![]() |
ក្រកោចេញផ្លែនៅនឹងគល់តែម្ដង ងាយស្រួលប្រមូលផល |
ជាមួយនឹងតម្លៃលក់ពី ៨៥.០០០ ដល់ ៩០.០០០ ដុងក្នុងមួយគីឡូក្រាមផ្លៃស្រស់ ៤៧០.០០០ ដល់ ៥០០.០០០ ដុងក្នុងមួយគីឡូក្រាមផ្លែស្ងួត អ្នកដាំក្រកោអាចចំណូលបានរាប់រយលានដុងក្នុងមួយហិកតា។ ប្រសិនបើថែទាំបានល្អ ដើមក្រកោអាចផ្តល់ផលក្នុងអំឡុងពេលពី ១០ ដល់ ១២ ឆ្នាំ។
![]() |
ជាមួយនឹងលក្ខណៈងាយដាំ ងាយថែទាំ តម្លៃផលិតផលខ្ពស់ ទីផ្សារស្ថិរភាព ក្រកោបានក្លាយជាដំណាំលុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រជូនបងប្អូនជនជាតិ ម៉ុង នៅឃុំ ទ័រទិញ ស្រុក ទន់យ៉ាវ |
![]() |
អាស្រ័យបានចំណូលខ្ពស់ពីការដាំក្រកោ គ្រួសារបងប្អូនជនជាតិ ម៉ុង ជាច្រើននៅឃុំ ទ័រទិញ ស្រុក ទន់យ៉ាវ បានរួចផុតពីភាពក្រីក្រនិងក្លាយជាអ្នកមាន |
ដើមក្រកោមានលក្ខណៈឱសថខ្ពស់ ត្រូវបានប្រើប្រាស់ក្នុងវេជ្ជសាស្រ្ត។ បើប្រៀបធៀបទៅនឹងប្រភេទដំណាំដទៃទៀត ដាំក្រកោគឺមិនចាំបាច់ជម្រះស្មៅ គ្រាន់តែដាក់ជីតែមួយដងគត់នៅពេលទើបដាំ ម៉្លោះហើយ ប្រាក់ចំណាយក្នុងការវិនិយោគតិចតែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
ដូច្នេះហើយការដាំដើមក្រកោកំពុងជាទិសដៅថ្មីក្នុងការអភិវឌ្ឍកសិកម្មរបស់បងប្អូនជនជាតិនៅតំបន់ខ្ពស់ ដៀនបៀន៕