លោកស្រី ថាច់ ធីធុំ នៅភូមិ ដាយតែន សមាជិកក្រុមសាខាសមាគមមុខរបរគំរូដាំក្រូចគ្មានគ្រាប់ឃុំ សុងឡុក បានឱ្យដឹងថា គ្រួសារផ្លាស់ប្តូរផ្ទៃដីផលិតស្រូវងាកមកាំក្រូចចំនួន ៥.០០០ ម៉ែត្រការ៉េបានបីឆ្នាំ។ ឆ្នាំនេះ ដោយសារតម្លៃលក់និងទិន្នផលសុទ្ធតែកើនឡើង ប្រាក់ចំណូលបានកែលម្អឡើងគួរឱ្យកត់សម្គាល់។ “តម្លៃក្រូចឡើងថ្លៃទ្វេរដង ហើយមានទីផ្សារលក់ចេញស្ថិរភាពទៀតបានជាគ្រួសារស្ងប់ចិត្តក្នុងការផលិត។ ក្រោយពីផាត់ប្រាក់ចំណាយរួច ប្រាក់ចំណេញខ្ពស់ជាងច្រើនដងបើធៀបនឹងការដាំដុះស្រូវពីមុននេះ អាស្រ័យហេតុដូច្នោះមានលក្ខខណ្ឌត្រៀមរៀបចំបុណ្យចូលឆ្នាំថ្មីកាន់តែពេញលេញថែមទៀត”។ លោកស្រី ធុម ចែករំលែកដច្នេះ។
យោងតាមប្រធានគណៈកម្មាធិការប្រជាជនឃុំ សុងឡុក លោក ងោ ហុងថាញ់ ឃុំមានមនុស្សជាង ៤២.៦០០ នាក់ ក្នុងនោះបងប្អូនជនជាតិ ខ្មែរ មានអត្រាប្រហែល ៥២% ប្រភពចំណូលចម្បងផ្អែកលើផលិតកម្មកសិកម្ម។
ការផ្លាស់ប្តូរជាវិជ្ជមានទាំងឡាយក្នុងផលិតកម្មកសិកម្មកំពុងបង្កើតមុខមាត់ថ្មីសម្រាប់តំបន់បងប្អូនជនជាតិ ខ្មែរ ក្នុងខេត្ត វិញឡុង។ ផ្តើមពីប្រសិទ្ធភាពនៃគំរូចងសម្ពន្ធគ្នានិងអនុវត្តបច្ចេកទេស ក្រុមគ្រួសារជាច្រើនបានមានមូលដ្ឋានគ្រឹះសេដ្ឋកិច្ចកាន់តែស្ថិរភាពថែមទៀត លើកកម្ពស់គុណភាពជីវភាពរស់នៅពីមួយជំហានទៅមួយជំហាន។ បងប្អូនជនជាតិ ខ្មែរ ខេត្ត វិញឡុង ទទួលស្វាគមន៍និទាឃរដូវថ្មីដោយមានជំនឿទៅក្នុងផលិតកម្មអំណោយផល និរន្តរភាពនិងអភិវឌ្ឍពេញមួយឆ្នាំ៕
អត្ថបទនិងរូបថត៖ ថាញ់ហ្វា -ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ