អត្ថបទនិងរូបថត៖ ក្វាងក្វៀត - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ
ភូមិ ហួចៀន ឃុំ មឿងឡា ខេត្ត ស៊ើនឡា បច្ចុប្បន្នមានក្រុមគ្រួសារចំនួន ៥៦ គ្រួ មនុស្សជាង ៣៣០ នាក់ ១០០% ជាបងប្អូនជនជាតិ ម៉ុង។ ដោយសារការយកចិត្តទុកដាក់របស់បក្ស រដ្ឋរួមជាមួយនឹងឆន្ទៈឈោងឈានឡើងអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រជាជន ចំនួនក្រុមគ្រួសារក្រីក្រនៅក្នុងភូមិបានថយចុះជាលំដាប់ក្នុងមួយឆ្នាំៗបច្ចុប្បន្ននៅត្រឹមចំនួន ១៩ ក្រុមគ្រួសារប៉ុននោះ។ ការផ្លាស់ប្តូរនៅក្នុងភូមិមិនត្រឹមតែបានមកពីការខិតខំប្រឹងប្រែងរបស់គ្រួសារនីមួយៗ ប៉ុននោះទេ ថែមទាំងមកពីការរួមចិត្តគំនិតគ្នា រួមដៃគ្នារបស់សហគមន៍ទាំងមូលទៀតផង៕
អត្ថបទនិងរូបថត៖ ក្វាងក្វៀត - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ
នៅកណ្តាលលំហូរប្រញាប់ប្រញាល់នៃចង្វាក់ជីវិតសម័យទំនើប សម្លេងក្រចកជើងសេះក្រុកៗ នៅតែលាន់ឮល្វើ យៗ ពេញភូមិ ស្រុកប្រៀបដូចជានិមិត្តរូបដ៏ឆ្មើងឆ្មៃនៃវប្បធម៌អន្តោគ្រាមតំបន់ បៃនូយ (ភ្នំប្រាំពីរ) ខេត្ត អានយ៉ាង។ រទេះសេះមិនត្រឹមតែជាមធ្យោបាយរកស៊ីចិញ្ចឹមជីវិតប៉ុននោះទេ ថែមទាំងបានក្លាយទៅជានិមិត្តរូបវប្បធម៌ 'តែមួយគត់' រក្សាទុកដួងព្រលឹងនិងចរិតចិត្តទូលាយនៃប្រជាជនស្លូតត្រង់នៅឯព្រំប្រទល់ឆ្ងាយដាច់ស្រយាលប៉ែកខាងលិច។
អែបខ្លួនយ៉ាងស្ងាត់ស្ងៀមនៅជើងជួរភ្នំ ថឹតសឺន ដ៏មហាសាល ភូមិសិប្បកម្មត្បាញសំពត់សង្កិមរបស់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត អានយ៉ាង មិនត្រឹមតែជាកន្លែងរក្សាទុកបណ្តាតម្លៃវប្បធម៌ដែលមានអាយុកាលពាន់ជំនាន់ប៉ុននោះទេ ថែមទាំងកំពុងឈោងឈានឡើងក្លាយជាគំរូតួយ៉ាងពីអភិវឌ្ឍសេដ្ឋកិច្ចផ្អែកលើបេតិកភណ្ឌទៀតផង។
ការអភិវឌ្ឍបណ្តាផលិតផល OCOP (ឃុំមួយផលិតផលមួយ) ពីប្រៀបខាំ្លងមូលដ្ឋានសហករណ៍ជាច្រើននៅខេត្ត ក្វាងង៉ាយ បានរួមចំណែកលើកកម្ពស់តម្លៃធនធានមូលដ្ឋាន ជំរុញផលិតកម្មបង្កើនប្រាក់ចំណូលជូនប្រជាជន។
អ្នកស្រី លឿង ធីតឹក (ជនជាតិ ថៃ) ប្រធានសាខាសមាគមនារីភូមិ ខ្វាង ឃុំ ប៉ាម៉ាផាខិញ បច្ចុប្បន្នចំណុះឃុំ មឿងហ្គីអូន (ខេត្ត សឺនឡា) បានជម្នះការលំបាកឈោងឈានឡើងហើយជួយបងប្អូននារីជាច្រើនអភិវឌ្ឍសេដ្ឋកិច្ច ចូលរួមបណ្តាចលនាយ៉ាងសកម្មនៅមូលដ្ឋាន។
នៅលើកម្រិតកម្ពស់ជិត ១.០០០ ម៉ែត្រប្រៀបជាមួយនឹងនីវ៉ូទឹកសមុទ្រ កន្លែងជួរភ្នំ តី កូនលិញ លាតសន្ធឹងកណ្តាលអាកាសវេហា ដើមតែ សានទ្វៀត ដ៏ធំមួយគល់ៗ នៅឃុំ កាវបូ ស្រុក វីស្វៀន (ខេត្ត ហាយ៉ាង) នៅតែបៃតងលូតលាស់ល្អកណ្តាលខ្យល់អ័ព្ទព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ។ ផ្តើមពីដើមតែអាយុរាប់រយឆ្នាំទាំងនេះ ជនជាតិ យ៉ាវ កាវបូ កំពុងដាស់សក្តានុពលកសិកម្មពិសេសពីមួយជំហានទៅមួយជំហាន អភិវឌ្ឍសេដ្ឋកិច្ចបៃតងនិងកសាងគំរូទេសចរណ៍អន្តោគ្រាមផ្សារភ្ជាប់នឹងការអភិរក្សវប្បធម៌ប្រពៃណី។
នៅភូមិ សែវឡា ឃុំ វៀនអានដុង ស្រុក ង៉ុកហៀន (ខេត្ត កាម៉ៅ) លោកស្រី ត្រឹន ធីធូ ជាលេខាសាខាបក្សភូមិអស់ពីចិត្តទំនួលខុសត្រូវ តែងតែគិតគូរជួយជ្រោមជ្រែងក្រុមគ្រួសារក្រីក្រឈោងឈានឡើងអភិវឌ្ឍសេដ្ឋកិច្ច រួបរួមកម្លាំងកសាងស្រុកស្រែជនបទធំទូលាយ។
សកម្មចលនាបងប្អូនជនជាតិអភិវឌ្ឍសេដ្ឋកិច្ច កសាងជនបទថ្មី បង រើចឹម យ្ជុក កើតឆ្នាំ ១៩៨២ ជាប្រធានភូមិ ចឹម អាណែហ៍ សង្កាត់ ជីឡាំង ទីក្រុង ព្លៃគូ ខេត្ត យ៉ាឡាយ ជាច្រើនឆ្នាំកន្លងទៅជាគំរូភ្លឺថ្លារបស់បងប្អូនជនជាតិ ច្រាយ។
ផ្តើមពី "កម្លាំងសន្ទុះ" នៃប្រភពទុនកម្ចីដើម្បីដោះស្រាយការងារធ្វើរបស់ធនាគារគោលនយោបាយសង្គម ក្នុងរយៈពេលកន្លង នារីជាច្រើននៅភូមិសាស្រ្តខេត្ត បេនត្រែ ចេះទាញយកអត្ថប្រយោជន៍ពីបង្កបង្កើនផលិតកម្ម បន្តថែរក្សានិងពង្រីកសិប្បកម្មផលិតកម្ម អាជីវកម្ម។ ផ្តើមពីនោះ ជួយបងប្អូននារីមានប្រភពចំណូលស្ថិរភាព អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ឈានឡើងធ្វើមានដោយស្របច្បាប់នៅស្រុកកំណើតរបស់ខ្លួន។