បានធម្មជាតិអំណោយផលដោយមាន អាកាសធាតុត្រជាក់ត្រជំដីធ្លី សមស្រប ត្រួយតែ សានទ្វៀត នៅទីនេះមានស្រទាប់លម្អង ពណ៌សធម្មជាតិ ទឹកតែពណ៌លឿងរលោង ក្រអូបស្រទន់និងផ្អែមជាប់មាត់ ដិតដាមដោយ
រសជាតិព្រៃភ្នំនៃភូមិភាគឦសាន។ ឆ្នាំ ២០១១ ផលិតផលតែ កាវបូ សម្រេចបានវិញ្ញាបនប័ត្រ សរីរាង្គអន្តរជាតិ (IFOAM)។ ឆ្នាំ ២០១៦ បណ្តុំដើមតែដ៏ចំណាស់នៃឃុំ កាវបូ ត្រូវបានសមាគម ការពារធម្មជាតិនិងបរិស្ថាន វៀតណាម ទទួលស្គាល់ថាជាដើមបេតិកភណ្ឌ វៀតណាម។

មិនត្រឹមតែដើរតួនាទីជាដំណាំប្រពៃណីប៉ុននោះទេ តែ សានទ្វៀត កាវបូ ឥឡូវនេះបាន ក្លាយជាផលិតផលចម្បងក្នុងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចនៃមូលដ្ឋាន។ បច្ចុប្បន្នឃុំមាន សិប្បកម្មកែច្នៃជាង ២០ កន្លែងក្នុងនោះលេចធ្លោគឺក្រុមហ៊ុនភាគហ៊ុនតែសរីរាង្គ កាវបូ និង សហករណ៍ចំនួន ៣ ជំនាញកែច្នៃយ៉ាងស៊ីជម្រៅបណ្តាស្រឡាយតែប្រណីត។ ក្នុងមួយឆ្នាំៗ ក្រុមហ៊ុនប្រមូលទិញតែស្រស់ប្រហែល ១.០០០ តោន ផលិតជាង ៣០ ប្រភេទតែដូចជា៖ តែឆៅភូអើហ៍ តែឆ្អិនភូអើហ៍ តែ ស តែ ខ្មៅ សិល្បៈផឹកតែជាមួយនំ។ល។
ទន្ទឹមនឹងតម្លៃសេដ្ឋកិច្ច តែ សានទ្វៀត ថែមទាំងបើកចេញទិសដៅ អភិវឌ្ឍទេសចរណ៍ ឆ្លងកាត់បទពិសោធន៍ទៀតផង។ ពិធីបុណ្យ "តំបន់តែបេតិកភណ្ឌ" កម្មវិធី trekking កូនភ្នំតែ រៀនលីងតែហត្ថកម្មនិងផឹកតែក្នុងលម្ហអាកាស homestay ពោរពេញទៅដោយអត្តសញ្ញាណ យ៉ាវ បានជួយ កាវបូ ក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ចំពោះភ្ញៀវទេសចរជាច្រើន ពិសេសគឺភ្ញៀវអន្តរជាតិស្រលាញ់ចូលចិត្តវប្បធម៌អន្តោគ្រាមនិងរបៀបរស់នៅបៃតង។

ទោះជាដូច្នេះ ការអភិវឌ្ឍដំណាំតែនៅតែប្រឈមមុខនឹងបញ្ហាជាច្រើនដូចជា៖ ពូជតែ មានហានិភ័យឱនភាព ប្រជាជនមួយចំនួនមិនទាន់ធ្លាប់នឹងគោលការណ៍ផលិតសរីរាង្គ


បច្ចេកវិទ្យាកែច្នៃមិនទាន់ស្មើៗ គ្នាជាដើម។ ដើម្បីដោះស្រាយបញ្ហានេះ មូលដ្ឋានបានបង្កើន ការឃោសនា ឧបត្ថម្ភពូជសម្រេចស្តង់ដារ ហ្វឹកហ្វឺនបច្ចេកទេស ជំរុញយ៉ាងខ្លាំងក្លាការអនុវត្ត ភាពជឿនលឿនវិទ្យាសាស្ត្រ - បច្ចេកទេសចូលក្នុងការថែទាំ កែច្នៃ ថែរក្សាតែទុក។ ស្របពេល នោះដែរ ផ្តោតលើការកសាងពាណិជ្ជសញ្ញា កែលម្អគំរូម៉ូដែលសម្បកវេចខ្ចប់ ជំរុញពាណិជ្ជកម្ម គោលបំណងលើកកម្ពស់លទ្ធភាពប្រកួតប្រជែងសម្រាប់ផលិតផល៕
អត្ថបទ៖ មិញតឹម រូបថត៖ ឌឹក ថ
ប្រែសម្រួល៖ សឺន ហេង