ស្រុក ត្រាមតូវ (ខេត្ត អៀនបាយ) បច្ចុប្បន្នមានតំបន់មួយចំនួនដាំត្រាវប្រកបដោយចីរភាពត្រូវបានគាំពារកម្មសិទ្ធិបញ្ញាផ្ទៃដីរាប់រយហិកតានៅបណ្តាឃុំ៖ បានមូ បានកុង សាហូ។ល។
ដើមឡើយជាវិស្វករកសិកម្មស្រាប់ លោក វូ ឡេជុងអាញ់ ប្រធានគណៈកម្មាធិការប្រជាជនស្រុក ត្រាមតូវ មានប្រសាសន៍ថា ត្រាវដាំលើភ្នំធម្មតាត្រូវបានដាំនៅពាក់កណ្តាលខែ មីនា និងប្រមូលផលនៅចន្លោះពីចុងខែ កញ្ញា ដល់ខែ វិច្ឆិកា។ សម្រិតសម្រាំងយកភាពបរិសុទ្ធនៃមេឃ ដីព្រមជាមួយនឹងរបៀបដាំដុះរបស់បងប្អូនបណ្តាជនជាតិ ម៉ុង ថាយ តំបន់ តីបាក់ បានជាត្រាវដាំលើភ្នំ ត្រាមតូវ ផុស ល្មួត ឈ្ងុយឆ្ងាញ់ណាស់។
កម្មាភិបាលមជ្ឈមណ្ឌលសេវាកម្ម ជួយឧបត្ថម្ភអភិវឌ្ឍកសិកម្មស្រុក ត្រាមតូវ រួមជាមួយនឹងបងប្អូនជនជាតិ នៅឃុំ សាហូ ពិនិត្យមើលគុណភាពត្រាវដាំលើភ្នំមុននឹងប្រមូលផល
ដើម្បីឲ្យដំណាំត្រាវដាំលើភ្នំ ត្រាមតូវ អភិវឌ្ឍប្រកបដោយចីរភាព បង្កើតការងារធ្វើ បង្កើនប្រាក់ចំណូល រួមចំណែកកាត់បន្ថយភាពក្រីក្រ ស្រុក ត្រាមតូវ បានបង្កើតសហករណ៍អាជីវកម្មផលិតកម្មនិងសេវាកម្មចម្រុះ ហ៊ឹងធុយ ជំនាញផ្តល់ប្រឹក្សា ជួយឧបត្ថម្ភនិងផ្តល់សេវាកម្ម បណ្តុះបណ្តាល បំប៉នប្រភពធនធានមនុស្សជួយជ្រោមជ្រែងបងប្អូនជនជាតិដាំដុះ ប្រមូលផលលក់ផលិតផលត្រាវ។ ស្រុកក៏ចេញបញ្ជាចង្អុលបង្ហាញ ណែនាំកសាងផលិតផល OCOP ផ្កាយ ៣ (កម្មវិធីឃុំមួយផលិតផលមួយ) ដោយជោគជ័យសម្រាប់ផលិតផលត្រាវដាំលើភ្នំរបស់សហករណ៍។
ត្រាវដាំលើភ្នំ ត្រាមតូវ ទទួលបានការទទួលស្គាល់ជាផលិតផល OCOP លំដាប់ផ្កាយ ៣ របស់ខេត្ត អៀនបាយ
ស្រុក ត្រាមតូវ (ខេត្ត អៀនបាយ) បច្ចុប្បន្នមានផ្ទៃដីដាំត្រាវចំនួន ៤០១ ហិកតា ឲ្យប្រមូលផលប្រហែល ៤.០០០ តោនក្នុងរដូវត្រាវឆ្នាំនេះ
នាពេលខាងមុខ ស្រុកនឹងបន្តបើកទូលាយផ្ទៃដីដាំត្រាវដាំលើភ្នំនៅបណ្តាឃុំ៖ បានមូ បានកុង សាហូ ត្រាមតូវ ទុកដាន ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៥ ផ្ទៃដីដាំត្រាវដាំលើភ្នំកើនឡើងក្នុងមួយឆ្នាំជាង ១.០០០ ហិកតា ស្របពេលនោះកសាងខ្សែចង្វាក់លក់ដូរនិងកសាងផលិតផលត្រាវដាំលើភ្នំបានចាត់ចូលក្នុងចំណាត់ថ្នាក់ OCOP ផ្កាយ ៤ - ៥៕
អត្ថបទ៖ ឌឹកទឿង
រូបថត៖ វៀតយុង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២២ ដោយ៖ អៀងថាន់