មិនត្រឹមតែទាក់ទាញដោយរឿងនិទានអំពីលោកប្រុស បាកលៀវ ឬកវីនិពន្ធបទចម្រៀង កាវ វ៉ាន់ឡូវ ប៉ុណ្ណោះទេ ខេត្ត បាកលៀវ ក៏ត្រូវបានគេស្គាល់តាមរយៈតំបន់រោងចក្រផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ វត្តអារាម ខ្មែរ ដ៏បរមបុរាណ។ល។
រួមជាមួយនឹងមុខម្ហូបឆ្ងាញ់ៗ ជាច្រើន ក្នុងនោះមាននំចាក់អំបែង យ៉ុងញ៉ាន ត្រូវបានដាក់តាំងលក់នៅមណ្ឌលទេសចរណ៍ វឿនញ៉ាន បាកលៀវ (ទីក្រុង បាកលៀវ)។
បើធៀបនឹងមូលដ្ឋានផ្សេងៗ នំចាក់អំបែង យ៉ុងញ៉ាន មានទំហំធំជាង បន្ទាប់ពីចាក់នំរួចត្រូវបានពិសាផ្សំជាមួយនឹងទឹកជ្រលក់និងជីរក្រអូបគ្រប់មុខ
យោងតាមបង តា កុងយ៉ាញ់ ម្ចាស់ហាងនំចាក់អំបែង អាម៉ឹត ឃុំ ហៀបថាញ់ បានឲ្យដឹងថា៖ "ដើម្បីឱ្យនំចាក់អំបែងឆ្ងាញ់ ម្សៅនំត្រូវធ្វើពីអង្កររដូវចាស់ លាយបន្ថែមម្សៅល្មៀត ទឹកខ្ទិះដូង គ្រឿងទេសបន្តិចរួចកិនដោយត្បាល់ថ្ម។ ស្នូលនំត្រូវបានធ្វើពីគ្រឿងផ្សំស្រស់ឆ្ងាញ់បំផុត ជាពិសេសគឺកំពឹសផលិតផលពិសេសប្រចាំស្រុកទេស បាកលៀវ"។ ពេលចាក់នំ ចុងភៅប្រើខ្ទះធំៗ លាបប្រេងឆាបន្តិចឱ្យសព្វលើផ្ទៃខ្ទះហើយថែមខ្ទឹមបារាំង កំពឹស សាច់សុទ្ធចូលកូរត្រឡប់ ឱ្យស្មើ។
ភ្ញៀវទេសចរពិសានំចាក់អំបែងនៅហាងនំចាក់អំបែង អាម៉ឹត ជាហាងមួយក្នុងចំណោមហាងពិសេសដាច់ដោយឡែកនៅមណ្ឌលទេសចរណ៍ យ៉ុងញ៉ាន នៅឃុំ ហៀបថាញ់ ទីក្រុង បាកលៀវ
ពេលគ្រឿងផ្សំឆ្អិន ចុងភៅដួសម្សៅហើយវាចមួយស្រទាប់ស្តើងពេញផ្ទៃខ្ទះ បន្ទាប់មកដាក់សណ្តែកបណ្តុះ សណ្ដែកខៀវនិងមើមដំឡូងរលួសចូលហើយគ្របគម្របប្រហែល ២ នាទី។ ពេលនំឆ្អិនពណ៌លឿង នំត្រូវបានបត់ជាពីរចូលគ្នារួចហើយថ្កៀបចេញដាក់នៅលើចានទាប។
ដើម្បីធ្វើនំចាក់អំបែង យ៉ុងញ៉ាន ចុងភៅប្រើខ្ទះធំៗ លាបប្រេងឆាបន្តិចឲ្យសព្វផ្ទៃខ្ទះហើយដាក់ខ្ទឹមបារាំង កំពឹសស សាច់សុទ្ធចូលកូរត្រឡប់ឱ្យស្មើ
នំចាក់អំបែង យ៉ុងញ៉ាន ធម្មតាទទួលទានជាមួយនឹងទឹកជ្រលក់រួមជាមួយនឹងជីរក្រអូប ត្រួយស្វាយ ត្រួយម្កាក់ ត្រួយត្របែកព្រៃ ត្រួយល្វា ត្រួយជីរល្ង បន្តិចបន្តួចជាដើម។ ថ្កៀបនំចាក់អំបែងមួយចំណិតទាំងឈ្ងុយផង ទាំងស្រួយផង ផ្ទាប់ជាមួយនឹងបន្លែរួចជ្រលក់ក្នុងចានទឹកជ្រលក់ រសជាតិផ្អែមរបស់បង្គា ម្លាន់ៗ នៃទឹកខ្ទិះដូងលាយបញ្ចូលជាមួយគ្នានឹងធ្វើឱ្យអតិថិជនមិនអាចបំភ្លេចបានឡើយ៕
អត្ថបទ៖ ទន់គៀត រូបថត៖ ឡេ អៀនថាញ់
បញ្ចូលទិន្នន័យដោយ៖ សិរីសួស្តី