ឡូវថែន (ពិធីឡើងឋានលើ) ជារូបភាពប្រជុំជីវភាពខាង ជំនឿវិញ្ញាណដែលមិនអាចខ្វះបានក្នុងជីវិតផ្នែកព្រលឹងវិញ្ញាណរបស់ជនជាតិ តៃ នៅតាមខេត្តតំបន់ភ្នំនានានៃភាគខាងជើង។
ពិធីកិច្ច ឡូវថែន ផ្ទុកបង្កប់តម្លៃវប្បធម៌ប្រពៃណី រួមចំណែកផ្សារភ្ជាប់ចំណងមេត្រីភាពរវាងអ្នកភូមិផងរបងជាមួយរបស់ជនជាតិ តៃ
ត្រូវបានថែរក្សានិងអភិវឌ្ឍក្នុងដំណើររស់នៅប្រជាប្រិយ ឡូវថែន ឆ្លុះបញ្ចាំងពីចិត្តគំនិត បំណងប្រាថ្នារបស់ជនជាតិ តៃ ជាច្រើនជំនាន់។
នោះគឺបំណងប្រាថ្នាដ៏សាមញ្ញនានាដូចជាកសិករមានស្រូវអង្ករ គោ ក្របី មាន់ ទា នានា ឪពុកម្តាយមានអាយុយឺនយូរ គ្រួសារស្រុះស្រួលសុខសប្បាយ កូនចៅធំពេញវ័យមានកតញ្ញូតាធម៌...។
ក្នុងពិធីកិច្ច ឡូវថែន គ្រូ ថែន ត្រូវតែជាអ្នកមានកិត្យានុភាពក្នុងសហគមន៍ យល់ដឹង ច្បាស់ពីទំនៀមទម្លាប់ អាចធ្វើពិធីកិច្ចខាងជំនឿព្រលឹងវិញ្ញាណដូចជា៖ ពិធីបុណ្យ សព ពិធីអាពាហ៍ពិពាហ៍ ពិធីចម្រើនអាយុ...។
គ្រូ ថែន ត្រូវតែជាអ្នកមានកិត្យានុភាពក្នុងសហគមន៍ យល់ដឹងអំពីទំនៀម ទម្លាប់ អាចប្រារព្ធរាល់ពិធីកិច្ចខាងព្រលឹងវិញ្ញាណប្រពៃណី
គ្រូ ថែន ឋានៈកាន់តែខ្ពស់គឺកាន់តែមានកិត្យានុភាព។ ឡូវថែន ទាក់ទាញ ជិតដិតព្រោះតែពិធីកិច្ចគឺជាពិធីសម្តែងសិល្បៈចម្រុះ រួមមានច្រៀង រាំនិង ឆាកសម្ដែងរឿងបុរាណ។
ចង្វាក់ ថែន បត់បែន ជួនរងំ ជួនគ្រលួច ជួនទៀតស្រគត់ស្រគំ ជួនរន្ថើនផុលផុស ទាក់ទាញអ្នកច្រៀង អ្នកទស្សនា។
គ្រូ ថែន អនុវត្តពិធីកិច្ចអញ្ជើញអាទិទេពឱ្យចូលមកសណ្ឋិតក្នុងខ្លួន។ អ្នកដែលចូលរួមពិធីនេះរួមជាមួយគ្រូ ថែន នឹងចូលតួដើម្បីឆ្លងឆ្លើយទៅវិញទៅមក របៀបដូចសម្ដែងរឿងដោយទំនុកចម្រៀង
ពិធីកិច្ច ឡូវថែន ផ្ទុកបង្កប់តម្លៃវប្បធម៌ប្រពៃណី រួមចំណែកផ្សារភ្ជាប់ចំណងមេត្រីភាពរវាងអ្នកភូមិផងរបងជាមួយរបស់ជនជាតិ តៃ៕
ហ្វាងហាយ