ថ្នាក់រៀនអក្សរ ភាសា ថាយ របស់លោកគ្រូ ក្វាង វ៉ាន់ខ្វា មានកម្លាំងទំនាញទាក់អារម្មណ៍ស្រទាប់ជាន់ថ្នាក់ប្រជាជនគ្រប់វ័យអាយុចូលរួមសិក្សារៀនសូត្រជាមួយគ្នា

"លោកគ្រូ" អស់ពីចិត្តពីថ្លើមបង្ហាត់បង្រៀនអភិរក្សភាសា ថាយ

ដោយមានជន្មាយុ ៧៥ ឆ្នាំ ចំនួន ៤៦ ឆ្នាំនៅក្នុងជួរបក្ស លោកគ្រូ ក្វាង វ៉ាន់ខ្វា ជនជាតិ ថាយ នៅភូមិ ខ្វា ឃុំ មឿងខ្វា ស្រុក បាក់អៀន (ខេត្ត សឺនឡា) ជាច្រើនឆ្នាំកន្លងបានចំណាយអស់ពីទឹកចិត្តដើម្បីបង្រៀន អក្សរនិងភាសា ថាយ ជូនមាមីងបងប្អូនប្រជាជននៅភូមិ។