ព្រឹទ្ធាចារ្យ អ៊ីកុង អតីតប្រធានគណៈកម្មាធិការប្រជាជនស្រុក ដុងយ៉ាង រៀបរាប់៖ "ជាង ៤០ ឆ្នាំមុន ក្រោយពេលជនជាតិ កឺទូ នៅតំបន់ភ្នំស្រុក តីយ៉ាង ចំណាកស្រុកចុះទៅកាន់តំបន់វាលទំនាបនៃ ដុងយ៉ាង ដោយសារមិនទាន់ធ្លាប់នឹងកន្លែងនៅថ្មីបានជាមានមនុស្សម្នាជាច្រើនបានចាកចេញពីភូមិដើម្បីត្រឡប់ទៅស្រុកកំណើតដើមវិញ។ ដោយដឹងពីដំណើររឿងរ៉ាវ ព្រឹទ្ធាចារ្យភូមិនៅបណ្តាឃុំ តំបន់វាលទំនាប ដុងយ៉ាង បានលើកទឹកចិត្ត ឧបត្ថម្ភ បង្កលក្ខណៈងាយស្រួល ជួយពួកគាត់នៅបន្តទៀតវិញ។ ព្រមទាំងស្មារតីជួយឧបត្ថម្ភរបស់សហគមន៍ អ្នកភូមិតំបន់ភ្នំ តីយ៉ាង បាននៅវិញរហូតមកដល់បច្ចុប្បន្ននេះ"។

ក្រោយរយៈពេលជាង ៤០ ឆ្នាំរស់នៅជាមួយគ្នា សព្វថ្ងៃនេះ ក្មេងៗ កឺទូ ជំនាន់ក្រោយនៅតែគោរពស្រលាញ់បណ្តាមនោសញ្ចេតនា ការការពារនិងទំនុកបម្រុងគ្នាទៅវិញទៅមករបស់បុព្វបុរសកាលពីមុន។ ជៀសវាងទំនាស់ទាស់ទែងមិនសមកើតមាន ភូមិជាច្រើនបានរៀបចំចងសម្ព័ន្ធមេត្រីភាព ចាត់ទុកជាសាច់ញាតិនឹងគ្នាក្នុងគ្រួសារ ជាពិសេសគឺធ្វើស្រែចម្ការលើផ្ទៃដីរួមជាមួយគ្នា។ នាពេលថ្មីៗ នេះ នៅពេលគោលការណ៍រួមបញ្ចូលភូមិត្រូវបាន អនុវត្ត ភាពផ្សារភ្ជាប់សហគមន៍កាន់តែត្រូវបានពូនជ្រំនិងពង្រឹងបន្ថែមទៀត។

លោក ដូ ហ៊ឺវទុង ប្រធានស្តីទីគណៈកម្មាធិការប្រជាជនស្រុក ដុងយ៉ាង មានប្រសាសន៍ថា បច្ចុប្បន្ន មូលដ្ឋានមានចំនួន ២៣ ជនជាតិ ក្នុងនោះជនជាតិ កឺទូ មានអត្រាជាង ៧៣ ភាគរយ។ ក្នុងរយៈពេលពីរបីឆ្នាំថ្មីៗ នេះ នៅពេលដាក់ដំណើរការកសាងទីកន្លែង តាំងទីលំនៅសហគមន៍ឡើងវិញ តាមគោលការណ៍របស់ខេត្ត អាជ្ញាធរទទួលបានការគាំទ្រពីប្រជាជនជាច្រើនក្រុមគ្រួសារ។

ដោយស្មារតីចែករំលែកពួកគាត់ស្ម័គ្រចិត្តបរិច្ចាគ រួមវិភាគទានដីធ្លី ដំណាំដើម្បីអាជ្ញាធរឈូសឆាយ រៀបចំការតាំងទីលំនៅថ្មីផ្សារភ្ជាប់នឹងការបង្ការប្រយុទ្ធប្រឆាំងគ្រោះ ធម្មជាតិ ភ្លៀងព្យុះទឹកជំនន់។ អាស្រ័យដូច្នេះ គម្រោងជាច្រើនត្រូវបានសាងសង់យ៉ាងឆាប់រហ័ស ឆ្លើយតបតម្រូវការនិងបំណងប្រាថ្នារបស់សហគមន៍មូលដ្ឋាន។


លោក ហា រ៉ាយៀវ នាយករងមន្ទីរជនជាតិនិងសាសនាខេត្ត ក្វាងណាម មានប្រសាសន៍ថា សហគមន៍ កឺទូ នៅ ក្វាងណាម មានជាង ៥៥.០០០ នាក់ ជាចម្បងរស់នៅតាមស្រុកតំបន់ភ្នំ ដុងយ៉ាង តីយ៉ាង និង ណាមយ៉ាង។ ពង្រីកប្រពៃណីផ្សារភ្ជាប់ជាមួយសហគមន៍ បងប្អូនជនជាតិតែងតែជឿទុកចិត្តលើការដឹកនាំរបស់បក្សនិងរដ្ឋ លើកទឹកចិត្តគ្នាទៅវិញទៅមកអភិវឌ្ឍសេដ្ឋកិច្ចទេសចរណ៍សហគមន៍ ទេសចរណ៍អេកូឡូស៊ី ដោយផលិតផលវប្បធម៌ដ៏ពិសេស គួរឱ្យចាប់អារម្មណ៍។ ភូមិនិគមជនជាតិ កឺទូ ជាច្រើនកំពុងធ្វើនវានុវត្តន៍ពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកចូលក្នុងគោលដៅកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស និងចីរភាពរបស់ខេត្ត ក្វាងណាម៕
អត្ថបទនិងរូបថត៖ ខាញ់ង្វៀន
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ អៀនថាញ់