មានទីតាំងស្ថិតនៅឃុំ ទ្រីតូន វត្ត ស្វាយទង ប្រៀបដូចជាសក្ខីភាពប្រវត្តិសាស្ត្រមួយ។ នៅកណ្តាលបណ្តុំសំណង់ដ៏បរមបុរាណ ព្រះវិហារគឺជាកន្លែងប្រមូលផ្តុំធាតុខ្លឹមសិល្បៈ ខ្មែរ ដោយមានដំបូលក្បឿងចម្រុះពណ៌។ ដំបូលទាំងបួនជ្រុងបត់បែនព័ទ្ធព័ន្ធរូបភាពនាគ - ជានិមិត្តរូបឱ្យកម្លាំងអមតៈ ខណៈពេលបរិយាកាសខាងក្នុងគឺជាផ្ទាំងគំនូរលើជញ្ជាំងដ៏រស់រវើកបរិយាយអំពីជីវប្រវត្តិព្រះសក្យមុនីសម្ពុទ្ធ។
ស្ថិតនៅលើកំពូលភ្នំដែលមានឈ្មោះដូចគ្នា វត្ត ភ្នំតាប៉ា ប្រៀបដូចជាគ្រាប់ត្បូងដ៏មានតម្លៃលាក់ខ្លួនកណ្តាលព្រៃពពក។ ពីបរិវេណដ៏វិសុទ្ធ ភ្ញៀវទេសចរអាចចោលក្រសែភ្នែកឱបក្រសោបតំបន់វាលទំនាប បៃនូយ ដ៏មានជីជាតិទាំងមូល។ កន្លែងនេះជាទីឋានសុខសាន្តធ្វើសក្ការៈបូជារបស់ពុទ្ធបរិស័ទផង ជាទីសំចតរបស់ភ្ញៀវធ្វើដំណើរផ្លូវឆ្ងាយទៀតផង។
ស្ថិតនៅជើងភ្នំស្ងាត់ជ្រងំ វត្ត ស្វាយ ស ស្កឹមស្កៃដោយមានស្ថាបត្យកម្មពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ។ វត្តមានប្រព័ន្ធគំនូរលើជញ្ជាំងនិងចម្លាក់លៀនដាប់ឆ្លាក់ដ៏វិចិត្រ បង្កើតបានជាបរិយាកាសខាងមនោវិញ្ញាណដ៏រស់រវើកផងស្ងប់រម្ងាប់ផង។
វត្ត ខ្មែរ ជាកន្លែងឮសំឡេងភ្លេងពិណពាទ្យលាន់រំពង ទិវាពិធីបុណ្យទានជាសាលារៀនថែរក្សាអក្សរសរសេរនិងផ្ទេរបន្តតម្លៃប្រភពដើមទាំងឡាយដល់បច្ឆាជនជំនាន់ក្រោយ។
ដោយមានទិដ្ឋភាពស្រស់ស្អាតស៊ីគ្នារវាងស្ថាបត្យកម្មដ៏អស្ចារ្យ ប្រវត្តិយូរលង់ណាស់មកហើយនិងតម្លៃវប្បធម៌ដ៏ជ្រាលជ្រៅ វត្តអារាម ខ្មែរ គឺជា "ដួងព្រលឹង" ចិញ្ចឹមបំប៉នជីវភាពខាងស្មារតីប៉ុន្មានជំនាន់មកហើយ ជាលក្ខណៈវប្បធម៌មិនអាចកាត់ផ្តាច់បានក្នុងផ្ទាំងគំនូររឿងព្រេងតំបន់ភ្នំ បៃនូយ ខេត្ត អានយ៉ាង៕
អត្ថបទនិងរូបថត៖ ម៉ាញ់លិញ
ប្រែសម្រួល៖ យ័ញលើយ