
តែ សានទ្វៀត - "ភោគទ្រព្យបៃតង" នៅកន្លែងព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ តី កូនលិញ
នៅលើកម្រិតកម្ពស់ជិត ១.០០០ ម៉ែត្រប្រៀបជាមួយនឹងនីវ៉ូទឹកសមុទ្រ កន្លែងជួរភ្នំ តី កូនលិញ លាតសន្ធឹងកណ្តាលអាកាសវេហា ដើមតែ សានទ្វៀត ដ៏ធំមួយគល់ៗ នៅឃុំ កាវបូ ស្រុក វីស្វៀន (ខេត្ត ហាយ៉ាង) នៅតែបៃតងលូតលាស់ល្អកណ្តាលខ្យល់អ័ព្ទព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ។ ផ្តើមពីដើមតែអាយុរាប់រយឆ្នាំទាំងនេះ ជនជាតិ យ៉ាវ កាវបូ កំពុងដាស់សក្តានុពលកសិកម្មពិសេសពីមួយជំហានទៅមួយជំហាន អភិវឌ្ឍសេដ្ឋកិច្ចបៃតងនិងកសាងគំរូទេសចរណ៍អន្តោគ្រាមផ្សារភ្ជាប់នឹងការអភិរក្សវប្បធម៌ប្រពៃណី។