អត្ថបទទី ១៖ ធនធានវប្បធម៌ពីបេតិកភណ្ឌទីក្រុង
បេតិកភណ្ឌទីក្រុងរបស់ទីក្រុង ហូ ជីមិញ មិនត្រឹមតែស្ថិតនៅក្នុងសំណង់ស្ថាបត្យកម្មឬក៏ទីតាំងដែលបានចាត់ចំណាត់ថ្នាក់ប៉ុននោះទេ ថែមទាំងមានវត្តមានក្នុងប្រព័ន្ធកំពង់ផែ រោងចក្រ ផ្សារផ្សោ ព្រែកប្រឡាយនិងជីវភាពសហគមន៍ទៀតផង។ សម្គាល់ដឹងតម្លៃទាំងនេះគ្រប់គ្រាន់ ដាក់បេតិកភណ្ឌទៅក្នុងគម្រោងការហើយមានយន្តការអភិរក្សសមស្របគឺជាលក្ខខណ្ឌដើម្បីវប្បធម៌ក្លាយជាប្រភពកម្លាំងអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។
ការសម្លឹងមើលបេតិកភណ្ឌតាមរយៈរចនាសម្ព័ន្ធទីក្រុងនិងការចងចាំ
បណ្ឌិត ង្វៀន ធីហៅ អគ្គលេខាសមាគមវិទ្យាសាស្ត្រប្រវត្តិសាស្ត្រទីក្រុង ហូ ជីមិញ ថ្លែងថា៖ បេតិកភណ្ឌគួរតែត្រូវបានពិចារណាក្នុងរចនាសម្ព័ន្ធដ៏ទូលំទូលាយរួមមានកំពង់ផែ ឃ្លាំងរោងចក្រនិងលម្ហលំនៅឋានអ្នកស្រុក។ ដំណើរការត្រូតពិនិត្យបញ្ជីសារភ័ណ្ឌត្រូវតែភ្ជាប់ជាមួយការធ្វើផែនទី បែងចែកប្រភេទតម្លៃច្បាស់លាស់ដើម្បីកំណត់យកវិធានការអភិរក្ស ឬធ្វើបរិវត្តកម្មសមស្រប។
សាស្ត្រាចារ្យរង បណ្ឌិត ឡឹមញ៉ឹន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវប្បធម៌ទីក្រុង ហូ ជីមិញ សង្កត់ធ្ងន់ថា៖ វប្បធម៌បង្កើតអត្តសញ្ញាណនិងដួងព្រលឹងនៃទីក្រុងនៅ ណាមបូ (ភូមិភាគខាងត្បូង)។ ស្របពេលនោះដែរ បេតិកភណ្ឌអរូបីត្រូវការរួសរាន់ធ្វើឯកសារកម្ម ក្នុងនោះសហគមន៍អ្នកស្រុកដើរតួនាទីជាអង្គសំខាន់ក្នុងការច្នៃប្រតិដ្ឋថែរក្សាការចងចាំ។
ការសម្គាល់ដឹងលម្ហប្រវត្តិសាស្ត្រគួបផ្សំការពារពុទ្ធិសិប្បករសិប្បការិនីជួយរក្សាលក្ខខណ្ឌជាប្រចាំដើម្បីសហគមន៍អនុវត្តវប្បធម៌។ វិធីសាស្ត្រមើលគ្រប់ជ្រុងជ្រោយនេះធានាលក្ខណៈពិតប្រាកដនៃបេតិកភណ្ឌ ផ្សារភ្ជាប់អតីតកាលជាមួយនឹងជីវភាពទីក្រុងសហសម័យប្រកបដោយចីរភាព។
ការចុះសម្រុងគ្នារវាងការអភិរក្សជាមួយនឹងតម្រូវការអភិវឌ្ឍទីក្រុង
លោក ឡេ វ៉ាន់ថៃ នាយករងមន្ទីរវប្បធម៌និងកីឡាទីក្រុង ហូ ជីមិញ លើកឡើងថា៖ គម្រោងការគួរតែគួបផ្សំវប្បធម៌តាំងពីដំបូងតែមម្តង។ បណ្ឌិត ង្វៀន ធីហ៊ៅ ស្នើយន្តការហិរញ្ញវត្ថុចម្រុះ គួបផ្សំថវិការដ្ឋនិងឯកជនដើម្បីវិនិយោគឡើងវិញក្នុងការងារអភិរក្ស។
សាស្ត្រាចារ្យរង បណ្ឌិត ឡឹមញ៉ឹន សង្កត់ធ្ងន់ថា៖ មិនត្រូវធ្វើពាណិជ្ជូបនីយកម្មរាល់តម្លៃបេតិកភណ្ឌក្នុងគោលបំណងការពារលក្ខណៈដើម។ ចែករំលែកទស្សនៈដូចគ្នានេះដែរ បណ្ឌិត ជូ តៀនដាត ប្រធានក្រុមប្រឹក្សាសមាជិក VTC Digicom ស្នើឱ្យសាងសង់ឃ្លាំងបេតិកភណ្ឌឌីជីថលតភ្ជាប់គ្នាក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងឲ្យក្លាយជាល្អឥតខ្ចោះបំផុត។
ច្បាប់អភិវឌ្ឍទីក្រុងលេខ 18/2026/QH16 ផ្តល់នូវមូលដ្ឋានច្បាប់រឹងមាំសម្រាប់ទីក្រុង ហូ ជីមិញ។ សម្គាល់ដឹងស្រទាប់បេតិកភណ្ឌឱ្យបានត្រឹមត្រូវនឹងជួយទីក្រុងបង្កើនគុណភាពនៃជីវភាពរស់នៅនិងថែរក្សាអត្តសញ្ញាណដ៏វិសេសវិសាល៕
អត្ថបទតចប់៖ ដោះចំណុចកកស្ទះដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ី
ផលិតដោយ៖ ហឿងត្រឹង - កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ