រហូតមកដល់ពេលនេះ ដៀនបៀន បានក្លាយជាតំបន់គោលដៅសំខាន់ដាំចំបក់បារាំងធំលំដាប់ ទី ១ ទី ២ តំបន់ តីបាក់ ដោយមានផ្ទៃដីជិត ៧.២០០ ហិកតា។ នាពេលបច្ចុប្បន្ននេះ ដំណាំចំបក់បារាំងមិនត្រឹមតែជួយប្រជាជនរក្សាស្ថិរភាពមធ្យោបាយ ចិញ្ចឹមជីវិតប៉ុណ្ណោះទេ ថែមទាំងបើកចេញទិសដៅថ្មីសម្រាប់កសិកម្មក្នុងមូលដ្ឋានទៀតផង។

ជាក្រុមគ្រួសារមួយក្នុងចំណោមក្រុមគ្រួសារនាំមុខគេដាំពិសោធសាកល្បងដំណាំចំបក់បារាំងនៅស្រុក ទន់យ៉ាវ គ្រួសារលោក ឡា វ៉ាន់ចាញ់ នៅឃុំ ក្វាយនឿ ធ្លាប់ប្រឈមមុខនឹងការព្រួយបារម្ភមិនតិចឡើយ។ គ្រាន់តែដល់ឆ្នាំទី ៦ នៅពេលចម្ការចំបក់បារាំងចំនួន ២៦០ ដើមផ្តល់ផ្លែ លក់ផ្លែស្រស់ក្នុងតម្លៃចំនួន ១០០.០០០ ដុងក្នុងមួយគីឡូក្រាម នោះគឺគ្រួសារ លោកទើបត្រេកអរនិងយល់ឃើញថាដំណាំចំបក់បារាំងនាំមកប្រសិទ្ធភាពខ្ពស់ច្រើន ជាងបើប្រៀបធៀបជាមួយនឹងការដាំពោត ដំឡូងមី។

ទន្ទឹមនឹងការបើកទូលាយផ្ទៃដីដាំដំណាំចំបក់បារាំងក្រុមគ្រួសារជាច្រើននៅក្លាហានហ៊ានវិនិយោគម៉ាស៊ីនទំនើបដូចជា៖ ម៉ាស៊ីនសម្ងួត ម៉ាស៊ីនបកសម្បក ម៉ាស៊ីនគាបយកប្រេង។ល។ ដើម្បីកែច្នៃផលិតផលចំបក់បារាំង។ អ្នកស្រី យាន់ ធីថ្វ ម្ចាស់សិប្បកម្មកែច្នៃចំបក់បារាំង ថ្វយាន់ នៅស្រុក ទន់យ៉ាវ អោយដឹងថា ជាមធ្យមរដូវប្រមូលផលនីមួយៗ បងស្រីប្រមូលទិញផ្លែស្រស់ពី ៨០ ទៅ ១០០ តោន។ ឆ្លងកាត់ដំណាក់កាលដូចជាហាលសម្ងួត បកសម្បកគ្រាប់ចំបក់បារាំងសម្ងួតស្ងួតមួយគីឡូក្រាមមានតម្លៃលក់ចេញទៅទីផ្សារចាប់ពី ៥០០.០០០ ទៅ ១ លានដុង បញ្ជាក់ពីតម្លៃសេដ្ឋកិច្ចខ្ពស់និងសក្ដានុភាពអភិវឌ្ឍប្រកបដោយចីរភាពនៃប្រភេទដំណាំនេះ៕
អត្ថបទនិងរូបថត៖ ស៊ន់ទឺ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ សិរីសួស្តី