ក្លាហានហ៊ានអភិវឌ្ឍសេដ្ឋកិច្ចផ្តើមពីប្រភពទុនកម្ចីអនុគ្រោះ

ក្លាហានហ៊ានអភិវឌ្ឍសេដ្ឋកិច្ចផ្តើមពីប្រភពទុនកម្ចីអនុគ្រោះ

ផ្តើមពី "កម្លាំងសន្ទុះ" នៃប្រភពទុនកម្ចីដើម្បីដោះស្រាយការងារធ្វើរបស់ធនាគារគោលនយោបាយ​សង្គម ក្នុងរយៈពេលកន្លង នារីជាច្រើននៅភូមិសាស្រ្តខេត្ត បេនត្រែ ចេះទាញយកអត្ថប្រយោជន៍ពីបង្កបង្កើន​ផលិតកម្ម បន្តថែរក្សានិងពង្រីកសិប្បកម្មផលិតកម្ម អាជីវកម្ម។ ផ្តើមពីនោះ ជួយបងប្អូននារីមានប្រភពចំណូលស្ថិរភាព អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ឈានឡើងធ្វើមានដោយស្របច្បាប់នៅស្រុកកំណើតរបស់ខ្លួន។

ផ្តើមពី "កម្លាំងសន្ទុះ" នៃប្រភពទុនកម្ចីដើម្បីដោះស្រាយការងារធ្វើរបស់ធនាគារគោលនយោបាយ​សង្គម ក្នុងរយៈពេលកន្លង នារីជាច្រើននៅភូមិសាស្រ្តខេត្ត បេនត្រែ ចេះទាញយកអត្ថប្រយោជន៍ពីបង្កបង្កើន​ផលិតកម្ម បន្តថែរក្សានិងពង្រីកសិប្បកម្មផលិតកម្ម អាជីវកម្ម។ ផ្តើមពីនោះ ជួយបងប្អូននារីមានប្រភពចំណូលស្ថិរភាព អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ឈានឡើងធ្វើមានដោយស្របច្បាប់នៅស្រុកកំណើតរបស់ខ្លួន។

ជិត ១០ ឆ្នាំមុន លោកស្រី លឺវ ធីហ្វាងអៀន (កើតឆ្នាំ ១៩៨១) នៅភូមិ តឹនហ្វាត្រុង ឃុំ តឹនភូតី ស្រុក ម៉កាយបាក់ ខេត្ត បេនត្រែ បានរៀនជំនាញកាត់ដេរសម្លៀកបំពាក់។ ដូច្នេះហើយ ​អ្នកស្រី អៀន ជាមួយនឹង​ស្វាមី​បាន​ប្ដេជ្ញាចិត្តតាម​អាជីព​កាត់ដេរ​សម្លៀកបំពាក់​ផ្តើមពីដើមទុន​ដែលប្តីប្រពន្ធគាត់សន្សំសំចៃបាន។

BT 1.jpg
កម្មាភិបាលនៃសមាគមនារីផ្តោះប្តូរជាមួយនឹងអ្នកស្រី លឺវ ធីហ្វាងអៀន ឃុំ តឹនភូតី ស្រុក ម៉កាយបាក់ ខេត្ត បេនត្រែ អំពី​ការទូទាត់ប្រភពទុនកម្ចីអនុគ្រោះរបស់ធនាគារគោលនយោបាយសង្គម

ជាមនុស្សម៉ត់ចត់ មានទំនួលខុសត្រូវទើបការងារកាន់តែមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ ប្តីប្រពន្ធអ្នកស្រី អៀន មានបំណងពង្រីកទំហំទ្រង់ទ្រាយ ទិញម៉ាស៊ីនដេរបន្ថែមទៀតដើម្បីអាចដំណើរការការងារ បំពេញតម្រូវ​ការរបស់ដៃគូប៉ុន្តែការលំបាកបំផុតសម្រាប់អ្នកស្រីនៅពេលនេះគឺជាប្រភពទុន។

ជាសំណាងល្អ អ្នកស្រីត្រូវបានសមាគមសហព័ន្ធនារីឃុំ តឹនភូតី ឧទ្ទេសនាមប្រភពទុនកម្ចីដោះស្រាយការងារ​ធ្វើ​​ពីការិយាល័យប្រតិបត្តិការនៃធនាគារគោលនយោបាយសង្គមស្រុក ម៉កាយបាក់ ជាមួយនឹងទឹកប្រាក់ចំនួន ៥០ លានដុង។ ថ្ងៃទម្លាក់ថវិកាប្រភពទុន សប្បាយចិត្តប្រៀបដូច "គ្រោះរាំងស្ងួតជួបនឹងទឹកភ្លៀង" នោះ អ្នកស្រីបាន​ទិញ​ម៉ាស៊ីនដេរមួយភ្លាមៗ ហើយជ្រើសរើសពលករបន្ថែមទៀត។

អ្នកស្រី អៀន រ៉ាយរ៉ាប់ប្រាប់ថា ជាមួយនឹងប្រភពទុនកម្ចីចំនួន ៥០ លានដុង ជារៀងរាល់ខែ អ្នកស្រីបង់ការប្រាក់ ដើមទុននិងដាក់ប្រាក់សន្សំតិចជាង ២ លានដុង។ បន្ទាប់​ពី​កាត់​ប្រាក់​កម្ចី​ពី​ធនាគារនិង​ចំណាយ​ផ្សេងៗ ទៀត ក្រុមគ្រួសារ​របស់អ្នកស្រី​ក៏​មាន​ប្រាក់​ចំណូល​ប្រចាំ​ខែ​សមរម្យ​ដែរ។

ប្រើប្រាស់ប្រភពទុនក្នុងគោលបំណងត្រឹមត្រូវនិងធ្វើការងាររកស៊ីមានប្រសិទ្ធភាព ក្រោយកាលកំណត់របស់​ធនាគារ ដើមឆ្នាំ ២០២៤ អ្នកស្រីត្រូវបានបង្កើតលក្ខខណ្ឌងាយស្រួលបន្តខ្ចីដើមទុន ជាមួយនឹងទឹកប្រាក់ ៩០ លានដុងសម្រាប់​វិនិយោគទិញម៉ាស៊ីនដេរ ឧបករណ៍ផ្សេងៗ ទៀត ពង្រីកផលិតកម្ម។

អ្នកស្រី អៀន រីករាយនិយាយថា អាស្រ័យដោយមានប្រភពទុពីធនាគារគោលនយោបាយសង្គម "បន្តកម្លាំង" គ្រួសាររបស់អ្នកស្រីទើបបានដូចសព្វថ្ងៃនេះ។ ជា​ពិសេសកាន់តែសប្បាយចិត្តជាងទៅទៀត​នៅ​ពេលសាមីខ្លួបាន​ជួយបងប្អូននារីនៅ​ជុំវិញ​​មាន​ការងារ​ស្ថិរភាព រក​ប្រាក់​ចំណូលផង មើលថែគ្រួសារ​ផង។

បច្ចុប្បន្ននេះ សិប្បកម្មផលិតកម្មរបស់អ្នកស្រី ហ្វាងអៀន មានម៉ាស៊ីនដេរ ម៉ាស៊ីនដេរ​អេឡិកត្រូនិក... ជាង ១០ គ្រឿង បង្កើតការងារធ្វើនៅផ្ទាល់កន្លែងសម្រាប់ពលករចំនួន ១៥ នាក់។ ប្រាក់ចំណូលជាមធ្យមរបស់​អ្នកដេរគឺពី ៤,៥ ទៅ ៦ លានដុងក្នុងមួយខែ (អាស្រ័យលើការបញ្ជាទិញដែលបានបញ្ជាក់ដោយដៃគូ)។

អញ្ជើញមកទស្សនាសិប្បកម្មកាត់ដេរ ម៉ុងត្វៀន របស់អ្នកស្រី លេ ធីម៉ុងត្វៀន (កើតក្នុងឆ្នាំ ១៩៨៤) នៅភូមិ ហ៊ឹងហ្វាដុង ឃុំ ហ៊ឹងញឿង ស្រុក យ៉ុងត្រូម យើងខ្ញុំទទួលបានអារម្មណ៍ថាមានបរិយាកាសពលកម្មដ៏អស់ពី​ចិត្តពីថ្លើមរបស់បងប្អូននារី​ជិតរាប់សិបនាក់ដែលជាពលករនៅមូលដ្ឋាន។

អ្នកស្រី ត្វៀន ឲ្យដឹងថា បន្ទាប់ពីបែកបាក់គ្រួសារ ម្នាក់ឯងចិញ្ចឹមកូនពីរ អ្នកស្រីបានត្រឡប់មកស្រុកកំណើតវិញ ប្រាក់ចំណូលក៏លំបាកធ្វើឱ្យអ្នកស្រីតែងតែព្រួយបារម្ភ គិតគូរអំពីការស្វែងរកទិសដៅថ្មីដើម្បីអភិវឌ្ឍសេដ្ឋកិច្ច​គ្រួសារ។ ជាមួយនឹងទឹកដៃដេរជាង ១០ ឆ្នាំ នៅឆ្នាំ ២០២២ អ្នកស្រី ត្វៀន ស្វែងយល់និងក្លាហានខ្ចីប្រាក់ពី​ប្រភព​ទុនកម្ចីដើម្បីដោះស្រាយការងារធ្វើរបស់ធនាគារគោលនយោបាយសង្គម (៧០ លានដុង) សម្រាប់បើក​សិប្បកម្ម​កាត់ដេរនៅផ្ទះ។

BT 2.jpg
សិប្បកម្មកាត់ដេររបស់អ្នកស្រី លឺវ ធីហ្វាងអៀន នៅឃុំ តឹនភូតី ស្រុក ម៉កាយបាក់ ខេត្ត បេនត្រែ

អាស្រ័យដោយទុនកម្ចីអនុគ្រោះ អ្នកស្រី ត្វៀន បានវិនិយោគព្រមៗ គ្នារាល់ម៉ាស៊ីនដេរឯកទេសដើម្បីកាត់ដេរ​ទំនិញ​សម្លៀកបំពាក់សម្រាប់ក្រុមហ៊ុនកាត់ដេរនៅទីក្រុង ហូ ជីមិញ ទាក់ទាញពលករនារីជាច្រើនដែលទំនេរក្នុង​ស្រុក​មកធ្វើការ ដោយទទួលបានប្រាក់ខែពី ៣ ទៅ ៣,៥ លានដុងមួយខែ។

តាមប្រធានសមាគមសហព័ន្ធនារីខេត្ត បេនត្រែ លោកស្រី ង្វៀន ធីគីមថ្វា មានប្រសាសន៍ថា ឥណទាន​គោលនយោបាយបានពង្រីកប្រសិទ្ធភាពយ៉ាងខ្លាំង រួមចំណែកកាត់បន្ថយគម្លាតរវាងអ្នកមាននិងអ្នកក្រ អភិវឌ្ឍ​សេដ្ឋកិច្ច លំនឹងជីវភាព សន្តិសុខគោលនយោបាយ វប្បធម៌ សង្គមនិងកសាងជនបទថ្មីនៅមូលដ្ឋានរួមចំណែក​ក្នុងការ​ទប់ស្កាត់ស្ថានការយកប្រាក់កម្រៃខ្ពស់ ឥណទានក្រៅផ្លូវការ។

ប្រធានសមាគមសហព័ន្ធនារីខេត្ត បេនត្រែ មានប្រសាសន៍ បញ្ជាក់ឥណទានគោលនយោបាយសង្គមគឺជាទម្រ​សម្រាប់ក្រុមគ្រួសារក្រីក្រ ជិតបន្ទាត់នៃភាពក្រីក្រ ក្រុមគ្រួសារមានស្ថានភាពលំបាកនោះ សមាគមគ្រប់លំដាប់​ថ្នាក់នៅភូមិសាស្រ្តខេត្តក៏បានយកចិត្តទុកដាក់ក្នុងការជួយឧបត្ថម្ភនារីលើកកម្ពស់សមត្ថភាពធ្វើម្ចាស់សេដ្ឋកិច្ចរបស់នារីផ្សារភ្ជាប់ជាមួយនឹងការអនុវត្តកម្មវិធី គម្រោង ចាប់ពីការងារឧបត្ថម្ភការហ្វឹកហាត់ បង្រៀន​វិជ្ជាជីវៈ ផ្ទេរវិជ្ជា​ជីវៈ អភិវឌ្ឍសេដ្ឋកិច្ចសមូហភាព កសាងគំរូការងាររកស៊ីចិញ្ចឹមជីវិតដល់ការងារតាម​ដានលើកទឹកចិត្ត ចាត់ចែង​ជំនួយ។

តាមនោះ ក្នុងរយៈពេល ១០ ឆ្នាំនៃការំផុសចលនា “ជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ” សមាគម​គ្រប់លំដាប់ថ្នាក់​បានចលនានារីមានជីវភាពធូរធារចំនួន ១៣៩.៥៦០ នាក់ជួយ ៩៣.២៧៤ នាក់នារីដែលមាន​ជីវភាពក្រីក្រនឹង​ទឹកប្រាក់ជាង ១៣៨ ពាន់លានដុង សហការបំផុសទិវាសន្សំសំចៃរួមដៃគ្នាដើម្បីអ្នកក្រ​សម្រេច​ ១៤៧,៥% សហការរៀបចំការបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្ទេរវិជ្ជាជីវៈជូននារីចំនួន ២៣.៦៨០នាក់ ណែនាំ​ការងា​រធ្វើជូន ៩៨.៨១៥ នាក់ ពិគ្រោះ ឧទ្ទេសនាមពលករជិត ៤.០០០ នាក់មានកំណត់ពេលវេលានៅក្រៅ​ប្រទេស។

ទន្ទឹមនឹងនោះ បើក ១៣៦ ថ្នាក់ហ្វឹកហាត់ - ពិភាក្សាលើកកម្ពស់គុណភាពឥណទានប្រាក់កម្ចីតាមរយៈក្រុម ថ្នាក់អប់រំហិរញ្ញវត្ថុ គ្រប់គ្រងការចំណាយ កសាងផែនការអាជីវកម្ម ជំរុញការផ្ទេរភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រ​និងបច្ចេកទេសឱ្យសមាជិកនារីជាង ១០៣ ពាន់លើកនាក់ដើម្បីជួយបងប្អូននារីចេះប្រើភាពជឿនលឿនផ្នែក​វិទ្យាសាស្ត្រនិងបច្ចេកទេសចូលទៅក្នុងផលិតកម្ម ការចិញ្ចឹមសត្វ ផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំ លើកកម្ពស់​ប្រសិទ្ធភាពសេដ្ឋកិច្ច។

នាពេលខាងមុខ នារី បេនត្រែ នឹងផ្តោតលើការរៀបចំគួបផ្សំរាល់សកម្មភាព ចលនារបស់សមាគមផ្សារភ្ជាប់នឹង​រាល់សកម្មភាពឧបត្ថម្ភខ្ចីទុននិងផ្ទេរភាពជឿនលឿននៃផ្នែកវិទ្យាសាស្ត្រនិងបច្ចេកទេស បង្រៀនវិជ្ជាជីវៈ​បង្កើត​ការងារធ្វើ... លើកកម្ពស់ប្រសិ្ធភាពប្រើទុន អភិវឌ្ឍសេដ្ឋកិច្ចរបស់បងប្អូននារីក្រីក្រ។

ក្នុងពេលតែមួយ សហការជាមួយធនាគារគោលនយោបាយសង្គមដើម្បីវិភាគ វាយតម្លៃ ស្វែងរកមូលហេតុ ស្នើរក​ដំណោះស្រាយជំនះភាពទន់ខ្សោយក្នុងសកម្មភាពប្រគល់ទំនុកចិត្ត ជាពិសេសគឺការងារដកបំណុលអាក្រក់ លើកកម្ពស់គុណភាពឥណទានគោលនយោបាយ ចូលរួមត្រួតពិនិត្យនិងដឹកនាំក្រុមសន្សំសំចៃនិងខ្ចីទុនធ្វើ​ប្រតិបត្តិការជាមួយធនាគារគោលនយោបាយសង្គមនៅចំណុចប្រតិបត្តិការចល័តតាមពេលវេលានិងទីតាំងបានកំណត់ ត្រួតពិនិត្យជាប្រចាំ ពង្រឹងពង្រីកលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពសកម្មភាពនៃក្រុមសន្សំសំចៃនិងខ្ចី​ទុនត្រូវបានគ្រប់គ្រងដោយសមាគម...

តាមស្ថិតិ បន្ទាប់អស់រយៈពេលជាង ១០ ឆ្នាំអនុវត្តសារាចរលេខ ៤០ មកទល់ពេលនេះ បំណុលសងមិនទាន់​អស់​​ដោយប្រគល់ទំនុកចិត្តរបស់សមាគមសហព័ន្ធនារីគឺជាង ១.៨០០ ពាន់លានដុង ស្មើនឹង ៤១,៩៤% នៃ​បំណុល​សរុបរបស់​ធនាគារគោលនយោបាយសាខា​ខេត្ត បេនត្រែ ដោយ​ប្រគល់​ទំនុកចិត្ត​តាម​រយៈ​អង្គការ​និង​អង្គការ​មហាជន។ បច្ចុប្បន្ន​នេះ សមាគមនារីគ្រប់លំដាប់ថ្នាក់ បេនត្រែ មាន ១.១៥៨ ក្រុម​សន្សំសំចៃនិងខ្ចីទុន​ដែល​មាន​បំណុល​​សងមិនទាន់អស់ អត្រា​បំណុល​ហួស​កំណត់​គឺ ០,១២% (ទាប​បំផុត)។ អត្រានៃក្រុមគ្រួសារ​ខ្ចីទុនចូលរួម​ផ្ញើសន្សំសំចៃ​ឈានដល់ជាង ៩៨%៕

អត្ថបទនិងរូបថត៖ ជឿងដាយ
ប្រែសម្រួលដោយ៖ អៀនថាញ់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍

តែ សានទ្វៀត - "ភោគទ្រព្យបៃតង" នៅកន្លែងព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ តី កូនលិញ

តែ សានទ្វៀត - "ភោគទ្រព្យបៃតង" នៅកន្លែងព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ តី កូនលិញ

នៅលើកម្រិតកម្ពស់ជិត ១.០០០ ម៉ែត្រប្រៀបជាមួយនឹងនីវ៉ូទឹកសមុទ្រ កន្លែងជួរភ្នំ តី កូនលិញ លាតសន្ធឹងកណ្តាលអាកាសវេហា ដើមតែ សានទ្វៀត ដ៏ធំមួយគល់ៗ នៅឃុំ កាវបូ ស្រុក វីស្វៀន (ខេត្ត ហាយ៉ាង) នៅតែបៃតងលូតលាស់ល្អកណ្តាលខ្យល់អ័ព្ទព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ។ ផ្តើមពីដើមតែអាយុរាប់រយឆ្នាំទាំងនេះ ជនជាតិ យ៉ាវ កាវបូ កំពុងដាស់សក្តានុពលកសិកម្មពិសេសពីមួយជំហានទៅមួយជំហាន អភិវឌ្ឍសេដ្ឋកិច្ចបៃតងនិងកសាងគំរូទេសចរណ៍អន្តោគ្រាមផ្សារភ្ជាប់នឹងការអភិរក្សវប្បធម៌ប្រពៃណី។

លេខាសាខាបក្សអស់ពីចិត្តថ្លើមជួយប្រជាជនរួចផុតពីភាពក្រីក្រ

លេខាសាខាបក្សអស់ពីចិត្តថ្លើមជួយប្រជាជនរួចផុតពីភាពក្រីក្រ

នៅភូមិ សែវឡា ឃុំ វៀនអានដុង ស្រុក ង៉ុកហៀន (ខេត្ត កាម៉ៅ) លោកស្រី ត្រឹន ធីធូ ជាលេខាសាខាបក្សភូមិអស់ពីចិត្តទំនួលខុសត្រូវ តែងតែគិតគូរជួយជ្រោមជ្រែងក្រុមគ្រួសារក្រីក្រឈោងឈានឡើងអភិវឌ្ឍសេដ្ឋកិច្ច រួបរួមកម្លាំងកសាងស្រុកស្រែជនបទធំទូលាយ។

បង រើចឹម យ្ជុក ប្រធានភូមិ ចឹម អាណែហ៍ សង្កាត់ ជីឡាំង ទីក្រុង ព្លៃគូ ខេត្ត យ៉ាឡាយ ជាច្រើនឆ្នាំកន្លងទៅជាគំរូភ្លឺថ្លារបស់បងប្អូនជនជាតិ ច្រាយ

រើចឹម យ្ជុក - គំរូភ្លឺថ្លារបស់បងប្អូនជនជាតិ ច្រាយ

សកម្មចលនាបងប្អូនជនជាតិអភិវឌ្ឍសេដ្ឋកិច្ច កសាងជនបទថ្មី បង រើចឹម យ្ជុក កើតឆ្នាំ ១៩៨២ ជាប្រធានភូមិ ចឹម អាណែហ៍ សង្កាត់ ជីឡាំង ទីក្រុង ព្លៃគូ ខេត្ត យ៉ាឡាយ ជាច្រើនឆ្នាំកន្លងទៅជាគំរូភ្លឺថ្លារបស់បងប្អូនជនជាតិ ច្រាយ។

អ្នកស្រី វ៉ាហ៊ៃយ៉ាប៊ៃវៃ (អាវពណ៌ផ្កាឈូក)ចែករំលែកថា ចំណុចពិសេសនៃបណ្តាចង្វាក់រាំ ចាម គឺជាការគួបផ្សំទន់ភ្លន់ល្វាសល្វន់រវាងចលនាដៃនិងដងខ្លួន

ឱសថការិនីជនជាតិ​ ចាម ខិតខំប្រឹងប្រែង​ថែរក្សាបណ្តាចង្វាក់រាំ​ប្រពៃណី

ការខិតខំប្រឹងប្រែងហាត់សមនិងបង្ហាត់បង្រៀនបណ្តាចង្វាក់រាំប្រពៃណី ចាម អ្នកស្រី វ៉ាហ៊ៃយ៉ាប៊ៃវៃ (អាយុ ៣៧ ឆ្នាំ) ឱសថការិនីមណ្ឌលសុខភាពឃុំ ស៊ន់ហ៊ឹង ស្រុក ស៊ន់ឡុក (ខេត្ត ដុងណាយ) បានក្លាយជាអ្នកជម្រុលទឹកចិត្តចំណាប់អារម្មណ៍ដល់យុវជនយុវនារីជនជាតិ ចាម ជាច្រើននៅមូលដ្ឋាន។
ឲ្យសត្វពាហនៈស៊ីដោយមានរបបចំណី ៥ គីឡូក្រាមចំណោះទម្ងន់សត្វ ១០០ គីឡូក្រាមក្នុងមួយថ្ងៃ

វិធានការរក្សាទុកនិងកែច្នៃចំណីបៃតងស្រស់មួយចំនួន

បន្ទាប់ពីប្រមូលផលស្រូវរួចរាល់ មាមីងបងប្អូនគួរតែហាលចំបើងភ្លាម។ នៅពេលហាលចាំបាច់ត្រឡប់ដើម្បីចំបើងស្ងួតស្មើហើយឆាប់ស្ងួត។ មូរចំបើង ស្ងួតជាពំនូក មានប្រក់ដំបូលបាំងភ្លៀង ឬច្រកឲ្យណែនការុង ហើយយកដាក់ក្នុងឃ្លាំងរក្សាទុក។
ឆ្លៀតប្រើប្រាស់វត្ថុធាតុដើមដែលមានស្រាប់នៅមូលដ្ឋាន អ្នកស្រី ង្វៀន ថាញ់ធុយ វិនិយោគ កែច្នៃផលិតផលជាច្រើនសម្រេចស្តង់ដារ OCOP ដូចជាបង្គា Metapenaeus ensis ក្រៀម ត្រីងៀតប្រឃឿ បង្គាបាយគាបមួយកម្តៅថ្ងៃ ។ល។

សេដ្ឋិនីចិញ្ចឹមបង្គាបច្ចេកវិទ្យាខ្ពស់

ចំពោះប្រជាជនតំបន់ជាប់មាត់សមុទ្រស្រុក ដុងហាយ (ខេត្ត បាកលៀវ) អ្នកស្រី ង្វៀន ថាញ់ធុយ - នាយិកាសហគ្រាសជលផល ថាញ់ធុយ មិនត្រឹមតែជាកសិករពូកែមួយក្នុងការបង្កបង្កើនផលប៉ុណ្ណោះទេ ថែមទាំងមានសណ្តានចិត្តអាណិតស្រលាញ់ បើកចិត្តបើកបេះដូងជាស្រេចជួយអ្នកមានបណ្តាស្ថានភាពលំបាកលំបិនទៀតផង។
កម្មករវេចខ្ចប់គ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិតផលិតកម្មពាណិជ្ជកម្ម ឌឹកធិញ នៅឃុំ ថុងញឹត ស្រុក ប៊ូដាំង

លើកកម្ពស់តម្លៃគ្រាប់ស្វាយចន្ទី ប៊ិញភឿក

ដោយមានផ្ទៃដីជាង ១៥០.០០០ ហិកតា ដាំប្រមូលផ្តុំនៅតាមស្រុក ប៊ូដាំង ប៊ូយ៉ាម៉ឹប ភូរៀង និង ដុងភូ ខេត្ត ប៊ិញភឿក មិនត្រឹមតែជា "ធានីស្វាយចន្ទីរបស់ វៀតណាម" ប៉ុណ្ណោះទេ ថែមទាំង ជាមូលដ្ឋាននាំមុខគេទូទាំងប្រទេសអំពីចំនួនសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី (ចំនួន ១.៤១៦ សិប្បកម្ម) ទៀតផង។
ទ្រុងចិញ្ចឹមត្រូវបានរចនាសមស្របទៅតាមមុខសញ្ញានីមួយៗ អាយុកាលរបស់មាន់និងគោលបំណង នៃផលិតកម្ម សមស្របលក្ខខណ្ឌអាកាសធាតុតំបន់ភូមិភាគដើម្បីសត្វមាន់ធំធាត់ល្អបំផុត

តម្រូវការមួយចំនួនអំពីទ្រុងក្រោលក្នុងការចិញ្ចឹមមាន់សរីរាង្គ

* ទីតាំងចិញ្ចឹម៖ - ត្រូវបានកំណត់យកតំបន់ចិញ្ចឹម មានតំបន់ទ្រនាប់ឬព័ទ្ធរបង ដាច់ដោយ ឡែកពីតំបន់ផ្សេង។ - កន្លែងចិញ្ចឹមសត្វនៅតំបន់ខ្ពស់ស្រឡះ ងាយបង្ហូរទឹក ឃ្លាតឆ្ងាយពីត្រូវបំពុល បរិស្ថានឬតំបន់ ប្រមូលផ្តុំធ្វើប្រព្រឹត្តកម្មកាកសំណល់ប្រជុំជីវភាព កាកសំណល់ ឧស្សាហកម្ម កាកសំណល់ក្នុងមន្ទីរពេទ្យ។
សត្វគោដែលកើតជំងឺច្រើនតែពកកន្ទួលតាំងពីតូចដល់ធំនៅលើស្បែក

ការសម្គាល់ដឹងជំងឺដុំពកស្បែកនៅលើក្របីគោនិងដំណោះស្រាយក្នុងការបង្ការព្យាបាលជំងឺ

​ជំងឺដុំពកស្បែកជាជំងឺឆ្លងរាលដាលលើសត្វក្របី គោ។ ដើម្បីម្ចាស់ការក្នុងការបង្ការព្យាបាលនិងកាត់បន្ថយជាអប្បបរមាការអន្តរាយដោយជំងឺបង្កឡើង សូមចែករំលែកជាមួយបងប្អូនជនរួមជាតិអ្នកចិញ្ចឹមសត្វ អំពីលក្ខណៈសម្គាល់ដឹងនិងវិធីបង្ការព្យាបាលមួយចំនួនដូចខាងក្រោម៖
ដង់ស៊ីតេស្ទូងស្រូវចាប់ពី ១៨ ដល់ ២៥ គុម្ពក្នុងមួយមែត្រការ៉េអាស្រ័យតាមរយៈពេលលូតលាស់នៃពូជស្រូវដែលធ្វើនិងកម្រិតប្រពលវប្បកម្ម

តម្រូវការបច្ចេកទេសសំខាន់ៗ មួយចំនួនពេលប្រើម៉ាស៊ីនស្ទូងស្រូវ

បច្ចុប្បន្ននេះ ម៉ាស៊ីនស្ទូងត្រូវបានចាត់ទុកជាដំណោះស្រាយមានប្រសិទ្ធភាព ក្នុងដំណាក់កាលស្ទូងស្រូវក្នុងគោលបំណងជួយកាត់បន្ថយបរិមាណគ្រាប់ពូជសាបព្រោះ កាត់បន្ថយចំណាយក្នុងផលិតកម្ម បង្កើនផលិតភាពការងារ បង្កើនទិន្នផល។
ការប្រមូលផលផ្កាកេសរមេអំបៅបច្ចេកវិទ្យាខ្ពស់នៅក្រុមហ៊ុនភាគហ៊ុនផ្កាត្រូពិក ម៉ុកចូវ ស្រុក ម៉ុកចូវ (ខេត្ត សឺនឡា)។

ការប្រមូលផលផ្កាកេសរមេអំបៅបច្ចេកវិទ្យាខ្ពស់នៅ ស្រុក ម៉ុកចូវ ខេត្ត សឺនឡា

ការប្រមូលផលផ្កាកេសរមេអំបៅបច្ចេកវិទ្យាខ្ពស់នៅក្រុមហ៊ុនភាគហ៊ុនផ្កាត្រូពិក ម៉ុកចូវ ស្រុក ម៉ុកចូវ (ខេត្ត សឺនឡា)
ការជ្រើសរើសបណ្តុះពូជញវល្លិ៍នៅដំណាក់កាលដំបូងសំខាន់ខ្លាំងណាស់កំណត់យកទិន្នផលយូរអង្វែងរបស់ដំណាំ

បច្ចេកទេសមួយចំនួនបណ្តុះញវល្លិ៍ពូជ

១/ បច្ចេកទេសបណ្តុះពូជដោយសាកមែកបណ្តុះឫស៖ - ជ្រើសរើសមែកសាកពូជ៖ មែកសាកធ្វើពូជគឺជាបណ្តាកំណាត់ដើមរុក្ខជាតិត្រូវបានកាត់ចេញពីតួមែកនៃទងញវល្លិ៍ដែលមានលក្ខណៈមិនចាស់ពេកឬខ្ចីពេកចោលផ្នែកគល់ចាស់និងផ្នែកខ្ចីខាងលើចុង។ ដើម្បីឈើពូជធានាបានស្តង់ដារនិងគុណភាព យកតែមែកសាករបស់បណ្តាគុម្ពឈើមានអាយុកាលចាប់ពី ៣ ឆ្នាំឡើងទៅប៉ុណ្ណោះ។
ប្រជាជននៅឃុំ ទ្រុងអៀន ស្រុក សឺនយឿង (ខេត្ត ទ្វៀនក្វាង ភ្ជួររាស់ ដើម្បីស្ទូងស្រូវធ្ងន់

វិធានការបច្ចេកទេសមួយចំនួនលើកបង្កើនប្រសិទ្ធភាពបង្កបង្កើនផលស្រូវធ្ងន់

ស្រូវធ្ងន់លូតលាស់នៅរដូវភ្លៀងព្យុះ កម្រិតសីតណ្ហភាពក៏ដូចជាប្រពលភាព កាំរស្មីខ្ពស់បានជារយៈពេលលូតលាស់ខ្លី ជាពិសេសក្នុងលក្ខខ័ណ្ឌនៃការ បម្រែបម្រួលធាតុអាកាស កត្តាអាកាសធាតុអាក្រក់ៗ កើតមានពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែច្រើនឡើង។ ដើម្បីធានាការបង្កបង្កើនផលស្រូវធ្ងន់មានប្រសិទ្ធភាព មាមីងបងប្អូនកសិករគប្បីយកចិត្តទុកដាក់លើបញ្ហា មួយចំនួនដូចខាងក្រោម៖
ដំណាំដំឡូងមីមានជំងឺម៉ូសាអ៊ិចបើអាចប្រមូលផលបានគួរដកដើមដំឡូងមីទាំងអស់ចេញ យកមើម ប៉ុន្តែស្លឹកនិងដើមវិញត្រូវដកចោល

ដំណើរបច្ចេកទេសបង្ការកម្ចាត់ជំងឺម៉ូសាអ៊ិចដំឡូងមី

I/ មូលហេតុ រោគសញ្ញានិងយន្តការចម្លងជំងឺ៖ ១/ មូលហេតុបង្កើតជំងឺ៖ ជំងឺម៉ូសាអ៊ិចដំឡូងមីដោយសារតែវីរុសមានឈ្មោះវិទ្យាសាស្រ្តគឺ Sri Lanka Cassava Mosaic Virus (Begomovirus: Geminiviridae) បង្កឡើង។
កាត់តម្រឹមមែកអោយដើមកាហ្វេត្រឹមត្រូវតាមបច្ចេកទេសដើម្បីធានាដំណាំលូតលាស់ អភិវឌ្ឍនិងផ្តល់ផ្លែច្រើន

បទពិសោធន៍កាត់តម្រឹមមែកអោយដើមកាហ្វេ

ការកាត់តម្រឹមមែកគឺជាបច្ចេកទេសច្នៃបង្កើតរូបរាងសំខាន់និងចាំបាច់ក្នុងដំណើរការថែទាំដើមកាហ្វេជួយដំណាំលូតលាស់មួនមាំផ្តល់ទិន្នផលខ្ពស់។ ពេលកាត់តម្រឹមមែកសមស្រប ដំណាំនឹងផ្តល់ទិន្នផលខ្ពស់ លូតលាស់ឡើងវិញឆាប់រហ័ស ផ្តល់ផ្លែធំជាងនិងកាត់បន្ថយបានជំងឺដង្កូវមួយចំនួនអោយចម្ការកាហ្វេ...
បច្ចុប្បន្នខេត្ត និញធន់ មានអាជីវកម្មជាច្រើនជំនាញក្នុងការដាំត្រសក់ផ្អែមដូចជាកសិដ្ឋាន វ៉ាន់បាវ កសិដ្ឋាន Danny Green Organic និញធន់...

ការដាំត្រសក់ផ្អែមអនុវត្តបច្ចេកវិទ្យាខ្ពស់នៅខេត្ត និញធន់

ក្នុងរយៈពេលកន្លងទៅក្រុមគ្រួសារប្រជាកសិករ អាជីវកម្មជាច្រើននៅខេត្ត និញធន់ វិនិយោគ អភិវឌ្ឍគំរូដាំត្រសក់ផ្អែមអនុវត្តបច្ចេកវិទ្យាខ្ពស់តាមស្តង់ដារ VietGAP។ មិនត្រឹមតែផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ប៉ុណ្ណោះទេ គំរូនេះថែមទាំងបើកចេញទិសដៅថ្មីអោយផ្នែកកសិកម្មមូលដ្ឋានទៀតផង។
បង ហ្វាង ចូវវៀតវូ បានធ្វើអោយគ្រួសារជឿទុកចិត្តអនុវត្តវិធីសាស្រ្តដាំដុះតាមទិសដៅសរីរាង្គដើម្បីលើកកម្ពស់គុណភាពគ្រាប់កាហ្វេ

លើកកម្ពស់តម្លៃគ្រាប់កាហ្វេ ដាក់ណុង

ប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ បង ហ្វាង ចូវវៀតវូ (កើតឆ្នាំ ១៩៩៤) នៅភូមិ ៤ ឃុំ ញ៉ឹនគើ ស្រុក ដាក់រឡឹប (ខេត្ត ដាក់ណុង) បានជំរុញយ៉ាងខ្លាំងក្លាការអនុវត្តបច្ចេកវិទ្យាចូលក្នុងការថែទាំ កែច្នៃ រួមចំណែកលើកកម្ពស់តម្លៃគ្រាប់កាហ្វេ។
គំរូទេសចរណ៍អេកូឡូស៊ីភូមិឈូករបស់ជនជាតិ ចាម នៅទីរួមស្រុក ភឿកយ៉ឹន ស្រុក និញភឿក (ខេត្ត និញធន់)

ជនជាតិ ចាម អភិវឌ្ឍសេដ្ឋកិច្ចពីគំរូដាំដំណាំឈូក

អាស្រ័យដោយក្លៀវក្លាសិក្សារៀនសូត្រ កែលម្អវាលទំនាប ស្រែភក់ល្បាប់ជ្រាំដើម្បីដាំដំណាំឈូកគួបផ្សំជាមួយការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ី ជនជាតិ ចាម ជាច្រើនក្រុមគ្រួសារនៅទីរួមស្រុក ភឿកយ៉ឹន ស្រុក និញភឿក (ខេត្ត និញធន់) មានប្រាក់ចំណូលខ្ពស់ជាង ៥ ដល់ ៦ ដងបើធៀបនឹងការធ្វើស្រែ។
ការគ្របបាំងនីឡុងជួយសន្សំសំចៃបានបរិមាណទឹកស្រោចស្រពគួរអោយកត់សម្គាល់ សមស្របជាមួយតំបន់ដែលតែងតែកើតគ្រោះរាំងស្ងួតជារឿយៗ និងកង្វះទឹក

បណ្តាកំណត់ចំណាំពេលប្រើប្រាស់ផ្ទាំងនីឡុងគ្របរងដំណាំនៅលើដីគោកមួយចំនួន

ប៉ុន្មានឆ្នាំកន្លងទៅ ក្នុងដំណើរការដាំដុះប្រភេទដំណាំលើដីគោកមួយចំនួនដូចជា ពោត សណ្ដែកដី ប៉េងប៉ោះ ស្ពៃក្តោប ខាត់ណាមើមមូល ម្នាស់ ឃ្លោក ត្រឡាច រុក្ខជាតិឱសថ ។ល។ បងប្អូនជនជាតិបានអនុវត្តវិធីសាស្រ្តគ្របនីឡុង។
អ្នកស្រី ថាច់ ធីចន្ធី មានភ័ព្វសំណាងបានភ្ជាប់ខ្លួនជាមួយនឹងប្រភពទុនឧបត្ថម្ភដោយរដ្ឋាភិបាល កាណាដា ដើម្បីទិញឧបករណ៍ម៉ាស៊ីនទំនើប។ ក្នុងរូបថត៖ អ្នកស្រី ថាច់ ធីចន្ធី ឧទ្ទេសនាមផលិតផលរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ត្រាវិញ ហ្វាម ដោយមានតំណាងភាគីជំនួយឧបត្ថម្ភ កាណាដ

នារី ខ្មែរ ជម្រុលទឹកចិត្តធុរកិច្ចបង្កើតថ្មី

ថាច់ ធីចន្ធី ជនជាតិ ខ្មែរ កើតឆ្នាំ ១៩៨៩ ក្នុងគ្រួសារកសិករសុទ្ធសាធមួយនៅស្រុក ទៀវកឹន (ខេត្ត ត្រាវិញ)។ ឆ្នាំ ២០១៨ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកបច្ចេកវិទ្យាម្ហូបអាហារនៅសកលវិទ្យាល័យបច្ចេកទេសទីក្រុង ហូជីមិញ ចន្ធី ជាមួយស្វាមីវិលមកស្រុកកំណើត ស្រាវជ្រាវរាវរកស្តាររបរប្រពៃណីយកទឹកពីផ្កាដូងឡើងវិញ។
ត្រៀមលក្ខណៈស្តុកទុកជាមុនធានាប្រភពទឹកផឹកអោយសត្វពាហនៈក្នុងរដូវក្តៅខ្លាំង

ដំណោះស្រាយបច្ចេកទេសមួយចំនួនក្នុងការចិញ្ចឹមសត្វពាហនៈ បក្សីស្រុកក្នុងរដូវក្តៅខ្លាំង

នាអំឡុងថ្ងៃអាកាសធាតុបម្រែបម្រួលមិនប្រក្រតី តែងតែកើតមានរលកក្តៅខ្លាំងអូសបន្លាយពី ៧ ដល់ ១០ ថ្ងៃ សីតុណ្ហភាពចាប់ពី ៣៧ ដល់ ៣៩ អង្សាសេ មានកន្លែងខ្លះជាង ៤០ អង្សាសេ ជះឥទ្ធិពលមិនតិចឡើយដល់សុខភាពហ្វូងសត្វពាហនៈ បក្សីស្រុក ហានិភ័យផ្ទុះជំងឺរាតត្បាតគឺខ្ពស់ណាស់។
ដំណាំស្ពៃក្រញាញ់ខៀវ Kale លូតលាស់ល្អនៅលើដែនដីនៃ "ខ្ពង់រាប-ស បាក់ហា" បើកចេញទិសដៅថ្មីឱ្យផ្នែកកសិកម្មនៅមូលដ្ឋាន

ការដាំស្ពៃក្រញាញ់ខៀវ KALE ទិសដៅថ្មីរបស់ប្រជាកសិករស្រុក បាក់ហា

ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ ប្រជាជនជាច្រើនក្រុមគ្រួសារនៅស្រុក បាក់ហា (ខេត្ត ឡាវកាយ) បានក្លៀវក្លាហ៊ានកែប្រែផ្ទៃដីមួយចំនួនដើម្បីដាំស្ពៃក្រញាញ់ខៀវ Kale (ពូជបន្លៃមានដើមកំណើតមកពីប្រទេស ហូឡង់) បើកចេញទិសដៅថ្មីអោយផ្នែកកសិកម្មនៅមូលដ្ឋាន។
ឃុំ បានលៀន ដាំដំណាំតែសរីរាង្គផ្តល់ចំណូលខ្ពស់

ឃុំ បានលៀន ដាំដំណាំតែសរីរាង្គផ្តល់ចំណូលខ្ពស់

ជាច្រើនឆ្នាំមុននេះ បងប្អូនជនជាតិនៅឃុំ បានលៀន ស្រុក បាក់ហា (ខេត ្តឡាវកាយ) ច្រើនតែទាញយកផលតែធម្មជាតិ (ពូជតែ Shan Tuyet នៅមូលដ្ឋាន) ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចទាប ប៉ុន្តែមកទល់ពេលនេះ អាស្រ័យដោយដាំដំណាំតែសរីរាង្គ ប្រាក់ចំណូលកើនឡើងពី ២០ ដល់ ៣០%។
សហករណ៍ទាំងឡាយដែលកំពុងដំណើរការនៅលើភូមិសាស្រ្តខេត្ត និញធន់ បានត្រៀមលក្ខណៈជាមុនក្នុងការប្រើប្រាស់បច្ចេកវិទ្យាក្នុងផលិតកម្មតាមគំរូវាលស្រែទ្រង់ទ្រាយធំ ពាំនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់

ស្លាកស្នាមអនុស្សាវរីយ៍ពីវិស័យសេដ្ឋកិច្ចសមូហភាពនៅខេត្ត និញធន់

ដើម្បីលើកបង្កើនប្រសិទ្ធភាព ពាំនាំសេដ្ឋកិច្ចសមូហភាពអោយក្លាយទៅជាសមាសភាពសេដ្ឋកិច្ចដ៏មានសារៈសំខាន់យ៉ាងពិតប្រាកដ រួមវិភាគទានគួរអោយកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ខេត្ត និញធន់ បានដាក់ចេញដំណោះស្រាយជាច្រើន ខិតខំប្រឹងប្រែងសម្រេចគោលដៅដល់ឆ្នាំ ២០២៥ នឹងអភិវឌ្ឍក្រុមសហការចំនួនពី ១០០ ដល់ ១២០ សហករណ៍ចំនួនពី ៥០ ដល់ ៦០ បន្ថែមទៀត អត្រានៃសហករណ៍សម្រេចបានល្អបង្គួរឡើងទៅ ស្មើនឹង ៥០ ភាគរយ
ដើមចេកដែលត្រូវឆ្លងជំងឺមានស្ថានភាពពណ៌លឿងពីស្លឹកចាស់នៅឯខាងក្រោម បន្ទាប់មករាលដាលឡើងស្លឹកខ្ចីៗ បន្តិចម្តងៗ

កំណត់ចំណាំមួយចំនួនក្នុងការបង្ការ ទប់ស្កាត់ជំងឺលឿងស្វិតលើស្លឹកចេក

១. រោគសញ្ញា៖ ដើមចេកដែលកើតជំងឺច្រើនតែមានស្ថានភាពលឿងពីស្លឹកចាស់ៗ នៅឯខាងក្រោម បន្ទាប់មករាលដាលឡើងទៅស្លឹកខ្ចីៗ បន្តិចម្តងៗ។ រោគសញ្ញានៃជំងឺលឿងស្លឹករីករាលដាលពីគែមស្លឹករាលដាលទៅតាមទិសទ្រនុងស្លឹក។ ស្លឹកកើតជំងឺច្រើនតែស្វិត បាក់ទងនិងស្លឹកព្យួរលើស្រទបដើមចេក ជួនកាលទងស្លឹកក៏ត្រូវបាក់នៅចំកណ្តាលតួស្លឹក។
ស្រុក យីលិញ ជំរុញយ៉ាងខ្លាំងក្លាការអភិវឌ្ឍប្រភេទសត្វចិញ្ចឹមដែលងាយស្រួលក្នុងការថែទាំ ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់នៅឃុំឆ្ងាយដាច់ស្រយាល បាវធន់

បងប្អូនជនជាតិ ក្ហ កាត់បន្ថយភាពក្រីក្រ អាស្រ័យដោយការធ្វើពិពិធកម្មគំរូចិញ្ចឹមសត្វ

អាស្រ័យដោយធ្វើបរិវត្តកម្ម ពិពិធកម្មគំរូចិញ្ចឹមសត្វយ៉ាងសកម្ម ជាពិសេស គឺការរៀបចំដាក់ដំណើរការគម្រោង "ជួយឧបត្ថម្ភអភិវឌ្ឍផលិតកម្ម ធ្វើពិពិធកម្មការងាររកស៊ីចិញ្ចឹមជីវិតនិងពង្រីកទូលំទូលាយគំរូកាត់បន្ថយភាពក្រីក្រ" (គម្រោង) ស្ថិតក្នុងកម្មវិធី ១៣៥ របស់រដ្ឋាភិបាលនោះ បងប្អូនជនជាតិ ក្ហ ជាច្រើនក្រុមគ្រួសារនៅឃុំ បាវធន់ ស្រុក យីលិញ (ខេត្ត ឡឹមដុង) បានរួចផុតពីភាពក្រីក្រហើយ។