នាពេលបច្ចុប្បន្ននេះ ហាណូយ មានភូមិសិប្បកម្មនិងភូមិមាន មុខរបរសិប្បកម្មចំនួន ១.៣៥០ ដោយមានមុខរបរសិប្បកម្ម ចំនួន ៤៧ ក្នុងចំណោមមុខរបរសិប្បកម្មប្រពៃណីទាំង ៥២ ក្នុងទូទាំងប្រទេស។

ក្នុងចំណោមនោះ មានភូមិសិប្បកម្ម ភូមិសិប្បកម្មប្រពៃណីចំនួន ៣១៨ ត្រូវបានគណៈកម្មាធិការប្រជាជនទីក្រុង ហាណូយ ទទួលស្គាល់ ដោយមាន ប្រាក់ចំណូលសម្រេចបានជាង ២០.០០០ ពាន់លានដុង ក្នុងមួយឆ្នាំ។ នេះជាឧត្តមភាពដ៏ធំធេងរបស់ ហាណូយ ក្នុងការ ឧទ្ទេសនាម ឃោសនាផ្សព្វផ្សាយក៏ដូចជាកសាងពាណិជ្ជសញ្ញា ផលិតផល OCOP (កម្មវិធីឃុំមួយផលិតផលមួយ)។

ភូមិសិប្បកម្មនីមួយៗ នៅ ហាណូយ មានអត្តសញ្ញាណខុសៗ គ្នា ផលិតផលសម្បូរបែប ភាគច្រើនមានគំរូម៉ូ ដែលដ៏ស្រស់ស្អាតគុណ ភាពល្អ។ ទីក្រុង ហាណូយ មានភូមិសិប្បកម្មល្បី ឈ្មោះជាច្រើនដូចជា កុលាលភាជន៍ បាតត្រាង (យ៉ាឡឹម) សូត្រ វ៉ានភុក (ហាដុង) ហត្ថ កម្មវិចិត្រសិល្បៈ សឺនដុង (ហ្វាយឌឹក) ។ល។ មានពាណិជ្ជសញ្ញា ដ៏រឹងមាំហើយ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។

ផលិតផល OCOP របស់ភូមិសិប្បកម្មនៅទីក្រុង ហាណូយ បាន នឹងកំពុងរួមវិភាគទានមិនតិចឡើយក្នុងការផ្លាស់ប្ដូររចនាសម្ព័ន្ធ សេដ្ឋកិច្ចនៅជនបទ បង្កើតការងារធ្វើ បង្កើនប្រាក់ចំណូលដល់ពលករ ប្រែក្លាយគោលដៅកសាងនិងអភិវឌ្ឍន៍ទីក្រុង ហាណូយ អោយទៅ ជាភាពជាក់ស្ដែងពីមួយជំហានទៅមួយជំហាន អោយកាន់តែចីរភាព ពីមួយថ្ងៃទៅមួយថ្ងៃ។

ទីក្រុង ហាណូយ រំពឹងទុកថាដល់ឆ្នាំ ២០២៥ នឹង មានផលិតផល OCOP ចំនួន ២.០០០ ប្រភេទបន្ថែម ទៀតត្រូវបាន ទទួលស្គាល់បញ្ជាក់សម្រេចពីផ្កាយ ៣ ឡើងទៅ ក្នុងនោះ ខិតខំប្រឹងប្រែង អោយមាន ៣% នៃផលិតផលប្រកបដោយសក្តានុពលផ្កាយ ៥ ចូល រួមក្នុងការវាយតម្លៃ ចាត់ចំណាត់ថ្នាក់ OCOP ថ្នាក់ជាតិ៕
អត្ថបទ៖ ង្វៀន ហ្វាងមី
រូបថត៖ ង្វៀន ហ្វាងមី - ត្រុងដាត - មិញក្វៀត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មេសា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង