ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នាថ្ងៃអង្គារនេះ បានប្រកាសអំពីការដាក់ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណា ប្រភេទថ្មី ដែលកន្លងមកមានត្រឹមឈ្មោះសម្គាល់ បណ្តោះអាសន្នថា 2019-nCoV។
![]() |
រូបភាពប្រភេទថ្មីរបស់ វីរុសកូរ៉ូណា បង្កការផ្ទុះរាលដាលជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវត្រូវបាន WHO ដាក់ឈ្មោះអោយថា Covid-19។ រូបថត៖ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន វៀតណាម |
យោងតាមលោក Tedros ក្នុងនោះ Co និង Vi គឺតំណាងឲ្យពាក្យ "កូរ៉ូណាវីរុស" (Coronavirus) ឬ "វីរុសកូរ៉ូណា"។ រីឯ D តំណាងឲ្យពាក្យថា "ជំងឺតាត្បាត " (Disease) ហើយលេខ 19 តំណាងឲ្យឆ្នាំ ២០១៩ ជាពេលដែលវីរុសកូរ៉ូណាថ្មីនេះត្រូវបានរកឃើញជាលើកដំបូង។
![]() |
លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក (WHO) ប្រកាសអំពីការដាក់ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណា គឺ "Covid-19"។ ប្រភពរូបថត៖ រស្មីកម្ពុជា |
លោកប្រមុខអង្គការ WHO បានគូសបញ្ជាក់ថា៖ ឈ្មោះផ្លូវការ "Covid-19" នេះ គឺមិនមានភ្ជាប់ទៅនឹងទីតាំងភូមិសាស្ត្រ សត្វ ក្រុមបុគ្គល ឬជាតិសាសន៍ណាមួយឡើយ ដែលវាជាកត្តាប្រសើរបំផុត ហើយងាយស្រួលហៅថែមទៀតផង គឺ "ខូវីដ - ១៩"៕
ជ័យពិសិដ្ឋ
(តាមទីភ្នាក់ងារព័ត៌មានវៀតណាម រស្មីកម្ពុជា)