ក្នុងគោលបំណងឆ្លើយតបតម្រូវការនៃទីផ្សារលក់ដូរ ឆ្ពោះទៅរកការនាំចេញប្រកបដោយចីរភាពនោះ ខេត្ត ប៊ិញធន់ បាននិងកំពុងរៀបចំដាក់ដំណើរការការងារផ្តល់លេខកូដសម្រាប់តំបន់ដាំដុះនិងសិប្បកម្មវេចខ្ចប់នៅលើភូមិសាស្រ្ត។ នេះគឺជាស្តង់ដារចាំបាច់ជួយឲ្យផ្លែស្រកានាគខេត្ត ប៊ិញធន់ បន្តឈានទៅរកទីផ្សារកាន់តែឆ្ងាយ។
នាពេលបច្ចុប្បន្ននេះ ខេត្ត ប៊ិញធន់ ជាធានីដំណាំស្រកានាគ នៃទូទាំងប្រទេស ដោយមានផ្ទៃដីដាំដុះឡើងទៅដល់ ៣៣.៧០០ ហិកតា ក្នុងនោះ ផ្ទៃដីដាំ ស្រកានាគបានទទួលស្គាល់ VietGAP មាន ១១.៩០០ ហិកតា GlobalGAP មាន ៥១០ ហិកតា។
សិប្បកម្មវេចខ្ចប់ផ្លែស្រកានាគមួយត្រូវបាននាយកដ្ឋានការពាររុក្ខជាតិផ្តល់លេខកូដគ្រប់គ្រងនៅលើភូមិសាស្ត្រខេត្ត ប៊ិញធន់
ស្រកានាគត្រូវបានដាំប្រមូលផ្តុំភាគច្រើននៅតាមស្រុក ហាម ធន់ណាម ហាមធន់បាក់ និង បាក់ប៊ិញ ដោយមានបរិមាណផល សរុបក្នុងការ ប្រមូល ផលសម្រេចបានជិត ៦៥០.០០០ តោនក្នុងមួយឆ្នាំ។
ដើម្បីឆ្លើយតបតម្រូវការដែលកាន់តែដ៏តឹងតែងពីមួយថ្ងៃទៅមួយថ្ងៃនៃ ទីផ្សារនាំចេញ ព្រមទាំងបម្រើការ បញ្ជាក់ប្រភពដើម ផលិតផល ពីឆ្នាំ ២០១៨ មកទល់សព្វថ្ងៃនេះ ផ្នែកកសិកម្មខេត្ត ប៊ិញធន់ បានចាប់ផ្តើម ដាក់ដំណើរការ ការងារស្ថិតិ លើកសំណើទៅនាយកដ្ឋានការពាររុក្ខជាតិផ្តល់ លេខកូដតំបន់ដាំដុះ និងមជ្ឈដ្ឋានវេចខ្ចប់ផ្លែស្រកានាគនៅលើភូមិសាស្រ្ត។
នាពេលបច្ចុប្បន្ននេះ ផ្លែស្រកានាគខេត្ត ប៊ិញធន់ បញ្ជាក់បានប្រជាប្រិយភាព គុណភាពហើយសូម្បីតែចំពោះទីផ្សារដ៏តឹងតែងដូចជា ជប៉ុន កូរ៉េខាងត្បូងនិង សហរដ្ឋអាម៉េរិក។ល។
ព្រមជាមួយនឹងការឃោសនា ចលនាបណ្ដាអង្គការ បុគ្គលចុះឈ្មោះផ្តល់លេខកូដតំបន់ដាំដុះ ខេត្ត ប៊ិញធន់ ក៏បានបង្កើនការពិនិត្យមើល និយ័តកម្ម គ្រប់គ្រងចំពោះតំបន់ ដាំដុះទាំងឡាយ សិប្បកម្មវេចខ្ចប់ផ្លែស្រកានាគដែលបានផ្តល់លេខកូដនៅលើភូមិសាស្រ្ត។
គិតដល់ដំណាច់ឆ្នាំ ២០២១ ខេត្ត ប៊ិញធន់ មានតំបន់ ដាំដុះចំនួន ៧៨ និង សិប្បកម្មវេចខ្ចប់ផ្លែស្រកានាគចំនួន ២៦៨ ត្រូវបាននាយកដ្ឋានការពាររុក្ខជាតិ ផ្តល់លេខកូដ ឆ្លើយតបបានតម្រូវការនៃទីផ្សារនាំចូលជាជំហានដំបូង ជួយ អោយសកម្មភាពរបស់ផលិតករនិងសិប្បកម្មវេចខ្ចប់ផ្លែស្រកានាគនៅលើ ភូមិសាស្រ្តខេត្តទទួលបានភាពងាយស្រួលនិងចីរភាព។
នាពេលបច្ចុប្បន្ននេះ ខេត្ត ប៊ិញធន់ មានតំបន់ដាំស្រកានាគចំនួន ៧៨ នៅលើភូមិសាស្រ្តខេត្តត្រូវបាននាយកដ្ឋានការពាររុក្ខជាតិផ្តល់លេខកូដហើយ
ក្នុងគោលបំណង ជួយអោយការងារផលិតកម្មនិងការនាំចេញផ្លែស្រកានាគនៅ លើភូមិសាស្រ្ត ខេត្តដំណើរការប្រកបដោយចីរភាពនោះ មន្ទីរកសិកម្មនិង អភិវឌ្ឍន៍ជនបទ ខេត្ត ប៊ិញធន់ បានបង្កើនការគ្រប់គ្រង និយ័តកម្មលើការប្រើប្រាស់ លេខកូដតំបន់ ដាំដុះនិងលេខកូដសិប្បកម្មវេចខ្ចប់ផ្លែស្រកានាគដែលបាន ផ្តល់ឲ្យអង្គការ បុគ្គល នៅលើភូមិសាស្រ្តរួចហើយ សហការយ៉ាងស្អិតល្មួតជាមួយ អង្គភាពផ្សេងៗ ដើម្បីត្រួតពិនិត្យ គ្រប់គ្រងការកត់ត្រាស្លាកសញ្ញាទំនិញនៅតាម សិប្បកម្ម វេចខ្ចប់ផ្លែស្រកានាគទាំងឡាយ ធានាគោរពត្រឹមត្រូវតាមស្តង់ដារ។
នៅចុងឆ្នាំ ២០២១ ដំណឹងល្អមួយបានមកដល់ជាមួយប្រជាកសិករដាំ ស្រកានាគនៅខេត្ត ប៊ិញធន់ ខណៈពេលដែលក្រសួង កសិកម្ម - រុក្ខកម្ម - នេសាទ ជប៉ុន (MAFF) ផ្តល់វិញ្ញាបនបត្រគាំពារសម្គាល់ភូមិសាស្ត្រអោយ ផ្លែស្រកានាគ នៃខេត្ត ប៊ិញធន់ ជាផ្លូវការ។
ការថែទាំផ្លែស្រកានាគប៊ិញធន់ នៅតំបន់ដាំដុះដែលបានផ្តល់លេខកូដគ្រប់គ្រងហើយ
ការណ៍បានយល់ព្រមចុះ បញ្ជីសម្គាល់ភូមិសាស្ត្រ នៅប្រទេស ជប៉ុន មានអត្ថន័យដ៏មានសារសំខាន់ បញ្ជាក់ពី ប្រជាប្រិយភាពនៃ ផ្លែស្រកានាគខេត្ត ប៊ិញធន់ បើកចេញឱកាសថ្មីៗ ជាច្រើនឲ្យការ នាំចេញលក់ដូរ នៅតាមទីផ្សារដ៏តឹងតែងដទៃដូចជា អឺរ៉ុប កូរ៉េខាង ត្បូង នូវែលសេឡង់ ជាដើម៕
អត្ថបទនិងរូបថត៖ ង្វៀន ថាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មីនា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង