ចាប់ពីការប្រើក្រុម Zalo ដើម្បីភ្ជាប់រវាងអាជ្ញាធរនឹងប្រជាជន ណែនាំអំពីការដំឡើងកម្មវិធី VNeID ទូទាត់មិនប្រើសាច់ប្រាក់សុទ្ធរហូតដល់ការកសាង “ស្ថានីយពលរដ្ឋឌីជីថល” នៅតាមតំបន់ប្រជុំជន សង្កាត់ជាច្រើននៅទីក្រុង ហូ ជីមិញ កំពុងអនុវត្តបរិវត្តកម្មឌីជីថលតាមទិសដៅជាក់ស្តែង ជិតស្និទ្ធ។
ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ គណៈតំណាងសហគមន៍ ចាម អ៊ីស្លាម ខេត្ត អានយ៉ាង បានផ្លាស់ប្តូរថ្មីការងារផ្សព្វផ្សាយច្បាប់ពីមួយជំហានទៅមួយជំហានឆ្លងតាមរយៈហេតុការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃឬគួបផ្សំចូលទៅក្នុងពេលប្រជំជីវភាពជំនឿ រួមចំណែកជួយបងប្អូនជនជាតិងាយយល់និងអនុវត្តតាមបទប្បញ្ញត្តិច្បាប់។
ក្រសួងជនជាតិនិងសាសនាកំពុងធ្វើឱ្យសុក្រឹតគម្រោង "បង្កើតការងារធ្វើ អភិវឌ្ឍសេវាកម្ម ភ្ជាប់កម្លាំងពលកម្មប្រកបដោយស្ថិរភាពក្នុងតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាលឆ្នាំ ២០២៦ - ២០៣៥"។
ទីក្រុង កឹងធើ កំពុងអនុវត្តយុទ្ធនាការ “បើកប្រតិបត្តិការ ៦០ ថ្ងៃដើរពីច្រកល្ហកមួយទៅច្រកល្ហកមួយ គោះទ្វារពីផ្ទះមួយទៅផ្ទះមួយ” នាំយកបំណិនឌីជីថលទៅដល់គ្រួសារនីមួយៗ ក្នុងគោលបំណងសំដៅជួយប្រជាជនប្រើប្រាស់កម្មវិធី VNeID ដោយខ្លួនឯង សេវាសាធារណៈអនឡាញ ទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់សុទ្ធជាដើម។ ឆ្លងតាមរយៈនោះ រួមចំណែកជួយប្រជាជនសន្សំសំចៃថ្លៃចំណាយ ពេលវេលាធ្វើដំណើរទៅមក ស្របពេលនោះដែរសំដៅកសាងខឿនរដ្ឋបាលសាធារណៈដែលមានភាពបើកចំហនិងតម្លាភាពទៀតផង។
លើកកម្ពស់ស្មារតីសាមគ្គីភាព គិតគូរដល់អ្នកខ្សត់ខ្សោយ ថែរក្សាវប្បធម៌ និងលើកកម្ពស់ការទទួលខុសត្រូវគឺជាខ្លឹមសារពុទ្ធសាសនាផ្ដោតជាសំខាន់។ ឆ្លងតាមរយៈសកម្មភាពជាក់ស្តែង សមាគមពុទ្ធសាសនា វៀតណាម បន្តចលនាសមណជនជី ពុទ្ធបរិស័ទរស់នៅល្អ បវរសាសនា រួមដំណើរជាមួយប្រជាជាតិ។
ទីក្រុង ហូ ជីមិញ ផ្តោតលើការបើកផ្តល់ប្រាក់វិនិយោគសាធារណៈ ដោះស្រាយឧបសគ្គគម្រោង ជំរុញផលិតកម្មនិងជំរុញតម្រូវការចាយវាយដើម្បីសម្រេចបានកំណើនពីរខ្ទង់លេខ។ ទីក្រុងកំពុងចាត់ចែងការទទួលខុសត្រូវដល់អង្គភាពនីមួយៗ ស្របពេលនោះដែរបង្កើនការចងសម្ព័ន្ធពាណិជ្ជកម្ម ទេសចរណ៍ក្នុងគោលបំណងជំរុញអំណាចទិញក្នុងឱកាសចុងឆ្នាំនេះ។
ក្រសួងកសិកម្ម និងបរិស្ថានទើបតែចេញសេចក្តីសម្រេចចិត្តលេខ 3282/QĐ-BNNMT ចុះថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៦ ស្តីអំពីផែនការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រដោយចីរភាព និងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦ - ២០៣៥ ដំណាក់កាលទី ១៖ ២០២៦ - ២០៣០។
ទីក្រុង ហូ ជីមិញ លើកគោលដៅដល់ឆ្នាំ ២០៣០ បញ្ចប់ការសាងសង់ប្រហែល ២៥៥ គីឡូម៉ែត្រហើយដល់ឆ្នាំ ២០៣៥ សាងសង់ផ្លូវអយស្ម័យយានទីក្រុងសម្រេចបានជាង ៥០០ គីឡូម៉ែត្រ។ នេះគឺជាការលំបាកដ៏ធំមួយចំពោះទីក្រុង។
សរទរដូវជាខណៈពេលវិស័យទេសចរណ៍តំបន់ខ្ពង់រាបថ្មមានភាពផុលផុស ចំណោតភ្នំ ថឹមម៉ា (ខេត្ត ទ្វៀនក្វាង) អ៊ូអរស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិអញ្ជើញមកទស្សនា និងរុករកស្វែងយល់។
ការងារអប់រំ ផ្សព្វផ្សាយច្បាប់សម្រាប់សិស្ស និស្សិតតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំ នាពេលកន្លងទៅទទួលបានការយកចិត្តទុកដាក់ សហការយ៉ាងច្រើនពីសាលារៀន ផ្នែកយុត្តិធម៌ និងអង្គការមហាជន ប៉ុន្តែប្រសិទ្ធភាពនាំមកមិនទាន់ស្មើៗ គ្នាពិតប្រាកដនៅឡើយ។