លើកកម្ពស់កម្រិតតម្លៃកាហ្វេ វៀតណាម

រដូវប្រមូលផលកាហ្វេនៅទីក្រុង បួនម៉ាធួត ខេត្ត ដាក់ឡាក់
រដូវប្រមូលផលកាហ្វេនៅទីក្រុង បួនម៉ាធួត ខេត្ត ដាក់ឡាក់

ខេត្ត ដាក់ឡាក់ ត្រូវបានប្រសិទ្ធនាមជា "ធានីកាហ្វេ" របស់ វៀតណាម ដោយសារតែផ្ទៃដីនិងបរិមាណផល តែងតែនាំមុខគេទូទាំងប្រទេស។ ក្នុងគោលបំណងឧទ្ទេសនាមផ្សព្វផ្សាយកាហ្វេ បួនម៉ាធួត ខេត្តបានរៀបចំពិធីបុណ្យកាហ្វេ បួនម៉ាធួត លើកទី ៩ ដោយរំពឹងថាបន្តរួមចំណែកលើកកម្ពស់កម្រិតតម្លៃកាហ្វេ វៀតណាម។ល។

ទិវាបុណ្យរបស់អ្នកដាំនិងធ្វើអាជីវកម្មកាហ្វេ

ពិធីបុណ្យកាហ្វេ បួនម៉ាធួត លើកទី ៩ ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២៥ នៅទីក្រុង បួនម៉ាធួត និងមូលដ្ឋានមួយចំនួននៅក្នុងខេត្ត។ នេះជាពិធីបុណ្យលំដាប់ជាតិត្រូវបានរៀបចំឡើងតាមកាលកំណត់ពីរឆ្នាំម្ដងដោយមានសកម្មភាពលើកតម្កើងអ្នកដាំ មើលថែនិងកែច្នៃកាហ្វេជាច្រើន។ ព្រោះហេតុដូច្នេះហើយ ពិធីបុណ្យក៏ត្រូវបានចាត់ទុកជា "ទិវាបុណ្យរបស់អ្នកដាំ ផលិត កែច្នៃ និងធ្វើអាជីវកម្មកាហ្វេ" ទៀតផង។

pscd-4.jpg
គណៈប្រតិភូអញ្ជើញទស្សនាស្តង់ទំនិញដាក់តាំងបង្ហាញគ្រឿងម៉ាស៊ីន ឧបករណ៍ឆុងកាហ្វេនៅផ្សារណាត់តាំងពិព័រណ៍ឯកទេសខាងផ្នែកកាហ្វេនិងផលិតផល OCOP

ជាង ៣០ ឆ្នាំផ្សារភ្ជាប់ជាមួយការដាំដុះ មើលថែនិងកែច្នៃកាហ្វេ លោក ត្រឹន ឌិញត្រុង នាយកសហករណ៍កសិកម្មសេវាកម្ម កុងបាំងអ៊ាអាទូ នៅទីក្រុង បួនម៉ាធួត ចែករំលែកថា ពិធីបុណ្យមិនត្រឹមតែបង្កើតបរិយាកាសសប្បាយរីករាយ ផុលផុសប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីកសិករកាន់តែមោទកភាព ផ្សារភ្ជាប់យូរអង្វែងជាមួយដំណាំកាហ្វេទៀតផង ជួយសហករណ៍តភ្ជាប់ជាមួយនឹងសហគ្រាសក្នុងគោលបំណងបើកទូលាយការនាំចេញ។

បង អ៊ីប៉ូតនីអេ នាយកក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត អេដេកាហ្វេ នៅឃុំ យ៉្រាយសាប ស្រុក ក្រុងអាណា មានប្រសាសន៍ថា ពិធីបុណ្យបានចូលរួមចំណែកឧទ្ទេសនាមវប្បធម៌របស់ជនជាតិជាបងប្អូនទាំង ៤៩ រស់នៅលើភូមិសាស្រ្តខេត្ត ផ្សព្វផ្សាយផលិតផលកាហ្វេ បួនម៉ាធូត។

pscd-2.jpg
សហគ្រាស វៀតណាម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយនឹងសហគ្រាសបរទេស អង្គការអន្តរជាតិនៅពិធីបុណ្យកាហេ្វ បួនម៉ាធួត លើកទី ៩

នៅពិធីបុណ្យ ក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិតនាំចេញនាំចូល ២/៩ ដាក់ឡាក់ (Simexco Daklak) បានរៀបចំបណ្តាសកម្មភាពវប្បធម៌ "ផឹកកាហ្វេ - នឹក បានមេ" ក្នុងគោលបំណងសាយភាយស្មារតីចូលចិត្តកាហ្វេ និងមោទកភាពអំពីដែនដី តីង្វៀន។ ក្រុមហ៊ុនក៏រៀបចំអោយភ្ញៀវទេសចរចូលរួមបណ្តាសកម្មភាពរុករកស្វែងយល់អត្តសញ្ញាណវប្បធម៌ តីង្វៀន ឧបត្ថម្ភពិសេសសម្រាប់ពិធីប្រកួតលីងកាហ្វេពិសេសរបស់ វៀតណាម ឆ្នាំ ២០២៥។ល។

pscd-3.jpg
អគ្គនាយិកានៃអង្គការកាហ្វេពិភពលោក (ICO) Vanusia Nogueira អញ្ជើញចូលរួមពិធីបុណ្យនិងមានបទថ្លែងសុន្ទរកថាស្តីពីទីផ្សារកាហ្វេពិភពលោក និន្នាការនៃការប្រើប្រាស់កាហ្វេក្នុងគោលបំណងលើកកម្ពស់ជំហរកាហ្វេ វៀតណាម

បំណងប្រាថ្នាលើកកម្ពស់ជំហរកាហ្វេយ៉ាងប្ដូរផ្ដាច់

ក្រោយរយៈពេល ៥ ថ្ងៃប្រព្រឹត្តឡើងដ៏ផុលផុសពិធីបុណ្យកាហ្វេ បួនម៉ាធួត លើកទី ៩ ក្រោមប្រធានបទ "បួនម៉ាធួត - ទីក្រុងកាហ្វេ" បានបន្សល់ទុកចំណាប់អារម្មណ៍ល្អប្រសើរជាច្រើន។ ពិធីបុណ្យទាក់ទាញភ្ញៀវទេសចរប្រហែល ២៥០.០០០ លើកនាក់ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិចំនួន ១.៨០០ រួមចំណែកបញ្ជាក់អោយភាពជោគជ័យ កម្លាំងសាយភាយនៃពិធីបុណ្យ។

pscd-6.jpg
ការឆុងកាហ្វេជូនប្រជាជននិងភ្ញៀវទេសចរដោយឥតគិតថ្លៃនៅផ្សារណាត់តាំងពិព័រណ៍ខាងផ្នែកឯកទេសកាហ្វេនិងផលិតផល OCOP

ពិធីបុណ្យមានសកម្មភាពជាច្រើនទាក់ទាញសហគ្រាសនាំចេញនាំចូលកាហ្វេ អ្នកជំនាញការ ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសអញ្ជើញចូលរួម។ តួយ៉ាងគឺផ្សារណាត់តាំងពិព័រណ៍ឯកទេសខាងផ្នែកកាហ្វេ និងផលិតផល OCOP ទាក់ទាញការចូលរួមពី ១៨០ អង្គភាពចំនួន ៤៣៥ ស្តង់ទំនិញ ក្នុងនោះមានចំនួន ១២ ស្តង់ទំនិញរបស់សហគ្រាសបរទេសចំនួន ៦ សន្និសីទផ្ដោះប្ដូរពាណិជ្ជកម្មអន្តរជាតិ - តំណភ្ជាប់លើកកម្ពស់ជំហរកាហ្វេ វៀតណាម ទាក់ទាញ ប្រតិភូចំនួន ៧៣០ រូបអញ្ជើញចូលរួមពិភាក្សាជាមួយគ្នា ស្វែងរកឱកាសនិងដំណោះស្រាយដើម្បីអភិវឌ្ឍកាហ្វេប្រកបដោយនិរន្តរភាព លើកកម្ពស់កម្រិតតម្លៃកាហ្វេ វៀតណាម។ល។

pscd-7.jpg
ការសម្តែងនិងដង្ហែក្នុងពិធីបុណ្យតាមដងវិថីមានការអញ្ជើញចូលរួមរបស់ក្រុមសិល្បករ សិល្បការិនីអញ្ជើញមកពីបណ្តាភូមិនៅស្រុក ទីរួមខេត្ត ទីក្រុងទាំង ១៥ ក្នុងខេត្ត ដាក់ឡាក់

ដោយមានបណ្តាសកម្មភាពវប្បធម៌ ការផ្លាស់ប្តូរថ្មីក្នុងការងាររៀបចំបាននាំមកនូវការឆ្លងកាត់ការពិសោធជាច្រើនជូនភ្ញៀវទេសចរ។ តួយ៉ាងត្រូវនិយាយដល់ពិធីបុណ្យតាមដងវិថីដោយមានឆាកសម្តែង ៣៦០ ដឺក្រេនៅស្តូបផ្លូវបំបែកប្រាំមួយ បួនម៉ាធួត - ជាកន្លែងកត់ត្រាស្លាកស្នាមជ័យជម្នះប្រវត្តិសាស្រ្តថ្ងៃទី ១០ ខែ មីនា ឆ្នាំ ១៩៧៥។ ទន្ទឹមនឹងនោះ ភ្ញៀវទេសចរក៏បានឆ្លងកាត់ពិសោធន៍រាល់កម្មវិធីទេសចរណ៍ទាក់ទាញផង និងចូលរួមពិធីបុណ្យ ប្រពៃណីដូចជា៖ បុណ្យដំរី បួនដូន បុណ្យប្រណាំងទូកលុងស្រុក ឡាក់។ល។

pscd-5.jpg
ពិធីបុណ្យកាហ្វេ បួនម៉ាធួត លើកទី ៩ ទទួលបានជោគជ័យដ៏ត្រចះត្រចង់និងបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើនសម្រាប់ប្រជាជននិងភ្ញៀវទេសចរ

ក្នុងអំឡុងពេលប្រព្រឹត្តឡើងពិធីបុណ្យ ខេត្តបានរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងរួមផ្សំមជ្ឈមណ្ឌលពាណិជ្ជកម្ម - សណ្ឋាគារ - លំនៅឋាននៅលេខ ២ ម៉ៃ ហាក់ដេ ទីក្រុង បួនម៉ាធួត ពិធីបញ្ចុះគ្រឹះគម្រោងវិនិយោគសាងសង់ និងធ្វើអាជីវកម្មហេដ្ឋារចនាសម្ព័ន្ធតំបន់ឧស្សាហកម្ម ភូស៊ន់។ នេះជាគម្រោងដ៏ធំរួមចំណែកផ្លាស់ប្តូរមុខមាត់តំបន់ទីប្រជុំជនរបស់ទីក្រុង បួនម៉ាធួត ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់ខេត្ត។ ទន្ទឹមនឹងនោះ រោងចក្រកាហ្វេ Trung Nguyen Legend - រោងចក្រកាហ្វេធំបំផុតនៅអាស៊ីអាគ្នេយ៍ក៏ត្រូវបានបើកការដ្ឋានសាងសង់បញ្ជាក់ពីទីតាំងពិសេសរបស់ខេត្ត ដាក់ឡាក់ ជា "ធានីកាហ្វេ" របស់ វៀតណាម ស្របពេលនោះដែរពាំនាំ បួនម៉ាធួត កាន់តែឈានជិតដល់បំណងប្រាថ្នា គោលដៅក្លាយជា "ទីក្រុងកាហ្វេរបស់ពិភពលោក" ថែមទៀត។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ដាក់ឡាក់ អនុប្រធានគណៈកម្មការរៀបចំពិធីបុណ្យ ង្វៀន ធៀនវ៉ាន់ មានប្រសាសន៍ថា៖ "ជោគជ័យនៃពិធីបុណ្យជាប្រភពកម្លាំងជំរុញដ៏ខ្លាំងក្លាដើម្បីខេត្ត ដាក់ឡាក់ ប្រឹងប្រែងបន្ថែមទៀតក្នុងចំណរដើម្បីគោលដៅកសាងខេត្តដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស សម្បូររុងរឿង ស៊ីវិល័យ មានអត្តសញ្ញាណ បង្កើត មូលដ្ឋានគ្រឹះរឹងមាំជាមួយទូទាំងប្រទេសឈានចូលយុគសម័យថ្មី - យុគសម័យឈោងឈានឡើងរបស់ប្រជាជាតិ វៀតណាម ជាដើម"៕

អត្ថបទ៖ ហ្វាយធូ
រូបថត៖ ទន់អាញ់ - ហ្វាយធូ - វូស៊ិញ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ អៀនថាញ់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍

ការកែច្នៃនិងធ្វើអាជីវកម្មផលិតផលធ្វើពីប្រភេទដើមចំបក់បារាំងបានក្លាយជាទិសដៅសំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកសិកម្មរបស់មូលដ្ឋាន

ដាំដំណាំចំបក់បារាំង - ទិសដៅថ្មីសម្រាប់កសិកម្ម ដៀនបៀន

ដោយមានសក្តានុភាព ឧត្តមភាពពីដីធ្លីនិងអាកាសធាតុ ដៀនបៀន ជាខេត្តមួយក្នុងចំណោមខេត្តត្រូវបានក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទអនុម័តគម្រោងអភិវឌ្ឍន៍ដំណាំចំបក់បារាំងតំបន់ តីបាក់ (ភាគពាយ័ព្យ) និង តីង្វៀន ដល់ឆ្នាំ ២០២០ សក្តានុភាពអភិវឌ្ឍរហូតដល់ឆ្នាំ ២០៣០។

ការចងខ្សែព្យួរទន្លាប់ដោយធ្នើរទាំងឡាយមុនពេលដាក់បញ្ចូលក្នុងកម្មន្តសាលសម្ងួតដោយខ្យល់

អំណោយពីខ្ពង់រាប ដាឡាត

ទន្លាប់ព្យួរហាលខ្យល់ ភូឡុក គឺជាផលិតផលរបស់សិប្បកម្មទន្លាប់ព្យួរហាលខ្យល់ ភូឡុក ទីក្រុង ដាឡាត (ខេត្ត ឡឹមដុង)។ នៅទីនេះ ផ្លែទន្លាប់ក្រោយពេលបែងចែកប្រភេទ ទំហំខ្នាត កម្រិតរឹងនឹងត្រូវបានកែច្នៃបឋម សម្លាប់មេរោគរួចហើយព្យួរឡើងលើធ្នើរ ដាក់បញ្ចូលទៅតំបន់សម្ងួតខ្យល់។ ក្រោយរយៈពេលប្រហែល ២០ ថ្ងៃ អំបែងទន្លាប់ទាំងនេះ ត្រូវបានប្រមូលផល វេចខ្ចប់ បឺតសុញ្ញាកាសដើម្បីផ្គត់ផ្គង់សម្រាប់អតិថិជន។

ហាងលក់ទំនិញ ស្ទៀងហ្វាម នៅទីក្រុង ដុងស្វាយ ខេត្ត ប៊ិញភឿក ឧទ្ទេសនាម ចែកចាយផលិតផល OCOP និងផលិតផលពិសេសប្រចាំតំបន់

ខេត្ត ប៊ិញភឿក ទាញយកតម្លៃផលិតផល OCOP

អនុវត្តកម្មវិធី "ឃុំមួយផលិតផលមួយ" (កម្មវិធី OCOP) មានមូលដ្ឋានជាច្រើននៅភូមិសាស្រ្តខេត្ត ប៊ិញភឿក បានជំរុញមាំការទាញយកតម្លៃផលិតផលពីកសិផល កសាងពាណិជ្ជសញ្ញា OCOP ប៊ិញភឿក ពីមួយជំហានទៅមួយជំហាន។

លក្ខណៈពិសេសដាច់ដោយឡែកនៃហុកគីផលិតនៅឃុំ មីហ្វា គឺជាផលិតផលមានពណ៌លឿងរលោងក្លិនឈ្ងុយ ជាតិខ្លាញ់តែមិនម្លាន់ទេ

ឈ្ងុយឆ្ងាញ់ហុកគី មីហ្វា

ឃុំ មីហ្វា ទីរួមខេត្ត ប៊ិញមិញ ខេត្ត វិញឡុង ជាច្រើនឆ្នាំមកទល់ពេលនេះល្បីឈ្មោះដោយមានមុខរបរធ្វើហុកគី (ពពុះសណ្តែក)។ តាមចាស់ៗ ក្នុងឃុំឲ្យដឹងថា របរធ្វើហុកគីនៅភូមិ មីហ្វា បានកកើតឡើងនិងអភិវឌ្ឍប្រហែល ១០០ ឆ្នាំហើយ។

ផលិតផល OCOPខេត្ត បាកលៀវ ចូលរួមដាក់តាំងបង្ហាញនៅតាមសកម្មភាពជំរុញពាណិជ្ជកម្ម

ជំរុញពាណិជ្ជកម្មសម្រាប់ផលិតផល OCOP ឈោងឈានទៅឆ្ងាយ

ក្រោយរយៈពេល ៦ ឆ្នាំដាក់ដំណើរការកម្មវិធី "ឃុំមួយផលិតផលមួយ" (OCOP) ខេត្ត បាកលៀវ មានផលិតផល OCOP បានទទួលស្គាល់ចំនួន ១៣២ ក្នុងនោះមានចំនួន ៣៣ ផលិតផលសម្រេចបានស្តង់ដារផ្កាយ ៤ និងចំនួន ៩៩ ផលិតផលសម្រេចបានស្តង់ដារផ្កាយ ៣។ លោក ដាំង មិញផាប នាយសាខានាយកដ្ឋាន អភិវឌ្ឍន៍ជនបទខេត្ត បាកលៀវ បានឲ្យដឹងថា ដើម្បីអតិថិជនស្គាល់ផលិតផល OCOP ខេត្តបានដាក់ដំណើរការសកម្មភាពផ្សព្វផ្សាយ ជំរុញពាណិជ្ជកម្មជាច្រើន បង្កើតលក្ខខណ្ឌសម្រាប់នីតិបុគ្គល OCOP ចូលរួមផ្សារណាត់ថ្នាក់ខេត្ត ថ្នាក់តំបន់ ថ្នាក់ជាតិក៏ដូចជាអន្តរជាតិ។

ក្នុងឱកាសនេះ ខេត្ត បាក់កាន រៀបចំពិធីប្រកាសនិងប្រគល់វិញ្ញាបនបត្របញ្ជាក់លើកតម្កើងផលិតផលឧស្សាហកម្មជនបទគំរូថ្នាក់ខេត្តចំនួន ២៧ ឆ្នាំ ២០២៤

ទិវាបុណ្យកសិផល OCOP និងវប្បធម៌ភោជនាហារខេត្តទាំង ៦ វៀតបាក់

ស្ថិតក្នុងខ្សែព្រឹត្តិការណ៍នៃកម្មវិធីទេសចរណ៍ "ឆ្លងតាមរយៈតំបន់បេតិកភណ្ឌ វៀតបាក់ លើកទី ១៥ - បាក់កាន ឆ្នាំ ២០២៤ ទិវាបុណ្យកសិផល OCOP (កម្មវិធីឃុំមួយផលិតផលមួយ) និងវប្បធម៌ភោជនាហារខេត្តទាំង ៦ វៀតបាក់ រួមមាន៖ បាក់កាន ថាយង្វៀន ត្វៀនក្វាង ហាយ៉ាង ឡាងសឺន និង កាវបាំង ទើបតែប្រព្រឹត្តឡើងនៅខេត្ត បាក់កាន។

ប្រជាជនក្នុងតំបន់ "រក្សាភ្លើងឱ្យនៅរស់" នៅភូមិសិប្បកម្មផលិតម្រ័ក្សណ៍ តឿង ប៊ិញហៀប ទីក្រុង ធូ យ៉ូវមូត ខេត្ត ប៊ិញយឿង

ការរក្សាភ្នក់​ភ្លើង​មុខរបរ​ម្រ័ក្សណ៍​ខ្មុក តឿង ប៊ិញហៀប

បន្តអភិរក្ស និងអភិវឌ្ឍលក្ខណៈប្រពៃណីនីមួយៗនៃភូមិរបរផលិតម្រ័ក្សណ៍ខ្មុក តឿង ប៊ិញហៀប កន្លែងត្រូវបានចាត់ទុកថាជាភូមិដ៏ចំណាស់ជាងគេមួយក្នុងខេត្ត ប៊ិញយឿង ត្រូវបានឆ្លងកាត់បង្កបង្កើតឡើងនិងអភិវឌ្ឍន៍រាប់រយឆ្នាំ។ ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិតាំងពីឆ្នាំ ២០១៦ ភូមិរបរនេះមិនត្រឹមតែជាកន្លែងផលិតបណ្តាវណ្ណកម្ម​ម្រ័ក្សណ៍ខ្មុកដ៏វិសេសវិសាលប៉ុណ្ណោះទេ ថែមទាំងជាកន្លែងចិញ្ចឹមបីបាច់ប្រភពជីវិតអោយកម្មកររាប់ពាន់នាក់ និងរួមចំណែកដល់សេដ្ឋកិច្ចក្នុងមូលដ្ឋានផងដែរ។

បង ង្វៀន វៀតឡឹម (ខាងឆ្វេង) ពិនិត្យផលិតផលត្រសក់ផ្អែមសំណាញ់

លើកកម្ពស់តម្លៃកសិផលតាមរយៈផលិតផល OCOP

ក្ដាប់បានតម្រូវការអតិថិជនអំពីផលិតផលស្អាត សុវត្ថិភាព បង ង្វៀន វៀតឡឹម នាយកក្រុមហ៊ុន សឺនយឿង ហ្គ្រីនហ្វាម នៅភូមិ កីគ្វាវ ឃុំ ខាងញឹត ស្រុក សឺនយឿង (ខេត្ត ត្វៀនក្វាង) បានបង្វែរទិសដៅពីដាំបន្លែជលវប្បកម្មមកដាំត្រសក់ផ្អែមសំណាញ់ ក្នុងផ្ទះសំណាញ់ សម្រេចបានប្រាក់ចំណូលរាប់ពាន់លានដុងក្នុងមួយឆ្នាំ។

តែព្រឹកដ៏ចំណាស់ទាំងឡាយមានអាយុកាលរាប់សិបឆ្នាំដុះនៅលើជួរភ្នំ ហ្វាងលៀនសឺន ស្ថិតនៅកម្រិតកម្ពស់ជាង ១.៨០០ ម៉ែត្របើធៀបនឹងនីវ៉ូទឹកសមុទ្រ

តែព្រឹក្សដ៏ចំណាស់ OCOP នៅស្រុកតំបន់ព្រំដែន ផុងថូ

ស្រុកព្រំដែន ផុងថូ ជាស្រុកមួយក្នុងចំណោមស្រុកទាំងបួននៃខេត្ត ឡៃចូវ ត្រូវបានធម្មជាតិអំណោយផលប្រទានអោយតែចំណាស់ជាច្រើនដើមក្រោមដងព្រៃស្រោងធម្មជាតិ។ បច្ចុប្បន្នស្រុកមានតែចំណាស់ប្រហែល ៨.០០០ ដើមហើយជាមូលដ្ឋានមានចំនួនដើមតែចំណាស់ច្រើនជាងគេបំផុតនៅខេត្ត។

អតិថិជនស្វែងយល់ពាណិជ្ជសញ្ញាទឹកត្រី ផានធៀតនៅចំណុចដាក់តាំងបង្ហាញផលិតផល OCOP របស់ខេត្ត ប៊ិញធន់

ទឹកត្រី ផានធៀត ដិតឆ្ញាញ់

របរផលិតទឹកត្រីប្រពៃណីនៅទីក្រុងឆ្នេរសមុទ្រ ផានធៀត (ខេត្ត ប៊ិញធន់) មានប្រវត្តិរាប់រយឆ្នាំមកហើយ។ ទឹកត្រីនៅទីនេះត្រូវបានចម្រាញ់សុទ្ធសាធដោយមានសារធាតុផ្សំអំបិលគ្រាប់និងត្រីបណ្តូលអំពៅត្រូវបាននេសាទនៅដំបន់សមុទ្រនៃមូលដ្ឋាន។

បន្ទាប់ពីចំហុយឆ្អិន ម៉ែនម៉ែន ត្រូវបានចាក់ចេញទៅចង្អេរ ចាំអន់ក្តៅញីច្របាច់ឲ្យបែកចេញ

ម៉ែនម៉ែន មុខអាហារប្រពៃណីរបស់ជនជាតិ ម៉ុង

ម៉ែនម៉ែន ជាភោជនាហារប្រចាំថ្ងៃរបស់បងប្អូនជនជាតិ ម៉ុង។ ដើម្បីទទួលបាន ម៉ែនម៉ែន មួយចានដ៏ឆ្ងាញ់ បងប្អូនជនជាតិត្រូវជ្រើសរើសគ្រាប់ពោតណាមូលនិងថ្លោសបំផុត មិនមានដង្កូវ មិនដុះផ្សិត ហាលស្ងួតរួចយកទៅកិន។

ការផលិតគ្រាប់ ម៉ាកាដាមៀ លីងនិងសម្ងួតនៅក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិតពាណិជ្ជកម្ម នាំចេញនាំចូល Macca Sachi ធិញផាតនៅទីក្រុង យ៉ាងៀ បានទទួលវិញ្ញាបនប័ត្រ OCOP ផ្កាយ ៣

OCOP លើកកម្ពស់កម្រិតតម្លៃកសិផល ដាក់ណុង

ក្រោយរយៈពេលជាង ៥ ឆ្នាំដាក់ដំណើរការកម្មវិធី "ឃុំមួយផលិតផលមួយ" (OCOP) ខេត្ត ដាក់ណុង បានបង្កើតចេញផលិតផលទំនិញ មានគុណភាពខ្ពស់ជាច្រើន មានលក្ខណៈដាច់ដោយឡែករបស់ខេត្ត។ ផលិតផល OCOP ជាច្រើនរបស់ខេត្ត ដាក់ណុង បញ្ជាក់បានពាណិជ្ជសញ្ញា គុណភាព រួមចំណែកលើកកម្ពស់កម្រិតតម្លៃកសិផល ដាក់ណុង។
សហករណ៍ សាប៉ា Secrets បង្កើតការងារធ្វើជាប់ជាប្រចាំជូនពលករនៅមូលដ្ឋាន ១៥ នាក់ដោយមានប្រាក់ចំណូលពី ៧ ដល់ ៩ លានដុងក្នុងមួយខែ

ការលើកកម្រិតរុក្ខោសថអន្តោគ្រាម សាប៉ា

រកឃើញប្រភេទ ភើរីឡា (Perilla) អន្តោគ្រាម តាភីន មានគុណភាពលេចធ្លោ ជាងគេបើធៀបជាមួយនឹងបណ្តាប្រភេទ ភើរីឡា ត្រូវបានដាំនៅតំបន់ទំនាប អ្នកស្រី ត្រឹន អាញ់ស៊ន់ នៅភូមិ សាសែង ឃុំ តាភីន ទីរួមខេត្ត សាប៉ា (ខេត្ត ឡាវកាយ) បានក្លៀវក្លាហ៊ានបង្កើតសហករណ៍ សាប៉ា Secrets។
វត្ថុធាតុដើមផលិតនំ ខូវសែន រួមមានអង្ករដំណើបចម្ការភ្នំ អង្ករដំណើបខ្មៅ អង្ករដំណើប តាំ ដំឡូងមី ត្រូវបានប្រមូលផលពីស្រែ ចម្ការភ្នំរបស់ជនជាតិ ថៃ ស

នំ ខូវសែន របស់ជនជាតិ ថៃ ស

ខូវសែន គឺជាប្រភេទនំពិសេសដាច់ដោយឡែករបស់ជនជាតិ ថៃ ស នៅទីរួមខេត្ត មឿងឡាយ (ខេត្ត ឌៀនបៀន)។ នំនេះជាធម្មតាត្រូវបានធ្វើក្នុងរយៈពេលចាប់ពីខែទី ១០ ដល់ខែទី ១២ (ចន្ទគតិ) ជារៀងរាល់ឆ្នាំ។
ការដាក់បញ្ចូលដប បិទស្លាកសញ្ញាអោយផលិតផល OCOP ផ្កាយ ៤ ទឹកខ្មេះគូលែន គីមង៉ឹន

ទឹកខ្មេះគូលែន គីមង៉ឹន

​ដោយមានគោលបំណងលើកកម្ពស់តម្លៃកសិផល វៀតណាម អ្នកគ្រូ បាច់ ធីគីមង៉ឹន គ្រូបង្រៀនគីមីវិទ្យានៃអនុវិទ្យាល័យទីរួមស្រុក ជូ ស្រុក លុកង៉ាន (ខេត្ត បាក់យ៉ាង) បានស្រាវជ្រាវនិងផលិតដោយជោគជ័យនូវផលិតផលទឹកខ្មេះពីផ្លែគូលែន។
ដើម្បីឱ្យនំស្រួយហើយមានពណ៌លឿងស្រអាប់ អ្នកធ្វើនំស្រង់នំចេញពីពុម្ព បន្តចៀនប្រហែល ២ នាទីទៀត ទើបស្រង់ចេញដាក់ឱ្យសម្រស់ប្រេងឆា

នំកំប៉ុង ដាយតឹម ឈ្ងុយឆ្ងាញ់

វាលទំនាបទន្លេ គឺវឡុង មានផលិតផលពិសេសប្រចាំតំបន់ មុខម្ហូបល្បី ឈ្មោះជាច្រើន ក្នុងនោះមាននំកំប៉ុង (បាញ់កុង) ដាយតឹម ផងដែរ។ នេះគឺជា មុខម្ហូបមានតាំងពីយូរយារណាស់មកហើយ លក្ខណៈពិសេស ដាច់ដោយឡែក របស់បងប្អូនជនជាតិ ខ្មែរ នៅឃុំ ដាយតឹម ស្រុក មីស្វៀន (ខេត្ត សុកត្រាំង)។
បាយដំណើបត្រូវបានចម្អិនពីអង្ករដំណើប មឿងវ៉ា ផ្តល់រសជាតិពិសេសហើយឈ្ងុយឆ្ងាញ់ណាស់

ដំណើប តាន មឿងវ៉ា ផលិតផលពិសេសប្រចាំតំបន់

ដំណើបតាន មឿងវ៉ា ជាពូជស្រូវពិសេសប្រចាំតំបន់របស់ស្រុក សូបកូប (ខេត្ត សឺនឡា)។ ត្រូវបានសាបព្រោះលើវាលស្រែទីកណ្តាលឃុំ មឿងវ៉ា ប្រភេទ ដំណើបនេះកាន់តែផ្តល់ទិន្នផលនិងគុណភាពខ្ពស់ជាង។
ស្ដង់ដារ OCOP ផ្កាយ ៣ ថ្នាក់ខេត្តឆ្នាំ ២០២០ ពានរង្វាន់ "ពាណិជ្ជសញ្ញាមាសកសិកម្ម វៀតណាម" ឆ្នាំ ២០២២

ក្រអូបត្រជាក់ចាហួយខ្មៅ  ឡេធុយ

ខេត្ត កាវបាំង មិនត្រឹមតែល្បីឈ្មោះដោយមានកេរដំណែល រមណីយដ្ឋានដ៏មហាសាលជាច្រើនប៉ុណ្ណោះទេ ថែមទាំងត្រូវបានមនុស្សម្នាជាច្រើនដឹងឮដល់តាមរយៈមុខម្ហូបដ៏ឆ្ងាញ់ ទាក់ទាញ ក្នុងនោះមានចាហួយខ្មៅ ទៀតផង។
អោយចំរសជាតិចានមី ក្វាង ពិតប្រាកដត្រូវបានរោយសណ្តែកដីលីងបន្ថែមដើម្បីបង្កើតក្លិនក្រអូបឈ្ងុយឆ្ងាញ់ ទាក់ទាញ

មី ក្វាង - លក្ខណៈវប្បធម៌ភោជនាហារស្រុកទេស ក្វាង

ក្នុងចំណោមមុខម្ហូបសាមញ្ញជាច្រើនត្រូវបានកំណត់នាមដ្ឋាន មី ក្វាង ត្រូវបានអង្គការឯតទគ្គកម្មទ្វីបអាស៊ីបង្កើតកំណត់ត្រាជាមុខម្ហូបមួយក្នុងចំណោមមុខម្ហូប វៀតណាម ទាំង ១២ សម្រេចបាន "តម្លៃភោជនាហារទ្វីប អាស៊ី"។
ជនជាតិ សេដាំង ឧទ្ទេសនាមមុខម្ហូបពិសេសដាច់ដោយឡែកជនជាតិក្នុងពិធីមហោស្រពភោជនាហាររបស់ជនជាតិ សេដាំង នៅស្រុក ទូមើរ៉ុង (ខេត្ត កនទុម)

ភ្លក់រសជាតិភោជនាហាររបស់ជនជាតិ សេដាំង

ជីវភាពរស់នៅរបស់ជនជាតិ សេដាំង ផ្សារ ភ្ជាប់ជាមួយព្រៃភ្នំ ស្រែចម្ការបានជាភោជនាហារ មានលក្ខណៈដ៏ល្អឯក សម្បូរទៅដោយអត្ត សញ្ញាណ។ ចំពោះជនជាតិ សេដាំង អង្ករខ្សាយ គឺជាស្បៀងអាហារចម្បង។ ក្នុងមួយថ្ងៃ ពួក គាត់ទទួលទានអាហារពីរពេលជា សំខាន់អាហារ ពេលព្រឹកនិងអាហារពេលល្ងាច។ អង្ករត្រូវ បានចម្អិនជាបាយដោយវិធីផ្សេងៗ គ្នា ជាទូទៅ គឺប្រើឆ្នាំងនិងដាក់ក្នុងបំពង់ឫស្សី។
សំបកដើមកូហ្សូត្រូវបានត្រាំទឹកចំនួន ២ ដល់ ៣ ថ្ងៃ បន្ទាប់មកត្រាំទឹកកំបោររួចហើយដាំអោយពុះក្នុងរយៈពេលជាង ១០ ម៉ោង ត្រូវបានឆ្លងកាត់ការផ្អាប់ ១ ថ្ងៃ ១ យប់ រួចបន្តត្រាំទឹកស្អាតពី ៧ ដល់ ១០ ថ្ងៃ ដើម្បីជម្រុះជ័រឈើចោល

ជនជាតិ មឿង ថែរក្សាមុខរបរផលិតក្រដាសចន្ទន៍ Balansa

មុខរបរផលិតក្រដាសចន្ទន៍ Balansa នៅភូមិ សួយ-ក ឃុំ ហ៊ើបហ្វា បច្ចុប្បន្ន គឺឃុំ កាវសឺន ស្រុក លឿងសឺន (ខេត្ត ហ្វាប៊ិញ) បានមានពីយូរ លង់ណាស់មក ហើយ ត្រូវបានជនជាតិ មឿង ក្នុងភូមិអភិរក្ស ថែរក្សារាប់រយ ឆ្នាំកន្លងមកហើយ។
អ្នកស្រី ង្វៀន ធីគីមញៀន នាយិកាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតកែច្នៃកសិផល គីមញៀន ទទួលប័ណ្ណសរសើរពីរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ

តែទៀបបារាំងរសជាតិផ្អែមតំបន់ទន្លេ ហូវ

ដើម្បីលើកកម្ពស់តម្លៃផ្លែទៀបបារាំងពាំនាំមកនូវប្រសិទ្ធិភាពសេដ្ឋកិច្ចស័ក្តិសមជាមួយនឹងកម្លាំងពលំរបស់មាមីងកសិករ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតកែច្នៃកសិផល គីមញៀន នៅឃុំ ធើយហ៊ឹង ស្រុក គើ-ដ (ទីក្រុង កឹនធើ) បានខិតខំស្រាវជ្រាវនិងអោយចេញទីផ្សារនូវផលិតផលតែទៀបបារាំង គីមញៀន។
បើធៀបនឹងមូលដ្ឋានផ្សេងៗ នំចាក់អំបែង យ៉ុងញ៉ាន មានទំហំធំជាង បន្ទាប់ពីចាក់នំរួចត្រូវបានពិសាផ្សំជាមួយនឹងទឹកជ្រលក់និងជីរក្រអូបគ្រប់មុខ

នំចាក់អំបែង យ៉ុងញ៉ាន ដ៏ទាក់ទាញ

មិនត្រឹមតែទាក់ទាញដោយរឿងនិទានអំពីលោកប្រុស បាកលៀវ ឬកវីនិពន្ធបទចម្រៀង កាវ វ៉ាន់ឡូវ ប៉ុណ្ណោះទេ ខេត្ត បាកលៀវ ក៏ត្រូវបានគេស្គាល់តាមរយៈតំបន់រោងចក្រផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ វត្តអារាម ខ្មែរ ដ៏បរមបុរាណ។ល។
នំ បាញ់ត្រាង តឹនញៀន មិនប្រើសារធាតុគីមីឬសារធាតុរក្សាទុកបានជាស្អិតល្មួត ស្រួយយឺតជាងប្រភេទនំ បាញ់ត្រាង ផ្សេងទៀត

ផលិតផលពិសេសប្រចាំតំបន់នំ បាញ់ត្រាង តឹនញៀន

ឆ្លៀតប្រើប្រាស់សក្តានុពល ឧត្តមភាពមូលដ្ឋាន​បង ដាំង ខាញ់យុយ នៅឃុំ ត្រឿងដុង ទីរួមស្រុក​ហ្វាថាញ់ (ខេត្ត តីនិញ) បានកែច្នៃម្សៅដំឡូងមី​ដោយជោគជ័យ បង្កើតបានជាប្រភេទនំ បាញ់​ត្រាង ដ៏សែនស្តើង រសជាតិត្រូវមាត់​អតិថិជន។
ផលិតផលអង្ករស្អាត វីធុយ សម្រេចស្តង់ដារ OCOP ផ្កាយ ៤ លំដាប់ថ្នាក់ខេត្ត

អង្ករស្អាត វីធុយ

ផ្តើមពីការអនុវត្តគោលការណ៍ផលិតស្រូវតាមទិសដៅសុវត្ថិភាពអនាម័យភោជនាហារ សហករណ៍ តឹនឡុង នៅឃុំ វិញទឿង ស្រុក វីធុយ (ខេត្ត ហូវយ៉ាង) បានកសាងពាណិជ្ជសញ្ញា "អង្ករស្អាត វីធុយ" ដោយជោគជ័យសម្រេចស្តង់ដារផលិតផល OCOP ផ្កាយ ៤ លំដាប់ថ្នាក់ខេត្ត។
អ្នកស្រី នាង ភឿង (ទីពីរ ពីស្តាំទៅឆ្វេង) ណែនាំអ្នកម្តាយទាំងឡាយ បងៗ ស្រីនៅឃុំ អូឡឹម ស្រុក ទ្រីតូន (ខេត្ត អានយ៉ាង) ពីរបៀបវេចនំក៏ដូចជារបៀបលាយគ្រឿងផ្សំត្រៀមរៀបចំវេចនំ កាតំ

អញ្ជើញមកកាន់ បៃនូយ ពិសានំ កាតំ

កាតំតាមភាសា ខ្មែរ មានន័យថា "ផ្លែទទឹម" ជាប្រភេទនំត្រូវបានវេចដោយស្លឹកត្នោត។ នំ កាតំ មានអត្ថន័យនៃភាពគ្រប់គ្រាន់បរិបូណ៌ ដ៏ស្ដុកស្ដម្ភ ត្រូវបានធ្វើនាឱកាសពិធីបុណ្យទាន បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិ ខ្មែរ។
កម្មាភិបាលជំរុញកសិកម្មខេត្ត ហាយ៉ាង ពិនិត្យដំណើរការធំធាត់របស់មាន់ស្រុក - មាន់ ហ្មុង

ការចិញ្ចឹមមាន់ស្រុក ជួយបងប្អូនជនជាតិបង្កើនប្រាក់ចំណូល

ដើម្បីកែលម្អចម្ការដំណាំមិនផ្តល់ផល អភិវឌ្ឍសេដ្ឋកិច្ចចម្ការលក្ខណៈ គ្រួសារ លើកបង្កើនប្រាក់ចំណូលជូនបងប្អូនជនជាតិ ឆ្នាំ ២០២២ មជ្ឈមណ្ឌលជំរុញកសិកម្មខេត្ត ហាយ៉ាង បានដាក់ដំណើរការគំរូចិញ្ចឹមមាន់ស្រុក - មាន់ ហ្មុង លក្ខណៈពាណិជ្ជកម្មប្រើទ្រនាប់ទ្រាប់តាមទិសដៅសុវត្ថិភាពជីវសាស្រ្ត។
កម្មាភិបាលមជ្ឈមណ្ឌលសេវាកម្ម ជួយឧបត្ថម្ភអភិវឌ្ឍកសិកម្មស្រុក ត្រាមតូវ រួមជាមួយនឹងបងប្អូនជនជាតិនៅឃុំ សាហូ ពិនិត្យមើលគុណភាពត្រាវដាំលើភ្នំមុននឹងប្រមូលផល

ត្រាវដាំលើភ្នំស្រុក ត្រាមតូវ

ស្រុក ត្រាមតូវ (ខេត្ត អៀនបាយ) បច្ចុប្បន្នមានតំបន់មួយចំនួនដាំត្រាវប្រកបដោយចីរភាពត្រូវបានគាំពារកម្មសិទ្ធិបញ្ញាផ្ទៃដីរាប់រយហិកតានៅបណ្តាឃុំ៖ បានមូ បានកុង សាហូ។ល។ ដើមឡើយជាវិស្វករកសិកម្មស្រាប់ លោក វូ ឡេជុងអាញ់ ប្រធានគណៈកម្មាធិការប្រជាជនស្រុក ត្រាមតូវ មានប្រសាសន៍ថា ត្រាវដាំលើភ្នំធម្មតាត្រូវបានដាំនៅពាក់កណ្តាលខែ មីនា និងប្រមូលផលនៅចន្លោះពីចុងខែ កញ្ញា ដល់ខែ វិច្ឆិកា។
ទំពាំងបាយជូរបៃតង NH 01-48 ផលិតផលចម្បងមួយក្នុងចំណោមផលិតផលចម្បងៗ ទាំងឡាយរបស់សហករណ៍ទំពាំងបាយជូរ Evergreen និញធន់

ទំពាំងបាយជូរបៃតង EVERGREEN - ផលិតផល OCOP ផ្កាយ ៤ នៅខេត្ត និញធន់

ដោយមានទិសស្លោក "ផលិតផលបៃតង ផ្តល់បរិស្ថានបៃតង ដើម្បីសហករណ៍មួយបៃតងជានិច្ច" សហករណ៍ទំពាំងបាយជូរ Evergreen និញធន់ នៅទីក្រុង ផានរ៉ាង - ថាបចាម (ខេត្ត និញធន់) ជារៀងរាល់ឆ្នាំបានផ្គត់ផ្គង់ទំពាំងបាយជូរចេញទៅទីផ្សារចំនួន ១២០ តោន ហើយផលិតផលទំពាំងបាយជូរមានគុណភាពខ្ពស់ជាច្រើនបន្ទាប់ពីកែច្នៃរួច។
អង្ករ សែងគូ មឿង-ឡ ត្រូវបានអតិថិជនជាច្រើននៅទូទាំងប្រទេសនិយមចូលចិត្ត

អង្ករ សែងគូ មឿង-ឡ

ដោយមានផ្ទៃដីជាង ៣.១០០ ហិកតា ស្ថិតនៅកម្រិតកម្ពស់ ២៥០ ម៉ែត្រ បើធៀបនឹងនីវ៉ូទឹកសមុទ្រហើយត្រូវបានចរន្តទឹកជ្រោះតូចៗ ជាច្រើនពាំនាំមក នូវកករល្បាប់បំពូនបន្ថែមដូចជា ង៉យធៀ ណាំដុង ណាំតុក វាលស្រែ មឿង-ឡ ទីរួមខេត្ត ងៀឡូ (ខេត្ត អៀនបាយ) សមស្របសម្រាប់ការ ដាំដុះពូជស្រូវពិសេសៗ ប្រចាំតំបន់នេះណាស់ ជាពិសេសគឺ សែងគូ។