
ជនជាតិ កឺទូ ពង្រីកប្រពៃណីផ្សារភ្ជាប់សហគមន៍
ក្នុងកិច្ចការតស៊ូប្រយុទ្ធប្រឆាំងនឹង អាមេរិក សង្គ្រោះជាតិ កងទ័ពយើងត្រូវបានបងប្អូនជនជាតិ កឺទូ នៅបណ្តាស្រុកតំបន់ភ្នំខេត្ត ក្វាងណាម ទំនុកបម្រុង បិទបាំង ចែករំលែកអាហារនិងសម្លៀកបំពាក់។ ពួកគាត់សាមគ្គី រួមចិត្តគំនិតគ្នា ចូលរួមវិភាគទានទាំងទ្រព្យសម្បត្តិទាំងកម្លាំងមនុស្ស ដើម្បីវាយឈ្នះសត្រូវបង្រួបបង្រួមប្រទេសជាតិ។ សព្វថ្ងៃនេះ ប្រពៃណីផ្សារភ្ជាប់សហគមន៍របស់បងប្អូនជនជាតិ កឺទូ នៅបានថែរក្សានិងពង្រីកនៅគ្រប់ភូមិនិគម កឺទូ។