បងប្អូនជនជាតិ​ ស្ទៀង បង្ហាញថ្វៃដៃវាយគង​នៅ​តំបន់​អភិរក្ស​វប្បធម៌​ជនជាតិ​ ស្ទៀង ភូមិ បំប (ស្រុក ប៊ូដាំង ខេត្ត ប៊ិញភឿក)។ រូបថត៖ ញឹតប៊ិញ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ការអភិរក្សតម្លៃ​វប្បធម៌​ប្រពៃណី​របស់បងប្អូន​ជនជាតិ ស្ទៀង

បច្ចុប្បន្ន ស្រុក ប៊ូដាំង មានជនជាតិជាបងប្អូនចំនួន ៣៤ រស់នៅជាមួយគ្នា ក្នុងនោះជនជាតិ ស្ទៀង បានរស់នៅលើដែនដីនេះយូរលង់ណាស់មកហើយ។ ដោយមានលក្ខណៈពិសេសដាច់ដោយឡែកក្នុងភាសា សម្លៀកបំពាក់ប្រពៃណី ទំនៀមទម្លាប់និងសិល្បៈ បងប្អូនជនជាតិ ស្ទៀង បានរួមចំណែកបង្កបង្កើតវប្បធម៌ដ៏បរិបូណ៌សម្រាប់មូលដ្ឋាន។