លុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម៖

មនោសញ្ចេតនាប្រជាជាតិ បដិការគុណបងប្អូនជនជាតិ

ក្រសួងនគរបាលប្រគល់ជូនផ្ទះមហាសាមគ្គីជូនប្រជាជននៅស្រុក ត្រាគូ (ខេត្ត ត្រាវិញ)
ក្រសួងនគរបាលប្រគល់ជូនផ្ទះមហាសាមគ្គីជូនប្រជាជននៅស្រុក ត្រាគូ (ខេត្ត ត្រាវិញ)

ចលនាប្រលងប្រណាំង “លុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម” បាននិងកំពុងត្រូវបានដាក់ដំណើរការនៅទូទាំងប្រទេសដោយមានដំណោះស្រាយបត់បែន មានប្រសិទ្ធភាពជាច្រើន។​ ចលនាឆ្ពោះទៅរកគោលដៅនឹងសម្រេចរួចរាល់នៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៥។

ពីផ្ទះស្បូវទទ្រេតទទ្រោតទៅជាកន្លែងតាំងទីលំនៅស្ថិរភាពរឹងមាំ

ជាង ២០ ឆ្នាំមកនេះ គ្រួសារលោក ចាង បួថាវ ជនជាតិ ម៉ុង នៅភូមិ លុងគុង ឃុំ ណឹម ក ស្រុក មូកាងចាយ (ខេត្ត អៀនបាយ) ត្រូវនៅក្នុងផ្ទះបណ្ដោះអាសន្ន ជីវភាពជួបប្រទះការលំបាកលំបិនជាច្រើន។ ឆ្នាំ ២០២៥ គ្រួសារលោក ថាវ ត្រូវបានស្រុកឧបត្ថម្ភចំនួន ៦០ លានដុង លោកប្រមូលប្រាក់បន្ថែមជិត ១០០ លានដុងដើម្បីសង់ផ្ទះ។ មានកន្លែងលំនៅថ្មី គ្រួសារលោកស្ងប់ចិត្តអភិវឌ្ឍផលិតកម្ម កែលម្អជីវភាពរស់នៅ។

00b.jpg
លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ ជាមួយតំណាងអង្គការ សហគ្រាសឧបត្ថម្ភថវិកាលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមនៅកម្មវិធី

ស្រដៀងគ្នានឹងគ្រួសារលោក ថាវ គឺគ្រួសារលោកស្រី ថាច់ ធីហ្វា ជនជាតិ ខ្មែរ នៅឃុំ ង្វៀតហ្វា ស្រុក ចូវថាញ់ (ខេត្ត ត្រាវិញ)។ ផ្ទះរបស់លោកស្រីគឺជាផ្ទះមួយក្នុងចំណោមផ្ទះចំនួន ១.៣០០ ខ្នងត្រូវបានសាងសង់ពីប្រភពឧបត្ថម្ភរបស់ក្រសួងនគរបាល (ផ្ទះមួយខ្នងចំនួន ៥០ លានដុង) និងថវិកាខេត្ត (ផ្ទះមួយខ្នងចំនួន ១៥ លានដុង)។ ក្រោយដំណើរការសាងសង់រយៈពេលជិត ៤ ខែ ទាំងអស់សុទ្ធតែសាងសង់រួចរាល់ត្រឹមត្រូវតាមកាល បរិច្ឆេទនិងត្រូវបានដាក់ឱ្យប្រើប្រាស់។ លោកស្រី ហ្វា រៀបរាប់ថា៖ "រដូវវស្សាឆ្នាំនេះ ខ្ញុំនឹងលែងនៅព្រួយបារម្ភដូចពេលមុនទៀតហើយ។ បើមិនបានអាជ្ញាធរឧបត្ថម្ភទេ សន្សែសន្សំអស់មួយជីវិតខ្ញុំក៏មិនមានលុយគ្រប់គ្រាន់ដើម្បីសង់ផ្ទះថ្មី..."។

00.jpg
នាយប់នៃថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០២៤ នៅ ហាណូយ លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ ប្រធានក្រុមប្រឹក្សាប្រលងប្រណាំង - លើកសរសើរមជ្ឈិមអញ្ជើញចូលរួមកម្មវិធីបំផុសការឧបត្ថម្ភលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមលើវិសាលភាពទូទាំងប្រទេសដោយប្រធានបទ៖ "ជម្រកដ៏សែនកក់ក្តៅសម្រាប់បងប្អូនជនរួមជាតិខ្ញុំ"

រឿងរបស់គ្រួសារលោក ថាវ និងលោកស្រី ហ្វា គឺជាឧទាហរណ៍តួយ៉ាង សម្រាប់កម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមបានពាំនាំមកនូវក្តីសុភមង្គលអោយក្រុមគ្រួសារក្រីក្រជាច្រើននៅគ្រប់តំបន់ ភូមិភាគក្នុងប្រទេសទាំងមូល។ នៅខេត្ត អៀនបាយ ឆ្នាំ ២០២៥ ខេត្តមានផែនការលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម ចំនួន ២.២០៨ ខ្នងជូនក្រុមគ្រួសារក្រីក្រ ជិតខ្សែបន្ទាត់នៃភាពក្រីក្រ អ្នកមានគុណបំណាច់ ហើយបានបើកការសាងសង់ជាង ៩៩% ចំនួនផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយ ទ្រុឌទ្រោម ខិតខំសាងសង់រួច ១០០% ក្នុងខែ មិថុនា ឆ្នាំ ២០២៥។ នៅទីក្រុង ឡាងសឺន ខេត្តប្រញាប់ប្រញាល់អនុវត្តកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងបានសម្រេចរួចរាល់ជាង ១.០០០ ខ្នង។ រីឯនៅខេត្ត ត្រាវិញ ដល់ខែ មេសា ឆ្នាំ ២០២៥ ខេត្តបានសាងសង់ផ្ទះថ្មីជាង ៣.៥០០ ខ្នងសម្រាប់ក្រុមគ្រួសារក្រីក្រ ក្នុងនោះជាង ១/៣ នៃចំនួនផ្ទះត្រូវបានឧបត្ថម្ភពីក្រសួងនគរបាល។ នៅតាមស្រុកនានា៖ តៀវកឹន ត្រាគូ កូវង៉ាង។ល។ ផ្ទះថ្មីរាប់រយខ្នងត្រូវបានសាងសង់ឡើងពីខឿនផ្ទះចាស់ កន្លែងដែលធ្លាប់ជាខ្ទមប្រក់ស្បូវទទ្រេតទទ្រោតបច្ចុប្បន្នក្លាយជាកន្លែងតាំងទីលំនៅស្ថិរភាពរឹងមាំ។

ការប្តេជ្ញាចិត្តសម្រេចគោលដៅ

ដំណើរការអនុវត្តគម្រោងលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយ ទ្រុឌទ្រោមនៅតាមមូលដ្ឋានបានកើតការលំបាកលំបិនថី្មៗ ទៀត ក៏ប៉ុន្តែ សុទ្ធតែត្រូវបានគ្រប់មូលដ្ឋាននិងគ្រប់ផ្នែក គ្រប់លំដាប់ថ្នាក់ជម្នះ។

6.jpg
សមាជិកសម្ព័ន្ធយុវជនខេត្ត អៀនបាយ ឧបត្ថម្ភប្រជាជនរុះរើផ្ទះនិងសាងសង់ផ្ទះថ្មី

លោកស្រី វូ ធីហៀនហាញ់ អនុប្រធានគណៈកម្មាធិការ ប្រជាជនខេត្ត អៀនបាយ បានឲ្យដឹងថា៖ សណ្ឋានដីស្មុគស្មាញនៃខេត្ត តំបន់ភ្នំបណ្តាលឱ្យកើតថ្លៃចំណាយថ្មីក្នុងការដឹកជញ្ជូនវត្ថុធាតុដើម។ ម៉្យាងវិញទៀត គ្រួសារបងប្អូនជនជាតិរស់នៅជាមួយគ្នាជាច្រើនជំនាន់ស្រាប់បានជានៅពេលកូនចៅរើចេញទៅរស់នៅដោយខ្លួនឯងនាំឱ្យក្រុមគ្រួសារទាំងឡាយមានផ្ទះលំនៅទ្រុឌទ្រោម ធ្លុះធ្លាយកើតឡើងថ្មីបន្ថែមទៀត។

19.jpg
ការសាងសង់ផ្ទះសម្រាប់ក្រុមគ្រួសារនៅតំបន់ភ្នំ មូកាងចាយ

ខេត្ត អៀនបាយ បានរួមបញ្ចូលប្រភពកម្លាំងទាំងឡាយ ដើម្បីចាត់ចែងអោយបណ្តាមូលដ្ឋានទាន់ពេលវេលា។ ខេត្តក៏បានកៀរគរឱ្យមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល សហគមន៍ប្រជាជន ស្របពេនោះដែរ ចលនាប្រជាជនគាំទ្រនិងចាប់ផ្តើមដំណើរការសាងសង់។ រហូតមកដល់ពេលនេះ គម្រោងបានឈានមុនកាលបរិច្ឆេទបើធៀបនឹងផែនការ។

4a.jpg
"ដោយសារការគាំទ្រ ឧបត្ថម្ភរបស់សហគមន៍ ផ្ទះមួយខ្នងៗ បន្ទាប់ពីសាងសង់សម្រេចរួចរាល់បានមានគុណភាពល្អ តម្លៃខ្ពស់ជាងយ៉ាងច្រើនបើធៀបនឹងកម្រិតឧបត្ថម្ភពីថវិការដ្ឋជាមធ្យមផ្ទះសង់ថ្មីមួយខ្នងចំនួន ១២០ លានដុង ផ្ទះជួសជុលមួយខ្នងចំនួន ៤០ លានដុង" - លោកស្រី វូ ធីហៀនហាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អៀនបាយ។
26.jpg
លោកស្រី ថាវ ធីកួ ភូមិ ត្រុងតុង ឃុំ ចេគូញ៉ា ស្រុក មូកាងចាយ សុភមង្គលនៅក្បែរកូនចៅពេលមានផ្ទះថ្មីដើម្បីស្នាក់នៅ

លោក ហ្វាង អាញ់ទន់ អនុប្រធានគណៈកម្មាធិការ រណសិរ្សមាតុភូមិខេត្ត ឡាងសឺន បានឲ្យដឹងថា៖ ចំនួនផ្ទះត្រូវការឧបត្ថម្ភច្រើនបានជាត្រូវការប្រភពកម្លាំងដ៏ច្រើនទាំងអំពីថវិកាទាំងកម្លាំងមនុស្សផង។ ឃុំតំបន់ ៣ លំបាកលំបិនជាច្រើនអំពីគមនាគមន៍ ប៉ះពាល់ដល់ការដឹកជញ្ជូន សម្ភារសំណង់។ ក្រុមគ្រួសារខ្លះមិនទាន់មានប័ណ្ណកម្មសិទ្ធិប្រើប្រាស់ដីធ្លីឬឯកសារផ្លូវច្បាប់នៅមិនទាន់បានបំពេញគ្រប់គ្រាន់ បណ្តាលឱ្យដំណើរការអនុវត្តត្រូវអូសបន្លាយ។ "ក្រោយពេលរាយការណ៍ជូនមជ្ឈិម ខេត្តបានបន្តទទួលបានការឧបត្ថម្ភពីសហគ្រាស សម្ពន្ធនិងសហគមន៍។ ជារៀងរាល់សប្តាហ៍ គណៈកម្មាធិការដឹកនាំលុបបំបាត់ ផ្ទះបណ្តោះអាសន្នប្រជុំប្រគល់ការងារនិងចាត់ចែងកិច្ចការខុសត្រូវជាក់ស្តែងដល់មន្ទីរ ផ្នែក មូលដ្ឋានបានជាកាលបរិច្ឆេទដំណើរការបានលឿនជាងមុន។ ខេត្តមានគោលបំណងចង់មជ្ឈិមសិក្សាដំឡើងកម្រិតឧបត្ថម្ភ សង់ផ្ទះចំពោះ មូលដ្ឋានតំបន់ភ្នំ តំបន់ជ្រៅ តំបន់ឆ្ងាយមានលក្ខខណ្ឌធ្វើដំណើរទៅមកលំបាកលំបិន កម្រិតឧបត្ថម្ភគួរតែខ្ពស់ជាងបើធៀបនឹងខេត្តតំបន់វាលទំនាប"។ លោក ហ្វាង អាញ់ទន់ បានស្នើ។

18.jpg
ក្រសួងនគរបាលប្រគល់ជូនផ្ទះមហាសាមគ្គីជូនប្រជាជននៅស្រុក ត្រាគូ (ខេត្ត ត្រាវិញ)

គិតដល់ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២៥ ទូទាំងប្រទេសបានលុបបំបាត់បានផ្ទះជិត ២០៩.០០០ ខ្នង (ក្នុងនោះសម្ពោធនិងប្រគល់ជូនផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមចំនួន ១១១. ០០០ ខ្នង ផ្តើមសាងសង់ផ្ទះចំនួន ៩៨.០០០ ខ្នង) សម្រេចបានប្រហែល ៧៧% នៃចំនួនតម្រូវការសរុប។ ចលនា "រួមដៃគ្នាលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម" មិនត្រឹមតែជាភារកិច្ចសុខុមាលភាពសង្គមប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាពដ៏មានអត្ថន័យ រួមចំណែកលើកកម្ពស់គុណភាពជីវភាពរស់នៅ របស់ប្រជាជន ជាពិសេសគ្រួសារគោលនយោបាយ ក្រុមគ្រួសារក្រីក្រនិងជិតខ្សែបន្ទាត់នៃភាពក្រីក្រ។

31.jpg
ការអនុវត្តគម្រោងឧបត្ថម្ភលំនៅឋានសម្រាប់ក្រុមគ្រួសារក្រីក្រដំណាក់កាល ២០២៣ - ២០២៥ ខេត្ត អៀនបាយ សាងសង់ផ្ទះរាប់ពាន់ខ្នង ជួយបណ្តាក្រុមគ្រួសារក្រីក្រលំបាកលំបិនអំពីលំនៅឋានរក្សាលំនឹងជីវភាពរស់នៅ ស្ងប់ចិត្តធ្វើការងារនិងឆ្ពោះទៅរកការរួចផុតភាពក្រីក្រប្រកបដោយចីរភាព

លោកស្រី តូ ធីប៊ិចចូវ អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម បានមានប្រសាសន៍ថា៖ "មូលដ្ឋាននានាកំពុងចូលរួមយ៉ាងប្តូរផ្តាច់និងបត់បែន។ ចំឱកាសទិវាបុណ្យជាតិថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៥ និងអបអរសាទរមហាសន្និបាតបក្ស មូលដ្ឋានទាំងឡាយ នឹងមានជម្រកដ៏សែនកក់ក្តៅធំទូលាយស្អាតបាត រឹងមាំជាច្រើនបន្ថែមទៀតសម្រាប់ប្រជាជន"៕

អត្ថបទ៖ ស៊ន់កឿង
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
បញ្ចូលទិន្នន័យ៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍

ជាយដែនផ្សារភ្ជាប់ ពូនជ្រុំចំណងមិត្តភាពពិសេស វៀតណាម - ឡាវ

ជាយដែនផ្សារភ្ជាប់ ពូនជ្រុំចំណងមិត្តភាពពិសេស វៀតណាម - ឡាវ

ប៉ុស្តិ៍ការពារព្រំដែន ចៀងតឿង (គណៈកម្មាធិការបញ្ជាការកងទ័ពការពារព្រំដែនខេត្ត សឺនឡា) ម៉ង់ណាំ ឈោងឈានឡើងអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាពរស់នៅ។

កម្មាភិបាលគរបាលនារីវ័យក្មេងអស់ពីចិត្តពីថ្លើមផ្សព្វផ្សាយច្បាប់ រួមចំណែកថែរក្សាសេចក្តីសុខក្សេមក្សាន្តជូនបងប្អូនជនជាតិ

កម្មាភិបាលគរបាលនារីវ័យក្មេងអស់ពីចិត្តពីថ្លើមផ្សព្វផ្សាយច្បាប់ រួមចំណែកថែរក្សាសេចក្តីសុខក្សេមក្សាន្តជូនបងប្អូនជនជាតិ

វេនល្បាតមួយក្នុងពេលយប់ វគ្គឃោសានាផ្នែកច្បាប់មួយពេល ខណៈពេលចុះជួបជាមួយប្រជាជនម្តងឬក៏គំនិតផ្តួចផ្តើមតូចមួយជួយការងារកាន់តែមានប្រសិទ្ធភាពថែមទៀត។ ចំពោះអ្នកស្រី ង្វៀន ហុងអឹន កម្មាភិបាលគរបាលនារីឃុំ ថាញ់ទុង (ឃុំចំណុះតំបន់ ៣ តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំរបស់ខេត្ត កាម៉ៅ) ដំណើរយុវវ័យត្រូវបានសរសេរដោយបណ្តាទង្វើដូច្នោះ - កន្លែងសុខក្សេមក្សាន្តមួយថ្ងៃៗ របស់ប្រជាជនគឺជាផ្នែកដ៏មានអត្ថន័យមួយក្នុងអំឡុងខែឆ្នាំដ៏ស្រស់ស្អាតបំផុតនៃជីវិតរបស់ខ្លួន។

លោកនាយករដ្ឋមន្ត្រីអញ្ជើញគោរព រំលឹកវិញ្ញាណក្ខន្ធនិងតម្កល់អដ្ឋិធាតុយុទ្ធជនពលីនៅ ឧទ្យាន លេ ធីរៀង

លោកនាយករដ្ឋមន្ត្រីអញ្ជើញគោរព រំលឹកវិញ្ញាណក្ខន្ធនិងតម្កល់អដ្ឋិធាតុយុទ្ធជនពលីនៅ ឧទ្យាន លេ ធីរៀង

ព្រឹកថ្ងៃទី ១៤ ខែ តុលា លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង រួមជាមួយថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចូលរួមពិធីគោរព រំលឹកវិញ្ញាណក្ខន្ធទាំង ៧៣១ អដ្ឋិធាតុយុទ្ធជនពលីដែលត្រូវបានស្វែងរក ប្រមូលផ្តុំនៅឧទ្យាន លេ ធីរៀង រៀបចំឡើងដោយគណៈបង្គាប់ការអំពីការស្វែងរក ប្រមូលផ្តុំនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីទីក្រុង ហូ ជីមិញ។

យុទ្ធជនវ័យក្មេងសាបព្រោះបណ្តា ‘ពន្លកឌីជីថល’ ច្បាប់នៅឯព្រំដែន

យុទ្ធជនវ័យក្មេងសាបព្រោះបណ្តា ‘ពន្លកឌីជីថល’ ច្បាប់នៅឯព្រំដែន

នៅកណ្តាលភូមិនិគមតំបន់ភ្នំខេត្ត ឡាយចូវ ជំហានជើងរបស់យុទ្ធជនការពារព្រំដែនមិនត្រឹមតែបន្សល់ទុកដានជើងនៅលើដងផ្លូវល្បាត នៅក្បែរបង្គោលព្រំដែនទាំងឡាយប៉ុននោះទេ ថែមទាំងនៅលើដំណើរការនាំយកចំណេះដឹងឌីជីថល ច្បាប់និងវិធីធ្វើថ្មីមកកាន់ភូមិនីមួយៗ ខ្ទមចម្ការតាមភ្នំនីមួយៗ។ វរសេនីយ៍ត្រី ង្វៀន យុយខាញ់ អនុប្រធានស្នងការនយោបាយ លេខាសាខាសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ប៉ុស្តិ៍ការពារព្រំដែន វ៉ាងម៉ាចាយ គឺជាយុវជនម្នាក់ដូច្នេះ។

ពង្រឹងការផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិភាគតិចតំបន់ភ្នំ

ពង្រឹងការផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិភាគតិចតំបន់ភ្នំ

ការផ្សព្វផ្សាយ អប់រំច្បាប់សម្រាប់តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំគឺជាគោលការណ៍ដ៏ធំ ជាយុទ្ធសាស្ត្រឥតងាករេរបស់បក្ស រដ្ឋ ក្នុងគោលបំណងនាំយកច្បាប់ចូលទៅក្នុងជីវភាពរស់នៅ លើកកម្ពស់ការយល់ដឹង ស្មារតីគោរពច្បាប់ជាធំនិងធានាសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន។ អ្នកយកព័ត៌មានការសែតព័ត៌មាននិងជនជាតិ (ទីភ្នាក់ងារព័ត៌មានវៀតណាម) បានធ្វើបទសម្ភាសន៍ជាមួយលោក ផាន ហុងង្វៀន អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំច្បាប់និងជំនួយផ្នែកច្បាប់ (ក្រសួងយុត្តិធម៌) ជុំវិញបញ្ហានេះ។

ដំណើរទស្សនកិច្ចប្រទេស ឡាវ និង កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង មានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់

ដំណើរទស្សនកិច្ចប្រទេស ឡាវ និង កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង មានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់

អញ្ជើញឆ្លើយសម្ភាសន៍សារព័ត៌មានអំពីដំណើរទស្សនកិច្ចជាផ្លូវការរបស់សមមិត្ត លេ មិញហ៊ឹង សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីនៃរដ្ឋភិបាលទៅកាន់ប្រទេស ឡាវ និង កម្ពុជា លោកសមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេស លេ ហ្វាយទ្រុង បញ្ជាក់ពីដំណើរទស្សនកិច្ចនេះមានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់។

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មិត្តអ្នកអានសួរថា៖ បងស្រីរបស់ខ្ញុំកើតនៅខែ មិថុនា ឆ្នាំ ១៩៧៨ មានរយៈពេល ២០ ឆ្នាំធ្វើការនិងចូលរួមបង់ប្រាក់ធានារ៉ាប់រងសង្គមនៅតំបន់លំបាកលំបិនខ្លាំង តើពេលណាបានចូលនិវត្តន៍តាមអនុក្រឹត្យលេខ ១៥៤/២០២៥/NĐ-CP ដែរ?

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

នៅតាមឃុំតំបន់ភ្នំនៃខេត្ត ក្វាងង៉ាយ - កន្លែងប្រមូលផ្តុំបងប្អូនជនជាតិទាំង ៤៤ ជនជាតិភាគតិចរស់នៅជាមួយគ្នា គ្រឿងរារាំងភាសាធ្លាប់ជាការលំបាកដ៏ធំក្នុងការងារទំនាក់ទំនង ដោះស្រាយការងាររបស់កងជួរកម្មាភិបាល យុទ្ធជននិងគ្រូបង្រៀនដែលបម្រើការងារនៅថ្នាក់មូលដ្ឋាន។

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អស់រយៈពេលជាងពីរខែបង្រៀនថ្នាក់លុបបំបាត់អនក្ខរភាពជូនសិក្ខាកាមទាំង ១៨ រូបដែលជាបងប្អូនជនជាតិ យ៉ាវ នៅភូមិ តឹនគីម ឃុំ ថឹនសា ខេត្ត ថាយង្វៀន អ្នកគ្រូ ហា ធីផឿង ត្រេកអរនៅពេលបានឃើញតាំងពីការផ្លាស់ប្តូរនីមួយៗ របស់សិស្ស ពីមនុស្សដែលនៅមានការញញើតញញើម មិនទាន់ស្គាល់តួអក្សររហូតដល់អាចអាន អាចសរសេរ និងផ្ញើសារតាមទូរស័ព្ទដោយ​ខ្លួនឯងបាន ។ល។

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

ខេត្ត ដាក់ឡាក់ មានចំនួន ៤៥ ជនជាតិរស់នៅជាមួយគ្នា ក្នុងនោះបងប្អូនជនជាតិភាគតិចមានចំនួនជាង ២៥%។ នៅក្នុងជីវភាពសហគមន៍ កងជួរព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាបត្រូវបានប្រៀបដូចជា “ព្រឹទ្ធព្រឹក្ស” ទាំងឡាយ នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ ជាស្ពានមេត្រីនាំយកគោលការណ៍ គោលនយោបាយមកកាន់ប្រជាជន រួមចំណែកពង្រឹងធ្លុងមហាសាមគ្គី ថែរក្សាភាពសុខក្សេមក្សាន្តភូមិនិគមនិងជំរុញការអភិវឌ្ឍនៅមូលដ្ឋាន៕

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

ដោយយល់ដឹងយ៉ាងជ្រាលជ្រៅអំពីគ្រោះមហន្តរាយដែលបណ្តាលមកពីការរៀបការរវាងញាតិលោហិតនិងការរៀបការមិនទាន់គ្រប់អាយុ ប៉ុន្មានឆ្នាំកន្លង បក្ស រដ្ឋសភានិងរដ្ឋាភិបាលបានដាក់ចេញគោលការណ៍ជាហូរហែ គោលនយោបាយគន្លឹះព្រមៗ គ្នាក្នុងគោលបំណងកាត់បន្ថយ និងឈានដល់លុបបំបាត់ស្ថានភាពនេះ។

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

ផលវិបាកនៃការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិតគឺជាមូលហេតុឫសគល់បណ្តាលឱ្យកាយសម្បទាមនុស្ស និងគុណភាពប្រជាជននៅតំបន់បងប្អូនជនជាតិ​ភាគតិចនៅមានកម្រិត។ ហ្សែនតំណពូជពីឪពុកម្តាយទៅកូនធ្វើឱ្យកុមារកើតមកងាយកើតជំងឺក្រិសក្រិនឆ្អឹង ទាបតូចកូន ។ល។ និងគំនួចក្រខ្សត់អត់ឃ្លានបង្កប់នៅតំបន់ភ្នំ។

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

ទោះបីជាអត្រានៃការរៀបការរវាងញាតិលោហិតមិនគគ្រឹកដូចការរៀបការមិនទាន់គ្រប់អាយុក៏ដោយ ប៉ុន្តែផលវិបាកដែលបន្សល់ទុកចំពោះស្ថានភាពរាងកាយរបស់មនុស្ស និងគុណភាពចំនួនប្រជាជនមិនអំណោយផលឡើយ។ ការរៀបការរវាងញាតិលោហិតបានក្លាយជា "មុខរបួស" ដ៏រ៉ាំរ៉ៃប៉ះពាល់ដល់មាឌ បញ្ញា និងការលូតលាស់ពូជពង្សនៅតំបន់ភ្នំតាំងជាយូរមកហើយ។

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

ក្នុងសំឡេងស្គរបើកសាលាលាន់រំពង សិស្សសាលាជនជាតិភាគតិចនៅគ្រប់តំបន់ភូមិភាគក្នុងប្រទេសទាំងមូលឈានចូលសាលាទើបតែសម្ពោធឆ្លងថ្មីៗ ដោយមានស្នាមញញឹមដ៏ស្រស់ប្រិមប្រិយ។

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

ចំពោះបងប្អូនបណ្តាជនជាតិភាគតិច ទិវាឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា គឺជាទិវាបុណ្យឯករាជ្យជាតិ - បុណ្យជួបជុំដ៏ធំបំផុត សប្បាយបំផុតក្នុងឆ្នាំ។

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

គ្រាន់តែអនុវត្តអនុក្រឹត្យលេខ 339/2025/NĐ-CP របស់រដ្ឋាភិបាលស្តីពីការឧបត្ថម្ភពេលបាយសាលាថ្ងៃត្រង់មួយសប្តាហ៍ក្រោយ គំរូសាលាបង្រៀននិងរៀនពេញមួយថ្ងៃនៅឃុំព្រំដែនទីក្រុង ដុងណាយ ចំនួន ៨ បានប្រព្រឹត្តទៅយ៉ាងមានរបៀបរៀបរយ។

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

ទីក្រុង ដាណាំង មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយប្រទេសជាមិត្ត ឡាវ ជាង ១៥៧ គីឡូម៉ែត្រ។ លើជួរភ្នំ ទ្រឿងសឺន ដ៏មហាសាល ជីវភាពរស់នៅរបស់បងប្អូនជនជាតិតែងតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយយុទ្ធជនការពារព្រំដែនទាំងឡាយ។

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ ថាញ់នឿ (ខេត្ត ដៀនបៀន) ជួយគ្នាចងកន្សែងក្រហមបង់កក្នុងថ្ងៃបើកបវេសនកាលថ្នាំសិក្សាថ្មី។

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ថ្ងៃទី ៦ ខែ សីហា នៅតំបន់តាំងទីលំនៅឡើងវិញនៅភូមិ សឹនបៃ ឃុំ មឿងថាន ខេត្ត ឡាយចូវ ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនដែលត្រូវបាត់បង់ផ្ទះដោយសារទឹកជំនន់។

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

ដោយមានទិសស្លោក “ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ពេលវេលា ច្បាស់ប្រភពកម្លាំង” បក្ខភាគ អាជ្ញាធរទីក្រុង ហូ ជីមិញ កំពុងប្តេជ្ញាចិត្តបង្កើតជំហានស្ទុះផ្លោះក្នុងការរៀបចំទីក្រុងឡើងវិញ ធ្វើឱ្យបរិស្ថានព្រែក ប្រឡាយស្អាតបាត ស្រាយរាល់ចំណុចរាំងស្ទះដែលនៅសល់តាំងពីយូរមកហើយ។

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

ទោះបីជាដាក់គោលដៅរុះរើផ្ទះរាប់ម៉ឺនខ្នងជាប់មាត់ទន្លេ ព្រែក ប្រឡាយឆ្លងកាត់ច្រើនដំណាក់កាលក៏ដោយ ប៉ុន្តែមកទល់ពេលនេះវឌ្ឍនភាពអនុវត្តនៅទីក្រុង ហូ ជីមិញ នៅតែមានភាពយឺតយ៉ាវជាងការរំពឹងទុក។

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

ជាច្រើនឆ្នាំកន្លង ទីក្រុង ហូ ជីមិញ អនុវត្តរាល់កម្មវិធីរៀបចំទីក្រុង លើកកម្ពស់ជីវភាពប្រជាជនឡើងវិញជាបន្តបន្ទាប់ ដោយផ្តោតសំខាន់ទៅលើការកែលម្អទេសភាពបរិស្ថានឡើងវិញ និងរើផ្ទះនៅតាមប្របដងព្រែក ប្រឡាយ។ ក៏ប៉ុន្តែ ដើម្បីអនុវត្តគោលដៅនេះ ទីក្រុងត្រូវប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន កិច្ចការសងសំណងរុះរើសំណង់យកការដ្ឋានសាងសង់ កសាងតំបន់តាំងទីលំនៅឡើងវិញជូនប្រជាជន និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង។

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ទីក្រុង ហូ ជីមិញ មិនត្រឹមតែត្រូវបានដឹងឮដល់ថាជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចមួយដ៏ស្វាហាប់ប៉ុននោះទេ ថែមទាំងជាដែនដីសន្តោសប្រណីតៀតផង ជាកន្លែងប្រមូលផ្តុំសេចក្តីមេត្តាធម៌។ នៅកណ្តាលចង្វាក់ជីវិតដ៏មមាញឹក នៅតែមានផ្ទះបាយ ហាងបាយសប្បុរសធម៌ស្ម័គ្រចិត្តដុតភ្លើងឆេះយ៉ាងសន្ធោសន្ធៅស្ងៀមស្ងាត់ជារៀងរាល់ថ្ងៃ ចាប់តាំងពីចំណែកបាយ "ស្តង់ដារវេជ្ជសាស្ត្រ" តម្លៃ ០ ដុង (ឥតគិតថ្លៃ) បីបមថ្នមថ្នាក់អាយុជីវិតជូនអ្នកជំងឺលាងឈាមរហូតដល់ចំណែកអាហារតម្លៃ ១.០០០ ឬ ២.០០០ ដុងរក្សាសេចក្តីថ្លៃថ្នូរទាំងអស់ជូនពលករក្រីក្រ ត្បាញបានជារូបភាពដ៏ស្រស់ស្អាតអស្ចារ្យអំពីមេត្តាធម៌នៅកន្លែងដីក្រុង។

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ នឹងរើផ្ទះចំនួន ២០.០០០ ខ្នងដែលមានទីតាំងនៅជាប់មាត់ទន្លេ ព្រែក ប្រឡាយដើម្បីកសាងទីក្រុង កែលម្អបរិស្ថានរស់នៅរបស់ប្រជាជននិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ផ្លូវទឹកឡើងវិញ។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ៧ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា ក្នុងអំឡុងពេលបន្តពង្រីកវិសាលភាពស្វែងរកក្នុង​មណ្ឌល B នៃឧទ្យាន លេ ធីរៀង កងកម្លាំងបំពេញការងារបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្ថែម ១០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ១ សម្រាប់​ទៀត។

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការអនុវត្តសេចក្តីសម្រេច 31/2026/NQ-CP ទីក្រុង ហូ ជីមិញ កំពុងពិនិត្យពិច័យឡើងវិញ បែងចែកប្រភេទនិងផ្លាស់ប្តូរមុខងារអគារ ដីសាធារណៈដែលនៅសេសសល់ ផ្តល់អាទិភាពដល់ការរៀបចំទៅលើសុខាភិបាល អប់រំ វប្បធម៌ កីឡានិងទីធ្លាសហគមន៍។ ការប្រកាសបញ្ជីរាយនាមជាសាធារណៈ កាត់បន្ថយនីតិវិធី កំណត់អង្គភាពគ្រប់គ្រងនិងការកៀរគរប្រភពកម្លាំងសង្គមច្បាស់លាស់នឹងជួយកាត់បន្ថយស្ថានភាពបោះបង់ចោលទំនេរ ខាតបង់ បង្កើតផាសុកភាពជូនប្រជាជន។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៥ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឱ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបាន​ប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ៥ សម្រាប់បន្ថែមទៀតនៅមណ្ឌល B ​ឧទ្យាន លេ ធីរៀង។

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

ដែនដីតំបន់ព្រំដែន ក្វាងទ្រឹក ខេត្ត ឡឹមដុង កំពុងបន្តផ្លាស់ប្តូរមុខមាត់ថ្មី។ សមិទ្ធផលនេះអាស្រ័យដោយផ្តល់អាទិភាពប្រភពកម្លាំងពីថ្នាក់មជ្ឈិម និងមូលដ្ឋាន ការរួមកម្លាំងកាយ ការរួមគំនិតរបស់សហគមន៍បណ្តាជនជាតិជាបងប្អូនដែលរស់នៅក្នុងភូមិសាស្រ្តឃុំ។ ជាពិសេស គឺតួនាទីធ្វើជាគំរូក៏ដូចជាទឹកចិត្តដើម្បីសហគមន៍របស់ចាស់ព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាពក្នុងតំបន់បងប្អូនជនជាតិភាគតិច។

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការយកប្រជាជនជាគោលនៃបរិវត្តកម្មឌីជីថល តីនិញ កំពុងដំណើរការចលនា “ប្រជាសិក្សាឌីជីថល” តាមទិសដៅឧបត្ថម្ភដោយផ្ទាល់ ជួយប្រជាជនធ្វើជាម្ចាស់បណ្តាមូលដ្ឋានគ្រឹះឌីជីថល។