យោងាមសារព័ត៌មានថ្មីៗ កាលពីល្ងាចថ្ងៃទី ៤ ខែ មិថុនា ក្រសួងសុខាភិបាល កម្ពុជា បានប្រកាសពីការរកឃើញប្រភេទវីរុសបំប្លែងថ្មី B.1.617 លើអ្នកជំងឺ ៣ រូបដែលជាពលករទើបត្រឡប់ពីប្រទេស ថៃ តាមច្រក អូរស្មាច់ ខេត្ត ឧត្តរមានជ័យ។
អ្នកជំងឺគឺជាស្ត្រីម្នាក់អាយុ ២៧ ឆ្នាំ នៅពេទ្យ ឧត្តរមានជ័យ បុរសអាយុ ៤៦ ឆ្នាំនៅពេទ្យ ឯកភ្នំនិងបុរសអាយុ ៤៣ ឆ្នាំនៅពេទ្យ មោងឫស្សី ខេត្ត បាត់ដំបង។

ក្រោយការស្រាវជ្រាវរកឃើញ ក្រសួងសុខាភិបាល កម្ពុជា បានណែនាំភ្លាមៗ ទៅមន្ទីរសុខាភិបាលខេត្តពាក់ព័ន្ធឲ្យបង្កើនការយកចិត្តទុកដាក់និងពង្រឹងអនុវត្តគោលការណ៍សុខាភិបាលដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។
វីរុសបំប្លែងថ្មីប្រភេទ B.1.617 (ដែលតា) ដែលរកឃើញមុនគេនៅ ឥណ្ឌា កំពុងបង្កព្រួយបារម្ភក្នុងពិភពលោក ក្នុងនោះប្រទេស ៧ នៅ អាស៊ាន ដែលបានរកឃើញវីរុសបំប្លែងថ្មីរួមមាន៖ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និង កម្ពុជា៕
ដកស្រង់និងកែសម្រួលពីថ្មីៗ ដោយ៖ ទេវី