
ជារៀងរាល់ឆ្នាំ បណ្តាថ្នាក់រៀនវិស្សមកាល បង្រៀនអក្សរ ខ្មែរ ដោយឥតគិតថ្លៃត្រូវបានរៀបចំឡើងជាទៀងទាត់អោយកុមារអាយុចាប់ពី ៦ ដល់ ១៥ ឆ្នាំ។ ពីថ្នាក់រៀនពិសេសទាំងនេះ ស្មារតីរៀនសូត្រនិងមនសិការរបស់បងប្អូន ជនជាតិ ខ្មែរ ជាពិសេសគឺក្មេងៗ ជំនាន់ក្រោយក្នុងការអភិរក្សអក្សរសរសេរ អត្តសញ្ញាណ ប្រពៃណីជនជាតិកាន់ តែត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។

ផ្នែកអប់រំនិងបណ្តុះបណ្តាលខេត្ត អានយ៉ាង ក៏បានដាក់បញ្ចូលវិញ្ញាសាភាសា ខ្មែរ ទៅក្នុងកម្មវិធីបង្រៀនសិក្សារៀនសូត្រនៅតាមសាលាបឋមសិក្សានិងមធ្យមសិក្សាបឋមភូមិ កន្លែងមានបងប្អូនជនជាតិ ខ្មែរ ច្រើនកុះករយ៉ាងសកម្ម។ គ្រូបង្រៀនភាសា ខ្មែរ ត្រូវបានបណ្តុះបណ្តាល មានរបៀបរបប មានជំនាញហើយបានទទួលបណ្តារបបអនុគ្រោះតាមការកំណត់របស់រដ្ឋ។ ក្រៅពីនេះ ពិធីប្រលង ការប្រលងសរសេរអក្សរ ខ្មែរ ស្អាត និទានរឿងប្រជាប្រិយជាភាសា ខ្មែរ ក៏ត្រូវបានរៀបចំឡើងជាទៀងទាត់ក្នុងគោលបំណងលើកទឹកចិត្តសិស្សសាលាអនុវត្តជាក់ស្តែងនិងប្រើប្រាស់ភាសាប្រពៃណីមួយយ៉ាងដ៏បត់បែននិងច្នៃប្រតិដ្ឋ។

ដោយសារខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ស្មារតីយល់ដឹងរបស់សហគមន៍អំពីសារៈសំខាន់នៃការអភិរក្សភាសានិយាយ អក្សរសរសេរបានរួមចំណែកជួយប្អូនតូចៗ ជនជាតិ ខ្មែរ លើកកម្ពស់លទ្ធភាពនិយាយ សរសេរស្រឡាញ់ភាសាកំណើតរបស់ខ្លួនកាន់តែខ្លាំងថែមទៀត។ ផ្តើមពីនោះ រួមចំណែកចូលក្នុងបុព្វហេតុអភិវឌ្ឍអប់រំ លើកកម្ពស់ប្រជាបញ្ញា អភិរក្ស ថែរក្សានិងលើកស្ទួយអត្តសញ្ញាណវប្បធម៌របស់បងប្អូនជនជាតិ ខ្មែរ៕
អត្ថបទនិងរូបថត៖ អានហៀវ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ