
គំរូភ្លឺថ្លាអំពីប្រពៃណីបដិវត្តន៍និងកសាងភូមិនិគមជនជាតិ ចាមហឺរ៉យ
ផ្តើមពីតំបន់ដីចោលទំនេរក្រោយថ្ងៃរំដោះ ភូមិ ម៉ាយ៉ាយ (ឃុំ ដឹតបាំង ស្រុក ក្រុងប៉ា ខេត្ត យ៉ាឡាយ) បានក្លាយជាសហគមន៍មួយមានស្ថិរភាពនិងអភិវឌ្ឍដោយសារគុណបំណាច់ដ៏ធំធេងរបស់លោក ក្ប៉ះអ៊ៃថៀ - បក្ខជនដ៏ស្មោះស្ម័គ្របានចលនាមាមីងបងប្អូនប្រមូលផ្តុំបង្កើតភូមិនិងកសាងជីវិតថ្មី។ ចងចាំគុណបំណាច់នោះ ប្រជាជនហៅឈ្មោះលោកដោយស្និទ្ធស្នាលថា អាម៉ាយ៉ាយ និងគោរពយកឈ្មោះហៅនេះដោយផ្ទាល់ដើម្បីដាក់ឈ្មោះអោយភូមិតែម្តង ប្រៀបដូចជារបៀបរំលឹកគុណយ៉ាងជ្រាលជ្រៅមួយចំពោះអ្នកដែលបានចាក់គ្រឹះដំបូង។ ឆ្លងកាត់ជាច្រើនជំនាន់មកហើយ គ្រួសារលោក អាម៉ាយ៉ាយ មិនត្រឹមតែរក្សាខ្ជាប់ខ្ជួនប្រពៃណីបដិវត្តន៍ប៉ុណ្ណោះទេ ថែមទាំងជាទីបង្អែកសាមគ្គីភាព សាយភាយស្មារតីលះបង់ក្នុងសហគមន៍ជនជាតិ ចាមហឺរ៉យ នៅទីនេះទៀតផង។