
ខេត្ត អានយ៉ាង អភិរក្សអក្សរសរសេររបស់បងប្អូនជនជាតិ ខ្មែរ
តាំងពីយូរយារណាស់មកហើយវត្តអារាមពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ នៅខេត្ត អានយ៉ាង បានក្លាយជាទីកន្លែងបង្រៀនអក្សរ ខ្មែរ ឱ្យកូនក្មួយបងប្អូនជនជាតិ ខ្មែរ។ ថ្នាក់រៀនទាំងឡាយត្រូវបានបង្កើតឡើងពីការរួមដៃគ្នាចូលរួមវិភាគទានកម្លាំងរបស់វត្តអារាមព្រះសង្ឃ អាជ្ញាធរនិងបងប្អូនពុទ្ធបរិស័ទ អាស្រ័យដូច្នេះ ស្មារតីរៀនសូត្រនិងមនសិការរបស់បងប្អូនជនជាតិ ខ្មែរ ក្នុងការចូលរួមថែរក្សាអក្សរសរសេរអត្តសញ្ញាណប្រពៃណីជនជាតិត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។