
មនោសញ្ចេតនាពិសេសរបស់ អ៊ំ ហូ ជាមួយបងប្អូនជនជាតិភាគតិច
ពេញមួយឆាកជីវិតធ្វើសកម្មភាពបដិវត្តន៍របស់ខ្លួន លោកប្រធាន ហូ ជីមិញ តែងតែផ្តោតការយកចិត្តទុកដាក់ជាពិសេសសម្រាប់បងប្អូនបណ្តាជនជាតិភាគតិច។ ចំពោះលោក អ៊ំ បងប្អូនជនជាតិ គិញ ឬ ថូ ជនជាតិ មឿង ឬ ម៉ាន ជនជាតិ យ៉ារ៉ាយ ឬ អេដេ ជនជាតិ សេដាំង ឬ បាណា និងជនជាតិភាគតិចផ្សេងៗ ទៀតសុទ្ធតែជាកូនចៅ វៀតណាម សុទ្ធតែជាបងប្អូនសាច់សាលោហិត។ យើងទាំងអស់គ្នាស្លាប់រស់មានគ្នា សុខទុក្ខជាមួយគ្នា អត់ឃ្លានមានបានជួយគ្នាទៅវិញទៅមក។