វប្បធម៌ សិល្បៈ ខ្មែរ ត្រូវបានថែរក្សាយ៉ាងពិតប្រាកដលុះត្រាតែនៅមានវត្តមាននៅក្នុងជីវភាពសហគមន៍និងត្រូវបានជំនាន់ក្មេងៗ ស្នងបន្ត។ តាំងពីសំឡេងភ្លេងពិណពាទ្យ ចង្វាក់របាំប្រជាប្រិយរហូតដល់អក្សរសរសេរ ស្ថាបត្យកម្មវត្តអារាម តម្លៃនីមួយៗ សុទ្ធតែត្រូវការបរិស្ថានមួយដើម្បីរស់រាន ត្រូវបានផ្ទេរបន្តនិងសម្របខ្លួនទៅនឹងចង្វាក់ជីវិតថ្មីតែមិនបាត់បង់អត្តសញ្ញាណដែលមានស្រាប់។
ដើម្បីយល់បន្ថែមអំពីវប្បធម៌សិល្បៈ ខ្មែរ អ្នកយកព័ត៌មានកាសែតព័ត៌មាននិងជនជាតិសម្ភាសន៍ជាមួយព្រះតេជគុណព្រះឧបជ្ឈាយ៍ បណ្ឌិត លី ហ៊ុង អនុប្រធានអចិន្ត្រៃយ៍នៃសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិទីក្រុង កឹនធើ អំពីបញ្ហានេះ។
សូមថ្វាយបង្គំព្រះតេជគុណព្រះឧបជ្ឈាយ៍ តើវប្បធម៌ សិល្បៈ ខ្មែរ ដើរតួនាទីយ៉ាងណាខ្លះក្នុងជីវភាពស្មារតីរបស់បងប្អូនជនជាតិហើយឯណាទៅជាបណ្តាតម្លៃបង្កើតអត្តសញ្ញាណដោយឡែកនៃសិល្បៈ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) ដែរព្រះតេជគុណ?
វប្បធម៌ សិល្បៈ ខ្មែរ ផ្សារភ្ជាប់ជាមួយនឹងពិធីបុណ្យចូលឆ្នាំថ្មី សែនដូនតា អកអំបុក។ បរិស្ថានសហគមន៍ជួយតម្លៃវប្បធម៌ស្នងបន្តយ៉ាងធម្មតាតែម្តង។
ភ្លេងពិណពាទ្យ យូកេ (យីកេ) រាំវង់ ឆៃយ៉ាំ រួមជាមួយនឹងស្ថាបត្យកម្ម វិចិត្រសិល្បៈវត្ត ខ្មែរ បង្កើតអត្តសញ្ញាណដោយឡែក។ ចំណុចដ៏គួរឱ្យមោទកភាពនៃសិល្បៈ ខ្មែរ គឺមានលក្ខណៈសហគមន៍។
ទម្រង់សិល្បៈប្រពៃណីជាច្រើនកំពុងប្រឈមមុខនឹងហានិភ័យខ្វះអ្នកបន្តវេន។ បើតាមព្រះតេជគុណព្រះឧបជ្ឈាយ៍ ឯណាទៅជាការលំបាកលំបិនធំបំផុតក្នុងការងារខិតខំប្រឹងប្រែងអភិរក្សនាពេលបច្ចុប្បន្ននេះ?
សិប្បករសិប្បការិនីវ័យចំណាស់អស់ មិនសូវមានមនុស្សក្មេងៗ រៀន អ្នកជំនាន់មុនចែករំលែកបង្ហាត់បង្រៀនដោយផ្ទាល់ដល់ជំនាន់ក្រោយងាយនឹងដាច់ផុតអ្នកស្នងបន្ត។ ជីវភាពរស់នៅជួបលំបាកលំបិនបង្ខំឱ្យយុវជនគិតដល់ការងាររកស៊ីចិញ្ចឹមជីវិត ការឧបត្ថម្ភសិប្បករសិប្បការិនីនៅមានកំណត់។
បរិយាកាសត្រូវបង្រួញដោយសារតែនគរូបនីយកម្ម សម្តែងឱ្យតែមាន ទេសចរណ៍គិតតែពីបរិមាណ ភាសាអក្សរសាបរលាប។ ត្រូវតែថែរក្សាទាំងបរិស្ថានដែលបានបង្កើតឡើងនិងចិញ្ចឹមបំប៉នតម្លៃទាំងនោះ។
បើតាមព្រះតេជគុណព្រះឧបជ្ឈាយ៍ តើត្រូវការដំណោះស្រាយណាខ្លះដើម្បីវប្បធម៌ សិល្បៈ ខ្មែរ រក្សាបានអត្តសញ្ញាណផង សម្របខ្លួនទៅនឹងជីវភាពសម័យទំនើបផងព្រះតេជគុណ?
អាត្មារំពឹងថានាពេលខាងមុខបើកថ្នាក់រៀនសិល្បៈ អក្សរ ខ្មែរ ឧបត្ថម្ភសិប្បករសិប្បការិនី លើកស្ទួយវត្តអារាម អាចគួបផ្សំជាមួយនឹងការបើកសាលារៀនបើកថ្នាក់រៀន។ ការអភិរក្សមិនមានន័យថារក្សាបេតិកភណ្ឌក្នុងក្របខ័ណ្ឌកំណត់តែមួយនោះទេ។
ស្របពេលនោះដែររក្សាការផ្លាស់ប្តូរជាប្រចាំ បច្ចេកវិទ្យាឌីជីថលអាចជំនួយឌីជីថលភាវូបនីយកម្មមិនជំនួសឱ្យសិប្បករសិប្បការិនីនិងសកម្មភាពដោយផ្ទាល់របស់សហគមន៍ ទេសចរណ៍ផ្សារភ្ជាប់ទៅនឹងមុខរបរចិញ្ចឹមជីវិត។ ពេលដែលបេតិកភណ្ឌបង្កើតមុខរបរចិញ្ចឹមជីវិត មនុស្សវ័យក្មេងមានកម្លាំងចលកររៀនមុខរបរ ផ្សារភ្ជាប់សហគមន៍។
សូមគោរពថ្លែងអំណរគុណព្រះតេជគុណព្រះឧបជ្ឈាយ៍!
ផលិតដោយ៖ ហ្វាងត្វៀត - កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ