ក្នុងរយៈពេលកន្លងទៅក្រុមគ្រួសារប្រជាកសិករ អាជីវកម្មជាច្រើននៅខេត្ត និញធន់ វិនិយោគ អភិវឌ្ឍគំរូដាំត្រសក់ផ្អែមអនុវត្តបច្ចេកវិទ្យាខ្ពស់តាមស្តង់ដារ VietGAP។
មិនត្រឹមតែផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ប៉ុណ្ណោះទេ គំរូនេះថែមទាំងបើកចេញទិសដៅថ្មីអោយផ្នែកកសិកម្មមូលដ្ឋានទៀតផង។
 បច្ចុប្បន្នខេត្ត និញធន់ មានអាជីវកម្មជាច្រើនជំនាញក្នុងការដាំត្រសក់ផ្អែមដូចជាកសិដ្ឋាន វ៉ាន់បាវ កសិដ្ឋាន Danny Green Organic និញធន់...
បច្ចុប្បន្នខេត្ត និញធន់ មានអាជីវកម្មជាច្រើនជំនាញក្នុងការដាំត្រសក់ផ្អែមដូចជាកសិដ្ឋាន វ៉ាន់បាវ កសិដ្ឋាន Danny Green Organic និញធន់...
សង្កេតឃើញសក្ដានុពលនៃត្រសក់ផ្អែម ឆ្នាំ ២០១៩ បង ទ្រឿង ក្វាងបូន នៅឃុំ មីសឺន ស្រុក និញសឺន បានវិនិយោគសាងសង់កសិដ្ឋាន PT ហ្វាម ផ្ទៃដីទំហំ ១ ហិកតាជំនាញក្នុងការដាំត្រសក់ផ្អែម។
ដោយចំណាយលើកដំបូងធ្វើផ្ទះសំណាញ់ប្រហែល ៤០០ ដល់ ៥០០ លាន ដុងក្នុង ១.០០០ ម៉ែត្រការ៉េ បង បូន ដាំត្រសក់ពីរប្រភេទ TL3 និង ML238។ ការអនុវត្តប្រព័ន្ធស្រោចស្រពជាតំណក់ទឹក ប្រើប្រាស់តែផលិតផលជីវ សាស្រ្តកែច្នៃជីសរីរាង្គជាដើម បានជាត្រសក់លូតលាស់លឿនផ្តល់ផ្លែស្អាត ស្មើ។
ត្រសក់មួយរដូវៗ អូសអន្លាយពី ៦០ ដល់ ៧០ ថ្ងៃ ផ្តល់ផលប្រហែល ៣,៥ តោនក្នុង ១.០០០ ម៉ែត្រការ៉េ។ ដោយមានតម្លៃលក់ចំនួន ៣៥.០០០ ដុងក្នុងមួយគីឡូក្រាម បង បូន រកបានប្រាក់ចំណេញប្រហែល ១,៥ ពាន់ លានដុងមួយឆ្នាំ។
បច្ចុប្បន្ន ខេត្ត និញធន់ មានសហគ្រាសជាច្រើនជំនាញក្នុងការដាំត្រសក់ផ្អែមដូចជា៖ កសិដ្ឋាន វ៉ាន់បាវ កសិដ្ឋាន Danny Green Organic និញធន់ ជាដើម។
 ប្រជាជនឃុំ មីសឺន ប្រមូលផលត្រសក់ផ្អែម
ប្រជាជនឃុំ មីសឺន ប្រមូលផលត្រសក់ផ្អែម
យោងតាមលោក ទ្រឿង ខាក់ទ្រី អនុប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត និញធន់ បានឲ្យដឹងថា ការវិនិយោគក្នុងការដាំត្រសក់ ផែ្អមអនុវត្តបចេ្ចកវិទ្យាខ្ពស់បាននិងកំពុងបង្កជំហានលក្ខណៈទម្លុះទម្លាយក្នុងការអនុវត្តវិទ្យាសាស្ត្រ - បច្ចេកទេសចូលក្នុងការផលិតកម្មនៅមូលដ្ឋាន ជួយបង្កើនទិន្នផល គុណភាពដំណាំដាំដុះ៕
អត្ថបទនិងរូបថត៖ ង្វៀន ថាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ
 
  
   
   
   
   
   
   
   
   
   
   
   
   
   
   
   
   
   
   
   
   
   
   
   
   
   
   
   
   
   
   
   
   
   
  