ពុទ្ធបរិស័ទនាំយកទៀនវស្សា និងបច្ច័យ ៤ ទៅវត្តដើម្បីធ្វើពិធីកិច្ចវេរប្រគេនព្រះសង្ឃ ពិធី​កិច្ចវេរទៀនវស្សាគឺ​​មិនអាច​ខ្វះ​បាន​ក្នុង​ពិធី​បុណ្យចូលព្រះវស្សារបស់ព្រះភិក្ខុសង្ឃ

ប្រគេន​ទៀនវស្សា​ក្នុង​ឱកាស​បុណ្យ​ចូលវស្សា​របស់​បងប្អូនជនជាតិ​ ខ្មែរ​ ណាមបូ

អោយតែឱកាសថ្ងៃពេញបូណ៌មី ខែអាសាឍ ឈានមកដល់ម្ដងៗ បងប្អូនជនជាតិ ខ្មែរ ក៏ត្រៀមរៀបចំពិធីបុណ្យចូលវស្សាដោយមានពិធីកិច្ចសំខាន់ៗជាច្រើន។ ក្នុងនោះ ពិធីកិច្ចប្រគេនទៀនវស្សាទៅកាន់វត្តអារាមរបស់មាមីងពុទ្ធបរិស័ទ ខ្មែរ បានក្លាយទៅជាលក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាល ទាំងជានិមិត្តសញ្ញាពន្លឺនៃបញ្ញា ព្រមទាំងអត្ថន័យជ្រាលជ្រៅក្នុងការការទំនុកបំរុងព្រះរតនត្រ័យ ផ្តើមឈានដល់ព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាអស់រយៈពេល ៣ ខែ ដើម្បីសិក្សារៀនសូត្រនិងបដិបត្តិធម៌វិន័យ។