នៅទីក្រុង ហូ ជីមិញ តាំងពីតំបន់ប្រជុំជន អាជ្ញាធរមូលដ្ឋានរហូតដល់អង្គភាពនគរបាល គំរូប្រើកម្មវិធីបច្ចេកវិទ្យាជាច្រើនកំពុងត្រូវបានអនុវត្តពីមួយជំហានទៅមួយជំហាន នាំយកបរិវត្តកម្មឌីជីថលឱ្យកាន់តែខិតជិតទៅនឹងជីវភាពប្រចាំថ្ងៃថែមទៀត រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងនិងគុណភាពបម្រើប្រជាជន។
អត្ថបទទី ១៖ ឧបត្ថម្ភសេវាកម្មសាធារណៈនៅតំបន់ប្រជុំជនតែម្តង
អាជ្ញាធរទីក្រុង ហូ ជីមិញ ម្ចាស់ការចាត់បញ្ជូនឧបករណ៍និងធនធានមនុស្សមកដល់តំបន់ប្រជុំជន ឧបត្ថម្ភប្រជាជនទទួលបាននិងប្រើប្រាស់សេវាសាធារណៈអនឡាញប្រកបដោយប្រសិទ្ធភាព។
ពេលសេវាសាធារណៈជំនួយនៅជិតប្រជាជនថែមទៀត
ឃុំ ស៊ន់ធើយស៊ើន អនុវត្តគំរូចំនួនបីរួមមាន៖ "ចំណុចសេវាសាធារណៈនៅជិតប្រជាជន" "ច្រកទ្វារឌីជីថល" និង "ស្ថានីយ៍សេវាឌីជីថល 24/7"។ គំរូទាំងនេះត្រូវបានកសាងឡើងក្នុងគោលបំណងជំនួយប្រយោជន៍ដល់ប្រជាជន។
លោក វូ ឌឹកឡុង វាតម្លៃខ្ពស់ VNeID ជួយឆែកមើលយ៉ាងរហ័ស។ លោក ផាម វ៉ាន់ហៃ ឱ្យដឹងថា៖ ក្រុមជំនួយជួយបង្កើតបំណិនឌីជីថលនិងផ្តោតសំខាន់លើសុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួន។
គំរូនេះនាំសកម្មភាពមកកាន់បណ្តាភូមិ តាមកាលកំណត់ពីរពេលក្នុងមួយសប្តាហ៍នៅពេលព្រឹក។ កងកម្លាំងសមត្ថកិច្ចណែនាំធ្វើប្រតិបត្តិការពាក្យបញ្ជាសំខាន់ៗ និងជួយប្រជាជនប្រើប្រាស់សេវាកម្មអនឡាញ។
ពីការឧបត្ថម្ភដោយផ្ទាល់រហូតដល់ប្រើប្រាស់សេវាឌីជីថលយ៉ាងសកម្ម
“ស្ថានីយ៍សេវាឌីជីថល 24/7” គួបផ្សំបញ្ជរឆ្លាតវៃជាមួយម៉ាស៊ីន ATM របស់ធនាគារ Agribank។ លោកស្រី ង្វៀន ធីរាវ សោមនស្សរីករាយពេលបានជំនួយឱ្យទទួលបានសេវាកម្មរដ្ឋបាលកាន់តែងាយស្រួលថែមទៀត។
លោក ផាម ស៊ន់ណាម ឱ្យដឹងថា៖ Zalo OA បញ្ចូលប្រព័ន្ធជជែកតាមប្រព័ន្ធ AI ជួយប្រជាជនចូលមើលព័ត៌មានបានយ៉ាងឆាប់រហ័ស។ ឃុំ ប៊ិញលើយ ក៏ទាក់ទាញមនុស្សជិត ១.០០០ នាក់ចូលរួមឆ្លងកាត់ពិសោធឌីជីថលទៀតផង។
លោកស្រី ង្វៀន ធីហឿងថាវ ឱ្យដឹងថា៖ ឃុំអនុវត្តផែនការ ២១/KH-UBND។ សកម្មភាពនៅកម្រិតមូលដ្ឋានជួយប្រជាជនមានជំនឿចិត្តធ្វើក្រដាសស្នាមលើប្រព័ន្ធអនឡាញ៕
អត្ថបទទី ២៖ នៅពេលប្រជាជនក្លាយជាអង្គសំខាន់
ផលិតដោយ៖ ម៉ាញ់លិញ - កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ