រដូវវិស្សមកាលដ៏មានអត្ថន័យនៅថ្នាក់រៀនអក្សរ ខ្មែរ នៅឯវត្ត

ព្រះតេជគុណ សឺន ថន ព្រះចៅអធិការវត្ត ជ្រោយទឹមកណ្តាល (ភូមិ តឹមឡុក ឃុំ ដាយតឹម ស្រុក មីស្វៀន ខេត្ត សុកត្រាំង) និមន្តថេរដីកានៅក្នុងពិធីបើកបវេសនកាលថ្នាក់សិក្សាអក្សរ ខ្មែរ ឱកាសវិស្សមកាល។
ព្រះតេជគុណ សឺន ថន ព្រះចៅអធិការវត្ត ជ្រោយទឹមកណ្តាល (ភូមិ តឹមឡុក ឃុំ ដាយតឹម ស្រុក មីស្វៀន ខេត្ត សុកត្រាំង) និមន្តថេរដីកានៅក្នុងពិធីបើកបវេសនកាលថ្នាក់សិក្សាអក្សរ ខ្មែរ ឱកាសវិស្សមកាល។

វិស្សមកាលមកដល់ម្តងៗ ជំនួសឱ្យការនៅផ្ទះលេងសប្បាយសុខស្រួល ប្អូនតូចៗ នៅតាមតំបន់មានបងប្អូនជនជាតិ ខ្មែរ រស់នៅកុះករ រួសរាន់កាន់សៀវភៅទៅថ្នាក់រៀនអក្សរ ខ្មែរ នៅឯវត្តវិញ។ វត្តអារាម ខ្មែរ នៅខេត្ត សុកត្រាំង មិនត្រឹមតែជាកន្លែងបដិបត្តិសាសនារបស់សហគមន៍ ខ្មែរ ប៉ុននោះទេ ថែមទាំងជាមជ្ឈមណ្ឌលវប្បធម៌ អប់រំនិងរក្សាទុកអត្តសញ្ញាណជនជាតិទៀតផង។ ក្នុងនោះ វត្តមួយចំនួន​ក៏​រៀបចំ​បើកថ្នាក់បង្ហាត់បង្រៀនអក្សរ ​ខ្មែរ​ ដល់​កូនក្មួយ​ក្នុង​សហគមន៍​ទៀតផង។

01-e-hoc-he.jpg
02-e-2-hoc-he.jpg
03-e-3-hoc-he.jpg
បរិយាកាសនៃពិធីបើកបវេសនកាលថ្នាក់សិក្សាឱកាសវិស្សមកាលនៅវត្ត ជ្រោយទឹមកណ្តាល (ភូមិ តឹមឡុក ឃុំ ដាយតឹម ស្រុក មីស្វៀន ខេត្ត សុកត្រាំង)។

បច្ចុប្បន្ន ខេត្ត សុកត្រាំង មានជិត ១០០ វត្តអារាមពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ។ ក្នុងមួយឆ្នាំៗ អោយតែឱកាសវិស្សមកាលមកដល់ ទីវត្តអារាមនៅខេត្ត សុកត្រាំង ក៏អ៊ូអរដោយថ្នាក់បង្រៀនភាសា ខ្មែរ សម្រាប់សិស្សសាលាជាកូនក្មួយបងប្អូនជនជាតិនៅក្នុងភូមិស្រុកទៀត។

វត្តអារាមជាច្រើននៅលើភូមិសាស្ត្រខេត្ត សុកត្រាំង បានទាក់ទាញប្អូនៗ សិស្សសាលាមករៀនអក្សរ ខ្មែរ ជាមធ្យមពី ៥០ ទៅ ២០០ ប្អូនក្នុងមួយឆ្នាំ។ ជាធម្មតាថ្នាក់រៀនទាំងអស់ត្រូវបានរៀបចំឡើងនៅពេលព្រឹកឬរសៀលបណ្តាថ្ងៃក្នុងសប្តាហ៍ ដែលបង្រៀនដោយព្រះសង្ឃ។

05-f-1-hoc-he.jpg
06-f-2-hoc-he.jpg
វត្ត​អារាមសហការ​ជាមួយ​អង្គការមហាជនឧបត្ថម្ភសៀវភៅពុម្ព សៀវភៅសរសេរ ប៊ិចសរសេរក្នុងគោលបំណងលើក​ទឹកចិត្ត​ប្អូនៗ ​រៀន​សូត្រ​ឱ្យ​បាន​ល្អ​ មុន​ពេលឈានចូល​វគ្គសិក្សា​នៅ​វត្ត​ ជ្រោយទឹមកណ្តាល។

ព្រះតេជគុណ សឺន ថន ព្រះចៅអធិការវត្ត ពោធិសាល ជ្រោយទឹមកណ្តាល (ភូមិ តឹមឡុក ឃុំ ដាយតឹម ស្រុក មីស្វៀន ខេត្ត សុកត្រាំង) មានថេរដីកាថា ការបើកថ្នាក់បង្រៀនអក្សរ ខ្មែរ នៅវត្តមិនត្រឹមតែជួយប្អូនៗ សិស្សសាលាលើកកម្ពស់លទ្ធភាពប្រើភាសាជនជាតិខ្លួនប៉ុននោះទេ ថែមទាំងរួមចំណែកថែរក្សានិងលើកស្ទួយអត្តសញ្ញាណវប្បធម៌ប្រពៃណីក្នុងសហគមន៍ទៀតផង។ នេះ​ក៏​ជា​សកម្មភាព​ជាក់ស្តែងគាំទ្រ​គោលនយោបាយ​របស់​បក្ស​និង​រដ្ឋស្តីពីការងារអភិរក្សភាសានិយាយ អក្សរសរសេរ​របស់​បណ្តាជនជាតិភាគតិច។

យោងតាមព្រះតេជគុណ សឺន ថន ឆ្នាំនេះ វត្ត ជ្រោយទឹមកណ្តាល បើកពីរថ្នាក់ ថ្នាក់ទី ១ និងថ្នាក់ទី ២ ដោយមានសិស្សសាលាចូលរួមជាង ១០០ ប្អូន។ ក្រៅពីនេះ វត្ត​ក៏​បាន​បើក​ថ្នាក់​បាលីទី ១ សម្រាប់​ព្រះសង្ឃ​សិក្សាទៀតផង។ បណ្តាថ្នាក់សិក្សាឱកាសវិស្សមកាលដូច្នេះមិនត្រឹមតែបង្រៀនអានសរសេរអក្សរ ភាសានិយាយប៉ុននោះទេ ថែមទាំងបង្រៀនទំនៀមទម្លាប់ សីលធម៌ធ្វើជាមនុស្សល្អតាមទំនៀមទម្លាប់ពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ ទៀតផង។

07-a-hoc-he.jpg
នៅក្នុងម៉ោងសិក្សារបស់ប្អូនៗ ថ្នាក់ទី ១ នៅវត្ត ពោធិសាល ជ្រោយទឹមកណ្តាល (ភូមិ តឹមឡុក ឃុំ ដាយតឹម ស្រុក មីស្វៀន ខេត្ត សុកត្រាំង)។

ប្រការ​ពិសេស​ ​ថ្នាក់រៀនឱកាសវិស្សមកាល​នេះ​មិន​គិត​ថ្លៃសិក្សា​ទាំងស្រុង។ ព្រះភិក្ខុ​សង្ឃរ៉ាប់រងតួនាទី​ជា​គ្រូ។ មិនធុញទ្រាន់នឹងកណ្តាលថ្ងៃខែប្រាំងក្តៅស្អុះ សម្ភារៈសិក្សាមិនទាន់ឆ្លើយតបបានគ្រប់គ្រាន់ បន្ទប់រៀនមិនទំនើបក៏ដោយ ក៏ព្រះសង្ឃនៅតែឧស្សាហ៍ព្យាយាមបង្ហាត់បង្រៀនតាំងពីអក្សរមួយតួៗ។

កុមារជាច្រើនចូលថ្នាក់រៀនមិនត្រៀមសម្លៀកបំពាក់ថ្មី មិនត្រៀមសៀវភៅថ្មី ប៉ុន្តែប្តូរមកវិញ កន្លែងនេះកក់ក្តៅដោយមនោសញ្ចេតនាគ្រូនិងសិស្ស ការផ្សារភ្ជាប់សហគមន៍និងទាំងមោទកភាពក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិទៀតផង។

08-d-hoc-he.jpg
ជំនួសឱ្យការនៅផ្ទះលេងសប្បាយសុខស្រួល ប្អូនតូចៗ ទៅវត្តចុះឈ្មោះរៀនអក្សរ ខ្មែរ វិញ។

ប្អូនៗ សិស្សសាលាមិនត្រឹមតែរៀនអក្សរ ភាសានិយាយប៉ុននោះទេ ថែមទាំងបានរៀនសុជីវធម៌ ទំនៀមទម្លាប់ របៀបជម្រាបសួរទៅវិញទៅមក ការសម្តែងឥរិយា ។ល។ ដូចជាមធ្យោបាយ ‟ផ្ទេរបន្តភ្លើង” វប្បធម៌មួយ ពីមួយជំនាន់ទៅមួយជំនាន់ទៀត។ ទោះ​បី​ជានៅ​មាន​ការ​លំបាក​ជា​ច្រើន​ក៏​ដោយ ប្អូនៗ នៅ​តែរួសរាន់​ទៅកាន់ថ្នាក់​រៀន​ជា​រៀង​រាល់​ថ្ងៃ។ ព្រោះ​តែ​ស្មារតីសង្វាតរៀនសូត្រនោះដោយផ្ទាល់ធ្វើឱ្យបង្កើតបានជារដូវវិស្សមកាលមួយគួរអោយចងចាំនិងពោរពេញដោយអត្ថន័យ។

កើតឆ្នាំ ២០១៧ កុមារា សឺន ហ្វាងផឿង (ភូមិ តឹមឡុក ឃុំ ដាយតឹម) លើកដំបូងកាន់សៀវភៅទៅវត្តរៀនអក្សរ ខ្មែរ សម្រាប់ថ្នាក់ទី ១ ​បាន​ចែក​រំលែក​ថា៖ ‟ចូលវត្ត​រៀន ប្អូន​ចេះ​អក្សរផងបានចូលរួម​លេងល្បែងទាំងឡាយនឹងមិត្តរៀនជាមួយផង ដូច្នេះហើយប្អូន​ចូល​ចិត្ត​ណាស់។ ប្អូននឹង​ព្យាយាម​រៀន​តួព្យញ្ជនៈនិង​ស្រៈអក្សរ ​ខ្មែរ ​ឲ្យ​បាន​ល្អដើម្បីបញ្ចប់វគ្គប្រលង​បាន​ពិន្ទុ​ខ្ពស់ហើយមានរង្វាន់”។

09-8-hoc-chu-khmer.jpg
4-hoc-chu-khmer.jpg
ថ្នាក់រៀនឱកាសវិស្សមកាលមួយនៅវត្ត ពោធិសត្ថារាម (វត្ត ពោធិ៍) នៅអនុសង្កាត់ ៣ សង្កាត់ ៧ (ទីក្រុង សុកត្រាំង)។

ដើម្បីលើកទឹកចិត្តប្អូនៗ សិក្សារៀនសូត្រល្អ មុនពេលឈានចូលវគ្គសិក្សា វត្តអារាមនិងគណៈកម្មការវត្តបានរៀបចំសៀវភៅ សិក្ខូបករណ៍សម្រាប់សិស្សសាលា។ មានវត្តមួយចំនួនក៏បានចលនាពុទ្ធបរិស័ទ សប្បុរសជន អង្គការមហាជនឧបត្ថម្ភសៀវភៅពុម្ព សៀវភៅសរសេរ ប៊ិចសរសេរ ឯកសារសិក្សាអក្សរ ខ្មែរ សម្លៀកបំពាក់ កង់ឬថវិកាចំណាយក្នុងការសិក្សា ។ល។ ក៏ដូចជាបង្កើតបរិយាកាសសប្បាយរីករាយអោយប្អូនៗ ចូលរួមលេងល្បែងសរសេរអក្សរត្រូវអក្ខរាវិរុទ្ធនិងសរសេរអក្សរស្អាត។

កុមារី ឡឹម ធីហុងញុង អាយុ ១៤ ឆ្នាំ បច្ចុប្បន្នកំពុងចូលរួមសិក្សារៀនសូត្រថ្នាក់ទី ២ នៅវត្ត ជ្រោយទឹមកណ្តាល ចែករំលែកដោយសោមនស្សរីករាយថា៖ "ប្អូនសប្បាយចិត្តនិងមោទកភាពណាស់ដែលបានរៀនអក្សរ ខ្មែរ នៅវត្ត ព្រោះនេះជាកន្លែងថែរក្សានិងបង្ហាត់បង្រៀនភាសា វប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន។ ក្រៅពីនេះ បរិស្ថានវត្តក៏ស្ងប់ស្ងាត់ ស្រគត់ស្រគំជួយឱ្យប្អូនផ្តោតការយកចិត្តទុកដាក់លើការសិក្សាថែមទៀត។ ព្រះសង្ឃក៏អស់ពីចិត្តពីថ្លើមបង្ហាត់បង្រៀនយ៉ាងខ្លាំង មិនត្រឹមតែអំពីចំណេះវិជ្ជាប៉ុននោះទេថែមទាំងសីលធម៌ របៀបរបបរស់នៅ”។

11-c-hoc-he.jpg
ម៉ោងសិក្សានៅថ្នាក់រៀនរបស់ប្អូនៗ សិក្សាអក្សរ ខ្មែរ សម្រាប់ថ្នាក់ទី ២ នៅវត្ត ជ្រោយទឹមកណ្តាល (ភូមិ តឹមឡុក ឃុំ ដាយតឹម)។

រីឯនៅវត្ត ពោធិសត្ថារាម (វត្ត ពោធិ៍) នៅអនុសង្កាត់ ៣ សង្កាត់ ៧ (ទីក្រុង សុកត្រាំង) ឆ្នាំនេះបើក ៣ ថ្នាក់បង្រៀនអក្សរ ខ្មែរ ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៣ ដោយមានចំនួនសិស្សសាលាឡើងដល់ ១២០ ប្អូន ស្ថិតក្នុងវ័យអាយុពី ៦ ដល់ ១៤ ឆ្នាំចូលរៀន។

ព្រះតេជគុណ យ៉ាញ់ ហ៊ឺវបាំង ព្រះអង្គគ្រូបង្រៀននៃថ្នាក់បង្រៀនអក្សរ ខ្មែរ នៅវត្ត ពោធិសត្ថារាម (វត្ត ពោធិ៍) មានថេរដីកាថា៖ ‟ការបើកថ្នាក់រៀនអក្សរ ខ្មែរ មិនត្រឹមតែជួយប្អូនតូចៗ កាត់បន្ថយការលេងឧបករណ៍អេឡិចត្រូនិចក្នុងឱកាសវិស្សមកាលប៉ុននោះទេ ថែមទាំងបង្កើតឱកាសឱ្យប្អូនៗ បានរៀនអក្សរនិងភាសាកំណើតរបស់ខ្លួនដោយស្មារតីសិក្សារៀនសូត្រយ៉ាងមុតមាំក្នុងអំឡុងពេលវិស្សមកាល ២ ខែ ប្អូនៗ អាចស្គាល់ដឹងតួអក្សរនិងវិធីអានបំណិនសរសេរនឹងត្រូវបានបំពេញវិជ្ជាជាប្រចាំនាសម័យវិស្សមកាលបន្តទៀត”។

13-b-hoc-he.jpg
កុមារា សឺន ហ្វាងផឿង លើកដំបូងកណ្ឌៀតសៀវភៅទៅកាន់វត្តរៀនអក្សរ ខ្មែរ ហាត់សរសេរអក្សរមូលដ្ឋានតាំងពីមួយតួក្នុងម៉ោងសិក្សានៅកន្លែងរៀនឱកាសវិស្សមកាលវត្ត ជ្រោយទឹមកណ្តាល (ភូមិ តឹមឡុក ឃុំ ដាយតឹម)

ការបើកថ្នាក់រៀនភាសា ខ្មែរ ក្នុងឱកាសវិស្សមកាលមិនត្រឹមតែរក្សាអត្តសញ្ញាណវប្បធម៌ប៉ុននោះទេ ថែមទាំងរួមចំណែកថែរក្សាភាសានិយាយនិងអក្សរសរសេររបស់បងប្អូនជនជាតិ ខ្មែរ ក្នុងសហគមន៍ រួមគ្នាកសាងសហគមន៍មួយសាមគ្គី អភិវឌ្ឍប្រកបដោយចីរភាព៕

អត្ថបទនិងរូបថត៖ សឺន ហេង
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញ លើយ

អ្នកប្រហែលជាចាប់អារម្មណ៍

តំណាង​ថ្នាក់ដឹកនាំគណៈកម្មាធិការ​បក្ស អាជ្ញាធរមូលដ្ឋាន អង្គភាព​សំណង់ គណៈកម្មការ ផ្នែកអង្គការមហាជន​ឃុំនិងបណ្តា​អង្គភាពប្រារព្ធពិធីកិច្ចបញ្ចុះគ្រឹះបើក​ការដ្ឋាន​សាងសង់សំណង់​គម្រោងតំបន់តាំងទីលំនៅឡើងវិញប្រមូលផ្តុំនៅ​ភូមិ​ ផា​មឹត (ឃុំ​ ញ៉ូនម៉ាយ ខេត្ត ងេអាន)។ (រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយ)

ខេត្ត ងេអាន៖ ប្រគល់ជូនដីតាំងទីលំនៅឡើងវិញជូនបណ្តាក្រុមគ្រួសារបងប្អូនជនជាតិ ម៉ុង សង់ផ្ទះមុនបុណ្យចូលឆ្នាំ

គណៈកម្មាធិការបក្ស អាជ្ញាធរ កងកម្លាំងសមត្ថកិច្ចនិងប្រជាជនមូលដ្ឋានភូមិ ផាមឹត កំពុងរួមដៃគ្នាឧបត្ថម្ភជួយមាមីងបងប្អូនឆាប់តាំងទីលំនៅស្ថិរភាព លេងកម្សាន្តនិទាឃរដូវសាទរទទួលបុណ្យចូលឆ្នាំប្រពៃណីហើយរក្សាលំនឹងជីវភាពរស់នៅបន្តិចម្តងៗ ក្រោយពីគ្រោះមហន្តរាយធម្មជាតិ។

កងកម្លាំងការពារព្រំដែននិងព្រឹទ្ធាចារ្យភូមិ ប្រធានភូមិទៅកាន់ក្រុមគ្រួសារជនជាតិ ជឹត នីមួយៗ នៅភូមិ រ៉ាវទ្រា ដើម្បីឃោសនាអំពីការងារបោះឆ្នោត។

លើកស្ទួយតួនាទីអ្នកមានប្រជាប្រិយភាពក្នុងការឃោសនានៅតំបន់បងប្អូនជនជាតិ

អំឡុងថ្ងៃនេះ បងប្អូនជនជាតិ ជឹត (ខេត្ត ហាទិញ) តក់ក្រហល់រង់ចាំទិវាបោះឆ្នោត - ទិវាដ៏ធំរបស់ប្រជាជនទាំងមូលដើម្បីអនុវត្តសិទ្ធិប្រជាពលរដ្ឋ។ នៅកន្លែងនៅមានការលំបាកលំបិនច្រើន ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាពក្នុងសហគមន៍តែងតែដើរតួនាទីយ៉ាងសំខាន់ ជាស្ពានមេត្រីពាំនាំគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋឱ្យកាន់តែខិតជិតនឹងប្រជាជនថែមទៀត។

សេចក្តីត្រេកអររបស់ប្រជាជនភូមិ ហួយយ៉ាវ ឃុំ មឿងមោ នៅពេលមានភើ្លងអគ្គិសនីមុនបុណ្យចូលឆ្នាំថ្មី។

នាំពន្លឺភ្លើងមកកាន់ភូមិដើម្បីបងប្អូនជនជាតិតំបន់ភ្នំសាទរទទួលបុណ្យចូលឆ្នាំពេញលេញ

នៅតាមភូមិមិនទាន់មានបណ្តាញភ្លើងអគ្គិសនីជាតិ ផ្នែកមានសមត្ថកិច្ចបានមានដំណោះស្រាយបត់បែន ខិតខំប្រឹងប្រែងដើម្បីផ្តល់អគ្គិសនីបណ្តោះអាសន្នជូនប្រជាជនសាទរទទួលបុណ្យចូលឆ្នាំដោយប្រភពអគ្គិសនីពីម៉ាស៊ីនផលិតភ្លើងអគ្គិសនីម៉ាស៊ូត។

ប្ដីប្រពន្ធបង ង្វៀន បាដាយ មានសុភមង្គលនៅមុខសំយ៉ាបផ្ទះចាប់ផ្តើមសម្រស់និទាឃរដូវនៃភូមិភាគខាងត្បូង - ខាងជើងទាំងពីរ។

បុណ្យ​ចូល​ឆ្នាំ​ដ៏​កក់ក្តៅនៃបណ្តាពលករ​ '​មានស្រុក​កំណើត ២'

នៅកណ្តាលចង្វាក់ជីវភាពរស់នៅដ៏ប្រញាប់ប្រញាល់នៃថ្ងៃជិតដល់បុណ្យចូលឆ្នាំថ្មីឆ្នាំ មមី អដ្ឋស័ក ២០២៦ នៅពេលដែលហ្វូងមនុស្សណែនណាន់តាន់តាប់ធ្វើដំណើរចុះឡើងទៅស្រុកកំណើតមូលមីគ្រួសារ នៅតែមានពលករទាំងឡាយនៅដែនដីតំបន់ព្រំប្រទល់ឆ្ងាយដាច់ស្រយាល អានយ៉ាង ជ្រើសរើសស្នាក់នៅបន្តឯ "ស្រុកកំណើតទី ២"។

ការតភ្ជាប់អភិវឌ្ឍន៍ទីផ្សារ បង្កើនតម្លៃផលិតផល OCOP

ការតភ្ជាប់អភិវឌ្ឍន៍ទីផ្សារ បង្កើនតម្លៃផលិតផល OCOP

ខេត្ត វិញឡុង កំពុងជំរុញយ៉ាងខ្លាំងក្លាផ្សព្វផ្សាយ លើកកម្ពស់ពាណិជ្ជកម្ម និងភ្ជាប់ទំនាក់ទំនងជាមួយការអភិវឌ្ឍទីផ្សារប្រកបដោយចីរភាពសម្រាប់ផលិតផល OCOP (កម្មវិធីឃុំមួយផលិតផលមួយ)។

បណ្ដុះ 'គ្រាប់ពូជក្រហម' នៅ​កណ្តាល​ព្រៃ​ធំ​ល្វឹងល្វើយ តីង្វៀន

បណ្ដុះ 'គ្រាប់ពូជក្រហម' នៅ​កណ្តាល​ព្រៃ​ធំ​ល្វឹងល្វើយ តីង្វៀន

រដូវផ្ការីកបានឈានចូលមកគ្រប់ទាំងភូមិនានានៅ តីង្វៀន។ ក្នុងសម្រស់ពណ៌មាសនៃផ្កាអង្គាលឿងនិងសំឡេងគងឃ្មោះរំពង រីករាយរបស់បងប្អូនបណ្តាជនជាតិនៅខេត្ត ដាក់ឡាក់ កាន់តែពោរពេញនៅពេលបុគ្គលឆ្នើមៗជាច្រើនត្រូវបានចូលរួមជាមួយកងជួរបក្ស។ បណ្តាបក្ខជនវ័យក្មេងទាំងនេះគឺជាជនជាតិភាគតិចកំពុងបញ្ជាក់ពីតួនាទីឈានមុខ រួមចំណែកការអភិវឌ្ឍភូមិនិគមពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអភិវឌ្ឍ៕

ការផ្លាស់ប្តូរលោតគោះអង្រែរឹតបន្តឹងមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន នៅឃុំព្រំដែន អៀ រា្វ (ខេត្ត ដាក់ឡាក់)។

បទប្រគំចម្រៀងនិទាឃរដូវលើបណ្តា​តំបន់​បងប្អូនជនជាតិ​នៃសម្រស់និទាឃរដូវ

កំពុងរីកសាយភាយនៅបណ្តាតំបន់បងប្អូនជនជាតិភាគតិចមិនត្រឹមតែតាំងពីគន្ធពិដោរសម្រស់ផ្កាជើងគោ ផ្កាអង្គាសីល ឬគន្ធរសស្រាអេកប៉ុននោះទេ ថែមទាំងជាសមិទ្ធផលទាំងឡាយគួរឱ្យចាប់អារម្មណ៍លើវិស័យនានាផងដែរ។

មហាសន្និបាតលើកទី១៤ របស់បក្ស៖ ការបង្កើតកម្លាំងស្ទុះឡើងជាយុទ្ធសាស្ត្រដើម្បីស្ថាបនាអនាគត

មហាសន្និបាតលើកទី១៤ របស់បក្ស៖ ការបង្កើតកម្លាំងស្ទុះឡើងជាយុទ្ធសាស្ត្រដើម្បីស្ថាបនាអនាគត

នាព្រឹកថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២៦ មហាសន្និបាតតំណាងទូទាំង ប្រទេសលើកទី ១៤ នៃបក្សកុម្មុយនីស្ត វៀតណាម បើកសម័យប្រជុំ នៅមជ្ឈមណ្ឌលសន្និសីទជាតិ (ហាណូយ)។

អ៊ូអរផ្សារលក់ផ្កាទីក្រុង កឹនធើ នៅពេលកៀកជិតបុណ្យចូលឆ្នាំ

អ៊ូអរផ្សារលក់ផ្កាទីក្រុង កឹនធើ នៅពេលកៀកជិតបុណ្យចូលឆ្នាំ

ក្នុងប៉ុន្មានថ្ងៃកៀកជិតបុណ្យចូលឆ្នាំវៀតណាម បរិយាកាសនៅផ្សារផ្កានិទាឃរដូវក្នុងទីក្រុង កឹនធើ កាន់តែមមាញឹក ខណៈតូបរាប់រយកំពុងបង្ហាញផ្កាដ៏ស្រស់បំព្រង។ ផ្កាប៉េស ផ្កាអង្គាលឿង ផ្លែក្រូចខ្វិចកោងមែក ទាក់ទាញមនុស្សយ៉ាងច្រើនមកទស្សនា ហើយជ្រើសនិញ។ កសិករចម្ការកំពុងមមាញឹក ថែទាំ និងកែលម្អផលិតផលត្រៀមរៀបចំការផ្គត់ផ្គង់យ៉ាងសកម្មដើម្បីបំពេញតម្រូវការទំនិញចុងឆ្នាំ។

សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ទីក្រុង កឹនធើ រៀបចំសម័យប្រឡងបាលីរងឆ្នាំសិក្សា ២០២៥-២០២៦

សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ទីក្រុង កឹនធើ រៀបចំសម័យប្រឡងបាលីរងឆ្នាំសិក្សា ២០២៥-២០២៦

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ក្នុងបរិយាកាសសប្បាយរីករាយនៃដើមនិទាឃរដូវ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុង កឹនធើ រៀបចំពិធីបូកសរុប ប្រកាសលទ្ធផល ប្រគល់និងប្រគេនរង្វាន់សម័យប្រឡងបាលីរងនៅវត្ត សិរីតាម៉ឺន គឺជាជំហានថ្មីមួយក្នុងចលនាអប់រំអក្សរភាសា និងធម្មវិន័យព្រះពុទ្ធសាសនា ជនជាតិនៅលើមូលដ្ឋាន។

ភាពសប្បាយរីករាយនិទាឃរដូវថ្មីនៅតាមភូមិនិគមរបស់បងប្អូនជនជាតិ ខ្មែរ

ភាពសប្បាយរីករាយនិទាឃរដូវថ្មីនៅតាមភូមិនិគមរបស់បងប្អូនជនជាតិ ខ្មែរ

ក្នុងប៉ុន្មានថ្ងៃកៀកជិតដល់បុណ្យចូលឆ្នាំវៀតណាម តំបន់បងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនកុះករក៏មានភាពអ៊ូអរជាមួយនឹងសម្រស់និទាឃរដូវថ្មី។ វាលស្រែកំពុងឈានដល់រដូវប្រមូលផល ភូមិរបរប្រពៃណីកំពុងមមាញឹកសម្រេចផលិតផល ហើយផ្លូវជនបទត្រង់ផ្លឹងក្រាលដោយកៅស៊ូឆ្លងកាត់ភូមិនានា ដោយមានផ្ទះសង់ថ្មីទំនើបៗ ជាប់ៗគ្នា។ បរិយាកាសកាន់តែរីករាយថែមទៀត នៅពេលប្រជាជន ខ្មែរ នៅទីនេះចូលរួមអំណរពិធីបុណ្យចូលឆ្នាំវៀតណាមក្នុងលក្ខខណ្ឌសម្បូរសប្បាយ ហើយពោរពេញដោយភាពកក់ក្តៅ។

គណៈបញ្ជាការកងការពារព្រំដែនទីក្រុង ដាណាំង ជូនអំណោយនាបុណ្យចូលឆ្នាំថ្មីដល់បណ្តាក្រុមគ្រួសារ​ក្រីក្រដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិបាក់ស្រុតដីនៅឃុំព្រំដែន ហ៊ុងសឺន។

នាំយកចូលឆ្នាំថ្មីមកជូនមាមីងបងប្អូនតំបន់ព្រំដែន

ក្នុងអំឡុងពេលពីរថ្ងៃគឺថ្ងៃទី៧ និងថ្ងៃទី៨ ខែកុម្ភៈ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង ដាណាំង សហការ​ជាមួយនឹងគ្រប់លំដាប់ ផ្នែករៀបចំកម្មវិធី “និទាឃរដូវកងទ័ពការពារព្រំដែនផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកភូមិ” នៅឃុំ​ព្រំដែន ហ៊ុងសឺន។

ការប្រគេន និងជូនប័ណ្ណសរសើរទៅគណៈប្រតិភូដែលមានសមិទ្ធផលគំរូឆ្នើមក្នុងចលនា ការប្រឡង​ប្រណាំងឆ្នាំ ២០២៥។

លើកតម្កើងសមណសក្តិ អ្នកមុខអ្នកការ និងអ្នកមានកិត្យានុភាពជាគំរូឆ្នើមក្នុងចំណោមបងប្អូនជនជាតិភាគតិច

នៅថ្ងៃទី៩ ខែកុម្ភៈ ខេត្ត វិញឡុង បានរៀបចំជំនួបសមណសក្តិ អ្នកមុខអ្នកការសាសនា និងអ្នកមាន​កិត្យានុភាពក្នុងចំណោមបងប្អូនជនជាតិភាគតិច នាឱកាសអបអរសាទរបក្ស អំណរនិទាឃរដូវថ្មី ឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦។

បុណ្យចូលឆ្នាំវៀតណាមកងទ័ពនិងប្រជាជនដ៏កក់ក្តៅនៅកណ្តាលព្រៃដ៏ធំល្វឹងល្វើយ ភូងៀ

បុណ្យចូលឆ្នាំវៀតណាមកងទ័ពនិងប្រជាជនដ៏កក់ក្តៅនៅកណ្តាលព្រៃដ៏ធំល្វឹងល្វើយ ភូងៀ

នៅរសៀលថ្ងៃទី ៧ ខែកុម្ភៈ នៅភូមិ សឺនទ្រុង (ឃុំ ភូងៀ ខេត្ត ដុងណៃ) កម្មវិធីបុណ្យចូលឆ្នាំវៀតណាមសម្រាប់កងទ័ព និងប្រជាជននិទាឃរដូវឆ្នាំមមី អដ្ឋស័ក២០២៦ បានប្រារព្ធឡើងក្នុងបរិយាកាសដ៏ឱឡារិក និងកក់ក្តៅ។

លោកអគ្គលេខាបក្ស តូឡឹម និងសម្តេចតេជោ ហ៊ុនសែន អញ្ជើញត្រួតពលកងកិត្តិយស​កងយោធពលខេមរភូមិន្ទ។ រូបថត៖ យឿងយ៉ាង - ទីភ្នាក់ងារព័ត៌មានវៀតណាម។

លោកអគ្គលេខាបក្ស តូឡឹម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោកអគ្គលេខាបក្ស តូឡឹម រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់ វៀតណាម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ​ព្រះរាជា​ណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា​ចក្រ​កម្ពុជា។

លោកអនុរដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនា អ៊ី វិញទើរ៍ អញ្ជើញប្រគល់អំណោយបុណ្យចូលឆ្នាំដល់ជនមានប្រជាប្រិយភាពនៅឃុំ មីហឿង។ (រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយ)

ការសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំដល់បងប្អូនជនជាតិភាគតិច

កម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំបានពាំនាំមកនូវការប្រែប្រួលយ៉ាងខ្លាំងក្លា ជួយជីវភាពរបស់បងប្អូនជនជាតិបានកែលម្អពីមួយជំហានទៅមួយជំហានយ៉ាងច្បាស់ក្រឡែត។

បងប្អូនជនជាតិ ថៃ នៅ ស៊ើនឡា រាំរបាំប្រជាប្រិយនៅក្នុងបុណ្យនិទាឃរដូវ។

ប្ដេជ្ញាចិត្តអនុវត្តល្អការងារជនជាតិ និងសាសនាក្នុងដំណាក់កាលថ្មី

អំណរនិទាឃរដូវ ឆ្នាំមមី អដ្ឋស័ក ២០២៦ អ្នកយកព័ត៌មានកាសែត ព័ត៌មាន និងជនជាតិ (ទីភ្នាក់ងារព័ត៌មាន វៀតណាម) ពិភាក្សាជាមួយសមមិត្ត អ៊ី វិញទើរ៍ អនុរដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនាអំពីលទ្ធផលសម្រេចបាននិងតម្រង់ទិសដៅក្នុងឆ្នាំ ២០២៦ ក្នុងការងារជនជាតិ។

ទិវាបុណ្យនំបាញ់ជឹង (នំអន្សមបួនជ្រុង) បៃតង តូប "០ ដុង" ទាក់ទាញកម្មាភិបាល យុទ្ធជន និងបងប្អូនជនជាតិជាច្រើនអញ្ជើញចូលរួម។

សប្បាយរីករាយនិទាឃរដូវនៅព្រំដែនភ្ជាប់មនោសញ្ចេតនាជ្រាលជ្រៅកងទ័ព និងប្រជាជននៅខេត្ត យ៉ាឡាយ

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ក្នុងបរិយាកាសសោមនស្សរីករាយទទួលបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ២០២៦ កងពល ១៥ បានរៀបចំកម្មវិធី 'និទាឃរដូវនៅព្រំដែន ភ្ជាប់មនោសញ្ចេតនាជ្រាលជ្រៅកងទ័ព និងប្រជាជន' នៅឃុំ អៀក្រាយ ខេត្ត យ៉ាឡាយ ដោយពាំនាំមកនូវភាពកក់ក្តៅនៃនិទាឃរដូវមកជូនមាមីងបងប្អូនជនជាតិ​ភាគតិច​នៅតំបន់ព្រំដែនភាគខាងលិចរបស់ខេត្ត។

នាំយកសេចក្តីសម្រេចចិត្តក្លាយទៅជាសកម្មភាព៖ កសាងព្រំដែនភាគនិរតីស្ថិរភាព និងអភិវឌ្ឍប្រកបដោយចីរភាព

នាំយកសេចក្តីសម្រេចចិត្តក្លាយទៅជាសកម្មភាព៖ កសាងព្រំដែនភាគនិរតីស្ថិរភាព និងអភិវឌ្ឍប្រកបដោយចីរភាព

ក្នុងបរិយាកាសរំភើបរីករាយ និងទំនុកចិត្តនូវទូទាំងប្រទេសបន្ទាប់ពីភាពជោគជ័យនៃមហាសន្និបាត ១៤ របស់បក្ស អនុស្សាវរីយ៍ខួបលើកទី៩៦ បង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៣០ ដល់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦) គឺជាឱកាសដើម្បីកម្មាភិបាល បក្ខជន និងប្រជាជន ងាកមើលមកវិញដំណើរដ៏ត្រចះត្រចង់របស់បក្ស ស្របពេលបញ្ជាក់ពីជំនឿជាក់ថ្មី ប្តេជ្ញាចិត្តថ្មីក្នុងជំហានផ្លាស់ប្តូរនៃប្រទេសជាតិ។

ភូមិរបរប្របមាត់សមុទ្រខេត្ត កាម៉ៅ អ៊ូអរឈានចូលរដូវចូលឆ្នាំវៀតណាម

ភូមិរបរប្របមាត់សមុទ្រខេត្ត កាម៉ៅ អ៊ូអរឈានចូលរដូវចូលឆ្នាំវៀតណាម

កៀកជិតដល់បុណ្យចូលឆ្នាំមមីអដ្ឋស័ក ២០២៦ បរិយាកាសពលកម្ម ផលិតកម្មនៅបណ្តាភូមិរបរប្រពៃណីលើមូលដ្ឋានខេត្ត កាម៉ៅ ក្លាយទៅជាអ៊ូអរ រួសរាន់។ នៅតាមឃុំ សង្កាត់ប្របមាត់សមុទ្រ ជាពិសេសឃុំ កាយដូយវ៉ាម ទីកន្លែងត្រូវបានចាត់ទុកថាជា "ធានី" នៃភូមិរបរកែច្នៃត្រីងៀត ប្រជាជនរាប់រយគ្រួសារ និងសិប្បកម្មកែច្នៃកំពុងពន្លឿន ផលិតកម្មដើម្បីបំពេញតម្រូវការផលិតផលពិសេសប្រចាំតំបន់បម្រើអតិថិជននិងធ្វើជាអំណោយក្នុងអំឡុងថ្ងៃចុងឆ្នាំ។

សិប្បកម្មងៀតត្រីផ្ទក់មមាញឹកឈានចូលរដូវចូលឆ្នាំវៀតណាម

សិប្បកម្មងៀតត្រីផ្ទក់មមាញឹកឈានចូលរដូវចូលឆ្នាំវៀតណាម

កៀកជិតចូលឆ្នាំមមី អដ្ឋស័ក ២០២៦ សិប្បកម្មផលិតកម្មងៀតត្រីផ្ទក់ផលិតផលពិសេសនៅឃុំ អាននិញ (ទីក្រុង កឹនធើ) ឈានចូលរដូវមមាញឹកខ្លាំង អ៊ូអរពន្លឿនគ្រប់ដំណាក់កាលកែច្នៃបឋម ហាលត្រីរហូតដល់ការវេចខ្ចប់ដើម្បីបំពេញតម្រូវការទីផ្សារចូលឆ្នាំ។

ពិធីបុណ្យលើកតម្កើងដើមតែសានត្វៀត សួយយ៉ាង ដ៏វិសេសវិសាល

ពិធីបុណ្យលើកតម្កើងដើមតែសានត្វៀត សួយយ៉ាង ដ៏វិសេសវិសាល

ពិធីបុណ្យតែ សានត្វៀត សួយយ៉ាង ឆ្នាំ ២០២៥ ប្រព្រឹត្តឡើងនៅថ្ងៃទី ២២ ខែ វិច្ឆិកា នៅឃុំ វ៉ាន់ចឹន ក្រោមប្រធានបទ "ក្លិនក្រអូបតែលើពពក" ទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

កងកម្លាំងនគរបាល កងសេនាជនស្វ័យការពារ និងប្រជាជនឃុំព្រំដែន អៀឡូប (ខេត្ត ដាក់ឡាក់) សហការជាមួយនឹងប៉ុស្តិ៍ការពារព្រំដែន អ៊ាអាហ្លែវ ល្បាត ត្រួតពិនិត្យព្រំដែន។

ដិតដាមដោយមនោសញ្ចេតនាកងទ័ព និងប្រជាជននៅដែនដីខណ្ឌសីមាមាតុភូមិ

ជួយប្រជាជនជួសជុលផ្ទះសំបែង បំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ បង្ការ ប្រយុទ្ធគ្រោះធម្មជាតិ តបស្នងសងគុណ។ល។ យុទ្ធជនពាក់ស័ក្តិបៃតងទាំងឡាយបានបន្សល់ទុកមនោសញ្ចេតនាដ៏ជ្រាលជ្រៅក្នុងដួងចិត្តប្រជាជនព្រំដែន។

ខេត្ត ដាក់ឡាក់ នាំយកអត្តសញ្ញាណវប្បធម៌ចូលសាលារៀន

ខេត្ត ដាក់ឡាក់ នាំយកអត្តសញ្ញាណវប្បធម៌ចូលសាលារៀន

ខេត្ត ដាក់ឡាក់ កំពុងដាក់ដំណើរការវិញ្ញាសា "អប់រំមូលដ្ឋាន" ក្នុងបណ្តាសាលារៀន ផ្សារភ្ជាប់ជាមួយប្រពៃណីវប្បធម៌ ប្រវត្តិសាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាជន។

បណ្តា "ទេវតាឯកសណ្ឋានពណ៌ខៀវ" និងក្តីសុបិនតួអក្សរនៅក្បែរកំពង់ផែ

បណ្តា "ទេវតាឯកសណ្ឋានពណ៌ខៀវ" និងក្តីសុបិនតួអក្សរនៅក្បែរកំពង់ផែ

ថ្នាក់រៀនក្តីស្រឡាញ់របស់ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន កាង បេនលឹក (ខេត្ត តីនិញ) បានអុជបំភ្លឺក្តីសុបិនឱ្យក្មេងៗ ក្រីក្រ មានស្ថានភាពទ័លក្រ លំបាកលំបិន។

ថ្នាក់រៀនបំបាត់អនក្ខរកម្មនៅឃុំ មឿងខៀង

ថ្នាក់រៀនបំបាត់អនក្ខរកម្មនៅឃុំ មឿងខៀង

បន្ទាប់ពីការរួមបញ្ចូលគ្នា ឃុំ មឿងខៀង ខេត្ត សឺនឡា បានសហការជាមួយនឹងសាលារៀនទាំងឡាយបានពិនិត្យឃើញថាមានមនុស្សជាច្រើនមិនទាន់បញ្ចប់បឋមសិក្សានៅឡើយ ឬអនក្ខរកម្មឡើងវិញ ដោយសារតែមិនសូវប្រើប្រាស់ភាសា វៀតណាម។ ហេតុដូច្នេះ សាលាបឋមសិក្សា មឿងខៀង ២ បានរៀបចំថ្នាក់រៀនបំបាត់អនក្ខរកម្មជូនបងប្អូនជនជាតិ ថៃ។

ជំនឿជាក់ និងការរំពឹងទុករបស់បក្ខជនជាជនជាតិភាគតិច

ជំនឿជាក់ និងការរំពឹងទុករបស់បក្ខជនជាជនជាតិភាគតិច

បក្ខជនទាំងឡាយជាបងប្អូនជនជាតិភាគតិចចូលរួមផ្តល់មតិ សំណូមពរយ៉ាងសកម្មចំពោះតំណាងគ្រប់លំដាប់ថ្នាក់ ស្របពេលក៏សមែ្ដងបង្ហាញពីជំនឿជាក់ ការរំពឹងទុក ចំពោះមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស ព្រឹតិ្ថការណ៍ដ៏សំខាន់ នាំមកនូវយុគសម័យឈោងឈានឡើងនៃប្រជាជាតិ។

សាយភាយទឹកចិត្តមេត្តាធម៌របស់បក្ខជនវ័យក្មេងជនជាតិ ក្ហ

សាយភាយទឹកចិត្តមេត្តាធម៌របស់បក្ខជនវ័យក្មេងជនជាតិ ក្ហ

វេជ្ជបណ្ឌិតវ័យក្មេង ណ្រង់ គ្យុយពៃ (ជនជាតិ ក្ហ) ជាគំរូយុវជនឆ្នើម ដោយមានស្មារតីលះបង់ សេចក្តីក្លៀវក្លា រស់នៅមានឧត្តមគតិ បង្កើតជាប្រភពនៃការបំផុសគំនិតដ៏ខ្លាំងក្លាដល់សហគមន៍និងជំនាន់វ័យក្មេងនៃទីក្រុងប្រសិទ្ធនាមលោក អ៊ំ ហូ។