| សិល្បៈករ ឌៀវគ្លុង ជាមួយវណ្ណកម្ម “កំណប់វីរកថា តីង្វៀន” |
ចំពោះជនជាតិ ម៉្នុង វីរកថាគឺជាគម្ពីរ "ចំណេះដឹងទូទៅពេញលេញ" មួយឈុតឆ្លុះបញ្ចាំងជីវភាពខាងសម្ភារៈនិងស្មារតីរបស់ជនជាតិម៉្នុង។ មិនត្រឹមតែនៅពេលមានបុណ្យទានទើបបងប្អូនជនជាតិ ម៉្នុង ច្រៀងនិទានវីរកថាប៉ុណ្ណោះទេ គឺពេលមានភ្ញៀវ ក្រុមគ្រួសារសាច់ញាតិមានធុរៈអ្វីមួយ ចាស់ក្មេងស្រីប្រុសមានឱកាសមូលមីរគ្នានៅជុំវិញចង្រ្កានភ្លើង ពេលនោះ មនុស្សចាស់ក៏ចាប់ផ្ដើមបន្លឺសម្លេងច្រៀងនិទាននូវវីរកថាដើម្បីអោយអ្នករាល់គ្នាស្តាប់។ សម្តែងច្រៀងនិទាន វីរកថាក៏មានទំនៀមកាន់ត្រណមដោយឡែកដែរ។
| ក្រៅពីពេលទៅធ្វើចំការ អោយតែមានពេលទំនេរគឺសិល្បៈករ ឌៀវគ្លុង ក៏រំលឹកសាឡើងវិញនូវបណ្តាវណ្ណកម្មវីរកថា ម៉្នុង |
| សិល្បៈករ ឌៀវគ្លុង បន្តបង្ហាត់បង្រៀនរបៀបច្រៀងនិទានវីរកថា ម៉្នុង ដល់ក្មួយៗ |