ដោយមានជន្មាយុ ៧៥ ឆ្នាំ ចំនួន ៤៦ ឆ្នាំនៅក្នុងជួរបក្ស លោកគ្រូ ក្វាង វ៉ាន់ខ្វា ជនជាតិ ថាយ នៅភូមិ ខ្វា ឃុំ មឿងខ្វា ស្រុក បាក់អៀន (ខេត្ត សឺនឡា) ជាច្រើនឆ្នាំកន្លងបានចំណាយអស់ពីទឹកចិត្តដើម្បីបង្រៀន អក្សរនិងភាសា ថាយ ជូនមាមីងបងប្អូនប្រជាជននៅភូមិ។
លោកគ្រូ ខ្វា ចំណាយអស់ពីទឹកចិត្តដើម្បីបង្រៀនអក្សរនិងភាសា ថាយ ជូនអ្នកជំនាន់ក្រោយៗ
នេះជាទឹកចិត្តដែលលោកគ្រូ ក្វាង វ៉ាន់ខ្វា គោលបំណងចង់រួមចំណែកកម្លាំងពលំរបស់ខ្លួនក្នុងកិច្ចការ អភិរក្សនិងថែរក្សាភាសានិយាយនិងអក្សរសរសេរ ដោយឡែករបស់ជនជាតិ ថាយ ព្រមទាំងជនជាតិភាគតិចជាច្រើនផ្សេងទៀតនៅ វៀតណាម។
លោកគ្រូ ក្វាង វ៉ាន់ខ្វា ឆ្លៀតពេលទំនេររបស់ខ្លួនណែនាំមាមីងបងប្អូនក្នុងតំបន់ចេះអានវិធីអាន វិធីសរសេរអក្សរ ថាយ ជួយពួកគាត់យល់កាន់តែច្បាស់ថែមទៀតអំពីឃ្លាំងទ្រព្យពុទ្ធិប្រជាប្រិយរបស់ជនជាតិខ្លួន
ថ្នាក់បង្រៀនភាសា ថាយ របស់លោកគ្រូ ខ្វា បានរៀបចំនៅក្នុងបន្ទប់ទទួលភ្ញៀវគ្រួសារតែម្តង
លោកគ្រូបានរៀបចំបណ្តាថ្នាក់បង្រៀនអក្សរ បង្រៀននិយាយជូនមនុស្ស គ្រប់រូបតាំងពីចាស់រហូតដល់ក្មេងដោយមានបំណងប្រាថ្នាចង់អោយអក្សរ សរសេរ ភាសានិយាយរបស់ជនជាតិខ្លួនត្រូវបានអភិរក្សនិង លើកស្ទួយ។ លោកគ្រូត្រូវបានចាត់ទុកថាជា "គ្រូ" របស់បងប្អូនជនជាតិ ថាយ នៅឃុំ មឿងខ្វា៕
ផលិតដោយ៖ មិញឌឹក
ប្រែសម្រួលដោយ៖ សឺន ហេង