លោក ត្រឹន ភូឡុក ម្ចាស់សិប្បកម្មទន្លាប់ព្យួរហាល ភូឡុក បានឲ្យដឹងថា៖ ទន្លាប់ព្យួរហាល ខ្យល់ ភូឡុក ប្រើវិធីហាលសម្ងួតតាមបច្ចេកវិទ្យា ជប៉ុន បានជារក្សាបានតម្លៃអាហារូបត្ថម្ភ និងពណ៌សម្បុរស្ទើតែទាំងស្រុង។

ស្ថិតក្នុងស្រឡាយដំណាប់ ដាឡាត ប្រណីត ទន្លាប់ព្យួរហាលខ្យល់មានរសជាតិផ្អែមធម្មជាតិ ក្លិនក្រអូបស្រាលៗ ស្វិត។ ក្រៅពីនេះ ផលិតផលថែមទាំងមានប្រសិទ្ធភាពព្យាបាលខ្សោយកម្លាំង កង្វះអាហារូបត្ថម្ភ គឺជាឱសថព្យាបាលក្អកនិងបត់ជើងតូចពេលយប់ល្អខ្លាំងណាស់។


ដោយមានភាពជោគជ័យជំហានដំបូង ផលិតផលទន្លាប់ព្យួរហាលខ្យល់ត្រូវបានទីផ្សារ ទទួលស្គាល់ ព្រមទាំងជួយលើកកម្ពស់ជំហរពាណិជ្ជសញ្ញាកសិផល ដាឡាត ទៀតផង។ ក្រោយអភិវឌ្ឍជិត ១០ ឆ្នាំ ផលិតផលទន្លាប់ព្យួរហាលខ្យល់ ភូឡុក ត្រូវបានចាត់ចំណាត់ថ្នាក់ លំដាប់ផ្កាយ ៤ OCOP (កម្មវិធី "ឃុំមួយផលិតផលមួយ") ជាផលិតផលឧស្សាហកម្មជនបទ គំរូតួយ៉ាងលំដាប់ថ្នាក់ជាតិឆ្នាំ ២០១៥៕
អត្ថបទនិងរូបថត៖ ង្វៀនយុង
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ សឺន ហេង