ពួកគាត់អញ្ជើញមកទីនេះដើម្បីរំឭក អំឡុងខែឆ្នាំធ្វើសង្គ្រាមតស៊ូដ៏ក្លាហានមោះមុតឡើងវិញ ទស្សនាវត្ថុអនុស្សាវរីយសង្រ្គាម ឬសម្របខ្លួនទៅក្នុងខឿនវប្បធម៌ដ៏វិសេសវិសាល សម្បូរបែបរបស់ជនជាតិ ស្ទៀង។

តំបន់អភិរក្សវប្បធម៌ជនជាតិ ស្ទៀង មានទំហំប្រហែល ១១៣ ហិកតារួមមាន ២ តំបន់៖ តំបន់ដាក់តាំងបង្ហាញវប្បធម៌ប្រពៃណី ប្រវត្តិសាស្ត្រ និងមណ្ឌលលេងកម្សាន្ត ពិធីបុណ្យភោជនាហារ។ ទីនេះបង្ហាញឡើងវិញការប្រជុំជីវភាព ទំនៀមទម្លាប់ ពិធីបុណ្យ និងទម្រង់សិល្បៈប្រជាប្រិយទាំងឡាយរបស់ជនជាតិ ស្ទៀង យ៉ាងរស់រវើក។ ជាពិសេស រូបភាពនៃពាងស្រាអេក ភ្នក់ភ្លើងក្រហមឆ្អៅនិងសំឡេងគងឃ្មោះនាពេលរាត្រីបុណ្យ បំ ប របស់ជនជាតិ ស្ទៀង បានក្លាយជានិមិត្តរូបផ្សារភ្ជាប់ជាមួយនឹងស្មារតីសាមគ្គី និងទឹកចិត្តស្នេហាជាតិក្នុង សង្គ្រាមតស៊ូ។

លោក ង្វៀន វ៉ាន់លឺវ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក ប៊ូដាំង ឲ្យដឹងថា៖ "ការ អភិវឌ្ឍតំបន់អភិរក្សវប្បធម៌ជនជាតិ ស្ទៀង មិនត្រឹមតែរួមចំណែកថែរក្សាបេតិកភណ្ឌប៉ុណ្ណោះទេ ថែមទាំងបង្កើតការងាររកស៊ីចិញ្ចឹមជីវិតសម្រាប់សហគមន៍ ជំរុញសេដ្ឋកិច្ចមូលដ្ឋានអភិវឌ្ឍដោយចីរភាពទៀតផង។ ភូមិ បំ ប - ស្ថាននាមផ្សារភ្ជាប់នឹងសំឡេងអង្រែបុកស្រូវចិញ្ចឹមកងទ័ពក្នុងពាក្យពេចន៍បទចម្រៀង 'សំឡេងអង្រែនៅភូមិ បំ ប' របស់អតីតកវីនិពន្ធបទចម្រៀង ស៊ន់ហុង - ឥឡូវនេះក្លាយជាគោលដៅទេសចរណ៍ 'អាសយដ្ឋានក្រហម' ក្នុងការអប់រំប្រវត្តិសាស្ត្រនិងវប្បធម៌ប្រពៃណី"៕
អត្ថបទ៖ កហ្កឿយហ៍ រូបថត៖ ញឹតប៊ិញ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ អៀនថាញ់