ឆ្លៀតប្រើប្រាស់សក្តានុពល ឧត្តមភាពមូលដ្ឋានបង ដាំង ខាញ់យុយ នៅ ឃុំ ត្រឿងដុង ទីរួមស្រុកហ្វាថាញ់ (ខេត្ត តីនិញ) បានកែច្នៃម្សៅដំឡូងមីដោយជោគជ័យ បង្កើតបានជាប្រភេទនំ បាញ់ត្រាង ដ៏សែនស្តើង រស ជាតិត្រូវមាត់អតិថិជន។
ឆ្នាំ ២០១៨ បង យុយ សាងសង់រោងសិប្បកម្មបង្កើតក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត តឹនញៀន ជំនាញផលិតនំ បាញ់ត្រាង។
នំ បាញ់ត្រាង តឹនញៀន មិនប្រើសារធាតុគីមីឬសារធាតុរក្សាទុកបានជាស្អិតល្មួត ស្រួយយឺតជាងប្រភេទនំ បាញ់ត្រាង ផ្សេងទៀត
អាស្រ័យដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ខ្សែសង្វាក់ពេញលេញពីដំណាក់កាលចម្អិនម្សៅ ចាក់នំរហូតដល់សម្ងួតដោយឡអ៊ីនហ្វ្រារ៉េដបានជានំបាញ់ត្រាង តឹនញៀន តែងតែស្អិតល្មួត ស្តើងហើយមិនប្រៃដូចនំ បាញ់ត្រាង ប្រពៃណី។
បងយុយ បានចែករំលែកថា៖ "នំ បាញ់ត្រាង តឹនញៀន មិនប្រើសារធាតុធ្វើឱ្យសបានជាស្អិតល្មួតជាង ស្រួយយឺត។ ពណ៌សម្បុរអាចមិនទាក់ទាញភ្នែកទេប៉ុន្តែត្រូវបានអតិថិជនកត់សម្គាល់ថាស្អាតនិងសុវត្ថិភាព"។
នំ បាញ់ត្រាង តឹនញៀន គឺជាផលិតផលសម្រេចបានគុណភាពខ្ពស់ទាំងសម្បកវេចខ្ចប់ ទាំងផ្លាកសញ្ញានិងគោលការណ៍ផលិត
ចាប់ពីឆ្នាំ ២០២០ រហូតមកទល់ពេលនេះផលិតផលនំបាញ់ត្រាង តឹន ញៀន ជាច្រើនសម្រេចបានវិញ្ញាបនបត្រ OCOP ផ្កាយ ៣ ផ្កាយ ៤ របស់ខេត្តដូចជា៖ នំ បាញ់ត្រាង ដ៏សែនស្តើង នំ បាញ់ត្រាង សាតេ នំ បាញ់ត្រាង ហ្រ្វូម៉ាត ហើយត្រូវបាននាំចេញទៅប្រទេស ចិន កូរ៉េ ជប៉ុន សហរដ្ឋអាម៉េរិក។
តឹនញៀន ក៏ជាសហគ្រាសនាំចេញនំ បាញ់ត្រាង សម្រេចស្តង់ ដារ ISO ២២.០០០ដំបូងគេបង្អស់ វិញ្ញាបនបត្រ FDA ដោយមានភោជនាហារសុវត្ថិភាពរបស់ សហរដ្ឋអាម៉េរិក (FSSC ២២០០០)។ ថ្មីៗ នេះ ផលិតផលនំ បាញ់ត្រាង ដ៏សែនស្តើង តឹនញៀន ត្រូវបានខេត្ត តីនិញ លើកសំណើសម្រេចស្តង់ដារ OCOP ផ្កាយ ៥។
គោលការណ៍ផលិតនំ បាញ់ត្រាង តឹនញៀនខ្សែចង្វាក់ពេញលេញ ប្រើគ្រឿងសម្ភារៈទំនើប តែងតែសន្យាគុណភាព អនាម័យសុវត្ថិភាពភោជនាហារជានិច្ច
យោងតាមលោក ង្វៀន ឌិញស៊ន់ នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត តីនិញបានឲ្យដឹងថានំ បាញ់ត្រាង តឹនញៀន គឺជាផលិត ផលមួយក្នុងចំណោមផលិតផលដែលសម្រេចបានគុណភាពខ្ពស់ទាំងសម្បកវេចខ្ចប់ ទាំងផ្លាកសញ្ញានិងគោលការណ៍ផលិត៕
អត្ថបទនិងរូបថត៖ ថាញ់តឹន
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែមេសាឆ្នាំ២០២៣ដោយ៖ យ៉ាញ់លើយ