ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ផ្តើមពីវប្បធម៌ ខ្មែរ ណាមបូ

យុវនារី ខ្មែរ សម្តែងចង្វាក់របាំប្រពៃណីនៅភូមិវប្បធម៌ទេសចរណ៍ ខ្មែរ នៅឃុំ លឿងហ្វា ស្រុក ចូវថាញ់ (ខេត្ត ត្រាវិញ)
យុវនារី ខ្មែរ សម្តែងចង្វាក់របាំប្រពៃណីនៅភូមិវប្បធម៌ទេសចរណ៍ ខ្មែរ នៅឃុំ លឿងហ្វា ស្រុក ចូវថាញ់ (ខេត្ត ត្រាវិញ)

បច្ចុប្បន្ន បងប្អូនជនជាតិ ខ្មែរ នៅភូមិភាគខាងត្បូងឬហៅថាតំបន់ ណាមបូ មានវត្តជាង ៤៦០ វត្ត ដោយមានបណ្ដាលក្ខណៈរូបចម្លាក់សិល្បៈគំនូរដ៏ល្អឯក ពិធីបុណ្យប្រពៃណីជាច្រើនដូចជា៖ ចូលឆ្នាំថ្មី សែនដូនតា អកអំបុក ។ល។ ព្រមជាមួយទម្រង់សិល្បៈដ៏ល្អឯកជាច្រើនប្រភេទដូចជា៖ ល្ខោនយូកេ របាំ ភ្លេងពិណពាទ្យ... ។ល។ នេះជាមូលដ្ឋានគ្រឹះដើម្បីខេត្ត ក្រុងទាំងឡាយស្ថាបនាអោយលេចចេញជារូបរាងបណ្តើរៗ នូវផលិតផលទេសចរណ៍ដោយឡែកផ្សេងៗ ទាក់ទាញភ្ញៀវទេសចរមកពីទីជិតទីឆ្ងាយ។

ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ផ្តើមពីវប្បធម៌ ខ្មែរ ណាមបូ ảnh 1យុវនារី ខ្មែរ សម្តែងចង្វាក់របាំប្រពៃណីនៅភូមិវប្បធម៌ទេសចរណ៍ ខ្មែរ នៅឃុំ លឿងហ្វា ស្រុក ចូវថាញ់ (ខេត្ត ត្រាវិញ)

ពង្រីកឧត្តមភាពអំពីស្ថាបត្យកម្ម វប្បធម៌ខាងព្រលឹងវិញ្ញាណ ខេត្ត ត្រាវិញ បានបង្កើតខ្សែទេសចរណ៍មានលក្ខណៈដាច់ដោយឡែកជាច្រើននិងគោលដៅ ទេសចណ៍ដ៏ទាក់ទាញផ្សេងៗ តួយ៉ាងដូចជា៖ វត្ត កំពង់ និគ្រោធ (កំពង់ជ្រៃ) នៅទីរួមស្រុក ចូវ ថាញ់ (ស្រុក ចូវថាញ់) វត្ត កំពង់ ពោធិព្រឹក្សបង្រៃចាស់ នៅឃុំ ហាមតឹន (ស្រុក ត្រាគូ) ភូមិទេសចរណ៍វប្បធម៌ ខ្មែរ នៅឃុំ លឿងហ្វា (ស្រុក ចូវថាញ់) ។ល។

ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ផ្តើមពីវប្បធម៌ ខ្មែរ ណាមបូ ảnh 2ឈុតឆាកសម្តែងដ៏ល្អឯកមួយនៃក្រុមសិល្បៈសាកលវិទ្យាល័យ ត្រាវិញ ក្នុងទិវាមហោស្រពវប្បធម៌ - កីឡានិងទេសចរណ៍នៃបងប្អូនជនជាតិ ខ្មែរ ណាមបូ

ពេលចូលរួមសកម្មភាពទេសចរណ៍ទាំងនោះ បងប្អូនជនជាតិ ខ្មែរ មានចំណូលបន្ថែមផងហើយថែមទាំងមានឱកាសផ្សព្វផ្សាយវប្បធម៌ ទំនៀមទម្លាប់ជនជាតិទៀតផង។ ជាមួយនឹងការធ្វើពិពិធកម្មផលិតផលទេសចរណ៍ផ្សេងៗ ខេត្ត ត្រាវិញ ឆ្ពោះទៅរកគោលដៅទទួលស្វាគមន៍ភ្ញៀវទេសចរចំនួន ២,៥ លានលើកនាក់ក្នុងឆ្នាំ ២០២៥ ចំណូលសរុបសម្រេចជាង ១.៦០០ ពាន់លានដុង។

ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ផ្តើមពីវប្បធម៌ ខ្មែរ ណាមបូ ảnh 3ល្បែងប្រជាប្រិយផ្សេងៗ ត្រូវបានរៀបចំឡើងក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវត្ត កាយឌួកលើន (កាយ ឌួកធំ) ឃុំ ង៉ុកជុក ស្រុក យ៉ុងរៀង (ខេត្ត កៀនយ៉ាង)

ត្រូវបានចាត់ទុកថាជាដែនដីសម្បូរទៅដោយបុណ្យទានផ្សេងៗ ខេត្ត សុកត្រាំង ផ្តល់អាទិភាពទៅលើការអភិវឌ្ឍទេសចរណ៍សហគមន៍ផ្សារភ្ជាប់ទៅនឹងទេសចរណ៍វប្បធម៌បុណ្យទាន ទេសចរណ៍អេកូឡូស៊ី សម្រាកលំហែកាយព្រមទាំង អភិវឌ្ឍបណ្តុំ ខ្សែ កម្មវិធីផ្សារភ្ជាប់ទៅនឹងតម្លៃវប្បធម៌រូបីយនិងអរូបីយរបស់បងប្អូនជនជាតិ ខ្មែរ ។ល។

ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ផ្តើមពីវប្បធម៌ ខ្មែរ ណាមបូ ảnh 4វត្តអារាមតំណាងអោយរូបភាពនៃស្រុកភូមិនិងសម្រស់ក្នុងទំនៀមទម្លាប់ វប្បធម៌ ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ នៅតំបន់ ណាមបូ
ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ផ្តើមពីវប្បធម៌ ខ្មែរ ណាមបូ ảnh 5ផ្ទាំងគំនូរលើជញ្ជាំងស្តីពីជីវប្រវត្តិរបស់ព្រះពុទ្ធក្នុងព្រះ វិហារនៃវត្ត ផ្នោដូង ភូមិ យ៉ុងលើន ឃុំ ដាយអាន ស្រុក ត្រាគូ (ខេត្ត ត្រាវិញ)

អញ្ជើញមកកាន់ខេត្ត សុកត្រាំង ភ្ញៀវទេសចរអាចចូលរួមពិធីបុណ្យមួយចំនួនដូចជា៖ បុណ្យសែនដូនតា អកអំបុក - ប្រណាំងទូក - ង កឋិនទាន... អញ្ជើញទស្សនាវត្តអារាមដ៏ល្អឯកផ្សេងៗ ដូចជា៖ វត្ត ស្រឡូង នៅឃុំ ដាយ តឹម (ស្រុក មីស្វៀន) វត្ត សិរីតេជោ មហាទុប នៅសង្កាត់លេខ ៣ (ទីក្រុង សុក ត្រាំង) ។ល។ ឬអញ្ជើញទៅកាន់ចំណុចទេសចរណ៍សហគមន៍ដ៏គួរឱ្យទាក់ ទាញ៖ បណ្តុំទេសចរណ៍ សហគមន៍ភូមិ ភឿងអាន ៣ នៅ ឃុំ ហ៊ឹងភូ (ស្រុក មីទូ) បណ្តុំសហគមន៍ទេសចរណ៍កូនកោះ មីភឿក នៅឃុំ ញើនមី (ស្រុក កេសាច់) ។ល។

ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ផ្តើមពីវប្បធម៌ ខ្មែរ ណាមបូ ảnh 6រូបចម្លាក់យក្សតែងលេចឡើងក្នុងបរិវេណវត្តអារាមដោយមានអត្ថន័យកម្ចាត់ខ្មោចបីសាច សភាវៈអាក្រក់ អកុសលកម្ម... ទទួលស្វាគមន៍កុសលកម្ម សភាវៈល្អ សេចក្តីសុខចម្រើន សំណាងល្អ
ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ផ្តើមពីវប្បធម៌ ខ្មែរ ណាមបូ ảnh 7ទស្សនីយភាពសម្ដែងបង្ហាញឡើងវិញទិដ្ឋភាពភូមិរបរសិប្បកម្មកែច្នៃអំបុកប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត សុកត្រាំង ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យអកអំបុករបស់បងប្អូនជនជាតិ ខ្មែរ នៅតំបន់ ណាមបូ

ការទាញយកផលពីភាពខុសប្លែក លក្ខណៈដ៏វិសេសវិសាលដើម្បីធ្វើពិពិធកម្មផលិត ផលទេសចរណ៍ កំពុងជាទិសដៅសមស្រប ជួយកំណត់ជំហរនៃពាណិជ្ជសញ្ញាទេសចរណ៍ដោយឡែក សម្រាប់ខេត្តក្រុងនីមួយៗ ផងហើយរួមចំណែក ក្នុងការអភិរក្ស ពង្រីកតម្លៃបេតិកភណ្ឌអត្តសញ្ញាណវប្បធម៌របស់បងប្អូនជនជាតិ ខ្មែរ នៅតំបន់ ណាមបូ ទៀត ផង៕

អត្ថបទនិងរូបថត៖ ថាញ់ត្រា - ភុកថាញ់ - យាញ់ឡើយ - អៀនថាញ់

បញ្ចូលទិន្នន័យពីកាសែតបោះពុម្ពលេខចេញផ្សាយខែ មេសា (ឆ្នាំ ២០២១) ដោយ៖  ជ័យពិសិដ្ឋ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

នៅជុំលែងគោ គោមួយនឹមៗ ស្ទុះបោលលឿនអស់ពីសមត្ថភាព ដើម្បីទៅកាន់គោលដៅបង្កើតបានជាទស្សនីយភាពបោលដេញ ជក់ចិត្ត តានតឹងអស្ចារ្យខ្លាំងនិងល្អមើល។

ផុលផុសបុណ្យប្រណាំងគោ បៃនូយ ខេត្ត អានយ៉ាង

ក្នុងបរិយាកាសដ៏អ៊ូអរនៃពិធីសែនដូនតា សំឡេងស្គរផ្ទួនៗ រួមជាមួយនឹងជំហានបោលយ៉ាងខ្លាំងក្លានៃគោទាំងនឹមៗ បានបង្កើតជាបរិយាកាសពុះកញ្ជ្រោលនៃបុណ្យប្រណាំងគោ បៃនូយ ជាព្រឹត្តិការណ៍វប្បធម៌ កីឡាដ៏វិសេសវិសាល ផ្សារភ្ជាប់ជាមួយនឹងជីវភាពស្មារតីរបស់បងប្អូនជនជាតិ ខ្មែរ តំបន់ បៃនូយ (ខេត្ត អានយ៉ាង)។

ការឆ្លងកាត់បទពិសោធន៍ទេសចរណ៍ប្រជុំកោះ ហាយតាក់

ការឆ្លងកាត់បទពិសោធន៍ទេសចរណ៍ប្រជុំកោះ ហាយតាក់

មានសម្រស់នៅរក្សាបានភាពដើមដ៏ស្រស់ស្អាតព្រមទាំងប្រភពជលផលនិងសេវាកម្មទេសចរណ៍ដ៏សម្បូរបែប ប្រជុំកោះ ហាយតាក់ ឃុំ តៀនហាយ(ខេត្ត អានយ៉ាង) កំពុងក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរមកទស្សនា សម្រាកលម្ហែកាយ។

ប្រជាជនឆ្លៀតឱកាសចុះពូជនៅលើអំពកស្រែថ្នាក់ៗ តាមជម្រាលភ្នំរដូវទឹកធ្លាក់នៅឃុំ ឡាវចាយ ខេត្ត ឡាវកាយ រដូវទឹកធ្លាក់ក៏ជាពេលប្រជាជន មូកាងចាយ មមាញឹកចាប់ផ្តើមឈានចូលរដូវស្រូវថ្មី

មូកាងចាយរដូវទឹកធ្លាក់

នៅពេលភ្លៀងរដូវក្តៅបង្អុរចុះមកក៏ជាពេលអំពកស្រែថ្នាក់ៗ តាមជម្រាលភ្នំនៅឃុំ មូកាងចាយខេត្ត ឡាវកាយ ទទួលរដូវទឹកធ្លាក់។ ទេសភាពធម្មជាតិក្លាយជាស្រស់បំព្រងដូចផ្ទាំងគំនូរយ៉ាងសមសួនរវាងពណ៌ត្នោតនៃដី ផ្ទៃខៀវនៃមេឃ ស្រទាប់ពពកទាំងឡាយពហុពណ៌ និងផ្ទៃទឹកចាំងផ្លេកៗ។

ដោយមានដើមត្នោតដុះរាយប៉ាយជាង ៦០០០០ ដើមនៅសង្កាត់ ទិញបៀន និងឃុំ ទ្រីតូន

ដោយមានដើមត្នោតដុះរាយប៉ាយជាង ៦០០០០ ដើមនៅសង្កាត់ ទិញបៀន និងឃុំ ទ្រីតូន

ប៉ុន្មានជំនាន់មកហើយ ដើមត្នោតតែងតែផ្សារភ្ជាប់ជាមួយនឹងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត អានយ៉ាង។ ដោយមានដើមត្នោតដុះរាយប៉ាយជាង ៦០០០០ ដើមនៅសង្កាត់ ទិញបៀន និងឃុំ ទ្រីតូន ពេលឈានចូលរដូវប្រមូលផលបានជួយក្រុមគ្រួសារជនជាតិ ខ្មែរ ជិត ១០០០ គ្រួរកស៊ីចិញ្ចឹមជីវិតដោយរបរយកទឹកត្នោត និងកែច្នៃបឋមជាស្កររាវព្រមទាំងសិប្បកម្មចម្រាញ់ស្កររាប់សិបកន្លែង។ល។

ច្រករបៀងដ៏ធំនិងទូលាយតភ្ជាប់ផ្នែកផ្សេងៗ នៃភូមិគ្រឹះ ហ្វាង អាតឿង

គ្រាប់គជ់ស្ថាបត្យកម្មនៅចំកណ្តាលខ្ពង់រាប ស បាក់ហា

ស្ថិតនៅលើកំពូលកូនភ្នំចំណោត ចំកណ្តាលឃុំ បាក់ហា ខេត្ត ឡាវកាយ ភូមិគ្រឹះ ហ្វាង អាតឿង ជាសំណង់ស្ថាបត្យកម្មបុរាណដ៏ល្អឯក គួបផ្សំរវាងរចនាបថអាស៊ី និងអឺរ៉ុបយ៉ាងចុះសម្រុងគ្នា។

របាំយក្សភាគច្រើនប្រើចលនារាងកាយដូចជាដៃ ជើង... ដើម្បីបង្ហាញពីបុគ្គលិកលក្ខណៈរបស់តួអង្គ

ដាស់សិល្បៈរបាំយក្សឲ្យរស់រានឡើងវិញ

តីនិញ ជាមូលដ្ឋាន​មានមាមីងបងប្អូនជនជាតិ ​ខ្មែរ ​រស់នៅកុះករ ​ដោយ​មានភាពសម្បូរបែប ពោរពេញដោយអត្តសញ្ញាណជន​ជាតិ។ ក្រៅពីតូរ្យតន្រ្តីភ្លេងពិណពាទ្យ របាំស្គរឆៃយ៉ាំត្រូវបានទទួលស្គាល់​ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ (ឆ្នាំ ២០១៤) និងបណ្តាសំណង់ប្រជុំជីវភាពសហគមន៍ មាមីងបងប្អូនជនជាតិ ​ខ្មែរ នៅទីនេះនៅតែបន្តថែរក្សា លើកតម្កើងរបាំយក្សជាទម្រង់សិល្បៈពាក់របាំងមុខដ៏ល្អឯក ដិតដោយស្លាកស្នាម​វប្បធម៌ ខ្មែរ។

កេរដំណែលជាតិពិសេសប្រាសាទ បា ពោណាហ្គារ សង្កាត់ បាក់ញ៉ាត្រាង ខេត្ត ខាញ់ហ្វា

ការទាញយកតម្លៃវប្បធម៌ប្រពៃណី រួមចំណែកអភិវឌ្ឍន៍ទេសចរណ៍

ខាញ់ហ្វា ជាដែនដីប្រជុំទៅដោយខឿនវប្បធម៌ចម្រុះតាំងពីតំបន់ភ្នំ វាលទំនាបរហូតដល់សមុទ្រ កោះ។ នេះជាលម្ហរស់នៅ​ដ៏យូរលង់របស់បណ្តាជនជាតិ ចាម រ៉ាក់ឡៃ អេដេ គិញ... បង្កើតបានជាឃ្លាំងសម្បត្តិបេតិកភណ្ឌវប្បធម៌ចម្រុះ​ពណ៌ និងសម្បូរបែប។ មកទល់ពេលនេះ ខេត្តមានបេតិកភណ្ឌវប្បធម៌ចំនួន ២៥៧ ត្រូវបានចាត់ចូលក្នុងចំណាត់​ថ្នាក់ រួមមានបេតិកភណ្ឌវប្បធម៌អរូបីចំនួន ៣ ត្រូវបានទទួលស្គាល់ដោយអង្គការ យូណេស្កូ ដាក់បញ្ចូលជាសិល្បៈ ឌើនកាតាយទឺ ភូមិភាគខាងត្បូង សិល្បៈ បាយចយ និងសិល្បៈផលិតកុលាលភាជន៍ប្រពៃណីរបស់ជនជាតិ ចាម។

"ដាឡាត រាត្រីលង់អារម្មណ៍" - កម្មវិធីគោចរមួយឆ្លងកាត់ការពិសោធជាច្រើន

"ដាឡាត រាត្រីលង់អារម្មណ៍" - កម្មវិធីគោចរមួយឆ្លងកាត់ការពិសោធជាច្រើន

“ដាឡាត រាត្រីលង់អារម្មណ៍” ត្រូវបានចាប់ផ្តើមនៅម៉ោង ១៨ រៀងរាល់ថ្ងៃ ចេញដំណើរនៅស្ថានីយ៍ ដាឡាត។ ជាកម្មវិធីគោចរបិទជិតមួយបម្រើពេលបរិភោគអាហារសម្រន់ ភេសជ្ជៈ មានរថយន្តអគ្គិសនីជូននិងទទួលភ្ញៀវរហូតដល់ពេលចប់នៅម៉ោង ២១។

អាកយ៉្ហុង "ភូមិនៅកណ្តាលក្រុង"

អាកយ៉្ហុង "ភូមិនៅកណ្តាលក្រុង"

ស្ថិតនៅកណ្តាលទីក្រុង បួនម៉ាធួត ដ៏អ៊ូអរភូមិ អាកយ៉្ហុង មានផ្ទៃក្រឡាចំនួន ៦២,៣ ហិកតាដោយមានចំនួន ២៤៧ ក្រុមគ្រួសារត្រូវបានចាត់ទុកជាភូមិនិគមដ៏ស្រស់ស្អាតបំផុតនៅខេត្ត ដាក់ឡាក់ សព្វថ្ងៃនេះ។

រូបភាពព្រះសង្ឃ មាមីងបងប្អូនពុទ្ធបរិស័ទ ខ្មែរ ព្យាយាមខ្នះខ្នែងស្ទូងសំណាបនៅអំពកស្រែជាង ២.០០០ ម៉ែត្រការ៉េនៅខាងក្រោយបរិវេណវត្តគីរីគុជ្ជរោទិ៍ឥសីសិទ្ធី (រោទិ៍) បានបង្កើតផ្ទាំងគំនូរជនបទមួយផ្ទាំងដ៏សុខក្សេមក្សាន្តនិងពោរពេញដោយកម្លាំងរស់រាន

ស្ទូងសំណាបស្រែវត្ត

ការស្ទូងសំណាបស្រែវត្តគីរីគុជ្ជរោទិ៍ឥសីសិទ្ធី (រោទិ៍) នៅឃុំ អានគឺ ទីរួមខេត្ត ទិញបៀន ខេត្ត អានយ៉ាង ជាទម្រង់ប្រជុំជីវភាពវប្បធម៌វិសេសវិសាលមួយមានលក្ខណៈសហគមន៍ខ្ពស់ បង្ហាញលក្ខណៈដ៏ល្អប្រពៃក្នុងពលកម្ម ផលិតកម្ម របស់បងប្អូនជនជាតិ ខ្មែរ ឡើងវិញនៅដែនដី បៃនូយ។

គ្រួសារមួយអញ្ជើញមកកាន់ខ្ពង់រាប ម៉ុកចូវ ដើម្បីគយគន់ភាពស្រស់ស្អាតនៃផ្កាព្រូន

ម៉ុកចូវ អូសទាញជើងភ្ញៀវទេសចរក្នុងព្រៃផ្កាព្រូនពណ៌ស

និទាឃរដូវឈានចូលមកដល់ខ្ពង់រាប ម៉ុកចូវ (ខេត្ត សឺនឡា) ហាក់ដូចជាគ្របដណ្តប់អាវសស្គុសលើខ្លួននៅពេលចម្ការព្រូនរីកស្គុសស្គាយស្រុះៗ គ្នាបង្កើតបានជាផ្ទាំងគំនូរធម្មជាតិដ៏ស្រស់ស្អាតអស្ចារ្យនៃព្រៃភ្នំ តីបាក់ ទាក់ទាញភ្ញៀវទេសចរច្រើនកុះករអញ្ជើញមកទស្សនា ឆ្លងកាត់ពិសោធន៍។ល។

បណ្តាចម្ការផ្កាព្រូនពណ៌សរីកស្គុសស្គាយនៅឃុំ តាតង៉ា ស្រុក ម៉ែវវ៉ាក ខេត្ត ហាយ៉ាង

សម្រស់និទាឃរដូវខ្ពង់រាបថ្ម ដុងវ៉ាន់

ឲ្យតែនិទាឃរដូវឈានមកដល់ម្តងៗ ខ្ពង់រាបថ្ម ដុងវ៉ាន់ ខេត្ត ហាយ៉ាង ក៏នាំមកនូវសម្រស់មួយដ៏ស្រស់បំព្រងនិងពោរពេញដោយកម្លាំងរស់រាន។ ធម្មជាតិនិងវប្បធម៌នៅទីនេះវេញត្របាញ់បញ្ចូលគ្នា បង្កើតទៅជាផ្ទាំងគំនូរនិទាឃរដូវមួយដ៏អន្ទងចិត្ត។

ភ្ញៀវទេសចរទស្សនា ថតរូបនៅភូមិផ្កា រុក្ខជាតិលម្អ សាដែក

ភូមិផ្កា សាដែក នាអំឡុងថ្ងៃជិតចូលឆ្នាំថ្មី

ភូមិផ្កា រុក្ខជាតិលម្អ សាដែក ទីក្រុង សាដែក (ខេត្ត ដុងថាប) មានឈ្មោះហៅពីដំបូងថា ភូមិផ្កា តឹនគ្វីដុង ភូមិផ្កាប្រពៃណីមួយមានអាយុកាលជាង ១០០ ឆ្នាំ ស្ថិតនៅក្បែរមាត់ទន្លេ តៀន និងត្រូវបានប្រសិទ្ធនាមថាស្រុកទេសនៃផ្កា រុក្ខជាតិលម្អគ្រប់ប្រភេទ។

ចាប់ពីឆ្នាំ ២០២០ ដល់បច្ចុប្បន្ន មាន ៧/៣៥ គ្រួសារនៅភូមិ ហ្វាយខាវ ឃុំ ក្វាងថាញ់ស្រុក ង្វៀនប៊ិញ ធ្វើអាជីវកម្មសេវាកម្ម homestay

ខេត្ត កាវបាំង ភ្ជាប់វប្បធម៌ប្រពៃណីជាមួយនឹងការអភិវឌ្ឍទេសចរណ៍សហគមន៍

ខេត្ត កាវបាំង ជាដែនដីសម្បូរទៅដោយប្រពៃណីបដិវត្តន៍ មិនត្រឹមតែដោយសារទេសភាពធម្មជាតិ ដ៏ទាក់ទាញប៉ុណ្ណោះទេ នៅថែមទាំងទាក់ទាញដោយសារលក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់បងប្អូន បណ្តាជនជាតិទៀតផង។ វប្បធម៌ប្រពៃណីកំពុងក្លាយជាប្រៀបខ្លាំងជាបណ្តើរៗ ដើម្បីផ្នែកទេសចរណ៍ខេត្ត កាវបាំង ទាញយកផលអភិវឌ្ឍទៅជាផលិតផលទេសចរណ៍ដ៏វិសេសវិសាល ខុសប្លែក។ល។

ចំពោះភ្ញៀវទេសចរជាច្រើន ភូមិ វ៉ែន ទាក់ទាញដោយសារនៅទីនេះមានខ្យល់អាកាសដ៏បរិសុទ្ធ កូនភ្នំតែនិងធ្វើដំណើរទៅមកងាយស្រួលគួរសម

ឆ្លងកាត់ការពិសោធន៍ទេសចរណ៍សហគមន៍ភូមិ វ៉ែន

ស្ថិតនៅលើអ័ក្សផ្លូវជាតិ ១៧ ចំណុះភូមិសាស្ត្រឃុំ ស៊ន់លឿង ស្រុក អៀនថេ ចម្ងាយពីកណ្តាលទីក្រុង បាក់​យ៉ាង ខេត្ត បាក់យ៉ាង ប្រហែល ៤៥ គីឡូម៉ែត្រ គោលដៅទេសចរណ៍សហគមន៍ភូមិ វ៉ែនជាបរិយាកាសអេកូឡូស៊ីមួយដ៏ជិតស្និទ្ធជាមួយនឹងធម្មជាតិ គោលដៅទេសចរណ៍ស្វែងយល់វប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់ជនជាតិអន្តោគ្រាម កាវឡាន។ល។

រតនវត្ថុ- យន្តហោះ MiG-21 លេខ 5121 ចូលរួមយុទ្ធនាការ "ហាណូយ - ឌៀនបៀនភូ នៅលើអាកាស"

គោលដៅរក្សាទុកការចងចាំទាំងឡាយដ៏អង់អាចក្លាហាន

សារមន្ទីរប្រវត្តិសាស្ត្រយោធា វៀតណាម គឺជាគោលដៅពិសេសមួយសម្រាប់អ្នកណាចង់ស្វែងយល់អំពី ប្រវត្តិសាស្ត្រយោធា និងស្មារតីស្នេហាជាតិរបស់ប្រជាជាតិ វៀតណាម។ ដោយមានវត្ថុតឹកតាងដ៏មានតម្លៃរាប់ម៉ឺនត្រូវបានរក្សាទុក កន្លែងនេះគឺជាឃ្លាំងប្រវត្តិសាស្ត្រដ៏រស់រវើក បង្ហាញការចងចាំទាំងឡាយដ៏អង់អាចក្លាហានឡើងវិញក្នុងបុព្វហេតុការពារប្រទេសជាតិ។

កីឡាករកីឡាការិនីប្រើប្រាស់អស់សមត្ថភាព បច្ចេកទេសដើម្បីប្រញាប់ប្រញាល់ទៅកាន់គោលដៅប្រណាំងក្នុងពិធីប្រណាំងទូក ង ខេត្ត សុកត្រាង តំបន់វាលទំនាបទន្លេ គឺវឡុង ប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំក្នុងឱកាសពិធីបុណ្យអកអំបុក

ពិធីបុណ្យប្រណាំងទូក ង របស់បងប្អូនជនជាតិ ខ្មែរ ខេត្ត សុកត្រាំង

សម្រាប់បងប្អូនជនជាតិ ខ្មែរ ខេត្ត សុកត្រាំង ទូក ង មានតួនាទីសំខាន់ណាស់ ហើយត្រូវបានចាត់ទុកជាវត្ថុស័ក្កសិទ្ធការពារភាពសុខសាន្ត ជាតំណាងនៃសាមគ្គីភាព​ និងកម្លាំងភូមិនិគមទៀតផង។ ពិធីបុណ្យអុំទូក ង នៅខេត្ត សុកត្រាំង សព្វថ្ងៃបានក្លាយទៅជាពិធីបុណ្យមួយមានអត្ថន័យមនុស្សសាស្រ្តយ៉ាងជ្រាលជ្រៅ ជាសកម្មភាពវប្បធម៌រួមមួយរបស់សហគមន៍ រួមចំណែកអភិរក្ស ពង្រីកលើកតម្កើងអត្តសញ្ញាណវប្បធម៌ ប្រពៃណី។ល។

កសាងខេត្ត សឺនឡា ក្លាយជាមជ្ឈមណ្ឌលទេសចរណ៍តំបន់ តីបាក់

កសាងខេត្ត សឺនឡា ក្លាយជាមជ្ឈមណ្ឌលទេសចរណ៍តំបន់ តីបាក់

នាពេលថ្មីៗ នេះ គណៈកម្មាធិការបក្សខេត្ត សឺនឡា បានរៀបចំកិច្ចប្រជុំបូកសរុបបឋម ៣ ឆ្នាំអនុវត្តសេចក្តីសន្និដ្ឋានលេខ 94-KL/TU ចុះថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២១ របស់គណៈកម្មាធិការបក្ខភាគខេត្ត សឺនឡា អំពីការអភិវឌ្ឍទេសចរណ៍ដល់ឆ្នាំ ២០២៥ តម្រង់ទិសដៅដល់ឆ្នាំ ២០៣០។ ខេត្ត សឺនឡា កំណត់គោលដៅក្លាយជាភូមិសាស្រ្តគោលដៅសំខាន់មួយក្នុងចំណោមភូមិសាស្រ្តគោលដៅសំខាន់អំពីទេសចរណ៍នៃទូទាំងប្រទេស មជ្ឈមណ្ឌលទេសចរណ៍តំបន់ តីបាក់ (ភូមិភាគ ពាយ័ព្យ)។ល។

ស្រូវលឿងទុំបង្កើតទៅជាផ្ទាំងគំនូរចម្រុះពណ៌ ស្រស់ឆើតឆាយនៅវាលស្រែ ហួយថាញ់

រដូវស្រូវទុំនៅស្រុកព្រំដែន មឿងញ៉ែ

ចម្ងាយពីទីក្រុង ដៀនបៀនភូ ចំនួន ២០០ គីឡូម៉ែត្រ មឿងញ៉ែ ជាស្រុកតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលនៃខេត្ត ដៀនបៀន កន្លែងត្រូវបានស្គាល់ដោយមានបង្គោកតម្រុយ ៣ ជ្រុងជាប់ ឡាវ និង ចិន។

សម្រស់នៃឈូងសមុទ្រ វិញហ៊ី

ស្រាវជ្រាវរាវរកភូមិទេសចរណ៍ វិញហ៊ី

ចម្ងាយពីទីក្រុង ផានរ៉ាង - ថាបចាម ប្រហែល ៤០ គីឡូម៉ែត្រ ភូមិ ទេសចរណ៍ វិញហ៊ី ស្ថិតនៅឃុំ វិញហាយ ស្រុក និញហាយ (ខេត្ត និញធន់) មានក្រុមគ្រួសារចំនួន ៧៤៥ គ្រួដោយមានមនុស្សជាង ២.៨៤០ នាក់ ប្រជាជនភាគច្រើនប្រកបរបរទាញយកជលផលនិងធ្វើអាជីវកម្មសេវាកម្មទេសចរណ៍។ បច្ចុប្បន្ន ភូមិ វិញហ៊ី កំពុងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាច្រើនដោយសារសម្រស់នៅរក្សាបានភាពដើម ក្សេមក្សាន្តរួមជាមួយនឹងឆ្លងកាត់ការពិសោធន៍គួរជាទីជក់ចិត្ត។

ផ្ទះខ្ពស់ផុតពីដី ៩ ល្វែងរបស់គ្រួសារលោក ណុង ហាយយឿង នៅតែរក្សាទុកបានលក្ខណៈចាស់ពីដើមដ៏ល្អប្រពៃ

រុករកស្វែងយល់ផ្ទះខ្ពស់ផុតពីដី ៩ ល្វែងរបស់ជនជាតិ តៃ នៅខេត្ត កាវបាំង

ផ្ទះខ្ពស់ផុតពីដី ៩ ល្វែងរបស់គ្រួសារលោក ណុង ហាយយឿង ជនជាតិ តៃ នៅភូមិ ទុកង៉ា ឃុំ ឌឹកស៊ន់ ស្រុក ថាច់អាន (ខេត្ត កាវបាំង) ត្រូវបានសាងសង់តាំងពីជាង ១០០ ឆ្នាំមុន (ក្នុងអំឡុងឆ្នាំ ១៨៩៩ ដល់ឆ្នាំ ១៩០៣)។

ការថ្វាយប្រទីបជាពិធីកិច្ចសុំសេចក្តីសុខត្រូវបានរៀបចំឡើងនៅក្នុងឱកាសពិធីបុណ្យនៅលើកំពូលភ្នំ បាដែន

បង្កើតកម្លាំងស្ទុះឡើងថ្មីសម្រាប់ទេសចរណ៍ខេត្ត តីនិញ

យោងតាមមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត តីនិញ គិតដោយឡែកតែ ៤ ខែ ដើមឆ្នាំ ២០២៤ ខេត្ត តីនិញ បានទទួលភ្ញៀវទេសចរជិត ៣ លានលើកនាក់ (សម្រេចបានជាង ៥០,៤% នៃផែនការ) ផលចំណូលសរុបសម្រេចបានប្រហែល ១.៥៨០ ពាន់ លានដុង (សម្រេចបាន ៦៨,៧% នៃផែនការ)។

នារីៗ ជនជាតិ ម៉ុង បេះត្រួយតែព្រឹក្សដ៏ចំណាស់

បណ្តុំតែព្រឹក្ស សានត្វៀត ដ៏ចំណាស់ចំនួន ១០៥ ដើមនៅភូមិ ចូចាយ ឃុំ ហ្វាង ធូផូ ស្រុក បាក់ហា

ខែ កញ្ញា ឆ្នាំ ២០២៣ បណ្តុំតែព្រឹក្ស សានត្វៀត ដ៏ចំណាស់ចំនួន ១០៥ ដើមនៅភូមិ ចូចាយ ឃុំ ហ្វាង ធូផូ ស្រុក បាក់ហា (ខេត្ត ឡាវកាយ) ត្រូវបានទទួលស្គាល់ថាជាដើមឈើបេតិកភណ្ឌ វៀតណាម។

សម្រស់ភូមិសិប្បកម្មប្រកបរបរចេកហាលនៅឃុំ ត្រឹនហ៊ើយ ស្រុក ត្រឹនវ៉ាន់ធើយ

តំបន់ដែនដីសម្បូរសក្តានុពលអភិវឌ្ឍទេសចរណ៍

នៅតំបន់ដែនដីចុងប៉ូចភាគខាងត្បូងនៃមាតុភូមិ ខេត្ត កាម៉ៅ មិនត្រឹមតែមានឧត្តមភាពអំពីទីតាំងភូមិសាស្រ្តប៉ុណ្ណោះទេថែមទាំងជាដែនដីត្រូវបានធម្មជាតិអំណោយផល ដោយមានប្រព័ន្ធអេកូឡូស៊ីពិពិធភាពរួមមាន៖ សមុទ្រ កោះ ដីលិចទឹក ព្រៃរនាមទឹកប្រៃ ឋបនីយជីវមណ្ឌលពិភពលោកដោយមានឧទ្យានជាតិចំនួនពីរ (ឧទ្យានជាតិជ្រោយ មូយ កាម៉ៅ ឧទ្យានជាតិ អ៊ូមិញហា) រួមជាមួយផលិតផលពិសេសប្រចាំតំបន់ជាច្រើន។

ជីវិតប្រចាំថ្ងៃរបស់ជនជាតិ យ៉ាវទៀន នៅភូមិ ស៊ឹង

ភូមិ ស៊ឹង - សម្រស់សាមញ្ញដ៏ស្រស់ស្អាត

ភូមិ ស៊ឹង ស្ថិតលើភូមិសាស្ត្រឃុំ កាវសឺន ស្រុក ដាបាក់ (ខេត្ត ហ្វាប៊ិញ) ជាភូមិរបស់ជនជាតិ យ៉ាវទៀន ដោយមានតម្លៃវប្បធម៌ប្រពៃណីជាច្រើននៅតែបានអភិរក្សនិងថែរក្សា។

ភ្ញៀវទេសចរឆ្លងកាត់បទពិសោធន៍ធ្វើនំជាមួយនឹងប្រជាជនក្នុងភូមិ រំហ

ភូមិ រំហ បង្កើតមធ្យោបាយចិញ្ចឹមជីវិតស្ថិរភាពផ្តើមពីទេសចរណ៍សហគមន៍

ស្ថិតនៅចំចន្លោះកណ្តាលឋបនីយធម្មជាតិមណ្ឌល ដុងចូវ - ខែនឿកត្រុង ភូមិ រំហ ឃុំ គីមធុយ ស្រុក ឡេធុយ ខេត្ត ក្វាងប៊ិញ ជាកន្លែងរស់នៅរបស់បងប្អូនជនជាតិ ព្រៅ - វ៉ឹនកៀវ ជាង ១០០ ក្រុមគ្រួសារ។