ដោយមានដំណោះស្រាយជាច្រើនត្រូវបានអនុវត្តព្រមៗ គ្នាហើយសមស្របក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ ស្រុក ថានអ្វៀន (ខេត្ត ឡាយចូវ) បានជួយគ្រួសារបងប្អូនជនជាតិជាច្រើនអភិវឌ្ឍផលិតកម្ម លើកកម្ពស់ប្រាក់ចំណូល ជីវភាពរស់នៅត្រូវបានកែលម្អច្បាស់ក្រឡែត។
បងប្អូនជនជាតិនៅស្រុក ថានអ្វៀន (ខេត្ត ឡាយចូវ) ត្រូវបានឧបត្ថម្ភឧបករណ៍កសិកម្មសម្រាប់ផលិតកម្មកសិកម្មយោងតាមលោក ឡវ៉ាន់ហឿង ប្រធានគណៈកម្មាធិការប្រជាជនស្រុក ថានអ្វៀន ស្រុក ថានអ្វៀន បានកៀរគររាល់ប្រភពកម្លាំងដើម្បីវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធទម្រង់រូបភាពផលិតកម្មកសិកម្មផ្សេងៗ ព្រមទាំងជំរុញខ្លាំងក្លាការឃោសនាចលនាបងប្អូនជនជាតិឈានឡើងរួចផុតពីភាពក្រីក្រនិងបង្រៀនវិជ្ជាជីវៈជូនរាប់ពាន់លើកនាក់។
ស្រុក ថានអ្វៀន (ខេត្ត ឡាយចូវ) បានអនុវត្តល្អគោលនយោបាយរបស់រដ្ឋ ជួយឧបត្ថម្ភកូនពូជដើម្បីបងប្អូនជនជាតិមានប្រភពធនធានអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រទន្ទឹមនឹងនោះ ផ្នែកសមត្ថកិច្ចទាំងឡាយនៅថែមទាំងឈរឈ្មោះ ធានានឹងធនាគារគោលនយោបាយសង្គមអោយគ្រួសារក្រីក្រចំនួន ៣.២៨៦ គ្រួខ្ចីទុនជាង ១៥០ ពាន់លានដុងដោយមិនបាច់មានទ្រព្យបញ្ចាំ ឧបត្ថម្ភលំនៅដ្ឋានជូនក្រុមគ្រួសារក្រីក្រចំនួន ១.០៥៧...គ្រួ។
ឆ្លៀតប្រើប្រាស់ផ្ទៃទឹកនៃអាងទំនប់វារីអគ្គិសនី មានក្រុមគ្រួសារបងប្អូនជនជាតិជាច្រើននៅស្រុក ថានអ្វៀន (ខេត្ត ឡាយចូវ) ត្រូវបានខ្ចីប្រាក់កម្ចីអនុគ្រោះដើម្បីអភិវឌ្ឍទម្រង់រូបភាពចិញ្ចឹមត្រីក្នុងទ្រុង
អាស្រ័យហេតុដូច្នេះ មកដល់ដំណាច់ឆ្នាំ ២០១៩ ស្រុក ថានអ្វៀន មានក្រុមគ្រួសារក្រីក្រនៅត្រឹមតែ ១.៩៧៣ ប៉ុណ្ណោះ ថយចុះជាមធ្យម ៤,៣% ក្នុងមួយឆ្នាំ អត្រាគ្រួសារក្រីក្រនៅតាមឃុំលំបាកលំបិនខ្លាំងនិងតំបន់ភ្នំនៅត្រឹម ៣៥,៦៤% (ឆ្នាំ ២០១៦ គឺ ៥៥,៤២%) ប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់នៅតំបន់ជនបទសម្រេចបាន ៣៧,១១ លានដុងក្នុងមួយឆ្នាំ (កើនឡើង ២០,៣ លានដុងបើប្រៀបធៀបនឹងឆ្នាំ ២០១៥) ។ល។ ស្រុក ថានអ្វៀន ខិតខំប្រឹងប្រែងដល់ដំណាច់ឆ្នាំ ២០២០ អត្រាគ្រួសារក្រីក្រថយចុះនៅត្រឹម ១១%៕
វៀតហ្វាង