
រដូវវិស្សមកាលដ៏មានអត្ថន័យនៅថ្នាក់រៀនអក្សរ ខ្មែរ នៅឯវត្ត
វិស្សមកាលមកដល់ម្តងៗ ជំនួសឱ្យការនៅផ្ទះលេងសប្បាយសុខស្រួល ប្អូនតូចៗ នៅតាមតំបន់មានបងប្អូនជនជាតិ ខ្មែរ រស់នៅកុះករ រួសរាន់កាន់សៀវភៅទៅថ្នាក់រៀនអក្សរ ខ្មែរ នៅឯវត្តវិញ។ វត្តអារាម ខ្មែរ នៅខេត្ត សុកត្រាំង មិនត្រឹមតែជាកន្លែងបដិបត្តិសាសនារបស់សហគមន៍ ខ្មែរ ប៉ុននោះទេ ថែមទាំងជាមជ្ឈមណ្ឌលវប្បធម៌ អប់រំនិងរក្សាទុកអត្តសញ្ញាណជនជាតិទៀតផង។ ក្នុងនោះ វត្តមួយចំនួនក៏រៀបចំបើកថ្នាក់បង្ហាត់បង្រៀនអក្សរ ខ្មែរ ដល់កូនក្មួយក្នុងសហគមន៍ទៀតផង។