
ខេត្ត អៀនបាយ ៥០ ឆ្នាំក្រោយថ្ងៃប្រទេសជាតិបង្រួបបង្រួម
ក្នុងកិច្ចការតស៊ូប្រយុទ្ធប្រឆាំងនឹង អាម៉េរិក សង្គ្រោះជាតិ ខេត្ត អៀនបាយ បានចូលរួមវិភាគទានទាំងទ្រព្យសម្បត្តិ ទាំងកម្លាំងមនុស្សជាច្រើនជាមួយប្រទេសទាំងមូលរំដោះភូមិភាគខាងត្បូងទាំងស្រុង បង្រួបបង្រួមប្រទេសជាតិ។ ៥០ ឆ្នាំកន្លងទៅ សំឡេងរន្ទឺក្លាហានដ៏មោះមុតនៃសម័យកាលតស៊ូប្រយុទ្ធមួយនៅតែគាំទ្របក្ខភាគ អាជ្ញាធរនិងប្រជាជនខេត្ត អៀនបាយ ខិតខំប្រឹងប្រែងឈោងឈានឡើងកសាងស្រុកកំណើតពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូររុងរឿងនិងអភិវឌ្ឍឥតឈប់ឈរ។