
ក្នុងសតិអារម្មណ៍ ហូ ជីមិញ ប្រទេសយើងជាប្រទេស បង្រួបបង្រួមមួយ រួមមានច្រើនជនជាតិ។ ជនជាតិទាំងអស់រស់នៅលើទឹកដី វៀតណាម សុទ្ធតែសមភាពអំពីផលប្រយោជន៍និងកាតព្វកិច្ច។ បណ្តាជនជាតិជាបងប្អូនផ្សារភ្ជាប់សាច់សាលោហិតជាមួយគ្នារួមនៅលើដែនដីតែមួយនិងឆ្លងកាត់ប្រវត្តិសាស្ត្រដ៏យូរយារណាស់មកហើយ ពលកម្មនិងតស៊ូ ប្រយុទ្ធជាមួយគ្នាដើម្បីកសាង មាតុភូមិដ៏ស្រស់ស្អាត។ ផ្តើមពីការយល់ដឹងនោះក្នុងដំណើរការដឹកនាំបដិវត្តន៍ វៀតណាម លោកប្រធាន ហូ ជីមិញ តែងតែផ្ដល់ជូនមនោសញ្ចេតនាពិសេសចំពោះបងប្អូនបណ្តាជនជាតិភាគតិច វៀតណាម។



នៅក្នុងពិធីបើកសន្និបាតតំណាងបណ្តាជនជាតិភាគតិច វៀតណាម (ខែ ធ្នូ ឆ្នាំ ១៩៤៥) លោក អ៊ំ បញ្ជាក់៖ "ដោយសារកម្លាំងសាមគ្គីតស៊ូប្រយុទ្ធរួមរបស់ជនជាតិទាំងអស់ ប្រទេស វៀតណាម សព្វថ្ងៃនេះបានឯករាជ្យ បណ្តាជនជាតិភាគតិចទទួលបានសមភាព។ល។ ទាំងអស់ សុទ្ធតែប្រៀបដូចជាបងប្អូនប្រុសស្រីក្នុងផ្ទះតែមួយ"។


អនុវត្តប្រសាសន៍លោកអ៊ំ ហូ បក្សនិងរដ្ឋពង្រឹងធ្លុងមហាសាមគ្គី ជនជាតិឥតឈប់ឈរ បង្ហាញតាមរយៈជាច្រើនគោលការណ៍ គោលនយោបាយ ពេញអំឡុងពេល ៨០ ឆ្នាំកន្លងទៅ ជាពិសេសក្នុងរយៈពេលជិត ៤០ ឆ្នាំ ដូយមើយ (នវានុវត្តន៍) ជាតួយ៉ាងដូចជា៖ កម្មវិធី ១៣៥ អភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់លំបាកលំបិន កម្មវិធី ១៣៤ ឧបត្ថម្ភដីធ្លី លំនៅឋាន ទឹកប្រើប្រាស់និងគោលនយោបាយកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅស្រុក ក្រីក្រចំនួន ៦២ ជាដើម។

ក្នុងឱកាសរំលឹកអនុស្សាវរីយ៍ខួប ១៣៥ ឆ្នាំនៃថ្ងៃកំណើតលោក ប្រធាន ហូ ជីមិញ កាសែតព័ត៌មាននិងជនជាតិសូមគោរពឧទ្ទេសនាមបណ្តារូបភាព លោកអ៊ំ ហូ ជាមួយបងប្អូនជនជាតិភាគតិច៕
អត្ថបទ៖ កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ