និងក្តីសង្ឃឹមមកជូនប្អូនៗ សិស្សសាលាតំបន់ភ្នំ។

អ្នកគ្រូ ឡេ ធីង៉ុកលិញ ពាំនាំចំណង់ចំណូលចិត្ត ភាពក្លៀវក្លារបស់យុវវ័យច្បាមភូមិ ច្បាមសាលា ឃ្មាតខ្មីនាំយកតួអក្សរមកកាន់សិស្សសាលាជនជាតិភាគតិចម្នាក់ៗ ឃុំ ជើឡុង (ខេត្ត យ៉ាឡាយ)។

អ្នក "សាបព្រោះអក្សរ" ទាំងឡាយដ៏រុងរឿងនៅលើភ្នំ

ស្រឡាញ់វិជ្ជាជីវៈ យល់ច្បាស់ការចាញ់ប្រៀបគេរបស់សិស្សសាលា លោកគ្រូ អ្នកគ្រូតំបន់ភ្នំតែងតែព្យាយាមច្បាមជាប់ភូមិ ច្បាមសាលារៀន ច្បាមថ្នាក់រៀន ឃ្មាតខ្មីនាំយកចំណេះដឹងមកកាន់កុមារបណ្តាជនជាតិ តំបន់ជ្រៅ តំបន់ឆ្ងាយ តំបន់លំបាកលំបិនខ្លាំង។

ខេត្ត អានយ៉ាង បង្កើតភាពទម្លុះទម្លាយ​ពី​កម្មវិធី​គោលដៅ​ជាតិ​ចំនួន​បី

ខេត្ត អានយ៉ាង បង្កើតភាពទម្លុះទម្លាយ​ពី​កម្មវិធី​គោលដៅ​ជាតិ​ចំនួន​បី

ខេត្ត អានយ៉ាង ផ្តោតលើការអនុវត្តបណ្តាកម្មវិធីគោលដៅជាតិ ក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមគ្រប់ជ្រុងជ្រោយ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសនៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ជនជាតិភាគតិច។

រក្សាភ្នក់ភ្លើងស្រឡាញ់វប្បធម៌ជនជាតិសម្រាប់ប្អូនៗ តំបន់ជាយដែន

រក្សាភ្នក់ភ្លើងស្រឡាញ់វប្បធម៌ជនជាតិសម្រាប់ប្អូនៗ តំបន់ជាយដែន

កើតក្នុងគ្រួសារមានប្រពៃណីបង្រៀនអក្សរ ខ្មែរ អ្នកគ្រូ ថាច់ ធីភក្តី ជាគ្រូបង្រៀននៅសាលាបឋមសិក្សា ហ្វាដុង ឃុំ ភឿកវិញ ខេត្ត តីនិញ ខិតខំសិក្សា និងជ្រើសរើសដែនដីតំបន់ជាយដែនខេត្ត តីនិញ ដើម្បីផ្សារភ្ជាប់ជាមួយនឹងអាជីពជាគ្រូបង្រៀន។

កងកម្លាំងយោធា នគរបាលតែងតែរួមដំណើរជាមួយប្រជាជននៅខេត្ត យ៉ាឡាយ ក្នុងការងារជំនះផលវិបាកនៃជំនន់ទឹកភ្លៀង។ រូបថត៖ ក្វាងថៃ - ទីភ្នាក់ងារព័ត៌មានវៀតណាម

កងទ័ពការពារព្រំដែនជួយប្រជាជនសម្អាតបរិស្ថានបន្ទាប់ពីភ្លៀងទឹកជំនន់

នៅតាមតំបន់ដែលនៅច្រងេងច្រងាងភក់ដីបន្ទាប់ពីទឹកជំនន់ វរសេនីយ៍ឯក ង្វៀន មិញត្វៀន មេបញ្ជាការរងនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត ដាក់ឡាក់ មានវត្តមាននៅតាមចំណុចសម្អាតបរិស្ថាននីមួយៗ ដោយផ្ទាល់ ស្នើឱ្យអង្គភាពទាំងឡាយជំរុញពន្លឿនដំណើរការប្រមូលសម្អាត ស្តារជីវភាពជូនប្រជាជនឡើងវិញជាបណ្តើរៗ។

កសិករខេត្ត យ៉ាឡាយ ប្រមូលផលម្រេច។

រួមចំណែកលើកកម្ពស់កម្រិតពាណិជ្ជសញ្ញាម្រេច យ៉ាឡាយ

ម្រេច យ៉ាឡាយ កាន់តែបញ្ជាក់ជំហរដំណាំមួយដែលនាំមកនូវប្រាក់ចំណូលស្ថិរភាពពីមួយថ្ងៃទៅមួយថ្ងៃជូនប្រជាជន និងជាផលិតផលកសិកម្មមានគុណភាពខ្ពស់ មានពាណិជ្ជសញ្ញានិងកម្លាំងប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។

ជំនន់ទឹកភ្លៀងបំផ្លិចបំផ្លាញភូមិភាគកណ្តាល - តីង្វៀន ខូចខាតជាង ១៣.០០០ ពាន់លានដុង

ជំនន់ទឹកភ្លៀងបំផ្លិចបំផ្លាញភូមិភាគកណ្តាល - តីង្វៀន ខូចខាតជាង ១៣.០០០ ពាន់លានដុង

ជំនន់ទឹកភ្លៀងនៅភូមិភាគកណ្តាល - តីង្វៀន ធ្វើឱ្យមនុស្ស ១០២ នាក់ស្លាប់ និងបាត់ខ្លួន មានផ្ទះត្រូវរងការលិចទឹកជាង ១៨៦.០០០ ខ្នង ស្រូវនិងដំណាំបន្លែបង្ការរងការខូចខាតជាង ៨០.០០០ ហិកតា។ ជំនន់ទឹកភ្លៀងក៏ត្រូវកួចរសាត់សត្វពាហនៈ បសុបក្សីជាង ៣.២ លានក្បាល ព្រមទាំងបានបំផ្លិចបំផ្លាញផ្លូវដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនដូចជា ប្រព័ន្ធធារាសាស្ត្រ សុខាភិបាល អប់រំ។ សរុបនៃការខូចខាតត្រូវបានប៉ាន់ប្រមាណចំនួនជាង ១៣.០០០ពាន់លានដុង៕

កងទ័ពការពារព្រំដែនខេត្ត ខាញ់ហ្វា ត្រាំខ្លួនក្នុងទឹកជំនន់ជូន​ប្រជាជនទៅកាន់កន្លែងសុវត្ថិភាព

កងទ័ពការពារព្រំដែនខេត្ត ខាញ់ហ្វា ត្រាំខ្លួនក្នុងទឹកជំនន់ជូន​ប្រជាជនទៅកាន់កន្លែងសុវត្ថិភាព

ក្រុមការងារនៃបញ្ជាការដ្ឋានការពារព្រំដែន ដឹកនាំដោយឧត្តមសេនីយ៍ត្រី ត្រឹន ង៉ុកហ៊ឺវ អនុប្រធានបញ្ជាការដ្ឋានការពារព្រំដែន បានអញ្ជើញមកខេត្ត ខាញ់ហ្វា ដោយផ្ទាល់ដើម្បីដឹកនាំទប់ទល់ភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។

ខេត្ត ដាក់ឡាក់ ប្រមូលផ្តុំរាល់ប្រភពកម្លាំងបន្ថែមដើម្បីជួយសង្គ្រោះប្រជាជននៅតំបន់ទឹកជំនន់

ខេត្ត ដាក់ឡាក់ ប្រមូលផ្តុំរាល់ប្រភពកម្លាំងបន្ថែមដើម្បីជួយសង្គ្រោះប្រជាជននៅតំបន់ទឹកជំនន់

នៅថ្ងៃទី ២១ ខែ វិច្ឆិកា ទឹកជំនន់បានចាប់ផ្តើមស្រកចុះនៅតាមមូលដ្ឋានមួយចំនួននៅក្នុងខេត្ត ដាក់ឡាក់។ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ច សមាគមអង្គការមហាជនបានចូលទៅដល់តំបន់ទឹកជំនន់ខ្លាំង​នានា បន្ថែមកម្លាំងជួយសង្គ្រោះប្រជាជនអំពីអាហារហូបចុក ថ្នាំពេទ្យជាដើម បន្ទាប់ជាច្រើនថ្ងៃរងគ្រោះដោយភ្លៀង និង​ទឹកជំនន់។

ភ្លៀងខ្លាំងបណ្តាលឱ្យមានទឹកជន់លិចជ្រៅតំបន់ជាច្រើននៅខេត្ត ខាញ់ហ្វា

ភ្លៀងខ្លាំងបណ្តាលឱ្យមានទឹកជន់លិចជ្រៅតំបន់ជាច្រើននៅខេត្ត ខាញ់ហ្វា

ចាប់ពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ដល់ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ខេត្ត ខាញ់ហ្វា មានភ្លៀងធំអូសបន្លាយជាបន្តបន្ទាប់ បណ្តាលឱ្យតំបន់ជាច្រើនលិចទឹកយ៉ាងជ្រៅ ហើយកាត់ផ្ដាច់។

អត់ងងុយពេញមួយយប់រួមជាមួយប្រជាជននៅតំបន់ទឹកជន់លិច

អត់ងងុយពេញមួយយប់រួមជាមួយប្រជាជននៅតំបន់ទឹកជន់លិច

ដោយសារឥទ្ធិពលនៃអាកាសធាតុត្រជាក់លើកនេះបង្កឱ្យមានភ្លៀងធ្លាក់លើវិសាលភាពទូលាយ ចាប់ពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា រហូតមកដល់ពេលនេះ តំបន់ជាច្រើននៅក្នុងខេត្ត យ៉ាឡាយ ជាពិសេសបណ្តាឃុំភាគខាងកើតនៃខេត្តទឹកជំនន់យ៉ាងឆាប់រហ័ស តំបន់ទំនាបជាច្រើនត្រូវបានជន់លិច៕

ខេត្ត ដាក់ឡាក់ ឧបត្ថម្ភ ជម្លៀសប្រជាជនចេញពីតំបន់ទឹកជន់លិច

ខេត្ត ដាក់ឡាក់ ឧបត្ថម្ភ ជម្លៀសប្រជាជនចេញពីតំបន់ទឹកជន់លិច

នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា លោក វ៉ តឹនទ្រឹក ប្រធានគណៈកម្មាធិការប្រជាជនឃុំ យ៉ាងម៉ៅ (ខេត្ត ដាក់ឡាក់) មានប្រសាសន៍ថា ឃុំកំពុងចាត់វិធានការឧបត្ថម្ភ ជម្លៀសប្រជាជនចេញពីតំបន់ទឹកជន់លិច បាក់ដី។ ក្នុងពេលជាមួយគ្នានេះ កំពុងធ្វើស្ថិតិ ជម្នះផលវិបាក។

សេដ្ឋកិច្ចសមូហភាពបង្កើតបង្កោលជំហរសម្រាប់កសិកម្មបៃតង

សេដ្ឋកិច្ចសមូហភាពបង្កើតបង្កោលជំហរសម្រាប់កសិកម្មបៃតង

ដោយមានសហករណ៍ជាង ៥០០ និងក្រុមសហករណ៍រាប់ពាន់កំពុងដំណើរការ វិស័យសេដ្ឋកិច្ចសមូហភាពនៅខេត្ត វិញឡុង កំពុងវិវឌ្ឍខ្លួនយ៉ាងខ្លាំងក្លា ក្លាយជាមូលដ្ឋានបង្អែកដ៏រឹងមាំសម្រាប់កសិកម្មប្រកបដោយចីរភាព។ ផ្តើមពីគំរូផលិតកម្មសរីរាង្គ ការដាំដំណាំឆ្លាស់គ្នារហូតដល់តភ្ជាប់ "៤ មជ្ឈដ្ឋាន" សេដ្ឋកិច្ចសហករណ៍មិនត្រឹមតែជួយកសិករបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងបង្កើតមូលដ្ឋានគ្រឹះសម្រាប់កសិកម្មបៃតង និងទំនើប រួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំបន់។

ការបង្កើតប្រព័ន្ធអេកូឡូស៊ីសេវាកម្មហិរញ្ញវត្ថុផ្លូវសមុទ្រនឹងរួមចំណែកដោយផ្ទាល់ដល់ការពង្រឹងការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។

ទីក្រុង ហូជីមិញថ្មី៖ ការអភិវឌ្ឍកំពង់ផែសមុទ្រទៅជាមជ្ឈមណ្ឌលសមុទ្រអន្តរជាតិ

ទីក្រុង ហូជីមិញ កំពុងកសាងយុទ្ធសាស្ត្រអភិវឌ្ឍប្រព័ន្ធកំពង់ផែសមុទ្រទឹកជ្រៅដោយអនុវត្តតាមគំរូនៃ “មជ្ឈមណ្ឌលធំសម្បើម” ជើងទឹកតភ្ជាប់ជាមួយនឹង logistics និងហិរញ្ញវត្ថុអន្តរជាតិ។ គោលដៅគឺនាំយកទីក្រុងក្លាយជាច្រកទ្វារពាណិជ្ជកម្មសកល មិនត្រឹមតែរឹងមាំក្នុងការគ្រប់គ្រងទំនិញប៉ុណ្ណោះទេថែមទាំងក្លាយជាមជ្ឈមណ្ឌលសេវាកម្មផ្លូវសមុទ្រ - logistics - ហិរញ្ញវត្ថុឈានមុខគេនៅអាស៊ីអាគ្នេយ៍ផងដែរ។

ទៀប ឡាងសឺន ត្រូវបានឧទ្ទេសនាមក្នុងសម័យប្រជុំផ្សារណាត់កសិផលផលិតផលពិសេសប្រចាំតំបន់ភូមិភាគ - សប្តាហ៍ផ្សព្វផ្សាយទៀប កសិផលពិសេសប្រចាំតំបន់ខេត្ត ឡាងសឺន។

ទៀប - "ដំណាំធ្វើមាន" របស់បងប្អូនជនជាតិតំបន់ភ្នំ ឡាងសឺន

នៅតាមតំបន់ភ្នំដី ភ្នំថ្ម ឡាងសឺន ផ្ទៃដីដាំទៀបកាន់តែបានពង្រីកទូលាយ។ ទៀប ឡាងសឺន ដោយមានទិន្នផលខ្ពស់បានបង្កើតជាពាណិជ្ជសញ្ញាល្បីឈ្មោះ ជួយបងប្អូនបណ្តាជនជាតិនៅទីនេះកាន់តែកក់ក្តៅសម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ។