ខេត្ត អៀនបាយ ៥០ ឆ្នាំក្រោយថ្ងៃប្រទេសជាតិបង្រួបបង្រួម

ជ្រុងមួយនៃទីក្រុង អៀនបាយ សព្វថ្ងៃនេះ
ជ្រុងមួយនៃទីក្រុង អៀនបាយ សព្វថ្ងៃនេះ

ក្នុងកិច្ចការតស៊ូប្រយុទ្ធប្រឆាំងនឹង អាម៉េរិក សង្គ្រោះជាតិ ខេត្ត អៀនបាយ បានចូលរួមវិភាគទានទាំងទ្រព្យសម្បត្តិ ទាំងកម្លាំងមនុស្សជាច្រើនជាមួយប្រទេសទាំងមូលរំដោះភូមិភាគខាងត្បូងទាំងស្រុង បង្រួបបង្រួមប្រទេសជាតិ។ ៥០ ឆ្នាំកន្លងទៅ សំឡេងរន្ទឺក្លាហានដ៏មោះមុតនៃសម័យកាលតស៊ូប្រយុទ្ធមួយនៅតែគាំទ្របក្ខភាគ អាជ្ញាធរនិងប្រជាជនខេត្ត អៀនបាយ ខិតខំប្រឹងប្រែងឈោងឈានឡើងកសាងស្រុកកំណើតពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូររុងរឿងនិងអភិវឌ្ឍឥតឈប់ឈរ។

ប៉ុន្មានថ្ងៃនៃខែ មេសា ប្រវត្តិសាស្ត្រ ក្នុងបរិយាកាសជាមួយនឹងប្រទេសទាំងមូលបញ្ចេញកម្លាំងប្រលងប្រណាំងពលកម្មផលិតកម្ម បង្កើតស្នាដៃជាច្រើនអបអរសាទរអនុស្សាវរីយ៍ខួប ៥០ ឆ្នាំទិវារំដោះភូមិភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៥) ប្រជាជន អៀនបាយ ម្នាក់ៗ ក៏រំជួលចិត្តរំលឹកឡើងវិញអំពីអំឡុងខែឆ្នាំក្លាហានមោះមុតរបស់ប្រជាជាតិ ជាពិសេសគឺក្នុងអំឡុងសម័យកាលសង្គ្រាមបំផ្លិចបំផ្លាញទាំងពីរលើក ខេត្ត អៀនបាយ ក្លាយជាគោលដៅសំខាន់វាយបំផ្លិចបំផ្លាញយ៉ាងសាហាវនៃចក្រពត្តិ អាម៉េរិក ដោយមានគោលដៅទាំងឡាយដូចជា៖ រោងចក្រវារីអគ្គិសនី ថាកបា អាកាសយានដ្ឋាន អៀនបាយ រោងចក្រ Z183 និងខ្សែផ្លូវដែកមានលក្ខណៈសរសៃឈាមពី យូណាន (ប្រទេស ចិន) ទៅខេត្ត ឡាវកាយ - ខេត្ត អៀនបាយ - ហាណូយ ដឹកជញ្ជូនស្បៀងអាហារ ភោជនាហារនិងគ្រឿងអាវុធយុទ្ធោបករណ៍ ជំនួយពីបរទេសមកកាន់ប្រទេស វៀតណាម។

8-yen-bai-50-nam-sau-dat-nuoc-thong-nhat-anh-dinh-thuy-1.jpg
ជីវភាពបងប្អូនបណ្តាជនជាតិខេត្ត អៀនបាយ កាន់តែត្រូវបានកែលម្អឡើងពីមួយថ្ងៃទៅមួយថ្ងៃហើយទទួលយកសេវាសង្គមជាសារវ័ន្ត

ដោយមានស្មារតី "ទាំងអស់ដើម្បីភូមិភាគខាងត្បូងសាច់ឈាមបង្កើត" ខេត្ត អៀនបាយ មោទកភាពចូលរួមវិភាគទានស្បៀងអាហារចំនួន ២៩.០០០ តោន ភោជនាហារចំនួន ១៥.០០០ តោន យុវជនជិត ២៥.០០០ នាក់ចេញដំណើរចូលបម្រើកងទ័ព។

ក្នុងនោះ មានកងវរសេនាតូចចំនួន ៤ មានឈ្មោះថា អៀននិញ ចូលរួមប្រយុទ្ធនៅគ្រប់សមរភូមិនៃភូមិភាគខាងត្បូង រួមចំណែកជាមួយប្រទេសទាំងមូលបង្កើតបានជាមហាជ័យជម្នះនិទាឃរដូវឆ្នាំ ១៩៧៥ រំដោះភូមិភាគខាងត្បូងទាំងស្រុង បង្រួបបង្រួមប្រទេសជាតិ។

ពាក់កណ្តាលសតវត្សក្រោយបង្រួបបង្រួមប្រទេសជាតិ ខេត្ត អៀនបាយ បានសម្រេចបណ្តាសមិទ្ធផលលេចធ្លោជាងគេក្នុងអាណត្តិ ២០២០ - ២០២៥ ធ្វើមូលដ្ឋានគ្រឹះ ជំរុញការស្ទុះផ្លោះឈានឡើងសម្រាប់អាណត្តិថ្មី។ លោក ត្រឹន ហ៊ុយទន់ លេខាគណៈកម្មាធិការបក្សខេត្ត អៀនបាយ បានឲ្យដឹងថា ក្រោយរយៈពេល ៤ ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគលើកទី ១៩ អាណត្តិ ២០២០ - ២០២៥ ខេត្ត អៀនបាយ មាន ១៧ ក្នុងចំណោម ១៩ សន្ទស្សន៍សម្រេចបាននិងលើសពីគោលដៅ ល្បឿនកំណើន GRDP (ផលិតផលនៅលើភូមិសាស្ត្រសរុប) ជាមធ្យមសម្រេចបានចំនួន ៧,៥៤% ឈរលំដាប់ទី ៥ ក្នុងចំណោមខេត្តចំនួន ១៤ តំបន់ទំនាបកណ្តាលនិងតំបន់ភ្នំនៃភូមិភាគខាងជើង។

9-yen-bai-50-nam-sau-dat-nuoc-thong-nhat-anh-tuan-anh.jpg
ជីវភាពស្មារតីរបស់បងប្អូនបណ្តាជនជាតិខេត្ត អៀនបាយ ត្រូវបានលើកកម្ពស់ឆ្លងតាមរយៈពិធីបុណ្យ សកម្មភាពហាត់ប្រាណ - កីឡា

រចនាសម្ព័ន្ធសេដ្ឋកិច្ចផ្លាស់ប្តូរជាវិជ្ជមាន ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច - សង្គមត្រូវបានយកចិត្តទុកដាក់វិនិយោគតាមទិសដៅស៊ីចង្វាក់នឹងគ្នាទាំងស្រុង ផ្តោតចំណុចស្នូល គោលដៅសំខាន់។

បច្ចុប្បន្នខេត្តឈរលំដាប់ថ្នាក់ទី ២៤ ក្នុងប្រទេសទាំងមូលសម្រេចស្តង់ដារ ធ្វើឧត្តានកម្មអប់រំបឋមសិក្សាកម្រិត ៣ ឈរលំដាប់ថ្នាក់ទី ១៨ ក្នុងប្រទេសទាំងមូលសម្រេចស្តង់ដារធ្វើឧត្តានកម្មអប់រំអនុវិទ្យាល័យកម្រិត ២ អត្រាកាត់បន្ថយភាពក្រីក្រសម្រេចបានចំនួន ៣,៥% ក្នុងមួយឆ្នាំ វិស័យវប្បធម៌ - សង្គមត្រូវបានយកចិត្តទុកដាក់ គិតគូរ ការងារការពារ ថែទាំសុខភាពប្រជាជនមានការរីកចម្រើនច្រើន។ល។

ជាពិសេស ខេត្ត អៀនបាយ គឺជាមូលដ្ឋានដំបូងគេក្នុងប្រទេសទាំងមូលដាក់លក្ខណៈ វិនិច្ឆ័យ "សុភមង្គល" បញ្ចូលក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតតំណាងបក្ខភាគ ខេត្តលើកទី ១៩ ឆ្ពោះទៅគោលដៅកសាង "ខេត្តសុភមង្គល"។

ឆ្នាំ ២០២៤ សន្ទស្សន៍សុភមង្គលរបស់ប្រជាជនសម្រេចបានចំនួន ៦៦,៥២% កើនឡើង ០,៩% បើធៀបនឹងឆ្នាំ ២០២៣ (៦៥,៦២%)។ ឆ្នាំ ២០២៥ ខេត្ត អៀនបាយ ខិតខំឱ្យសន្ទស្សន៍សុភមង្គលរបស់ប្រជាជនសម្រេចបានចំនួន ៦៨,៣%។

12-giao-duc-yen-bai-tuan-anh.jpg
ផ្នែកអប់រំនិងបណ្តុះបណ្តាលខេត្ត អៀនបាយ គិតគូរគុណភាពអប់រំឥតឈប់ឈរ

សព្វថ្ងៃនេះ ក្នុងកិច្ចការផ្លាស់ប្តូរថ្មី បងប្អូនបណ្តាជនជាតិខេត្ត អៀនបាយ បន្តសាមគ្គីរួម កម្លាំងរួមចិត្តគំនិតគ្នាប្រលងប្រណាំងពលកម្ម សិក្សារៀនសូត្រ រួមគ្នាអនុវត្តល្អគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ កសាងជីវភាពកាន់តែត្រជាក់ត្រជុំបរិបូរ សុភមង្គល៕

អត្ថបទ៖ ឌិញធុយ រូបថត៖ ទន់អាញ់
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍

លោក ហ្វាង ភុកយុង អនុប្រធានការិយាល័យហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស មន្ទីរសំណង់ទីក្រុង ហូ ជីមិញ ឆ្លើយតបនឹងសារព័ត៌មាននារសៀលថ្ងៃទី ៣០ ខែ តុលា។

បកស្រាយពីមូលហេតុទីក្រុង ហូ ជីមិញ ត្រូវទឹកលិចសាយពេញពាស

មន្ទីរសំណង់ទីក្រុង ហូ ជីមិញ បានឱ្យថា ជំនោរខ្យល់មូសុងរួមផ្សំជាមួយនឹងវដ្តនៃទឹកជោរឡើងខ្ពស់នៅចុងខែតុលា បានបណ្តាលឱ្យកម្រិតទឹកជោរនាចឡើងដល់កំពូល +១,៨២ ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន III (+១,៦ ម៉ែត្រ) បានបង្កឱ្យមានលិចជ្រៅនៅតំបន់ទាបទំនាបជាច្រើននៅលើភូមិសាស្ត្រ។

អ្នកគ្រូ ង្វៀន ហុងនឺ ណែនាំកូនសិស្សសាលាបឋមសិក្សា ង្វៀនខ្វៀន ឃុំ ស៊ន់ថាញ់ (ខេត្ត ដុងណាយ) ក្នុងម៉ោងរៀន។

គ្រូបង្រៀនស្រីឃ្មាតខ្មីថែរក្សាវប្បធម៌ ជើ រ៉

មិនត្រឹមតែអស់ពីចិត្តពីថ្លើមបង្រៀនភាសា អង់គ្លេស ប៉ុននោះទេ ប៉ុន្តែអ្នកគ្រូម្នាក់នៅខេត្ត ដុងណាយ ថែមទាំងបង្ហាត់បង្រៀនវប្បធម៌ ជើ រ៉ យ៉ាងសកម្មដល់សិស្សសាលាតំបន់ជនជាតិភាគតិចទៀតផង។

គណៈកម្មាធិការប្រជាជនខេត្ត តីនិញ និងបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានរៀបចំពិធីសម្ពោធប្រគល់ជូនដាក់ឱ្យប្រើប្រាស់ផ្ទះចំណុចប្រជានិវេសន៍ព្រំដែនចំនួន ៣០ ខ្នងនៅលើភូមិសាស្ត្រខេត្ត តីនិញ។

កសាងចំណុចប្រជានិវេសន៍ព្រំដែន

ដំណាក់កាល ២០១៩ - ២០២៥ បញ្ជាការដ្ឋានយោធាខេត្ត តីនិញ បានកសាងបណ្តាចំណុចប្រជានិវេសន៍ជាប់នឹងទីតាំងកងជីវពលព្រំដែន ប៉ុស្តិ៍ ច្រកទ្វារព្រំដែន ត្រូវបានអាជ្ញាធរនិងប្រជាជនគាំទ្រ។

ជំនួយសង្គ្រោះជាបន្ទាន់ និងពុះពារផលវិបាកភ្លៀងទឹកជំនន់

ជំនួយសង្គ្រោះជាបន្ទាន់ និងពុះពារផលវិបាកភ្លៀងទឹកជំនន់

នាអំឡុងថ្ងៃដើមខែ តុលា ព្យុះលេខ ១០ (ប៊ូឡូយ) និងព្យុះលេខ ១១ (ម៉ាតម៉ូ) វាយលុកចូលដីគោក ជាបន្តបន្ទាប់ចូលបណ្តាខេត្ត៖ ថាញ់ហ្វា ងេអាន ហាទិញ ក្វាងទ្រី ក្វាងនិញ សឺនឡា ឡាវកាយ កាវបាំង ថៃង្វៀន បាក់និញ ឡាងសឺន។ល។ បង្កអន្តរាយធ្ងន់ធ្ងរយ៉ាងក្រៃលែងអំពីអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាជន។

ដោយសារចំនួនសិស្សតិចបានជាប្អូនៗ ថ្នាក់ទី ៤ និងទី ៥ នៅសាលាអន្តរកម្រិតកោះ ត្រឹន ត្រូវបានរៀនថ្នាក់គួប។

គ្រូនិងសិស្សកោះ ត្រឹន "សាបព្រោះអក្សរ" កណ្តាលលម្ហសមុទ្រ

កណ្តាលលម្ហសមុទ្រនៅចុងប៉ូចភាគឦសានមាតុភូមិកោះ ត្រឹន (តំបន់ពិសេស កូតូ ក្វាងនិញ) មានប្រជាជនរស់នៅត្រឹមតែ ១២ ក្រុមគ្រួសារប៉ុននោះ ប៉ុន្តែសំឡេងស្គរសាលារៀននៅតែលាន់ឮឡើងជាទៀងទាត់ ពាំនាំយកនូវបំណងប្រាថ្នាសាបព្រោះអក្សរយ៉ាងប្ដូរផ្ដាច់សាបព្រោះជំនឿចិត្តនៅជួរមុខដែលជាទីតែងរងនូវកម្លាំងរលកកម្លាំងខ្យល់បោកបក់ឥតស្រាក។

ទឹកជំនន់ពីទន្លេ ត្រាបុង បង្កជន់លិចជ្រៅតំបន់លំនៅឋាននៅលើផ្លូវជាតិ 1A ឃុំ ប៊ិញស៊ើន ខេត្ត ក្វាងង៉ាយ។ រូបថត៖ ផាមគឿង - ទីភ្នាក់ងារព័ត៌មានវៀតណាម

នៅភូមិភាគកណ្តាលប្រទេស វៀតណាម មានឃុំ សង្កាត់ប្រហែល ៩០ ត្រូវជន់លិច ខ្សែផ្លូវជាច្រើនត្រូវកកស្ទះ

យោងតាមនាយកដ្ឋានគ្រប់គ្រងទំនប់និងបង្ការទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ ក្រសួងកសិកម្ម និងបរិស្ថាន និងអ្នកយកព័ត៌មានទីភ្នាក់ងារព័ត៌មានវៀតណាមនៅតាមមូលដ្ឋាន គិតត្រឹមម៉ោង ៦ និង ៣០ នាទីព្រឹកថ្ងៃទី ៣០ ខែ តុលា មានឃុំ សង្កាត់ប្រហែល ៩០ ត្រូវជន់លិច កើនឡើងចំនួន ៩ ឃុំបើប្រៀបធៀបទៅនឹងរសៀលថ្ងៃទី ២៩ ខែ តុលា។

ប្រជាជន​បន្លាស់ទីចេញ​ផុតពី​តំបន់​លិចជ្រៅ​ទៅ​កាន់​កន្លែង​សុវត្ថិភាព។

ខេត្ត ឡឹមដុង៖ ជម្លៀសប្រជាជនតំបន់ដ៏សំខាន់ក្នុងពេលយប់ជាង ១៣០ ក្រុមគ្រួសារទៅកាន់កន្លែងសុវត្ថិភាពជាបន្ទាន់

ប្រឈមមុខនឹងការវិវត្តដ៏ស្មុគស្មាញនៃភ្លៀងទឹកជំនន់ នៅយប់នៃថ្ងៃទី ២៧ ខែ តុលា គណៈកម្មាធិការប្រជាជនសង្កាត់ ប៊ិញធន់ ខេត្ត ឡឹមដុង បានចល័តកងកម្លាំងជាអតិបរមា ប្រញាប់ជម្លៀសប្រជាជននៅតំបន់ដ៏សំខាន់ ជាប់មាត់ទន្លេ តំបន់ទាបទំនាប មានហានិភ័យបាក់រលេះដីទៅកាន់កន្លែងសុវត្ថិភាព។

ការរីកសាយភាយ 'លំហវប្បធម៌ ហូជីមិញ' ក្នុងបណ្តាគ្រឹះស្ថានសាសនា

ការរីកសាយភាយ 'លំហវប្បធម៌ ហូជីមិញ' ក្នុងបណ្តាគ្រឹះស្ថានសាសនា

បណ្តាគ្រឹះស្ថានសាសនា ជំនឿនៅទីក្រុង ហូជីមិញ បាននិងកំពុងក្លាយជា “ចំណុចលេចធ្លោ” ក្នុងការសាយភាយបណ្តាតម្លៃសតិអារម្មណ៍ សីលធម៌ ស្ទីលរស់នៅនិងធ្វើការរបស់ ហូជីមិញ រួមចំណែករិតបន្តឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល។

ឥណទានគោលនយោបាយជួយប្រជាជន ខ្មែរ រួចផុតពីភាពក្រីក្រប្រកបដោយស្ថិរភាព

ឥណទានគោលនយោបាយជួយប្រជាជន ខ្មែរ រួចផុតពីភាពក្រីក្រប្រកបដោយស្ថិរភាព

បងប្អូនជនជាតិ ខ្មែរ នៅ កាម៉ៅ មានប្រជាជនជាង ៣២.០០០ ក្រុមគ្រួសារ ជិត ១៤០.០០០ នាក់ អត្រាជិត ៦,៥% នៃចំនួនប្រជាជន។ ប៉ុន្មានឆ្នាំកន្លងហើយ ដោយមានការយកចិត្តទុកដាក់ គិតគូររបស់បក្ស រដ្ឋ និងការប្រឹងប្រែងឈោងឈានឡើង ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនត្រូវបានកែលម្អឥតឈប់ឈរ។ ជាពិសេស ការឧបត្ថម្ភក្នុងការរកស៊ីចិញ្ចឹមជីវិតតាមរយៈប្រភពទុនឥណទាន​គោលនយោបាយបានផ្តល់ឱកាសឱ្យគ្រួសារ ខ្មែរ ជាច្រើនរួចផុតពីភាពក្រីក្រ។

ប្រជាជន និងភ្ញៀវទេសចរអញ្ជើញទស្សនា ស្វែងយល់ផលិតផលព័ត៌មានទាំងឡាយរបស់ទីភ្នាក់ងារព័ត៌មាន វៀតណាម

ចំណាប់អារម្មណ៍ការតាំងពិព័រណ៍ "៨០ ឆ្នាំដំណើរការឯករាជ្យ - សេរីភាព - សុភមង្គល"

ដោយមានផ្ទៃដីសរុបជិត ២៦០.០០០ ម៉ែត្រការ៉េ ការតាំងពិព័រណ៍ "៨០ ឆ្នាំដំណើរការ ឯករាជ្យ - សេរីភាព - សុភមង្គល" ជាការតាំងពិព័រណ៍មានទ្រង់ទ្រាយធំបំផុតតាំងពីមុនមក។

លោក ឌិញ វ៉ាន់ធើ នៅភូមិ ឡាងត្រា ឃុំ សឺនលិញ (ខេត្ត ក្វាងង៉ាយ) ណែនាំប្រជាជនវិធីថែទាំដើមត្របែក

បណ្តាកសិករក្លាយជាអ្នកមាននៅលើដីកូនភ្នំ

ក្រុមគ្រួសារជាច្រើននៅខេត្ត ក្វាងង៉ាយ បានមោះមុតផ្លាស់ប្តូរដំណាំនៅលើដីកូនភ្នំមានទិន្នផលទាបងាកទៅដាំដំណាំហូបផ្លែវិញ នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។

ឱកាសជាប្រវត្តិសាស្ត្រដើម្បីទីក្រុង ហូ ជីមិញ ក្លាយជាទីក្រុងមេហ្គាសកល

ឱកាសជាប្រវត្តិសាស្ត្រដើម្បីទីក្រុង ហូ ជីមិញ ក្លាយជាទីក្រុងមេហ្គាសកល

មហាសន្និបាតតំណាងបក្ខភាគទីក្រុង ហូ ជីមិញ លើកទី ១ អាណត្តិ ២០២៥ - ២០៣០ មានសញ្ញាណពិសេសនៅពេលទីក្រុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីក្រោយពេលរួមបញ្ចូលគ្នាជាមួយ ប៊ិញយឿង និង បារៀ - វុងតាវ។ ដោយមានចក្ខុវិស័យជាយុទ្ធសាស្ត្រ ទីក្រុង ហូ ជីមិញ ដាក់គោលដៅក្លាយជាទីក្រុងមេហ្គាអន្តរជាតិ មជ្ឈមណ្ឌលផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋឈានមុខគេក្នុងតំបន់ សក្តិសមជាក្បាលម៉ាស៊ីនសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ - បច្ចេកវិទ្យារបស់ប្រទេសទាំងមូលនិងឆ្ពោះទៅរកក្រុមទីក្រុងទាំង ១០០ គួរឲ្យចង់រស់នៅបំផុតក្នុងពិភពលោក។

លោកអគ្គលេខាបក្ស ប្រធានគណៈកម្មាធិការកិច្ចការរដ្ឋសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត កូរ៉េខាងជើង គីម ជុងអ៊ុន និងគណៈប្រតិភូជាន់ខ្ពស់ កូរ៉េខាងជើង នៅឯកិច្ចជួបពិភាក្សាជាមួយលោកអគ្គលេខាបក្ស តូឡឹម។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម

លោកអគ្គលេខាបក្ស តូឡឹម អញ្ជើញជួបពិភាក្សាជាមួយលោកអគ្គលេខាបក្ស ប្រធានគណៈកម្មាធិការកិច្ចការរដ្ឋ កូរ៉េខាងជើង គីម ជុងអ៊ុន

យោងតាមបេសកជនពិសេសទីភ្នាក់ងារព័ត៌មានវៀតណាម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ៩ ខែ តុលា នៅទីក្រុង ព្យុងយ៉ាង ក្រោយពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងមហោឡារិកភ្លាម លោកអគ្គលេខាបក្ស តូឡឹម បានមានកិច្ចជួបពិភាក្សាជាមួយលោកអគ្គលេខាបក្ស ប្រធានគណៈកម្មាធិការកិច្ចការរដ្ឋ កូរ៉េខាងជើង គីម ជុងអ៊ុន នៅទីស្នាក់ការមជ្ឈិមបក្សពលករ កូរ៉េខាងជើង៕

ទីក្រុង ហូ ជីមិញ ពង្រីកទូលាយគំរូចងសម្ព័ន្ធកសិករ - សហករណ៍ -​ សហគ្រាស

ទីក្រុង ហូ ជីមិញ ពង្រីកទូលាយគំរូចងសម្ព័ន្ធកសិករ - សហករណ៍ -​ សហគ្រាស

នៅទីក្រុង ហូ ជីមិញ សហករណ៍ជាច្រើនកំពុងជំរុញយ៉ាងខ្លាំងក្លាគំរូចងសម្ព័ន្ធកសិករនិងសហគ្រាស បង្កើតខ្សែចង្វាក់តម្លៃ​កសិផលបិទជិត លើកកម្ពស់គុណភាព ការនាំចេញស្ថិរភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

អគ្គលេខាបក្ស តូឡឹម និងអគ្គលេខាបក្សពលកម្ម កូរ៉េខាងជើង ប្រធានរដ្ឋនៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត កូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាមួយនឹងកុមារ កូរ៉េខាងជើង ក្នុងពិធីទទួលស្វាគមន៍

ពិធីទទួលស្វាគមន៍លោកអគ្គលេខាបក្ស តូឡឹម ក្នុងដំណើរបំពេញទស្សនកិច្ច​ផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េខាងជើង

យោងតាមបេសកជននៃទីភ្នាក់ងារព័ត៌មាន វៀតណាម នាព្រឹកថ្ងៃទី ៩ ខែ តុលា នៅអគារកីឡដ្ឋាន ប៊ិញញឿង ពិធីទទួលស្វាគមន៍លោកអគ្គលេខាបក្ស តូឡឹម និងគណៈប្រតិភូជាន់ខ្ពស់ វៀតណាម ក្នុងដំណើរ​ទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េខាងជើង ត្រូវបានប្រព្រឹត្តឡើងយ៉ាងឱឡារិក។

លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ អញ្ជើញសួរសុខទុក្ខ លើកទឹកចិត្តប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់នៅសង្កាត់ ផាន ឌិញភុង។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ អញ្ជើញចង្អុលបង្ហាញណែនាំសង្គ្រោះជនរងគ្រោះនិងដោះស្រាយផលវិបាកទឹកជំនន់ដោយផ្ទាល់នៅខេត្ត ថៃង្វៀន

នាព្រឹកថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ អញ្ជើញចង្អុលបង្ហាញណែនាំការងារប្រតិបត្តិការជួយសង្គ្រោះ សង្គ្រោះជនរងគ្រោះនិងដោះស្រាយផលវិបាកទឹកជំនន់បណ្តាលឱ្យជន់លិចលើទ្រង់ទ្រាយធំនៅខេត្ត ថៃង្វៀន៕

ដើមពុទ្ធិនៅក្នុងបណ្តុំដាក់តាំងបង្ហាញរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាលនៅក្នុងការតាំងពិព័រណ៍។ នៅលើដើមពុទ្ធិ​គឺជាក្របសៀវភៅសិក្សាគោលទាំងឡាយឆ្លងតាមរយៈគ្រប់សម័យកាល

ការស្រាវជ្រាវរាវរកស៊េរីសៀវភៅសិក្សាគោលគ្រប់សម័យកាល

នៅក្នុងការតាំងពិព័រណ៍ "៨០ ឆ្នាំដំណើរការឯករាជ្យ - សេរីភាព - សុភមង្គល" គ្រឹះស្ថានបោះពុម្ពផ្សាយអប់រំ វៀតណាម រួមជាមួយនឹងក្រសួងអប់រំ និងបណ្តុះបណ្តាលនាយកដ្ឋានបោះពុម្ពផ្សាយ បោះពុម្ព និងចេញផ្សាយ បង្កើតលម្ហដាក់តាំងបង្ហាញដ៏មានអត្ថន័យដោយមានផលិតផលបោះពុម្ពគំរូជាច្រើន។

ខ្សែរថភ្លើង Metro ១ បើកបរស្របទៅនឹងបន្ទាត់ផ្លូវតភ្ជាប់ សាឡូ ហាណូយ - វ៉ ង្វៀនយ៉ាប

គន្លឹះដើម្បី​ទីក្រុង​ ហូ ជីមិញ​ ស្ទុះផ្លោះជំហរទីក្រុងដ៏ធំសម្បើម

ត្រូវបានប្រសិទ្ធនាមថាជា “ក្បាលម៉ាស៊ីនសេដ្ឋកិច្ច” ទូទាំងប្រទេស ទីក្រុង ហូ ជីមិញ មិនត្រឹមតែចូលរួមប្រហែល ២៣% GDP និង ៣០% ចំណូលថវិកាជាតិប៉ុននោះទេ ថែមទាំងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ - បច្ចេកវិទ្យាដ៏ធំបំផុតនៅ វៀតណាម ទៀតផង។ ក៏ប៉ុន្តែ ដើម្បីឈោងឈានឡើងស្មើទ្រង់ទ្រាយបណ្តាទីក្រុងដ៏ធំសម្បើមក្នុងតំបន់ ទីក្រុងត្រូវការដំណោះស្រាយបុកទម្លុះទាំងឡាយមានលក្ខណៈ "គន្លឹះ" ក្នុងអភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្សនិងការអភិវឌ្ឍប្រកបដោយចីរភាព។

មើលកងទ័ពពិសេសហ្វឹកហាត់ដ៏តឹងរ៉ឹង លើកកម្ពស់សមត្ថភាពប្រយុទ្ធ

មើលកងទ័ពពិសេសហ្វឹកហាត់ដ៏តឹងរ៉ឹង លើកកម្ពស់សមត្ថភាពប្រយុទ្ធ

ឆ្ពោះទៅកាន់គម្រប់ខួបអនុស្សាវរីយ៍ ៨០ ឆ្នាំ នៃទិវាប្រពៃណីយោធភូមិភាគ ៧ (ថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៥ - ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥) ប៉ុន្មានថ្ងៃកន្លងទៅ ក្នុងល័ក្ខខ័ណ្ឌអាកាសធាតុក្តៅ និងភ្លៀង កម្មាភិបាល យុទ្ធជន កងវរសេនាតូចនៃទ័ពពិសេស ៦០ សេនាធិការដ្ឋានយោធភូមិភាគ ៧ នៅតែសង្វាតព្យាយាមហ្វឹកហាត់ សម្រេចនូវបណ្តាខ្លឹមសារ គម្រោងកម្មវិធីតាមផែនការដាក់ចេញ។

ភ្លៀងពេញមួយយប់ វិថីក្រុង ហាណូយ ល្ហល្ហាច 'សមុទ្រទឹក'

ភ្លៀងពេញមួយយប់ វិថីក្រុង ហាណូយ ល្ហល្ហាច 'សមុទ្រទឹក'

ឥទ្ធិពលត្រាច់ចរនៃព្យុះ ម៉ាតម៉ូ បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅ ហាណូយ ចាប់ពីយប់មិញ ដល់ព្រឹកថ្ងៃទី៧ ខែតុលា តាមដងវិថីជាច្រើនល្ហល្ហាច 'សមុទ្រទឹក' ស្ទះចរាចរណ៍ ហើយជីវភាពរស់នៅរបស់ប្រជាជនក្រឡាប់ចាក់ដោយសារទឹកជនលិច។

ប្លុកកងជីវពលនារីបណ្តាជនជាតិ វៀតណាម ដង្ហែឆ្លងកាត់តំបន់វិថី ង្វៀន ថៃហុក - កឿណាម

ពិធីរំលឹកអនុស្សាវរីយ៍ ព្យុហយាត្រាយោធា ដង្ហែក្បួន ៨០ ឆ្នាំបដិវត្តន៍ខែ សីហា ជោគជ័យ និងបុណ្យឯករាជជាតិសាធារណរដ្ឋសង្គមនិយម វៀតណាម

ពិធីរំលឹកអនុស្សាវរីយ៍ ព្យុហយាត្រាយោធា ដង្ហែក្បួន ៨០ ឆ្នាំបដិវត្តន៍ខែ សីហា ជោគជ័យ និងបុណ្យឯករាជជាតិសាធារណរដ្ឋសង្គមនិយម វៀតណាម (ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៥) ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅ ហាណូយ។

ប្លុកទង់បក្ស ទង់ជាតិដង្ហែឆ្លងកាត់វេទិកាប្រារព្ធពិធី

បណ្តាជំហានជើង វៀតណាម - មោទកភាពនិងខែងរ៉ែង

នាព្រឹកថ្ងៃទី ២ ខែ កញ្ញា ពិធីដង្ហែក្បួនព្យុហយាត្រាយោធារំលឹកខួបអនុស្សាវរីយ៍ ៨០ ឆ្នាំបដិវត្តន៍ខែ សីហា ជោគជ័យ (ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ១៩៤៥ - ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២៥) និងបុណ្យឯករាជជាតិសាធារណរដ្ឋសង្គមនិយម វៀតណាម (ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៥) បានប្រព្រឹត្តឡើងនៅទីលាន បាឌិញ។

លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ អញ្ជើញប្រគល់ជូនគ្រឿងឥស្សរិយយសការងារលេខ ៣ ដល់សមូហភាពទាំងឡាយមានស្នាដៃឆ្នើមក្នុងចលនាប្រឡងប្រណាំង "ទូទាំងប្រទេសរួមដៃគ្នាលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម"

លុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម - អព្ភូតហេតុយ៉ាងអស្ចារ្យ វៀតណាម

កម្មវិធីនិងចលនាប្រឡងប្រណាំង "ប្រទេសទាំងមូលរួមដៃគ្នាលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមក្នុងឆ្នាំ ២០២៥" បានសម្រេចជាស្ថាពរ។ នេះជារបត់ប្រវត្តិសាស្ត្រ អព្ភូតហេតុយ៉ាងអស្ចារ្យ វៀតណាម ក្នុងកិច្ចការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព។

លោកអគ្គលេខាបក្ស តូឡឹម ជាមួយសមមិត្តថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញចូលរួមពិធីសម្ពោធរូបសំណាកលោក អ៊ំ ហូ នៅ តឹនត្រាវ (ខេត្ត ត្វៀនក្វាង) ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៥

ការផ្លាស់ប្តូរនៅស្រុកកំណើតបដិវត្តន៍ តឹនត្រាវ

ប៉ែតសិបឆ្នាំបានកន្លងផុតទៅគិតតាំងពីសរទរដូវប្រវត្តិសាស្រ្តឆ្នាំ ១៩៤៥ នៅលើដែនដី តឹនត្រាវ (ខេត្ត ត្វៀនក្វាង) នៅតែរក្សាទុកនាមដ្ឋានទាំងឡាយដិតដាមដោយស្លាកស្នាមប្រវត្តិសាស្ត្របដិវត្តន៍ជាកម្លាំងជំរុញដើម្បីប្រជាជនសាមគ្គី រួមចិត្តគំនិតគ្នាកសាងស្រុកកំណើត។

មនុស្ស​រាប់​រយ​នាក់​ត្រូវ​បាន​កៀរគរដើម្បី​ជួយ​ប្រជាជន​ផ្លាស់​ទី​ទៅ​កាន់​ទី​សុវត្ថិភាព។ រូបថត៖ ទន់អាញ់/ទីភ្នាក់ងារពត៌មានវៀតណាម

សាមគ្គីរួមកម្លាំងជម្នះព្យុះ ទឹកជំនន់

ខ្យល់ព្យុះលេខ ១០ ត្រូវបានគេចាត់ទុកថាមិនធម្មតា និងកាចសាហាវ ដែលបណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរគ្រប់ទីកន្លែងដែលវាឆ្លងកាត់។ ជាពិសេស ការគោចររបស់ព្យុះនេះ បានបន្តបណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅតាមតំបន់ជាច្រើន នៅតំបន់ភាគខាងជើង និងភាគកណ្តាលខាងជើង។

នៅ​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​១ ខែ​តុលា ​វិថី វ៉ ជីកុង នៅ​តែ​មាន​ទឹក​ជន់​លិច​យ៉ាង​ខ្លាំងបណ្តាល​ឲ្យចរាចរណ៍ច្របូកច្របល់

នៅ​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​១ ខែ​តុលា ​វិថី វ៉ ជីកុង នៅ​តែ​មាន​ទឹក​ជន់​លិច​យ៉ាង​ខ្លាំងបណ្តាល​ឲ្យចរាចរណ៍ច្របូកច្របល់

ទោះបីភ្លៀងធ្លាក់ខ្លាំងនៅទីក្រុង ហាណូយ បានស្រាកតាំងពីយប់ថ្ងៃទី ៣០ ខែកញ្ញា ប៉ុន្តែទល់ថ្ងៃត្រង់ ថ្ងៃទី ១ ខែតុលា ខ្សែផ្លូវជាច្រើននៅតែត្រូវបានជន់លិចយ៉ាងខ្លាំង។ ជាពិសេស ដង​វិថី វ៉ ជីកុង ច្រកផ្លូវចូលទៅកណ្តាលក្រុង នៅតែស្ថិតក្នុងស្ថានភាពទឹកជំនន់ធ្ងន់ធ្ងរបណ្តាលកកស្ទះចរាចរណ៍។

លោក កៅ តឹនហៀវ (ខាងស្តាំ) ឧទ្ទេសនាមវត្ថុបុរាណទាំងឡាយដែលលោកប្រមូលបាន

គំរូរក្សាទុកឧបករណ៍ផលិតកម្មកសិកកម្មដ៏ល្អឯកនៅភាគខាងត្បូងនៃប្រទេស វៀតណាម

ដើម្បីជួយឱ្យយុវវ័យជំនាន់ក្រោយបានដឹងអំពីដំណើរនៃការកាប់ឆ្ការដីបង្កើតភូមិ និងផលិតកម្មកសិកម្ម លោក កៅ តឹនហៀវ នៅខេត្ត ដុងថាប បានរក្សាទុកនូវឧបករណ៍ផលិតកម្មកសិកម្មដ៏ល្អឯករាប់រយគ្រឿង។

ខេត្ត ដាក់ឡាក់ ត្រៀមលក្ខណៈទប់ស្កាត់ជំងឺគ្រុនឈាមជាមុន

ខេត្ត ដាក់ឡាក់ ត្រៀមលក្ខណៈទប់ស្កាត់ជំងឺគ្រុនឈាមជាមុន

យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺតម្កាត់ខេត្ត ដាក់ឡាក់ ដល់ថ្ងៃទី២១ ខែសីហា ទូទាំងខេត្តមានករណីកើតជំងឺគ្រុនឈាមជាង ១៦០០ ករណី ប្រមូលផ្តុំច្រើននៅ បួនម៉ាធួត ក្រុងប៉ាក់ គឺ មហ្ការ៍ បួនដូន ទុយអានទុយហ្វា។ល។

ការសាងសង់សាលារៀនយ៉ាងឆាប់រហ័សតំបន់ព្រំដែន

ការសាងសង់សាលារៀនយ៉ាងឆាប់រហ័សតំបន់ព្រំដែន

គោលការណ៍សាងសង់សាលារៀនចំនួន ២៤៨ ខ្នងនៅតាមឃុំតំបន់ព្រំដែនមិនត្រឹមតែជាការជួយឧបត្ថម្ភអំពីមូលដ្ឋានសម្ភារៈប៉ុននោះទេ ថែមទាំងជាពាក្យសន្យាយ៉ាងខ្លាំងក្លារបស់បក្សនិងរដ្ឋចំពោះបុព្វហេតុអប់រំតំបន់ភ្នំទៀតផង។

តាម​ទំនៀម​ទម្លាប់ជនជាតិ ​ខ្មែរ​ នៅថ្ងៃ​ដំបូងពិធីសែន​ដូនតាគឺសែនទទួល​​​ដូនតា។ ក្នុងរូបថត៖ ក្រុមគ្រួសាររបស់លោក សឺន ហេង (ភូមិ បឹងទ្រព្យ អា ឃុំ អាននិញ ទីក្រុង កឹនធើ) ធ្វើពិធីសែនទទួលដូនតា។

ពិធីសែនដូនតារបស់បងប្អូនជនជាតិ ខ្មែរ នៅទីក្រុង ហូជីមិញ

ក្នុងប៉ុន្មានថ្ងៃចុងខែកញ្ញា សហគមន៍ជនជាតិ ខ្មែរ នៅទីក្រុង ហូជីមិញ បានសម្របខ្លួនទៅក្នុងបរិយាកាសដ៏កក់ក្ដៅនៃពិធីបុណ្យ សែនដូនតា ២០២៥។ បុណ្យសែនដូនតា គឺជាពិធីបុណ្យប្រពៃណីដ៏ធំបំផុតប្រចាំឆ្នាំ មិនត្រឹមតែបង្ហាញពីការគោរពដល់បុព្វបុរសប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់អ្នកដែលនៅឆ្ងាយផ្ទះអញ្ជើញមកកាន់វត្តអារាមដើម្បីរិតបន្តឹងសាមគ្គីភាព និងថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិផងដែរ។