ឆ្នាំ ២០១៩ អ្នកស្រី លឿង ធីតឹក បានផ្តល់សេចក្ដីទុកចិត្តបោះឆ្នោតជ្រើសតាំងធ្វើជាប្រធានសាខាសមាគមនារីភូមិ ខ្វាង។ ដោយមានទឹកចិត្តក្លៀវក្លា យកចិត្តទុកដាក់អស់ពីចិត្តពីថ្លើម អ្នកស្រីតែងតែសហការយ៉ាងសកម្មជាមួយបណ្តាអង្គការមហាជនឃោសនាគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ឧទេ្ទសនាមបណ្តាគំរូផលិតកម្មចិញ្ចឹមសត្វសមស្រប ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។


ដោយមានបំណងចង់អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ឆ្នាំ ២០២២ អ្នកស្រីតឹក កម្ចីប្រាក់ពីធនាគារគោលនយោបាយសង្គមចំនួន ៥០ លានដុងដើម្បីទិញគោពូជ ២ ក្បាល ពពែពូជ ២ ក្បាល និងធ្វើទ្រុងចិញ្ចឹមត្រីឆ្លាំង ត្រីកាបចំនួន ៦ ទ្រុងនៅផ្ទៃបឹងទន្លេ ដា។ ចេះប្រើខ្សែចង្វាក់បច្ចេកទេសបានជាត្រឹមតែ ២ ឆ្នាំក្រោយប៉ុននោះ អ្នកស្រីបានមានកូនគោចំនួន ៤ ក្បាល កូនពពែចំនួន ៨ ក្បាល និងត្រីលក់ចំនួន ១ តោនបន្ថែម។ ដោយមានចំនួនប្រាក់ពីការលក់គោ ពពែ ត្រី អ្នកស្រី តឹក បន្តវិនិយោគធ្វើអាជីវកម្មជីកសិកម្មនិងប្រមូលទិញកសិផលចំនួន ៦០ តោនក្នុងមួយឆ្នាំៗ ទទួលបានប្រាក់ចំណេញពី ៦០ ទៅ ៧០ លានដុង។

អ្នកស្រី តឹក ថែមទាំងពេញចិត្តចែករំលែកជំនួយបទពិសោធនិងទុនសម្រាប់នារីជនជាតិ ម៉ុង មានស្ថានភាពលំបាកលំបិនរាប់សិបនាក់។អាស្រ័យហេតុនោះ បងប្អូននារីជាច្រើនមានលក្ខខណ្ឌអភិវឌ្ឍផលិតកម្មចិញ្ចឹមសត្វជីវភាពរស់នៅកែលម្អ និងឈោងឈានឡើងរួចផុតពីភាពក្រីក្រជាបណ្តើរៗ ហើយ។
លោកស្រី លឿង ធីកៀន ប្រធានសមាគមសម្ព័ន្ធនារីឃុំ ប៉ាម៉ាផាខិញចាស់ផ្តល់មតិថា អ្នកស្រី លឿង ធីតឹក គឺជាប្រធានសាខាសមាគមមួយដ៏ស្វាហាប់ ដិតដល់ អស់ពីចិត្តពីថ្លើមជាមួយការងារសមាគមធ្វើជាគំរូនាំមុខគេក្នុងបណ្តាចលនាប្រលងប្រណាំងនៅមូលដ្ឋាន។ ដោយមានការរួមវិភាគទានយ៉ាងសកម្មសម្រាប់សកម្មភាពសមាគម អ្នកស្រីបានសមាជិកបងប្អូននារីៗ ប្រជាជនក្នុងភូមិគោរពរាប់អាន ស្រលាញ់ទុកចិត្តបានសមាគមគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋានកត់សម្គាល់ហើយវាយតម្លៃខ្ពស់៕
អត្ថបទ និង រូបថត៖ ក្វាងក្វៀត
ប្រែសម្រួល៖ សឺន ហេង