គំរូភ្លឺថ្លាអំពីប្រពៃណីបដិវត្តន៍និងកសាងភូមិនិគមជនជាតិ ចាមហឺរ៉យ

លោក អាម៉ាយ៉ាយ បក្ខជនមោះមុតភក្តីភាពមានគុណបំណាច់ចលនាប្រជាជនមូលមីរ បង្កើតភូមិនិគម កសាងជីវភាពថ្មី
លោក អាម៉ាយ៉ាយ បក្ខជនមោះមុតភក្តីភាពមានគុណបំណាច់ចលនាប្រជាជនមូលមីរ បង្កើតភូមិនិគម កសាងជីវភាពថ្មី

ផ្តើមពីតំបន់ដីចោលទំនេរក្រោយថ្ងៃរំដោះ ភូមិ ម៉ាយ៉ាយ (ឃុំ ដឹតបាំង ស្រុក ក្រុងប៉ា ខេត្ត យ៉ាឡាយ) បានក្លាយជាសហគមន៍មួយមានស្ថិរភាពនិងអភិវឌ្ឍដោយសារគុណបំណាច់ដ៏ធំធេងរបស់លោក ក្ប៉ះអ៊ៃថៀ - បក្ខជនដ៏ស្មោះស្ម័គ្របានចលនាមាមីងបងប្អូនប្រមូលផ្តុំបង្កើតភូមិនិងកសាងជីវិតថ្មី។ ចងចាំគុណបំណាច់នោះ ប្រជាជនហៅឈ្មោះលោកដោយស្និទ្ធស្នាលថា អាម៉ាយ៉ាយ និងគោរពយកឈ្មោះហៅនេះដោយផ្ទាល់ដើម្បីដាក់ឈ្មោះអោយភូមិតែម្តង ប្រៀបដូចជារបៀបរំលឹកគុណយ៉ាងជ្រាលជ្រៅមួយចំពោះអ្នកដែលបានចាក់គ្រឹះដំបូង។ ឆ្លងកាត់ជាច្រើនជំនាន់មកហើយ គ្រួសារលោក អាម៉ាយ៉ាយ មិនត្រឹមតែរក្សាខ្ជាប់ខ្ជួនប្រពៃណីបដិវត្តន៍ប៉ុណ្ណោះទេ ថែមទាំងជាទីបង្អែកសាមគ្គីភាព សាយភាយស្មារតីលះបង់ក្នុងសហគមន៍ជនជាតិ ចាមហឺរ៉យ នៅទីនេះទៀតផង។

កើតឆ្នាំ ១៩៣៣ លោក ក្ប៉ះអ៊ៃថៀ បានលះបង់ពេញមួយជីវិតខ្លួនសម្រាប់បុព្វហេតុបដិវត្តន៍និងការអភិវឌ្ឍនៃភូមិ ម៉ាយ៉ាយ។ ក្រោយថ្ងៃរំដោះ លោកនាំមុខគេក្នុងការចលនាបងប្អូនជនជាតិមកតំបន់ដីថ្មីដើម្បីរានឆ្ការដីចោលទំនេរ បង្កើតភូមិ អភិវឌ្ឍផលិតកម្ម បង្កើតបានជាភូមិ ម៉ាយ៉ាយ សព្វថ្ងៃនេះ។ ដើម្បីរំលឹកគុណបំណាច់នោះ អ្នកភូមិបានយកឈ្មោះលោកដាក់អោយនាមដ្ឋានជាច្រើនដូចជាភូមិ ម៉ាយ៉ាយ ល្បាក់ទឹកធ្លាក់ ម៉ាយ៉ាយ ទំនប់ ម៉ាយ៉ាយ ជ្រោះ ម៉ាយ៉ាយ ។ល។ ប្រការគួរអោយមានតម្លៃជាងនេះទៅទៀតគឺស្មារតីស្នេហាជាតិនិងជំនឿស្មោះស្ម័គ្រចំពោះបក្សរបស់លោក ក្ប៉ះអ៊ៃថៀ បានក្លាយជា "ប្រភពដើមក្រហម" ក្នុងលំហូរអភិវឌ្ឍនៃភូមិនិគម។ ដោយមានបក្ខជនចំនួន ៧ នាក់ក្នុងគ្រួសារ វង្សត្រកូលលោក អាម៉ាយ៉ាយ ក្លាយជាគំរូតួយ៉ាងដ៏ឆ្នើមអំពីប្រពៃណីបដិវត្តន៍នៅមូលដ្ឋាន។

1.jpg
តំបន់តាំងទីលំនៅឡើងវិញនិគម ម៉ាហ្សាយ ឃុំ ដឹតបាំង ស្រុក ក្រុងប៉ា (ខេត្ត យ៉ាឡាយ) ធំទូលាយ ស្អាតបាត

ក្នុងគ្រួសារលោកជាច្រើនជំនាន់បាននិងកំពុងស្នងបន្តឧត្តមគតិបដិវត្តន៍ដោយសកម្មភាពជាក់ស្តែង។ លោក បះ វ៉ាន់ហ៊ើម (កើតឆ្នាំ ១៩៥០) ជាកូនប្រសារប្រុសពៅរបស់លោក ក្ប៉ះ អ៊ៃថៀ ធ្លាប់ជាលេខាសាខាបក្សដំបូងនៃភូមិ ម៉ាយ៉ាយ ពីឆ្នាំ ២០០៦។ លោក ហ៊ើម បញ្ជាក់ថា៖ ‟ដរាបណានៅមានដង្ហើមគឺនៅតាមបក្ស នៅមានសតិចងចាំគឺនៅតាមបក្ស។ នោះ​គឺ​ជា​សម្បថនិងជាជំនឿ​គ្មានអ្វីរង្គោះរង្គើរបស់ខ្ញុំក៏ដូចជាគ្រួសារទាំងមូល”។

បច្ចុប្បន្ននេះ សាខាបក្សនិគម ម៉ាហ្សាយ មានបក្ខជនចំនួន ២៦ នាក់ កើនឡើងជាង ៣ ដងបើប្រៀបធៀបនឹងគ្រាដើម បង្ហាញឱ្យឃើញពីការសាយភាយយ៉ាងខ្លាំងក្លាក្នុងការងារកសាងបក្សផ្តើមពីស្នូលតួយ៉ាងទាំងឡាយដូចជាគ្រួសាររបស់លោក អាម៉ា យ៉ាយ។ សមាជិកក្នុងគ្រួសារតែងតែបង្ហាញពីតួនាទីនាំមុខរបស់បក្ខជន។ តួយ៉ាងគឺលោក ឡា អខយ (កើតឆ្នាំ ១៩៥១) ជាកូនប្រសាច្បងរបស់លោក កប៉ា អ៊ីធៀ ជាក្រុមគ្រួសារមួយមានជីវភាពធូរធារក្នុងនិគម។ នៅពេលរដ្ឋត្រូវការដីសម្រាប់សាងសង់តំបន់តាំងទីលំនៅឡើងវិញ លោក ខយ បានស្ម័គ្រចិត្តបរិច្ចាគដីរបស់គ្រួសារចំនួន ២,២ ហិកតា ដើម្បីធ្វើលំនៅជូនប្រជាជនចំនួន ៦២ ក្រុមគ្រួសារ។ សម្រាប់លោក “បក្ខជនត្រូវតែធ្វើជាគំរូ តែងតែនាំមុខគ្រប់សកម្មភាព ចេះចែករំលែក ណែនាំគ្នាក្នុងការរកស៊ី រក្សាសុភមង្គលគ្រួសារ និងរស់នៅគោរពច្បាប់”។

3.jpg
លោក អាម៉ាយ៉ាយ បក្ខជនមោះមុតភក្តីភាពមានគុណបំណាច់ចលនាប្រជាជនមូលមីរ បង្កើតភូមិនិគម កសាងជីវភាពថ្មី

លេខាសាខាបក្សនិងជាប្រធាននិគម ម៉ាហ្សាយ លោក ឡា អអា មានប្រសាសន៍ថា គ្រួសាររបស់លោក កប៉ា អ៊ីធៀ មានបក្ខជនជាច្រើនជំនាន់ ចាប់តាំងពី ១០ ឆ្នាំរហូតដល់ ៦០ ឆ្នាំក្នុងជួរបក្ស។ ជំនាន់បក្ខជនក្នុងគ្រួសារតែងតែមានកិត្យានុភាពក្នុងសហគមន៍ តាំងពីពាក្យសម្ដីដល់សកម្មភាព ជាពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតែម្តង។ បក្ខជនភាគច្រើននៅក្នុងសាខាបក្សសុទ្ធតែខិតខំរៀនសូត្រ និងធ្វើតាមគំរូដ៏ភ្លឺស្វាងនោះ រួមដៃគ្នាកសាងស្រុក​កំណើត។

លោកស្រី កាវ ធីវៀនភឿង លេខាគណៈកម្មាធិការបក្សឃុំ ដឹតបាំង បានអះអាងថា៖ “គ្រួសារសមមិត្ត កប៉ា អ៊ីធៀ គឺជាគំរូមួយក្នុងចំណោមគំរូប្រពៃណីបដិវត្តន៍ក្នុងមូលដ្ឋាន។ នេះជាប្រភពលើកទឹកចិត្តដ៏ធំធេងសម្រាប់ចលនាកសាងបក្ស និងអភិវឌ្ឍន៍ជនបទថ្មី”។

4.jpg
លោក អាម៉ាយ៉ាយ (កណ្តាល) ជាមួយនឹងកូនប្រសាទាំង ២ រូបជាលេខាសាខាបក្សដំបូងបង្អស់របស់និគម ម៉ាយ៉ាយ លោក បា វ៉ាន់ហើម (ខាងឆ្វេង) និងលេខាសាខាបក្សនិងជាប្រធាននិគម ម៉ាយ៉ាយ លោក ឡា អអា
2.jpg
ជំនាន់បក្ខជនក្នុងគ្រួសារលោក អាម៉ាយ៉ាយ ទទួលគ្រឿងសម្គាល់ ៦០ ឆ្នាំ ៥០ ឆ្នាំនិង ៣០ ឆ្នាំក្នុងជួរបក្ស

រឿងរ៉ាវពី​គ្រួសារ​របស់​លោក អាម៉ា យ៉ាយ គឺជាសក្ខីភាពគំរូ​នៃ​ចំណង​មិត្តភាព​រឹងមាំ​រវាង​អង្គការ​បក្ស​និង​ប្រជាជន។ នោះក៏ជាសក្ខីភាពជាក់ច្បាស់សម្រាប់គ្រួសារមួយដែលរស់នៅដោយឧត្តមគតិ សាមគ្គីភាព ទំនួលខុសត្រូវ - ហើយបន្ទាប់មកដោយជំនឿនិងឆន្ទៈនោះ ពួកគាត់បានជម្នះរាល់ការលំបាកលំបិន រួមចំណែកចែងចាំងពន្លឺរបស់បក្សបន្ថែមទៀតក្នុងការរស់នៅសហគមន៍សព្វថ្ងៃ និងនាពេលអនាគត៕

អត្ថបទនិងរូបថត៖ ហ្វាយណាម - ស៊ន់ហ៊ុយ
ប្រែសម្រួលដោយ៖ យ័ញ លើយ - លឺ ធីអៀនថាញ់

អ្នកប្រហែលជាចាប់អារម្មណ៍

គោលនយោបាយបង្កើតរបត់ថ្មីជាច្រើនតំបន់បងប្អូនជនជាតិភាគតិចនៅ កឹនធើ

គោលនយោបាយបង្កើតរបត់ថ្មីជាច្រើនតំបន់បងប្អូនជនជាតិភាគតិចនៅ កឹនធើ

ទីក្រុង កឹនធើ បានដំណើរការកម្មវិធីគោលនយោបាយជាក់ស្តែងជាច្រើន ធ្វើឱ្យប្រែប្រួលជាវិជ្ជមានតំបន់បងប្អូនជនជាតិភាគតិច។

នៅពេលប្រជាជនក្លាយជាអង្គសំខាន់លើប្រព័ន្ធអេឡិចត្រូនិច

នៅពេលប្រជាជនក្លាយជាអង្គសំខាន់លើប្រព័ន្ធអេឡិចត្រូនិច

មិនត្រឹមតែវិនិយោគលើឧបករណ៍ កសាងប្រព័ន្ធបច្ចេកវិទ្យានានា ឃុំ ហ៊ឹងឡុង (ទីក្រុង ហូ ជីមិញ) ក៏ផ្តោតលើការលើកកម្ពស់បំណិនឌីជីថលជូនប្រជាជនឆ្លងតាមរយៈប្រព័ន្ធបរិវត្តកម្មឌីជីថល ស្ថានីយ៍សេវាឌីជីថលដំណើរការ ២៤/៧ និងកងជួរយុទ្ធជនឌីជីថលទៀតផង។

ឧបត្ថម្ភសេវាសាធារណៈនៅតំបន់ប្រជុំជនតែម្តង

ឧបត្ថម្ភសេវាសាធារណៈនៅតំបន់ប្រជុំជនតែម្តង

បរិវត្តកម្មឌីជីថលមិនមែនគ្រាន់តែជាការបញ្ចូលបច្ចេកវិទ្យាទៅក្នុងសក្មភាពគ្រប់គ្រង ប្រតិបត្តិការប៉ុននោះទេ ថែមទាំងជាដំណើរការផ្លាស់ប្តូរវិធីដែលសេវាកម្មត្រូវបានផ្តល់ជូនទៀតផង ជួយប្រជាជនប្រើកាន់តែងាយស្រួលថែមទៀតដោយមានសេវាសាធារណៈនិងសេវាឌីជីថល។

ផ្លាស់ប្តូរថ្មីរបៀបផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិ ឆ្ពោះទៅរកប្រសិទ្ធភាពជាក់ស្តែង

ផ្លាស់ប្តូរថ្មីរបៀបផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិ ឆ្ពោះទៅរកប្រសិទ្ធភាពជាក់ស្តែង

គោលនយោបាយច្បាប់តែមួយដូចគ្នា របៀបផ្សព្វផ្សាយនៅភូមិតំបន់ភ្នំ តំបន់ជ្រៅ តំបន់ឆ្ងាយមួយមិនអាចធ្វើត្រាប់តាមទាំងស្រុងដូចបណ្តាឃុំតំបន់វាលទំនាបបានឡើយ។

'នៅពេលយើងធ្វើត្រូវ មានការទទួលខុសត្រូវ ទើបមាមីងបងប្អូនជនជាតិ ស្ទៀង ជឿទុកចិត្ត'

'នៅពេលយើងធ្វើត្រូវ មានការទទួលខុសត្រូវ នោះគឺមាមីងបងប្អូន ស្ទៀង ទើបជឿទុកចិត្ត'

អ្នកមានប្រជាប្រិយភាពនៅឃុំព្រំដែន ប៊ូយ៉ាម៉ឹប ទីក្រុង ដុងណាយ កំពុងក្លាយជាកម្លាំងស្នូល ភ្ជាប់យ៉ាងមានប្រសិទ្ធភាពរវាងបក្ខភាគ អាជ្ញាធរនិងមាមីងបងប្អូនជនជាតិភាគតិច រួមចំណែកលើកកម្ពស់ស្មារតីគោរពច្បាប់ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន។

វិធីសាស្រ្តផ្សព្វផ្សាយផ្នែកច្បាប់ច្រើនបែបយ៉ាងក្នុងសហគមន៍ជនជាតិ ចាម អ៊ីស្លាម

វិធីសាស្រ្តផ្សព្វផ្សាយផ្នែកច្បាប់ច្រើនបែបយ៉ាងក្នុងសហគមន៍ជនជាតិ ចាម អ៊ីស្លាម

ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ គណៈតំណាងសហគមន៍ ចាម អ៊ីស្លាម ខេត្ត អានយ៉ាង បានផ្លាស់ប្តូរថ្មីការងារផ្សព្វផ្សាយច្បាប់ពីមួយជំហានទៅមួយជំហានឆ្លងតាមរយៈហេតុកា​រជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃឬគួបផ្សំចូលទៅក្នុងពេលប្រជំជីវភាពជំនឿ រួមចំណែកជួយបងប្អូនជនជាតិងាយយល់និងអនុវត្តតាមបទប្បញ្ញត្តិច្បាប់។

សេចក្តីសម្រេចចិត្ត ៥៧-NQ/TW៖ ទីក្រុង កឹងធើ ‘ដើរពីច្រកល្ហកមួយទៅច្រកល្ហកមួយ គោះទ្វារពីផ្ទះមួយទៅផ្ទះមួយ’ រួមជាមួយនឹងប្រជាជនធ្វើបរិវត្តកម្មឌីជីថល

សេចក្តីសម្រេចចិត្ត ៥៧-NQ/TW៖ ទីក្រុង កឹងធើ ‘ដើរពីច្រកល្ហកមួយទៅច្រកល្ហកមួយ គោះទ្វារពីផ្ទះមួយទៅផ្ទះមួយ’ រួមជាមួយនឹងប្រជាជនធ្វើបរិវត្តកម្មឌីជីថល

ទីក្រុង កឹងធើ កំពុងអនុវត្តយុទ្ធនាការ “បើកប្រតិបត្តិការ ៦០ ថ្ងៃដើរពីច្រកល្ហកមួយទៅច្រកល្ហកមួយ គោះទ្វារពីផ្ទះមួយទៅផ្ទះមួយ” នាំយកបំណិនឌីជីថលទៅដល់គ្រួសារនីមួយៗ ក្នុងគោលបំណងសំដៅជួយប្រជាជនប្រើប្រាស់កម្មវិធី VNeID ដោយខ្លួនឯង សេវាសាធារណៈអនឡាញ ទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់សុទ្ធជាដើម។ ឆ្លងតាមរយៈនោះ រួមចំណែកជួយប្រជាជនសន្សំសំចៃថ្លៃចំណាយ ពេលវេលាធ្វើដំណើរទៅមក ស្របពេលនោះដែរសំដៅកសាងខឿនរដ្ឋបាលសាធារណៈដែលមានភាពបើកចំហនិងតម្លាភាពទៀតផង។

ផ្លាស់ប្តូរថ្មីវិធីសាស្ត្រផ្សព្វផ្សាយច្បាប់សម្រាប់សិស្ស និស្សិតជនជាតិភាគតិច

ផ្លាស់ប្តូរថ្មីវិធីសាស្ត្រផ្សព្វផ្សាយច្បាប់សម្រាប់សិស្ស និស្សិតជនជាតិភាគតិច

ការងារអប់រំ ផ្សព្វផ្សាយច្បាប់សម្រាប់សិស្ស និស្សិតតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំ នាពេលកន្លងទៅទទួលបានការយកចិត្តទុកដាក់ សហការយ៉ាងច្រើនពីសាលារៀន ផ្នែកយុត្តិធម៌ និងអង្គការមហាជន ប៉ុន្តែប្រសិទ្ធភាពនាំមកមិនទាន់ស្មើៗ គ្នាពិតប្រាកដនៅឡើយ។

បណ្តាគំរូប្រើបច្ចេកវិទ្យាផ្លាស់ប្តូរផ្នត់គំនិតផលិតកម្មតំបន់ភ្នំ

បណ្តាគំរូប្រើបច្ចេកវិទ្យាផ្លាស់ប្តូរផ្នត់គំនិតផលិតកម្មតំបន់ភ្នំ

ក្រោយពីអនុវត្តកម្មវិធីឧបត្ថម្ភការប្រើ ការផ្ទេរវឌ្ឍនភាពវិទ្យាសាស្ត្របច្ចេកវិទ្យា ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជនបទ តំបន់ភ្នំ តំបន់បងប្អូនជនជាតិភាគតិចដំណាក់កាល ២០១៦ - ២០២៥ អស់រយៈពេល ១០ ឆ្នាំបានបង្កើតរាប់ពាន់គំរូប្រើបច្ចេកវិទ្យា។

ផ្សារភ្ជាប់សាសនាចក្រនិងអាណាចក្រក្នុងការឃោសនាផ្សព្វផ្សាយច្បាប់

ផ្សារភ្ជាប់សាសនាចក្រនិងអាណាចក្រក្នុងការឃោសនាផ្សព្វផ្សាយច្បាប់

ដើម្បីនាំយកបទប្បញ្ញត្តិទាំងឡាយរបស់ច្បាប់ឱ្យកាន់តែខិតជិតជាមួយបងប្អូនជនជាតិកាន់សាសនា គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម សង្កាត់ ប៊ិញថាញ់ ទីក្រុង ហូ ជីមិញ បានផ្លាស់ប្តូរវិធីសាស្រ្តឃោសនាថ្មីដោយទម្រង់ជំនួយចក្ខុវិញ្ញាណ ដ៏រស់រវើកជាច្រើន ផ្សារភ្ជាប់ជាមួយនឹងជីវភាពប្រចាំថ្ងៃធម្មតានៅពេលប្រតិបត្តិសាសនាម្តងៗ។

មូលដ្ឋានគ្រឹះសន្តិសុខដ៏រឹងមាំតំបន់ព្រំដែន

មូលដ្ឋានគ្រឹះសន្តិសុខដ៏រឹងមាំតំបន់ព្រំដែន

ដោយមានវិធីសាស្ត្រដ៏បត់បែន ការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់របស់កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ថាញ់ឡ្វ ខេត្ត ឡាងស៊ើន ឃោសនាច្បាប់ដ៏សោះកក្រោះ តែក្លាយជាជិតស្និទ្ធនឹងប្រជាជន។

កសាងប្រភពកម្លាំងប្រកបដោយចីរភាពសម្រាប់ការអប់រំផ្នែកច្បាប់តំបន់ជនជាតិភាគតិច

កសាងប្រភពកម្លាំងប្រកបដោយចីរភាពសម្រាប់ការអប់រំផ្នែកច្បាប់តំបន់ជនជាតិភាគតិច

លើកកម្ពស់ការយល់ដឹងផ្នែកច្បាប់សម្រាប់សិស្សសាលា និស្សិតតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំមិនត្រឹមតែជាភារកិច្ចអប់រំសុទ្ធសាធប៉ុននោះទេ ថែមទាំងជាដំណោះស្រាយឫសគល់ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាពទៀតផង។

ទីក្រុង ហូ ជីមិញ ផ្តល់អាទិភាពដល់ FDI សម្រាប់បច្ចេកវិទ្យានិងកំណើនបៃតង

ទីក្រុង ហូ ជីមិញ ផ្តល់អាទិភាពដល់ FDI សម្រាប់បច្ចេកវិទ្យានិងកំណើនបៃតង

ទីក្រុង ហូ ជីមិញ លើកគោលដៅទាក់ទាញការវិនិយោគបរទេសចំនួន ១៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៦ ផ្តល់អាទិភាពដល់គម្រោងនានាក្នុងវិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យា សេដ្ឋកិច្ចបៃតង ជំរុញការតភ្ជាប់ប្រភពដើមទុនអន្តរជាតិជាមួយអាជីវកម្មនានាដើម្បីលើកកម្ពស់សមត្ថភាពផលិតកម្មនិងគុណភាពនៃកំណើនទៀតផង។

ជួយជំនាន់ក្មេងៗ ជនជាតិភាគតិចរស់នៅអនុលោមតាមច្បាប់ដោយខ្លួនឯង

ជួយជំនាន់ក្មេងៗ ជនជាតិភាគតិចរស់នៅអនុលោមតាមច្បាប់ដោយខ្លួនឯង

ប្រឈមមុខនឹងបញ្ហាពិបាកដោះស្រាយមានលក្ខណៈពិសេសដោយឡែកនៅតំបន់ភ្នំដូចជាស្ថានភាពរៀបការមុនអាយុកំណត់ ហានិភ័យរំលោភបំពានរុក្ខកម្មនិងអន្ទាក់តាមបរិយាកាសអ៊ីនធឺណិត ការងារផ្សព្វផ្សាយ អប់រំច្បាប់ឱ្យសិស្សសាលា និស្សិតជនជាតិភាគតិចកំពុងដើរតួនាទីយ៉ាងសំខាន់។

រួមបញ្ចូលកម្មវិធីគោលដៅជាតិទាំង ៣៖ ជំហានផ្លាស់ប្តូរយ៉ាងជាក់ច្បាស់ក្នុងគំនិតបង្កើតច្បាប់

រួមបញ្ចូលកម្មវិធីគោលដៅជាតិទាំង ៣៖ ជំហានផ្លាស់ប្តូរយ៉ាងជាក់ច្បាស់ក្នុងគំនិតបង្កើតច្បាប់

ម្ចាស់ឆ្នោតនិងសមាជិករដ្ឋសភាជាច្រើនរូបយល់ស្របយ៉ាងខ្លាំងចំពោះភាពចាំបាច់នៃការរួមបញ្ចូលកម្មវិធីគោលដៅជាតិទាំងបីឲ្យទៅជាកម្មវិធីតែមួយ ដោយមានឈ្មោះថា កម្មវិធីគោលដៅជាតិអភិវឌ្ឍន៍វប្បធម៌សង្គម ជនបទ ជនជាតិ និងតំបន់ភ្នំ ដំណាក់កាល ២០២៦ - ២០៣៥។ ការរួមបញ្ចូលនេះក្នុងគោលបំណងបញ្ចប់ស្ថានភាពប្រភកម្លាំងបែកខ្ញែក គោលនយោបាយត្រួតស៊ីគ្នានិងបែបបទរដ្ឋបាលស្មុគ្រស្មាញនៃដំណាក់កាល ២០២១ - ២០២៥។​​​​​

"ដងផ្លូវសុភមង្គល" នាំសុភមង្គលមកកាន់ភូមិ

"ដងផ្លូវសុភមង្គល" នាំសុភមង្គលមកកាន់ភូមិ

ក្រោយពីរយៈពេលសាងសង់យ៉ាងលឿន ដងផ្លូវឆ្លងកាត់ភ្នំជ្រលងភ្នំជ្រៅមួយ - ដងផ្លូវរបស់ “គោលគំនិតរបស់បក្ស ទឹកចិត្តប្រជាជន” បានបើកឱកាសអភិវឌ្ឍថ្មីៗ ជូនបងប្អូនជនជាតិ នុង នៅ ឡឹនណង់ (ខេត្ត ឡាងស៊ើន)។

ប្រសិទ្ធភាពគោលនយោបាយទាំងឡាយតំបន់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត អានយ៉ាង

ប្រសិទ្ធភាពគោលនយោបាយទាំងឡាយតំបន់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត អានយ៉ាង

កម្មវិធីគោលដៅជាតិ គោលនយោបាយជនជាតិនិងសុខុមាលភាពសង្គមបានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីរបស់បងប្អូនជនជាតិភាគតិចនៅខេត្ត អានយ៉ាង។

ជួយបងប្អូនជនជាតិភាគតិចតំបន់ភ្នំស្វែងយល់ច្បាប់ដោយខ្លួនឯង

ជួយបងប្អូនជនជាតិភាគតិចតំបន់ភ្នំស្វែងយល់ច្បាប់ដោយខ្លួនឯង

ច្បាប់ផ្សព្វផ្សាយ អប់រំច្បាប់ឆ្នាំ ២០២៦ ក្នុងគោលបំណងជំរុញបរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លា បង្កើតល័ក្ខខ័ណ្ឌដើម្បីប្រជាជននិយាយរួមនិងបងប្អូនជនជាតិភាគ តំបន់ភ្នំនិយាយដោយឡែកស្វែងយល់ព័ត៌មានផ្នែកច្បាប់ដោយខ្លួនឯង ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។

នាំបច្ចេកវិទ្យាឌីជីថលមកជូនបងប្អូនជនជាតិភាគតិច

នាំបច្ចេកវិទ្យាឌីជីថលមកជូនបងប្អូនជនជាតិភាគតិច

ខេត្ត ខាញ់ហ្វា កំពុងជំរុញបរិវត្តកម្មឌីជីថលយ៉ាងសកម្ម ជួយបងប្អូនជនជាតិលើកកម្ពស់ជីវភាពខាងសម្ភារ ស្មារតី និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

ជួយកុមារបង្កើត “ខែល” ដើម្បីសម្គាល់ដឹងនិងបង្ការជៀសវាងហានិភ័យត្រូវបំពារបំពានតាមអ៊ីនធឺណិត

ជួយកុមារបង្កើត “ខែល” ដើម្បីសម្គាល់ដឹងនិងបង្ការជៀសវាងហានិភ័យត្រូវបំពារបំពានតាមអ៊ីនធឺណិត

ដោយមានសារសំខាន់ "ភ្ជាប់ទំនាក់ទំនងមិនប៉ះពាល់" យុទ្ធនាការ "មិនឯកោតែឯង" ឆ្នាំ ២០២៦ កំពុងត្រូវបាននគរបាលខេត្ត ក្វាងង៉ាយ សហការជាមួយមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តរៀបចំឡើងនៅតាមសាលារៀនក្នុងគោលបំណងបំពាក់បំប៉នចំណេះដឹង បំណិនជួយកុមារសម្គាល់ដឹងនិងបង្ការជៀសវាងហានិភ័យត្រូវបំពារបំពានតាមអ៊ីនធឺណិត។

តួអក្សរបើកឱកាសសម្របខ្លួនចូលសហគមន៍

តួអក្សរបើកឱកាសសម្របខ្លួនចូលសហគមន៍

ថ្នាក់លុបបំបាត់អនក្ខរកម្មនៅគ្រឹះស្ថានបន្សាបគ្រឿងញៀនខេត្ត ឌៀនបៀន កំពុងបើកឱកាស​កសាងជីវិតថ្មីឡើងវិញសម្រាប់សិក្ខាកាមជាច្រើននាក់ ពួកគាត់តាំងពីអ្នកមិនធ្លាប់ស្គាល់តួអក្សររហូតដល់អាចអាន សរសេរ​ដោយខ្លួនឯង។ អក្សរមួយតួៗ មិនត្រឹមតែនាំមកនូវពុទ្ធិប៉ុននោះទេ ថែមទាំងជំនួយជំនឿចិត្តទៀត ជួយឲ្យ​សិក្ខាកាមផ្លាស់ប្តូរការយល់ដឹង កាន់តែរឹងប៉ឹងជាងមុននៅលើដំណើរសម្របខ្លួនចូលសហគមន៍។

ការអនុម័តគម្រោង 'ការកសាងមូលដ្ឋានទិន្នន័យខ្នាតធំស្តីពីច្បាប់'

ការអនុម័តគម្រោង 'ការកសាងមូលដ្ឋានទិន្នន័យខ្នាតធំស្តីពីច្បាប់'

ឧបនាយករដ្ឋមន្ត្រី លេ តៀនចូវ ទើបតែចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ១៩៤៩/QĐ-TTg ចុះថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលអនុម័តគម្រោងការ “ការកសាងមូលដ្ឋានទិន្នន័យខ្នាតធំស្តីពីច្បាប់”។

ទីបង្អែកគួរឲ្យទុកចិត្តរបស់បងប្អូនជនជាតិតំបន់ព្រំដែន

ទីបង្អែកគួរឲ្យទុកចិត្តរបស់បងប្អូនជនជាតិតំបន់ព្រំដែន

មិនត្រឹមតែកាន់ជាប់កាំភ្លើងយ៉ាងមាំទាំការពារខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែនប៉ុននោះទេ យុទ្ធជនទាំងឡាយពាក់ស័ក្តិបៃតងនៅ ឡាងសឺន កំពុងតែជាទីបង្អែកគួរឲ្យទុកចិត្តរបស់បងប្អូនជនជាតិតំបន់ព្រំដែនពេលមានជំងឺតម្កាត់ម្តងៗ។

ការជំរុញបរិវត្តកម្មឌីជីថលលើកកម្ពស់ប្រសិទ្ធភាពផ្សព្វផ្សាយ អប់រំច្បាប់

ការជំរុញបរិវត្តកម្មឌីជីថលលើកកម្ពស់ប្រសិទ្ធភាពផ្សព្វផ្សាយ អប់រំច្បាប់

ច្បាប់ផ្សព្វផ្សាយ អប់រំច្បាប់ឆ្នាំ ២០២៦ បានបង្កើតមូលដ្ឋានច្បាប់ដ៏សំខាន់ជំរុញបរិវត្តកម្មឌីជីថលក្នុងការងារផ្សព្វផ្សាយច្បាប់ ជាពិសេសគឺនៅតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ។

រដ្ឋាភិបាលប្រគល់ថវិកាចំនួន ១៩២,២៥១ ពាន់លានដុងបន្ថែមសម្រាប់កម្មវិធីគោលដៅជាតិ

រដ្ឋាភិបាលប្រគល់ថវិកាចំនួន ១៩២,២៥១ ពាន់លានដុងបន្ថែមសម្រាប់កម្មវិធីគោលដៅជាតិ

កម្មវិធីគោលដៅជាតិក្នុងគោលបំណងកសាងជនបទថ្មីទំនើប សម្បូររុងរឿង មានអត្តសញ្ញាណផ្សារភ្ជាប់ជាមួយនឹងនគរូបនីយកម្ម សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ អភិវឌ្ឍតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំគ្រប់ជ្រុងជ្រោយ កាត់បន្ថយភាពក្រីក្រពហុវិមាត្រ ប្រកបដោយចីរភាព ធានាសមភាពយេនឌ័រនិងសុខុមាលភាពសង្គម។

ការរួមដំណើរដើម្បីប្រភពទុនគោលនយោបាយមានប្រសិទ្ធភាព

ការរួមដំណើរដើម្បីប្រភពទុនគោលនយោបាយមានប្រសិទ្ធភាព

ប្រភពទុនគោលនយោបាយមិនត្រឹមតែជួយប្រជាជនវិនិយោគផលិតកម្មប៉ុននោះទេ ថែមទាំងរួមបញ្ចូលការណែនាំ ត្រួតពិនិត្យដើម្បីធានាថាថវិកាត្រូវបានប្រើប្រាស់ចំគោលដៅ មានប្រសិទ្ធភាព។ នៅភូមិ ទានលួ ឃុំ ណួង៉ាម ខេត្ត ដៀនបៀន ចំនួន ៩០ សមាជិកសមាគមកសិករកំពុងកម្ចីប្រាក់ធនាគារគោលនយោបាយសង្គម ដោយមានបំណុលសរុបដែលមិនទាន់សងជាង ៦,៨ ពាន់លានដុង។ គ្រួសារលោក លឿង វ៉ាន់ហ្វា ក៏ប្រើប្រាស់ប្រភពទុននេះដើម្បីទិញក្របីបន្តពូជ ពង្រីកហ្វូង បង្កើនប្រាក់ចំណូលពីមួយជំហានទៅមួយជំហាន៕

សេចក្តីសម្រេចចិត្ត ៥៧ បើកផ្លូវបញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យាទៅក្នុងគោលនយោបាយជនជាតិ

សេចក្តីសម្រេចចិត្ត ៥៧ បើកផ្លូវបញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យាទៅក្នុងគោលនយោបាយជនជាតិ

សេចក្តីសម្រេចចិត្ត 57-NQ/TW កំណត់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថលជាកម្លាំងចលករស្ទុះផ្លោះ។ ក្រសួងជនជាតិនិងសាសនាបញ្ចូលទៅក្នុងសេចក្តីព្រាងគម្រោងការ ២០២៦ - ២០៣៥ ឆ្ពោះទៅរកគោលនយោបាយផ្អែកលើទិន្នន័យ ការប្រើបច្ចេកវិទ្យានិងបញ្ចូលការសិក្សាស្រាវជ្រាវទៅក្នុងកិច្ចអភិវឌ្ឍជនជាតិភាគតិច។

ប្រភពទុនគោលនយោបាយជំនួយកម្លាំងប្រជាជនតំបន់ភ្នំឈោងឈានឡើង

ប្រភពទុនគោលនយោបាយជំនួយកម្លាំងប្រជាជនតំបន់ភ្នំឈោងឈានឡើង

ផ្តើមពីខ្ទង់ប្រាក់កម្ចីអនុគ្រោះរបស់ធនាគារគោលនយោបាយសង្គម ក្រុមគ្រួសារជាច្រើននៅតំបន់ភ្នំខេត្ត កាវបាំង មានប្រភពកម្លាំងវិនិយោគលើផលិតកម្ម អភិវឌ្ឍការចិញ្ចឹមសត្វ ដាំដុះដើមឈើហូបផ្លែ បើកទូលាយសេវាកម្មបន្ថែម ឈោងឈានឡើងដោយខ្លួនឯង កាត់បន្ថយភាពក្រីក្រនិងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាព។

ដើមទុនគោលនយោបាយបើកផ្លូវចាកផុតពីភាពក្រីក្រនៅតំបន់ព្រំដែន សឺនហុង

ដើមទុនគោលនយោបាយបើកផ្លូវចាកផុតពីភាពក្រីក្រនៅតំបន់ព្រំដែន សឺនហុង

ផ្តើមពីប្រាក់កម្ចីសម្រាប់អភិវឌ្ឍការចិញ្ចឹមសត្វ ប្រជាជនជាច្រើនក្រុមគ្រួសារនៅតំបន់ជាយដែន ហាទិញ មានល័ក្ខខ័ណ្ឌពង្រីកផលិតកម្ម កែលម្អជីវភាពរស់នៅពីមួយជំហានទៅមួយជំហានបន្ថែមទៀត។ គំរូទាំងនេះត្រូវបានបង្កបង្កើតឡើងពីប្រភពទុនអនុគ្រោះកំពុងបង្កើតការងារធ្វើបន្ថែម បង្កើនប្រាក់ចំណូល និងបើកផ្លូវឆ្ពោះទៅចាកផុតពីភាពក្រីក្រប្រកបដោយស្ថិរភាព។

គោលនយោបាយស្ទុះផ្លោះ​ជាច្រើនតំបន់បងប្អូន​ជនជាតិភាគតិច​នៅ​ក្រុង ​កឹនធើ

គោលនយោបាយស្ទុះផ្លោះ​ជាច្រើនតំបន់បងប្អូន​ជនជាតិភាគតិច​នៅ​ក្រុង ​កឹនធើ

ក្នុងដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិ បក្ខភាគ អាជ្ញាធរទីក្រុង កឹនធើ បានអនុវត្តកម្មវិធី គោលនយោបាយជាក់លាក់ជាហូរហែ បង្កើតការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសហគមន៍ជនជាតិភាគតិច។ អ្នកយកព័ត៌មានកាសែតព័ត៌មាននិងជនជាតិបានមានកិច្ចសម្ភាសន៍លោក ឡឹម ហ្វាងមៅ នាយកមន្ទីរជនជាតិនិងសាសនានៃទីក្រុង កឹនធើ ដើម្បីបំភ្លឺអំពីបញ្ហានេះបន្ថែម។