អនុសងា្កត់ ១៨ សង្កាត់ ស៊ន់ហ្វា មានជនជាតិ ចាម ចំនួន ៥ ក្រុមគ្រួសារនិងជនជាតិ ខ្មែរ ចំនួន ៥១០ នាក់។ ក្រោយពីពេលបានហ្វឹកហ្វឺនអំពីគំរូ "អនុសង្កាត់ឌីជីថល" លោក ង្វៀន វ៉ាន់ងៀង ប្រធានអនុសង្កាត់ ១៨ បានមកដល់ក្រុមគ្រួសារនីមួយៗ ណែនាំដំឡើងកម្មវិធី VNeID VssID ប្រជាពលរដ្ឋឌីជីថលទីក្រុង ហូ ជីមិញ "ស៊ន់ហ្វា ឌីជីថល" ។ល។ នៅលើទូរសព្ទនិងធ្វើប្រតិបត្តិការពាក្យបញ្ជាសំខាន់ៗ។
នៅព្រះវិហារ ម៉ាហ៊្គិច អាន យ៉ាមៃអាអ៍ សង្កាត់ ជើលើន យុវជនជាច្រើនក្នុងសហគមន៍ ចាម អ៊ីស្លាម កំពុងខិតខំជួយសាសនិកជនវ័យចំណាស់វិធីដំឡើងនិងធ្វើប្រតិបត្តិការបណ្តា កម្មវិធីអេឡិចត្រូនិច។ លោក ម៉ូហាម៉េដ អាហ៊្សីត សាសនិកជនវ័យចំណាស់ម្នាក់ឱ្យដឹងថា ក្មេងៗ យល់ច្បាស់ជីវភាព ការប្រជុំជីវភាពរបស់មាមីងបងប្អូនបានជាការណែនាំបច្ចេកវិទ្យា កាន់តែងាយស្រួលយ៉ាងច្រើនថែមទៀត។
បរិវត្តកម្មឌីជីថលបាននាំមកអត្ថប្រយោជន៍ជាក់ស្តែងជាច្រើនក្នុងជីវភាពប្រចាំថ្ងៃជូនមាមីង បងប្អូនជនជាតិភាគតិចនៅទីក្រុង ហូ ជីមិញ ជាពិសេសគឺកម្មវិធីកំណត់អត្តសញ្ញាណតាមអេឡិចត្រូនិចនានា៕
អត្ថបទនិងរូបថត៖ អានហៀវ
ប្រែសម្រួល៖ យ័ញលើយ