កើតចេញពីប្រភពដើមវប្បធម៌ មឿង អ្នកស្រី ប៊ូយ ធីលិញ តែងតែសញ្ជប់សញ្ជឹងក្នុងចិត្តការថែរក្សាអត្តសញ្ញាណស្រុកកំណើត។ អ្នកស្រីស្តារបណ្តាផ្នត់សំពត់ មឿង ពីដើមឡើងវិញ បញ្ចូលពណ៌សម្បុរសំពត់សង្កិមទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃយ៉ាងប៉ិនប្រសប់និងបង្ហោះរូបភាពសំពត់អាវ មឿង ឡើងប្រព័ន្ធបណ្តាញសង្គមនានា។
អ្នកស្រី ប៊ូយ ធីលិញ ថែមទាំងចែករំលែកបង្ហាត់បង្រៀនភាសា មឿង និងចង្វាក់របាំប្រពៃណីឱ្យប្អូនៗ កុមារឆ្លងតាមរយៈក្លឹបនានាក្នុងស្រុកទៀតផង។ ភ្លើងចំណង់ចំណូលចិត្តរបស់អ្នកស្រីបានទាក់ទាញមនុស្សមានវ័យចំណាស់រហូតដល់យុវមិត្តក្មេងៗ រួមដៃថែរក្សាឫសគល់ជាមួយគ្នា។ យោងតាមលោក លេវ៉ា ប្រធានសមាគមសហព័ន្ធអក្សរសាស្ត្រសិល្បៈខេត្ត ភូ ថ រយៈទង្វើរបស់អ្នកស្រី លិញ គឺជាសក្ខីភាពបង្ហាញឱ្យឃើញក្មេងៗ កំពុងម្ចាស់ការប្រើបច្ចេកវិទ្យានិងប្រព័ន្ធផ្សព្វផ្សាយដើម្បីអភិរក្សបេតិកភណ្ឌបើកចេញទិសដៅប្រកបដោយចីរភាពនៅពេលផ្សារភ្ជាប់វប្បធម៌ជាមួយនឹងអប់រំនិងទេសចរណ៍។
ឥឡូវនេះ មនុស្សរាល់គ្នាហៅអ្នកស្រី លិញ ដោយក្តីគោរពស្រលាញ់ថា បុងខ្លាំង - ប្រភេទផ្កាដ៏បរិសុទ្ធផ្សារភ្ជាប់ជាមួយនឹងជំនឿស្រុកទេស មឿង៕
អត្ថបទនិងរូបថត៖ វូហា
ប្រែសម្រួល៖ យ័ញលើយ