សិប្បករប្រជាប្រិយ ដៀវ ស្រយ (ឃុំ ដុងណាយ ស្រុក ប៊ូដាំង) មានសេចក្តីសោមនស្សរីករាយជាខ្លាំងនៅពេលអាជ្ញាធរមូលដ្ឋានស្ដារពិធីបុណ្យចងសម្ពន្ធមេត្រីភាពសហគមន៍ឡើងវិញក្នុងគោលបំណង “ដាស់” តម្លៃវប្បធម៌ដ៏វិសេសវិសាលកំពុងបាត់បង់សាបសូន្យបន្តិចម្តងៗ។ លោកសង្ឃឹមថាសកម្មភាពនេះនឹងសាយភាយស្មារតីថែរក្សានិងអភិរក្សវប្បធម៌ជនជាតិក្នុងចំណោមបងប្អូនជនជាតិ។

អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក ប៊ូដាំង លោក ត្រឹន វ៉ាន់ផឿង បានឲ្យដឹងថា ស្រុកបន្តបង្គាប់ការស្ថាប័នជំនាញអនុវត្តភារកិច្ចវិនិយោគជួសជុល លើកគុណភាពបណ្តាប្រភេទ សំណង់មានទាក់ទងដល់ប្រពៃណីនិងបេតិកភណ្ឌវប្បធម៌របស់ជនជាតិ ស្ទៀង ដូចជាផ្ទះវែងប្រពៃណី អគារទទួលភ្ញៀវ អគារប្រជុំជីវភាពសហគមន៍។ល។ កសាងភូមិសិប្បកម្មប្រពៃណីដើម្បីបន្តអភិរក្សនិងលើកស្ទួយមុខរបរសិប្បកម្មប្រពៃណីរបស់ជនជាតិ ស្ទៀង។ ស្រុកអំពាវនាវវិនិយោគិនមកតំបន់អភិរក្សវប្បធម៌ជនជាតិ ស្ទៀង ភូមិ បំប បង្កលក្ខខណ្ឌល្អបំផុតដើម្បីអ្នកវិនិយោគមកសិក្សានិងកសាងផែនការវិនិយោគ។ ស្រុកផ្តោតលើការកសាងតំបន់អភិរក្សទៅជាគោលដៅទេសចរណ៍ពិសេស ទាក់ទាញផ្សារភ្ជាប់ជាមួយនឹងអភិរក្សវប្បធម៌ប្រវត្តិសាស្ត្រ បង្កើតចំណុចលេចធ្លោនិងជំហានទម្លុះអំពីការអភិវឌ្ឍន៍ទេសចរណ៍របស់ស្រុក។


គណៈកម្មការគ្រប់គ្រងបន្តធ្វើសមុច្ច័យវត្ថុតាង ស្តារពិធីបុណ្យប្រពៃណីរបស់ជនជាតិ ស្ទៀង ឡើងវិញ កសាងក្រុមសិល្បៈប្រជាប្រិយ វិនិយោគកសាងអគារប្រជុំជីវភាពសហគមន៍ អគារលក់ទំនិញវត្ថុអនុស្សាវរីយ៍ ជួសជុលផ្ទះវែង ។ល។ អង្គភាពរៀបចំ បំពេញបន្ថែមវត្ថុតាង ជួសជុលប្រភេទសំណង់ ស្របពេលនោះដែរកសាងវប្បធម៌ អាកប្បកិរិយាបម្រើប្រកបដោយលក្ខណៈអាជីពក្នុងគោលបំណងបង្កើតចំណាប់អារម្មណ៍ល្អចំពោះភ្ញៀវទេសចរអញ្ជើញមកទស្សនាជាដើម៕
អត្ថបទនិងរូបថត៖ កហ្គឿយហ៍ - ញឹតប៊ិញ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ